Saturday, November 24, 2012

សង្គម​ស៊ីវិល​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ទាមទារ​ឲ្យ​លោក ឈាងវុន សុំ​ទោស​ជា​សាធារណៈ

  ជនសំកូវសត់ខ្មៅដោយសារថ្នាំ ឈាង វុន និយាយមើលងាយជនជាតិព្នង  ថា​សា​ហា​វ​ព្រៃផ្សៃ តាមពិតអ្នកដែលព្រៃ​ផ្សៃគឺជន​សំកូវ ឈាង វុន ឯង និង ហ៊ុន សែន  ព្រមទាំងបក្សពួកវិញទេ
ដោយ ម៉ម មុនីរតន៍ 2012-11-23 RFA
អង្គការ និង​សមាគម​ចំនួន​៤ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ កម្ពុជា ហើយ​បាន​ដាក់​ញត្តិ​រួម​គ្នា​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា។
តំណាង​សមាគម​ការពារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង និយាយ​ថា ការ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​នេះ គឺ​ដើម្បី​ស្នើសុំ​ប្រធាន​រដ្ឋសភា គឺ​លោក ហេង សំរិន កោះ​អញ្ជើញ​លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សុំទោស​ជា​សាធារណៈ​នៅ​អ្វី​ដែល​លោក​ប្រមាថ​មើល​ងាយ​ជន​ជាតិ​ព្នង ថា​ជា​មនុស្ស​ព្រៃផ្សៃ​នៅ​ពេល​ដែល​តំណាង​រាស្ត្រ​រូប​នេះ​បាន​ពោល​ពេប​ជ្រាយ ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​វិមាន​រដ្ឋសភា ថា​ជា​មនុស្ស​ព្នង​នោះ។
នៅ​ក្នុង​លិខិត​រួម​គ្នា​មួយ​របស់​អង្គការ និង​សមាគម ដូចជា​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច អង្គការ​លើក​ស្ទួយ​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​កួយ សមាគម​ខ្មែរ​លើ និង​ក្រុម​ការងារ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា ដែល​ដាក់​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ពួក​គេ​ស្នើសុំ​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា អន្តរាគមន៍​ឲ្យ​លោក ឈាង វុន តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ទោស​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជា​សាធារណៈ។

ក្រៅ​ពី​ការ​សុំ​ទោស ពួក​គាត់​ក៏​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​រូប​នេះ​ត្រូវ​ដក់​ពាក្យ​ដែល​បាន​លើក​ ឡើង​កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​រដ្ឋសភា ថា​ព្រៃផ្សៃ​ដូច​ព្នង​នោះ​ចេញ។
លិខិត​បន្ត​ថា ការ​ប្រើប្រាស់​សារ​បែប​នេះ គឺ​បង្ហាញ​ន័យ​ថា​ជន​ជាតិ​ព្នង​គឺ​ជា​មនុស្ស​ព្រៃផ្សៃ មិន​មាន​ការ​យល់​ដឹង គ្មាន​ចំណេះ​វិជ្ជា និង​ជា​មនុស្ស​ឃោរឃៅ។ បើ​តាម​លិខិត​ដែល​ដាក់​ជា​ផ្លូវ​ការ​ចូល​ដល់​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ចាត់​ទុក​ថា ខ្លឹម​សារ​ដែល​បាន​លើក​ឡើង​នោះ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​ការ​រើសអើង​ពូជ​សាសន៍​ជន​ជាតិ​ព្នង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅ​កម្ពុជា។
ក៏ប៉ុន្តែ លោក ឈាង វុន ដែល​រង​ការ​ចោទ​ថា​បាន​ប្រមាថ​មើល​ងាយ​ដល់​ជន​ជាតិ​ព្នង​នោះ បង្ហាញ​ថា សារ​ដែល​លោក​បាន​លើក​ឡើង​ជា​សាធារណៈ​នោះ គឺ​មិន​សំដៅ​ដល់​ការ​មើល​ស្រាល​ជន​ជាតិ​ព្នង​នោះ​ទេ។ បើ​តាម​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​រូប​នេះ ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ថ្លែង​នៅ​រដ្ឋសភា​នោះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មិន​យល់​សាច់​ការ​ ប៉ុណ្ណោះ។
លោក ឈាង វុន៖ «នៅ​ក្នុង​រដ្ឋសភា ខ្ញុំ​ឆ្លើយ​ហើយ​ឆ្លើយ​ជា​សាធារណៈ​នៅ​រដ្ឋសភា ហើយ​ខ្ញុំ​នឹង​មិន​ខ្លាច​និយាយ​ថែម​ទៀត​ទេ។ អ្នក​ដែល​មិន​គោរព​ច្បាប់ អ្នក​ដែល​អង្គុយ​លើ​ច្បាប់ ហើយ​ជិះ​ជាន់​ច្បាប់ ហើយ​ក្នុង​នាម​ខ្លួន​ជា​អ្នក​តំណាង​រាស្ត្រ ពេល​ដែល​ខ្លួន​និយាយ​ខុស​នីតិ​វិធី​ច្បាប់ ពេល​ដែល​គេ​និយាយ ខ្លួន​ទះ​តុ​អា​ឡេ​អា​ឡូ អា​ហ្នឹង​ហើយ​ជា​ឥរិយាបថ​ព្នង ហើយ​ឥត​មាន​ពាក់ព័ន្ធ​បង​ប្អូន​ជន​ជាតិ​នៅ​ភូមិ​ភាគ​ឦសាន​ទេ គាត់​មិន​មែន​ព្នង​ទេ»
អ្នកស្រី យុន ម៉ាណេ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា និង​ជា​តំណាង​ឲ្យ​អង្គការ និង​សមាគម​ដែល​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ប្រតិកម្ម​ថា លោក ឈាង វុន មិន​គួរ​ខឹង​អ្នក​ដទៃ ហើយ​បញ្ច្រាស​ទិស​សំដៅ​រក​ជន​ជាតិ​ព្នង​ដែល​ពុំ​មាន​កំហុស​នោះ​ទេ៖ «អ៊ីចឹង ​ឃើញ​ថា គាត់​អត់​ព្រម​ទទួល​ស្គាល់ ហើយ​គាត់​មិន​ព្រម​សុំ​ទោស។ អ៊ីចឹង​មាន​តែ​ឲ្យ​សម្ដេច ហេង សំរិន ដើម្បី​គាត់​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​សុំ​ឲ្យ​ឯកឧត្ដម ឈាង វុន ហ្នឹង ត្រូវ​តែ​សុំ​ទោស​ដាច់​ខាត​ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ចាស់ ពីព្រោះ​ខ្ញុំ​គិត​ថា គាត់​មិន​ទាន់​បាន​យល់​អំពី​រឿង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ស្រុក​ខ្មែរ​ អស់​ទេ»
មន្ត្រី​បម្រើ​ការ​ផ្នែក​រដ្ឋបាល​នៅ​រដ្ឋសភា លោក ម៉ិច ស្រេង មាន​ប្រសាសន៍​ថា លិខិត​ដែល​ស្នើសុំ​មក​រដ្ឋសភា​របស់​អង្គការ និង​សមាគម លោក​បាន​ទទួល​ហើយ​នៅ​ថ្ងៃ​ទី២២ វិច្ចិកា។ ទោះ​ជា​បែប​ណា លោក​មិន​ដឹង​ថា តើ​ប្រធាន​រដ្ឋសភា​នឹង​ឆ្លើយ​តប​នៅ​ពេល​ណា​នោះ​ទេ?៖ «ខ្ញុំ​អត់​ទាន់​បាន​ដឹង​ទេ ព្រោះ​ខ្ញុំ​ទើប​បាន​ទទួល​មុន​ហ្នឹង ប្រហែល​ជា ១៥​នាទី ២០នាទី​ណា​បង​បាទ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​គិត​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា មិន​គួរ​ទុក​ឲ្យ​គូរ​វិវាទ​បន្ត​ភាព​តឹងតែង និង​ជះ​ទឹក​ដាក់​គ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដូច្នេះ​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

អាយួន "ឈៀង វុន" ចុយម្រាយ!
!

សូមអស់លោកពិនិត្យ​មើលមុខនឹងឈ្មោះ
ពួកអា(ង្វៀង),អា(ហូ)ទាំងអស់នេះ ដូចជា :​

-ឈៀង វុន
-ឡៅ ម៉ុងហៃ, ឡៅ ម៉េងគិន,
ឡាយ គឹមហ៊ាង,ឡេង ប៉េងឡុង,
លឺ ឡាយស្រេង,លី ធាងចេក,
-យឹម កិច្ចស៊ែ,យឹម ឆៃលី,យូ ប៊ុនឡេង,
-,ហូ ណាមបូវ៉ា,ហ៊ុន សែន,ហែម ហេង,ហេង សំរិន,ហេង ឡាយ,
-កាំង ហ្កេកអ៊ាវ,កៅ គឹមស្ហៀរ,គាត ឈុន,គី តិច,
-សុខ អាន,សុខ គង់,
ស៊ា កុសល់,ស៊ាន ប៉េងសែ,
សាម ហ៊ាង,សេង ធារី,
-អឹង យុក តិចហូ, អេង ឆៃអៀង,
ឱម យិនទៀង,
-ចាន់ សារុន,ចៀម យីប,ជា លាង,ជុំ កុសល,
-តាវ សេងហួរ,តូច ប៊ុនហួរ,
-ខៀវ កញ្ញារឹទ្ធិ,ងួន ធីញ៉ឹល,វ៉ា គិម ហុង,
-ពុង ប៉េងចេង, ពុង ខៀវសែ,ពុង ឈីវហ្កេច,
មួ សុខហួរ,សេង ធារី,...etc...

តើមុខនឹងឈ្មោះពួកវាជាខ្មែរដែរឬទេ???

Anonymous said...


Nguyen Chhean Vun and Dr. Nguon Thi Nhel are the same,their boss Nguyen Hun Sen even worse, they're all low life, ignorant and stupid in the human history...

Look! All CPP's members of congress "Are the most dumbest moves they can make are to walk into the public servant's office with unprepared".

Yes, immoral, low attitude like Nguyen Chhean Vun is not deserve to be in public office; plus look at it face doesn't look like khmer at all, but it does look very much like smère.

Anonymous said...

Damn! damn you look at your face!

This Hanoi Dog looks stupid and dangerous to our khmer nation --+

Anonymous said...

ឈាង វុន មិនមែនជាខ្មែរទេ បានជាគាត់មិនដឹងថាស្រុកយើងមានជនជាតិភ្នង ។
សុំទោសជាសាធារណៈទៅ បើចង់រស់នៅស្រុកខ្មែរទៀត ។

Anonymous said...

យើងមិនគួរទុកឱ្យ យួន ឈាងវុន នេះនៅស្រុក
ខ្មែរទេ កុំគ្រាន់ឱ្យតែវាធ្វើការសុំទោសរួចអនុញ្ញាតិ
ឱ្យវានៅស្រុកខ្មែរ ចឹងអាយួនសន្ធឹកសន្ធាប់ទៀត
ដែលចូលមកកម្ពុជាខុសច្បាប់ ធ្វើការសុំទោសដល់
សម្ដេចតេជោទៅ ពួកវានឹងអាចមានសិទ្ធិរស់នៅ
ស្រុកខ្មែររហូត៕

Anonymous said...

ទស្សនៈ 4:14 AM ត្រូវលើសពីការពិត សូមថ្លែង
ជូននូវការសរសើរដ៏ខ្ពង់ខ្ពស់ និង អំណរគុណដ៏
ជ្រាលជ្រៅ។កម្រឃើញមានអ្នកយល់ឃើញការពិត
ដូច្នេះទេ៕

Anonymous said...

វាឈ្មោះ ង្វៀង ឈុន ហូ