Monday, November 26, 2012

នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

ដោយ វណ្ណ វិចារ 2012-11-24 RFA
នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ ខុស​ត្រូវ។
នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន ​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។
លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»
នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ ពេល​ណា?
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ ឡើយ។
លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»
លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។
ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​ គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

12 comments:

Anonymous said...

To avoid critism from Khmer PM Hun Sen, the reporters must writting about Cambodia the same as Ampil grown up from human feces news of A Soy Sopheap. A cluster of tamarind hanging in Ampil news hole center post cheap news and analize the events nonsense of the Asean meeting.

Anonymous said...

កង្កែបដែលធ្លាប់តែរស់នៅក្នុងកូនត្រពាំងដ៏តូចមួយពិតមិន
អាចមើលឃើញអ្វីក្រៅពីទង្វើល្អរបស់ខ្លួនជាប្រចាំនោះឡើយ។

Anonymous said...

លោកធម៌មាន ៨ គឺ មានលាភ,អត់លាភ,មាន
យស,អត់យស, សុខ,ទុក្ខ,សរសើរ,និន្ទា
ចំពោះអ្នកដឹកនាំខ្មែរម្នាក់នេះត្រូវលោកធម៌ទាំង
៨ គ្របសង្កត់ជាប់ងើបមិនរួច ។ លោកធម៌
នេះចាត់ទុកជាព្រាយក្បាល ៨ ដូច្នេះហ៊ុនសែន
ត្រូវព្រាយក្បាល ៨ ចូលសណ្ឋិតស៊ប់ហើយ
ទើបមិនព្រមភ្ញាក់ខ្លួន ។

Anonymous said...

What is Hun sen with Yuons' daun on his head,look like Yiekcong barry him on the sand...

Anonymous said...

chhap aush kabal ah Hun Sen tauv ICC auy leun leung tauv lok euy. Chha eurm muk ah niss nass. Muk auy rarngeul khmean chess kmass eiy teh.Vear bamblannh srok khmer nass.

Anonymous said...

Now, listen up your maggots! Why is it so difficult for you dumbfuck to forget the past; the past is the past. Yes, all of you need to learn how to forget the past, and try not to dig up the past and cause trouble for Cambodia and its people, and instead have all of you come together and unite with your savior. Yes, with your savior (my strong-man Samdach Hun Sen), he the one who saved your sorry asses from the holocaust. Without your savior, you wouldn't have the occasion to chitchat with anh.

I'm relatively elated and ecstatic to have seen all of you killed each other over little thing, because you dumbfuck are NOTHING but another dumb and ignorant savage. In other words, you people are equivalent to "Panong" (Phnong). Is this how you sign up more opposition and other rivals for your cause.

In addition, it is critically imperative to remember to re-apply for your public assistance (food stamps and SSI)before the end of the month, because I don't want your children crying and cursing you because you don't have food on the table . Also, most importantly, whatever you do, don't forget your child-support payments, because I despise deadbeats. Sorry kids, I feel your PAIN.

Before I disappear from your ugly faces, I want to remind you that as the general election looms,I want ALL OF YOU vote for your savior (Samdach Decho). Remember he's the ONLY ONE who can save Cambodia from the suffering.

I recall three decades ago, Phnom Penh, the Cambodia's capital, as I marched into the city, it was punctuated by the emptiness of buildings and houses and filled with broken roads and bridges, and now the city has morphed into a proud, beautiful and vibrant city. I'm certain that you can guess who transformed this ghost city into a beautifully developed city.

As a democratic country, we not only an ASEAN member, but the chair of ASEAN. Because of this remarkable achievement, we have received numerous praises around the world, even the leader of the free world (Barak Obama) and other leaders. Yes, you dumbfuck should be proud with all these achievements. Remember it is okay to be critical, but it is not okay to be cynical, particular with my government and country. Again, I welcome criticism, but not cynicism. hahahah Pi Anh.

Anonymous said...



chhap aush kabal ah Hun Sen tauv ICC auy leun leung tauv lok euy. Chha eurm muk ah niss nass. Muk auy rarngeul khmean chess kmass eiy teh.Vear bamblannh srok khmer nass.

Anonymous said...

HUN XEN USED TO LAUGH AND MAKE JOKE OF JUSTICE SYSTEM, BUT NOW AFTER PRESIDENT OBAMA HAS TENSE MEETING WITH HUN XEN DURING ASIAN SUMMIT MEETING, WHITE HOUSE ADMINISTRATION HAS MAKE STATEMENT CLEARLY THAT: PRESIDENT OBAMA ATTENDED ASIAN SUMMIT MEETING IN CAMBODIA DOES NOT MEAN THAT HE ENDORSE HUN XEN HUMAN RIGHT ABUSE IN CAMBODIA. NOW HUN XEN HAS NOTHING TO CHEER ABOUT, NO US PRESIDENT SUPPORT. NOW HUN XEN HAS NOBODY TO BLAME BUT NGO, OPPOSITION AND PRESS. TO BAD THAT HE CANNOT SEE EVIL IN HIMSELF AND CORRECT HIS EVIL MIND! WHAT A THUG!

Anonymous said...

Look moron shit anh nobody can hear you ok!!! what don't you get? you're trying to be smart but turn out to be shit at it and no wonder your left Cambodia!!! get it???? here something for your monkey brain to think about, in order to occupy high position you pay fees (in Cambodia case that is bribe). And in order to join other membership outside your country to got to pay fees, still don't get it fucker???? impress me with achievement like make every Cambodian happy then i proper move you up the rank as NOT SO DUMP FUCK.

Anonymous said...

មិនត្រឹមតែ លោកធម៌ ៨ ចូលស៊ប់ទេ គឺ ប្រកប
ដោយអគតិទាំង៤ទៀត!!!

Anonymous said...

Ah Ping Ang is a mad dog. What a crazy dog. Has Ah Kwak fed him today? Hes barking and peeing on himself, whilst at the same time standing on his two hind legs peeing into his own mouth. Balancing on his two hind legs without spilling his own pee.

Hey a Ping Ang, if you are so proud of the world leaders praising AH Kwak, why does your boss still pleases your Youn Hanoi family. Ah Ping Ang

Anonymous said...

មិនត្រឹមតែ លោកធម៌ ៨ ចូលស៊ប់,ប្រកប
ដោយអគតិទាំង៤ទេ!!
គឺ​........អាចម៍យួន ណែ​នក្បាលតែម្តង!