Friday, November 02, 2012

ពលរដ្ឋ​​បិទ​ផ្លូវ​ប្រឆាំង​នឹង​ការ​ឆ្លើយ​តប​​​អភិបាល​ខេត្ត

ចាំមើល៍ថាតើ ជនក្បត់ជាតិឈ្មោះ ហ៊ុន សែន ​ហ៊ានចាត់ការ សរ ចំរ៉ុង ដូចអតីត​ផ្កាយ ៣ ឌឿន សុវណ្ណ ទេ    ឬក៏ សែន ចាត់​ការ​​តែ​សែរស្រឡាយ ជា ស៊ីម  ?
អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លីនៅ​ស្រុក​ស្រែ​អំបិលធ្វើ​ការ​តវ៉ា​​​​បិទ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤៨ កាល​ពី​ឆ្នាំ​ ២០១១។ រូបថត ថា​រ៉ា

Thursday, 01 November 2012 ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ  
ក្រចេះ. ពលរដ្ឋប្រ​មា​ណជា​២០០​នាក់​ រស់នៅ​ក្នុង​ឃុំ​ស្នួល​ ស្រុក​ស្នូល​ ខេត្ត​ក្រចេះ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧ ដើម្បី​ធ្វើ​ការ​ប្រ​ឆាំង​ឆ្លើយ​តប​ទៅ​នឹង​លោក​អភិបាល​ខេត្ត​ក្រចេះ​ដែល​ បញ្ជារ​មិន​ឲ្យ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ធ្វើ​ការ​វាស់​វែង​ដី​ឲ្យ​ពួក​គាត់។
ពលរដ្ឋ​ប្រ​មាណ​ជា​២០០​ នាក់​បាន​នាំ​គ្នា​បិទ​ផ្លូវ​ក្នុង​រយៈ​ពេល​ខ្លី​នៅ​ត្រង់​ចំនុច​វត្ត​ ធម្មយុត្ត​ហៅ​វត្ត​សេសស​ស្ថិត​នៅ​ក្នុង​ភូមិ​ក្រសាំង​ ឃុំ​ស្នួល​ ស្រុក​ស្នួល​ដើម្បី​ធ្វើ​ការ​តវ៉ាអោយ​ប្រ​ជា​ជន​ទូ​ទៅ​ដឹង​អំពី​ទុក្ខ​ កង្វល់​របស់​ពួក​គេ​ដែល​លោក​អភិបាល​ខេត្ត​បាន​ទូរស័ព្ទ​បញ្ជា​រ​មក​អភិបាល​ ស្រុក​ហាម​មិន​អោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​វាស់​វែង​ដី​ចែក​ជូន​ពួក​គាត់​។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍

1 comment:

Anonymous said...

អុញនោះ ! នរណាជាមេអបគមន៍ថ្មីហ្ន៎​?
គួរដោះលែងម៉ម សូណង់ដូទៅ ឥឡូវមេ
អបគមន៍បង្ហាញមុខហើយ​យ៉ាងម៉េចដែរ
អាខ្វាង ? ធ្វើបាបមនុស្សល្អ ព្រោះខ្លាច
គេប៉ុណ្ណោះ មិនសមជាមនុស្សទេ គួរភ្ញាក់ខ្លួន
ខំសាងល្អឡើង មិនយូរប៉ុន្មាននឹងស្លាប់ចោល
ទៅ មិនបានកាន់យកអ្វីទៅកំដរដៃទេ ។