ដោយ សុ ជីវី
2012-11-27: http://www.rfa.org/khmer
2012-11-27: http://www.rfa.org/khmer
នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម
តែងមានការអនុគ្រោះរវាងគ្នាទៅវិញទៅមក។ ក្នុងនោះក្នុងមួយឆ្នាំៗ
មានផលិតផលកសិកម្ម និងនេសាទប្រមាណជាង ៦០មុខ
ត្រូវលើកលែងពន្ធនាំចូលសម្រាប់ការនាំចូលពីកម្ពុជា
ទៅក្នុងប្រទេសវៀតណាម។
មកដល់ពេលនេះភាគីវៀតណាម
បានសម្រេចអនុគ្រោះពន្ធបន្ថែមទៀតក្នុងការនាំចូលផលិតផលដែលដាំដុះ
ដោយក្រុមហ៊ុនវៀតណាម ឬកសិករវៀតណាមនៅកម្ពុជា។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម
សម្រេចលើកលែងពន្ធនាំចូលទៅក្នុងប្រទេសវៀតណាម
នូវរាល់ផលិតផលកសិកម្មដែលដាំដុះដោយក្រុមហ៊ុនវិនិយោគវៀតណាម
ឬកសិករវៀតណាម ដែលកំពុងរស់នៅ និងស្នាក់នៅក្នុងទឹកដីកម្ពុជា។
សារាចរណែនាំថ្មីមួយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម
ចុះថ្ងៃទី១៦ ខែវិច្ឆិកា
បានកំណត់លើកលែងពន្ធទាំងស្រុងចំពោះផលិតផលកសិកម្មដែលមិនទាន់
កែឆ្នៃពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដោយគិតចាប់ពីថ្ងៃទី៣១
ខែធ្នូ ខាងមុខ។ ប៉ុន្តែការលើកលែងពន្ធនោះបានកំណត់ថា
សម្រាប់តែក្រុមហ៊ុនការវិនិយោគ
ការបណ្ដាក់ទុនគ្រប់ប្រភេទលើការធ្វើកសិកម្ម ឬកសិករវៀតណាម
នៅកម្ពុជា ហើយនាំចូលផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម
ប៉ុណ្ណោះ។
ចំពោះក្រុមហ៊ុន ឬការវិនិយោគ ដើម្បីទិញផលិតកសិកម្មពីកម្ពុជា
គឺពុំទទួលបានការលើកលែងពន្ធឡើយ។ ផលិតផលកសិកម្ម
ដែលមិនទាន់កែច្នៃទាំងនោះរួមមាន បន្លែ ផ្លែឈើ ដំឡូង ពោត អង្ករ កាហ្វេ
និងកាកាវជាដើម។
សារាចរណែនាំដដែលនោះបានលើកឡើងថា
ដើម្បីបានទទួលសិទ្ធិនេះក្រុមហ៊ុន និងកសិករវៀតណាម
ត្រូវបំពេញបែបបទមួយចំនួនដែលកំណត់ដោយក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្មវៀតណាម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ម៉ៅ ថូរ៉ា
មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ថា
លោកនៅពុំទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ បើទោះជាយ៉ាងណាលោកថា
ប្រការនេះអាចធ្វើបានតែក្នុងស្ថានភាពដែលកម្ពុជា
ពុំទាន់មានភាពជឿនលឿនក្នុងការកែច្នៃផលិតផលកសិកម្ម។
លោកថា នឹងមានការផ្លាស់ប្ដូរទៀត នៅពេលដែលកម្ពុជា អាចបង្កើនសកម្មភាពផ្នែកកែច្នៃផលិតផលកសិកម្ម។
ចំពោះអ្នកវិភាគកសិកម្ម លោក ស្រី ចន្ធី មានប្រសាសន៍ថា
គោលការណ៍ថ្មីរបស់ប្រទេសវៀតណាមនេះ គឺជំរុញអោយក្រុមហ៊ុនកសិកម្ម
ក៏ដូចជាកសិករវៀតណាម
និងអ្នកវិនិយោគផ្សេងទៀតចូលមកធ្វើការដាំដុះកាន់តែច្រើននៅ
កម្ពុជា
ដើម្បីបំពេញកង្វះខាតផលិតផលសម្រាប់វិស័យកែច្នៃនៅក្នុងប្រទេស
វៀតណាម និងបម្រើដល់ការនាំចេញ។
មកដល់ពេលនេះពុំមានតួលេខជាក់លាក់ពីចំនួនក្រុមហ៊ុនកសិកម្មវៀតណាម ពីការបណ្ដាក់ទុន ឬចំនួនកសិករវៀតណាម នៅកម្ពុជាឡើយ។
របាយការណ៍របស់ការិយាល័យពាណិជ្ជកម្មវៀតណាម អោយដឹងថា
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង
២ពាន់លានដុល្លារក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១២។
ផលិតផលកសិកម្មដែលជាការនាំចេញសំខាន់ៗរបស់កម្ពុជា
ទៅកាន់ប្រទេសនេះ មានដូចជា ស្រូវ អង្ករ ថ្នាំជក់ អាហារសមុទ្រ ពោត
ជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី។ ប្រទេសទាំង២ បានគ្រោងទុកថា
ត្រឹមឆ្នាំ២០១៥ ពាណិជ្ជកម្មទ្វេភាគីនឹងកើនដល់ ៥ពាន់លានដុល្លារ៕
2 comments:
REFUGEE II
No Hope
Hey Dumb Yuon/Vietnamese dog eater @10:26 AM, why are you here in Cambodia illegally. You will be kicked out of Cambodia along with your Dumb Yuon/Vietnamese dog eating parents and siblings. You and your Dumb Yuon/Vietnamese dog eaters are very evil and disgusted on the planet.
Post a Comment