Wednesday, November 21, 2012

អ្នក​វិភាគ៖ ជំនួប​លោក ហ៊ុន សែន ជាមួយ​លោក អូបាម៉ា មិន​មាន​ផល​ល្អ

ឆាំ  ឆានី ៖ ហ៊ុន សែន មិនទទួលយកយោបល់ពីលោក អូ បាម៉ា   គណបក្សប្រឆាំង  អង្គការសង្គមស៊ីវីលនិងប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺជាសារដដែលៗប្រាប់ទៅគណបក្ស ប្រឆាំងអង្គការសង្គមស៊ីវីល  និងប្រជាពលរដ្ឋខ្មែរគ្រប់រូបថា  ហ៊ុន សែន កំពុងតែដឹកនាំ ប្រទេសឆ្ពោះ​ទៅ​កាន់របបផ្តាច់ការទាំងស្រុងហើយ ហើយកម្ពុជា បច្ចុប្បន្ននិងមានវាស នាដូចកម្ពុជាក្រោមក្នុងថ្ងៃណាមួយមិនខាន ។ ដូច្នេះដើម្បីជួយស្រោចស្រង់មាតុភូមិ ដ៏កំសត់របស់យើង សូមគណបក្សប្រឆាំង  អង្គការសង្គមស៊ីវីល និងប្រជាពលរដ្ឋ ខ្មែរទាំងក្នុង និងក្រៅប្រទេសរួបរួម គ្នាឲ្យរឹងមាំឡើង ដោយ​តម្កល់ផលប្រយោជន៍ ជាតិជាធំ៕

http://www.youtube.com/watch?v=B86ET8EFFTY&feature=youtu.be

ដោយ ទីន ហ្សាការីយ៉ា 2012-11-20 RFA
ការ​មក​ចូល​រួម​ប្រជុំ​អាស៊ាន-​អាមេរិក និង​អាស៊ី​បូព៌ា របស់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama) នឹង​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន ទទួល​បាន​ផលប្រយោជន៍​ច្រើន​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ មិន​មាន​ផល​ប្រយោជន៍​អ្វី​ច្រើន​នោះ​ទេ។

បញ្ហា​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស កែ​ទម្រង់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​ទទួល​លទ្ធផល​ល្អ​នោះ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ បើ​ទោះ​បី​ជា​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​លើក​ពី​ក្ដី​កង្វល់​ទាំង​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ជា​បញ្ហា​ចម្បង​ក៏ដោយ។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ដឹកនាំ​ប្រទេស​វិល​ទៅ​រក​របប​ផ្ដាច់ការ ដោយសារ​តែ​ការ​មិន​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល មិន​ទទួល​យក​នូវ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក អំពី​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ។
រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក បារ៉ាក់ អូបាម៉ា នោះ លោក ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ការ​លើក​ពី​ក្ដី​កង្វល់​របស់​លោក បារ៉ាក់ អូបាម៉ា ដែល​លោក​បាន​លើក​អំពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស និង​ការ​កែប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត បញ្ហា​ជម្លោះ​ដីធ្លី ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជាដើម។
បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ប្រើ​យុទ្ធសាស្ត្រ​រឹង​ទទឹង​ដូច្នេះ​ទេ រដ្ឋាភិបាល​គួរ​តែ​បន្ទន់​ឥរិយាបថ ចាប់ដៃ​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​នេះ ដើម្បី​កែប្រែ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជា​ជាង​រដ្ឋាភិបាល​ងាក​ទៅ​រក​ចិន ដែល​ចិន​អាច​ទាញ​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ដោយ​ប្រយោល។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តែ​ពិចារណា​ចំពោះ​បរិបទ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​នេះ ពីព្រោះ​ថា ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក បារ៉ាក់ អូបាម៉ា នោះ ហាក់​បី​ដូច​ជា​មាន​ស្ថានភាព​តឹងតែង​នឹង​គ្នា​ទៅ​វិញ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​មហា​អំណាច​នេះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​អាមេរិក លើក​លែង​បំណុល​ដែល​កម្ពុជា ជំពាក់ និង​ទាមទារ​ឲ្យ​មាន​អ្នក​វិនិយោគ​អាមេរិក មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។ ប៉ុន្តែ​ខណៈ​ដែល​ខ្លួន​កំពុង​ត្រូវ​ការ​អាមេរិក ជួយ​លើកលែង​បំណុល រដ្ឋាភិបាល​កម្ពុជា បែរ​ជា​មិន​គោរព​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស ដែល​អាមេរិក ចង់​បាន​ទៅ​វិញ។
បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​លាត​ត្រដាង​អំពី​ខ្លួន​អន់​ទាំង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​សង​ បំណុល​សហរដ្ឋអាមេរិក ទាំង​ការ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​រៀបចំ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ បន្ទាប់​ពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក បារ៉ាក់ អូបាម៉ា កាល​ពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា។
លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ប្រាប់​លោក បារ៉ាក់ អូបាម៉ា ថា អ្វី​ដែល​លោក បារ៉ាក់ អូបាម៉ា បាន​លើក​ឡើង​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​កម្ពុជា បញ្ហា​ជាក់ស្ដែង កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បើក​ទូលំទូលាយ​ផ្នែក​នយោបាយ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​លេខាធិការ​ព័ត៌មាន​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ វិចិ្ឆកា បន្ទាប់​ពី​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ជួប​លោក ហ៊ុន សែន។ សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​ស្រង់​សំដី​លោក បារ៉ាក់ អូបាម៉ា ថា ទោះ​បី​ជា​ប្រទេស​នីមួយៗ មាន​វប្បធម៌ និង​របៀប​នៃ​ការ​គ្រប់គ្រង​ខុស​គ្នា​ខ្លះ​ក៏ដោយ ក៏​ប្រទេស​ទាំង​នោះ ត្រូវ​គិត​ថា ខ្លួន​មាន​កាតព្វកិច្ច​ជា​អន្តរជាតិ ដើម្បី​គោរព​សិទ្ធិ​មនុស្ស។ ប្រសិន​បើ​ប្រទេស​កម្ពុជា មិន​គាំទ្រ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ទេ ប្រទេស​នេះ​នឹង​ពិបាក​ធ្វើ​សមាហរណកម្ម​ខ្លួន​ឯង​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ និង​ពិបាក​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ជាមួយ​អាមេរិក។
លោក អូបាម៉ា បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា បើ​សិន​ជា​ប្រទេស​កម្ពុជា បោះ​ជំហាន​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ ប្រទេស​នេះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​សម្រេច​ចិត្ត​នោះ។ ប្រទេស​កម្ពុជា មិន​គួរ​ដើរ​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ឡើយ។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​សង្កត់​ធ្ងន់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ តើ​រដ្ឋាភិបាល​ចង់​បន្ត​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ ក្រោម​រូបភាព​ប្រជាធិបតេយ្យ ឬ​យ៉ាង​ណា?
លោក អ៊ូ វីរៈ អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​ទទួល​យក​នូវ​ការ​លើក​ឡើង​របស់​លោក បារ៉ាក់ អូបាម៉ា ប្រជាពលរដ្ឋ​កម្ពុជា នឹង​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច និង​រំលោភ​សិទ្ធិ​មនុស្ស។
នៅ​ក្នុង​ឱកាស​លោក​ប្រធានាធិបតី​មក​ចូល​រួម​ប្រជុំ​អាស៊ាន-​អាមេរិក និង​អាស៊ី​បូព៌ា នៅ​ទីក្រុង​ភ្នំពេញ​នេះ ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​មាន​មេដឹកនាំ​ប្រទេស​មហា​អំណាច​មក​ចូល​រួម​ប្រជុំ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មាន​សុទិដ្ឋិនិយម​ចំពោះ​លោក បារ៉ាក់ អូបាម៉ា ក្នុង​ការ​អន្តរាគមន៍​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ។
ផ្ទុយ​ទៅ​វិញ ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ដូច​បំណង​នោះ​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់ ឬ​មិន​ទទួល​យក​នូវ​ការ​លើក​ឡើង​អំពី​ក្ដី​ព្រួយ​បារម្ភ​របស់​លោក បារ៉ាក់ អូបាម៉ា បាន​លើក​ឡើង​ភ្លាមៗ​ទេ​នោះ អ្នក​វិភាគ​បាន​ពន្យល់​ថា អាច​ថា​រដ្ឋាភិបាល​ចង់​ត​ថ្លៃ​រឿង​បំណុល​ដែល​ខ្លួន​ជំពាក់​រដ្ឋាភិបាល​ អាមេរិក ចង់​បិទ​ច្រក​នយោបាយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​រដ្ឋាភិបាល​ចង់​រក្សា​អំណាច​របស់​ខ្លួន។
ម្យ៉ាង​វិញ​ទៀត អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ធ្វើ​ដូច្នេះ វា​ជា​រឿង​អាម៉ាស់​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ថា ក្នុង​នាម​ខ្លួន​ជា​អ្នក​ដឹកនាំ​ប្រទេស បែរ​ជា​មាន​អ្នក​ដឹកនាំ​ប្រទេស​មួយ​ទៀត​ជួយ​ណែនាំ​ឲ្យ​ខ្លួន​ចេះ​អាណិត​ ស្រឡាញ់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ។
នៅ​ក្នុង​ឱកាស​លោក បារ៉ាក់ អូបាម៉ា មក​កម្ពុជា​នេះ មិន​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​លោក​ជួប​ជាមួយ​ប្រជាពលរដ្ឋ និស្សិត និង​អ្នក​សារព័ត៌មាន​នោះ​ទេ រហូត​ដល់​ពេល​លោក​ត្រឡប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា គឺ​ខុស​ពី​លោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា និង​ថៃ ដែល​គេ​រៀបចំ​ឲ្យ​លោក​ធ្វើ​សន្និសីទ​ជាមួយ​អ្នក​សារព័ត៌មាន​បើក​សួរ​ដេញ​ដោល ​ផ្សេងៗ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​មក​កម្ពុជា របស់​លោក បារ៉ាក់ អូបាម៉ា នេះ គឺ​មក​ចូលរួម​ប្រជុំ មិន​មែន​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដូច​នៅ​ប្រទេស​ភូមា និង​ថៃ ទេ ដូច្នេះ​លោក​គ្មាន​ពេល​វេលា​ដើម្បី​ជួប​ជាមួយ​និស្សិត និង​អ្នក​សារព័ត៌មាន​ទេ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​ឱកាស​លោក​ប្រធានធិបតី បារ៉ាក់ អូបាម៉ា មក​ដល់​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ ទីក្រុង​ភ្នំពេញ ក្លាយ​ទៅ​ជា​ទីក្រុង​ស្ងាត់​ជ្រងំ ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​នៅ​តំបន់​មួយ​ចំនួន​បាន​ទេ ហើយ​ក៏​គ្មាន​ប្រជាពលរដ្ឋ​អាច​ឈរ​មើល​ក្បួន​រថយន្ត​របស់​លោក​ធ្វើ​ដំណើរ​បាន ​ដែរ។ បញ្ហា​នេះ​អ្នក​វិភាគ​បាន​ពន្យល់​ថា រដ្ឋាភិបាល​ខ្លាច​ប្រជាពលរដ្ឋ​លើក​បដា​សុំ​ឲ្យ​លោក អូបាម៉ា ជួយ​អំពី​បញ្ហា​បណ្ដេញ​ចេញ រដ្ឋាភិបាល​ខ្លាច​ប្រជាពលរដ្ឋ​បិទ​ផ្លូវ និង​រដ្ឋាភិបាល​ខ្លាច​បញ្ហា​សន្តិសុខ។
ភ្ជាប់​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​លេខាធិការ​ព័ត៌មាន​អាមេរិក លោក រូឌែស (Rhodes) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ជា​ការ​ចាំបាច់​ណាស់​ដែល​លោក បារ៉ាក់ អូបាម៉ា ត្រូវ​បន្ត​លើក​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​ចំៗ ដោយ​ផ្ទាល់​ទៅ​កាន់​មេដឹកនាំ​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អាមេរិក​ក៏​ចង់​ជំរុញ និង​លើក​កម្ពស់​ផ្នែក​សិទ្ធិ​មនុស្ស ដែល​ជា​មធ្យោបាយ​ដ៏​ប្រសើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​អំពី​ការ​កែ​ទម្រង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

Where's Mike?

He's busy with another sites called Camnews.org, RFAKhmer.com, YouTube.com, Topix.com and etc.

CIA (Cambodian Investigator Association)

Anonymous said...

If you want Ah Hun Sen to listen to you, you need to cut his penis first, hold in your hand, and threaten to grind it if he refuses to make compromise.

Then a fruitful outcome will appear.

Ah Hun Sen is an absolute asshole who listen only to his master Ah Kantorb.

Thork Mern Ah Choy Marai Hun Sen Niss !!

Anonymous said...

ខ្ញុំបាទបានជូនវិភាគផ្ទាល់ខ្លួន ច្រើនដងរួចមកហើយ
នៅមុនជំនួប បារ៉ាក់-ហ៊ុនសែន ពិតជាគ្មានបានអ្វី
ជាដុំកំភួនទេ ព្រោះជនទាំងពីររូបនេះពឹងគ្នាទៅមក
ម៉្លោះហើយ បារ៉ាក់ ពុំហ៊ានយិតហ៊ុនសែនខ្លាំងទេ
ក្រែងខាតផលប្រយោជន៍ចំពោះប្រទេសជាតិគេ
វាអាចមានន័យថា អ្វីៗរុស្សី អាមេរិក ចិន បាន
សម្រេចរួចសព្វគ្រប់ហើយ។អ្វីដែលយើងប្រាថ្នាចង់
បានប្រែក្លាយទៅជាមិនបាន។ដូច្នេះ សរុបមក ជាង
៣០ឆ្នាំដែលយួនឈ្លានពានខ្មែរ ហេតុអ្វី ប្រទេសទាំង
បីមិនអើពើចំពោះខ្មែរ។អារឿងនេះ វាអត់ខុសពីបារាំង
កាត់ដីកូសាំងស៊ីនឱ្យទៅយួននោះទេ.....រឿងខ្មែរ
ត្រូវពលរដ្ឋខ្មែរ ដោះស្រាយដោយខ្លួនឯង!សូម
មេត្តាក្រោកពីសម្រាននិងភ្ញាក់រឮកឡើង ពិតជាមិន
ទាន់ហួសពេលឡើយ៕

Anonymous said...

នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ស្របគ្នានិងពេល
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលរួម
កិច្ចប្រជុំតំបន់អាស៊ីអគ្នេយ៍ក្នុងប្រទេសកម្ពុជានេះ
ខ្ញុំបាទយល់ឃើញមាន៣ប្រធានបទជាសំខាន់។
ទី១ សន្តិសុខ, ទី២ សេដ្ឋកិច្ច, ទី៣ ការដឹកនាំពិ
ភពលោក។
១អំពីសន្តិសុខតំបន់=នៅក្នុចំណោមប្រទេសទាំង១០ក្នុងតំបន់នេះ ខ្ញុំសង្កេតឃើញថា ពុំទាន់មាន
សន្តិសុខនៅឡើយទេដូចជាការដណ្តើមទឹកដីកោះ
គ្នាទៅវិញទៅមក រហូតមានការតម្លើងសាច់ដុំដាក់
គ្នា(ចិនហាក់ដូចជាខ្លាំងជាងគេក្នុងតំបន់នេះ)។
២អំពីសេដ្ឋកិច្ចតំបន់=ចិនហាក់ដូចជាមានកំឡាំង
សេដ្ឋកិច្ចដែរ ហើយចិននេះ បានឲ្យប្រទេសនានា
ក្នុងតំបន់ខ្ចីបុលបានដោយងាយស្រួលផងដែរ,តែ
ចិនមិនសូវគោរពសទ្ធិមនុស្សទេ។ក្នុងគំរោងឆ្នាំ២០១៥ ដែលតំបន់នេះនិងធ្វើឲ្យមានការរស់នៅដូចស
ហគមន៍អ៊ឺរុបដែរ។ ចិននិងគាបប្រទេសក្នុងដល់
អ្នកទន់ខ្សោយនៅក្នុងតំបន់នេះជាក់ជាមិនខាន។
៣អំពីការដិកនាំពីភពលោក=នៅក្នុងតំបន់នេះខ្ញុំសុំ
ផ្តោតនៅវិស័យច្បាប់ និង គោលនយោបាយ,ធ្វើ
យ៉ាងណាឲ្យមានការការពារកសិករខ្នាតតូចក្នុងស្រុកនិង.ជាពិសេសលើកកំពល់ផលិទ្ទផលក្នុងស្រុក
មិនត្រូវឲ្យឈ្មួ្ញញកំណត់ទេ នូវសុវត្តិភាពស្បៀង។
បើយោងតាមកំណត់ស្បៀងអាហារពិភពលោក
មានការខ្វះខាតអាហារ។

Anonymous said...

ហេតុអី ?
មីស្រីឆ្កួតយួនយៀកកុង មេចលាចល
ង្វៀងសេង ធារីដ៏មហិមានេះ ធ្វើល្បិច លើកបង្ហាញOBAMAនូវ
(រូបមុខHENRY KISSINGERគប់ព្រួញ)
ស្របពេលជាមួយបដា
SOSអ្នកតវ៉ា,ដីធ្លី,ផ្ទៈសម្បែង(BEUNG KAK)
--------------------
-ក្នុងគោលដៅ កំទេចកំលាំងអ្នក(BEUNG KAK)?