ដោយ យន់ សាមៀន 2012-11-16 RFA
មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក
ទទួលបន្ទុកផ្នែក កិច្ចការទំនាក់ទំនងពហុភាគី និងសិទ្ធិមនុស្ស
អ្នកស្រី សាមាន្ថា ផៅវើ (Samantha Power) កាលពីថ្ងៃទី១៥ វិច្ឆិកា
បានប្រាប់អ្នកសារព័ត៌មានថា
ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា
(Barack Obama) ចូលរួមកិច្ចប្រជុំអាស៊ាន នៅកម្ពុជា
លោកនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន (White House)
បានដកស្រង់សម្ដីអ្នកស្រី សាមាន្ថា ផៅវើ ថា
បច្ចុប្បន្នលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងបង្កើនការរំលោភបំពានលើតួនាទីរបស់អង្គការសង្គមស៊ីវិល។
អ្នកស្រីបន្តថា មានបុគ្គលជាច្រើននាក់បានស្នើសុំឲ្យលោក បារ៉ាក់
អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក អន្តរាគមន៍រដ្ឋាភិបាលកម្ពុជា
ឲ្យមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៣។
អ្នកស្រីអះអាងថា បច្ចុប្បន្នគ្មានសញ្ញាណាមួយដែលកម្ពុជា
អាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។
ការលើកឡើងរបស់អ្នកស្រី សាមាន្ថា ផៅវើ
ស្រដៀងទៅនឹងក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា
ដែលបានចាត់ទុកថា ការរារាំងលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោត
អាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នកស្រីបន្ថែមទៀតថា សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា
និងសហរដ្ឋអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិក
ចង់ឃើញមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ការបញ្ឈប់ទន្ទ្រានយកដីពលរដ្ឋដោយខុសច្បាប់ និងការការពារ
និងលើកកម្ពស់សិទ្ធិមនុស្ស។ នេះជាសារសំខាន់របស់សហរដ្ឋអាមេរិក
ស្ដីពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ អ្នកស្រីបន្តថា លោក
ហ៊ុន សែន
ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតំបន់អាស៊ីអាគ្នេយ៍សំខាន់ៗមួយចំនួន
ប៉ុន្តែសារទ្វេភាគីរបស់សហរដ្ឋអាមេរិក គឺការរំលោភសិទ្ធិមនុស្ស
កើតឡើងក្នុងទឹកដីកម្ពុជា។
សហរដ្ឋអាមេរិកទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា
ពិចារណាក្តីកង្វល់នេះឲ្យបានម៉ត់ចត់
និងមិនត្រូវបន្តឲ្យមានការរំលោភសិទ្ធិមនុស្សទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
Hun Sen will says ... if i wont stop....what is usa gonna do to me? And he says you're not my boss,USA... and say go to suck your own people.
If President Obama can make Cambodia become democracy like USA, I will love President OBama.
Please do something good for Cambodia President Obama.
Dear President !
Cambodian welcome you ! Please Duo To your visit in Cambodia, you must hit Kmeng Wath head, that guy has killed alot of Cambodian people even his mistress, he want to seat on the power forever, he relies on Vietcome and China support him, he want to transfer his power to his son and his great son like North Korea, he has killed many innocent and he cheated the last election, so do not trust him what he will say to you, he is fuck
I love you President Obama! welcome to Cambodia! We want democracy system like American system. Please help Khmers!
We have no lands to farm any more President Obama! Please help us!
We have no house to live any more President Obama! Please help us!
Our love one was murdered by Hun Sen! Please help us Mr President!
Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!
Please help Khmers! we think you are the living God!
We have no forests any more! President Obama!
We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!
From the Voices of khmer Victims to President Obama!
Post a Comment