Wednesday, November 21, 2012

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បញ្ជាក់ជាថ្មីថា លោក អូ​បា​ម៉ា មិន​បាន​លើក​ពី​បញ្ហា សម រង្ស៊ី ទេ

បើលោក អូ បាម៉ា មិនមាននិយាយ​រឿង​លោក សម រង្ស៊ី ទេ ចុះហេតុក៏នាយ វីស្គី ឯងខំព្រុះច្រើនដងម្លេះ ? ឬនាយឯងខំ​ព្រុះ​ដើម្បីបំភាន់ការពិត ..គី ..គី ?
នាយវីស្គី  ស្រីញ៉ីចងបាច់  ប្រកាច់លើបង្គង  រាប់ដងមិនរាង
(ថ្ងៃទី 20 វិច្ឆិកា 2012, ម៉ោង 03:14:PM) | ដោយ: រតនា CEN
ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ ប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា ក្នុង​ពេល​ជួប​ជាមួយ​សម្តេច ហ៊ុន សែន គឺ​លោក អូ​បា​ម៉ា មិន​បាន​លើក​ពី​បញ្ហា លោក សម រង្ស៊ី ទេ​។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានលើកឡើង​ពី​បញ្ហា​របស់​លោក ម៉ម សូណង់ដូ​។​


​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ពេលនេះ គេ​កំពុង​និយាយ​ថា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ បាន​ជាប់​ទោស​នយោបាយ ប៉ុន្តែ​អ្នក​ទាំងអស់​ហ្នឹង កំពុង​ធ្វើ​នយោបាយនីយកម្ម លើ​បញ្ហា​ព្រហ្មទណ្ឌ​ទៅ​វិញ​ទេ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បែបនេះ  នៅឯ​មណ្ឌល​ព័ត៌មាន នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។

​លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា នៅក្នុង​ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី លោក អូ​បា​ម៉ា មិន​បាន​លើក​ពី​លោក សម រង្ស៊ី ទេ តែ​បាន​លើក​ពី​ករណី លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​។ តែ​សម្តេច​បាន​ជំរាប​លោក អូ​បា​ម៉ា រួចហើយ​ថា លោក ម៉ម សូណង់ដូ មិនមែន​ជាប់​ក្នុង​នាម​អ្នកសារព័ត៌មាន​ទេ​។

​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “​តុលាការ បាន​ចោទប្រកាន់​គាត់ ថា បាន​ជំរុញ​ឲ្យមាន​អំពើ​អបគមន៍​។ ដូច្នេះ​បញ្ហា​សំរាប់​អ្នក​ទាមទារ គឺ​ត្រូវ​រក​មេធាវី ឲ្យបាន​ល្អ ដើម្បី​ជួយ​គាត់ ជាជាង​គ្រាន់តែ​និយាយ​នឹង​មាត់​។ ពីព្រោះ ពេលនេះ គេ​កំពុង​និយាយ​ថា លោក ម៉ម សូណង់ដូ  ជាប់ទោស​នយោបាយ​។ ប៉ុន្តែ​អ្នក​ទាំងអស់​ហ្នឹង កំពុង​ធ្វើ​នយោបាយនីយកម្ម​លើ​បញ្ហា​ព្រហ្មទណ្ឌ​ទៅវិញ​”​។​

​លោក​ រដ្ឋមន្ត្រី បញ្ជាក់ទៀតថា នេះ​ជា​កំហុសឆ្គង​ណាស់ មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​ពី​ករណី លោក អូ​បា​ម៉ា បាន​យល់​ពី​ករណីនេះ ហើយ​ការជួបគ្នា​រវាង លោក អូ​បា​ម៉ា និង​សម្តេច​តេជោ ហ៊ុន សែន នេះ​ល្អ​ណាស់ មិន​ដូច​ក្រុមប្រឆាំង​ខ្លះ បាន​លើកឡើង​ថា លោក អូ​បា​ម៉ា មក​ជួប​តែ ២០ នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង​ជួប​ដល់​ទៅ ៤០ នាទី ហើយ​បាន​ជជែក​គ្នា​លើ​ការងារ​ជាច្រើន​។ ចំណែក​បញ្ហា​សិទ្ធិមនុស្ស គ្រាន់តែ​ជា​ការងារ​តូច​មួយ​ប៉ុណ្ណោះ ហើយ​ជា​ការពិត លោក អូ​បា​ម៉ា ត្រូវតែ​និយាយ​ពី​ការងារ​នេះ ពីព្រោះ​ជាការ​កង្វល់​របស់​ផ្នែក​មួយ​។

​ លោក ខៀវ កាញារីទ្ធ បាន​អះអាង​ថា នយោបាយ​សហរដ្ឋអាមេរិក គឺ​ត្រូវ​កំណត់ដោយ​សំពាធ​នយោបាយ​ផ្ទៃក្នុង​។ ដូច្នេះ​ជា​ធម្មតា ដែល​លោក អូ​បា​ម៉ា ត្រូវតែ​លើកឡើង ហើយ​យើង​បាន​ជជែក​គ្នា បាន​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក ពីព្រោះ​លោក អូ​បា​ម៉ា គាត់​មក​នេះ ក្នុងនាម​ជា​មិត្ត មិនមែន​ជា​អ្នក​ប្រដៅ​សាសនា​ទេ​។ ដូច្នេះ​នេះ ជា​ចំណុច​ចាប់ផ្តើម​ទំនាក់ទំនង​គ្នា​មួយ​ដ៏​ល្អ​ទៅមុខទៀត​។​

លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ក្នុងកិច្ចប្រជុំរវាងសម្តេច ហ៊ុន សែន និង​លោក អូបាម៉ា គឺរដ្ឋាភិបាល មិនបានដេញអ្នកកាសែត មិនឲ្យយកព័ត៌មាន នោះទេ។

​ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង បញ្ជាក់ថា អ្នកទោស​នយោបាយ មានដូចជា លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ម៉ម​សូណង់ដូ ប្រធាន​​សមាគម អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ព្រមទាំង​សកម្មជន​តវ៉ា​បញ្ហា​រំលោភ​ដីធ្លី​មួយ​ចំនួន​ទៀត ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​។​

​ចំណែកឯ​លោក សុក សំអឿន បានបញ្ជាក់​ថា ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺជា​អ្នកទោសនយោបាយ ដែល​ត្រូវតែ​ដោះលែង​។ ចំណែក​លោក មឿង សុន ជា​ករណី​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ ដោយសារតែ​គាត់ លោក មឿង សុន បាន​សរសេរ​សំបុត្រ​មួយច្បាប់ ជំរាប​សម្តេច​តេជោ អំពី​ការរិះគន់​ការ ដាក់តាំង​ភ្លើង​បំភ្លឺ នៅ​ប្រាសាទអង្គរវត្ត​៕


6 comments:

Anonymous said...

សូមកុំហៅអាជាំឈ្មោះអាខៀវ កញ្ញារិទ្ធ ថាវាជា
នាវិស្គ៊ីឧ្យសោះព្រោះអាជាំនេះវាផឹកតែទឹកត្នោតជូរ
អាំងផេះភ្នក់ភ្លើងនៅក្នុងក្រោលគោ នៅកតោមផ្ទះ
ប្រពន្ធវានៅភូមិតាឯកស្រុកខ្សាច់កណ្តាលនៅក្នុង
ខេត្តកណ្តាល​។ ដូច្នេះចាប់ពីថ្ងៃនេះតទៅត្រូវហៅ
វាថា ៖​ នាយទឺកត្នោតជូរ ! នាយទឹកត្នោតជូរ​ !​

Anonymous said...

I hate this man.

Anonymous said...

In particular,” said Rhodes, “I would say the need for them to move toward elections that are fair and free, the need for an independent election commission associated with those elections, the need to allow for the release of political prisoners and for opposition parties to be able to operate.”

The above speech is not mentioned the name of Sam Rainsy but it's enough meaning that the drunkard Khiev Kalith should understand well to be information minister.

Anonymous said...

លក្ខណៈសម្បត្តិរបស់ជនរូបនេះ ធ្វើឱ្យមនុស្សម្នា
ស្អប់អីស្អប់ម៉្លេះ!!

Anonymous said...

To 3:29 AM-You are absolutely right,Mr. Khiev did not get his XO shot as usual that's why he couldn't understand the phrase that even a monkey can.What kind of a mister is this?Mr. Khiev you should retire with Mr. Hok Lundy

Anonymous said...

This monster face makes me sick to my stomach, I want to throw up. His face symbols of youn vietcong pimp. He is so so so ugly inside out.