November 26th, 2012
www.moneaksekar.com
មិនមែនជារឿងធម្មតាទេនៅ ពេលដែលអ្នកស្រី សួន សំនៀង ហៅ យាយព្រឿង
បានរៀបចំ ចេញឈើពីចំណុចញើន ចូលមក ខេត្ដស្ទឹងត្រែងរាប់សិបម៉ែត្រគូប
ដើម្បីយកទៅស្ដុកទុកក្នុងសិប្ប កម្មកែច្នៃឈើខុសច្បាប់របស់
គាត់ដ៏ធំនៅក្នុងខេត្ដស្ទឹងត្រែង
ហើយបន្ដចែកចាយទៅកាន់សិប្បកម្មផ្សេងៗ និងទៅស្រុកយួន
ដោយគ្មានមន្ដ្រីជំណាញ និងសមត្ថ កិច្ចណាម្នាក់ហ៊ានបង្ក្រាបនោះទេ
បើទោះបីជាប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ច និងមន្ដ្រីជំនាញ
អស់ នោះបានបញ្ចេញស្នាដៃបង្ក្រាប ឈ្មួញរកស៊ីឈើតូចតាចក៏ដោយ
ហើយគេនៅតែលើកជាចម្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ច និងមន្ដ្រី
ពាក់ព័ន្ធមិនហ៊ានប៉ះពាល់ជំនួញ ឈើខុសច្បាប់របស់យាយព្រឿង
យ៉ាងដូច្នេះ ?
មានការបញ្ជាក់ថា យាយព្រឿង មានខ្នងបង្អែក និងមានអ្នករត់
ការយ៉ាងស្ទាត់ជំនាញក្នុងការ ស្ពាយប្រាក់យកទៅបែងចែកដល់ មន្ដ្រីជំនាញ
និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យដកខ្លួនចេញឆ្ងាយពីជំនួញឈើ
ខុសច្បាប់របស់អ្នកស្រី សួន សំ នៀង ហៅយាយ ព្រឿង ហើយ ជាទូទៅយាយព្រឿង
មិនចេះ ភាសាខ្មែរច្បាស់ទេ ក្នុងករណី ដែលមានមន្ដ្រីជំនាញ សមត្ថកិច្ច
ឬក្រុមអ្នកកាសែតទូរស័ព្ទទៅសួរ នាំគាត់ យាយព្រឿង តែងតែឱ្យ
ទូរស័ព្ទមកជួបមនុស្សម្នាក់ដែល ជាអ្នកកាន់កញ្ចប់លុយឱ្យគាត់
ក្នុងការបែងចែកមន្ដ្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមអ្នក
កាសែតផងដែរ ។ ហេតុដូច្នេះ ហើយបានជាជំនួញឈើខុសច្បាប់
របស់យាយព្រឿងមានទ្រង់ទ្រាយ ធំជាងគេ និងដុះស្លែនៅក្នុងខេត្ដ
ស្ទឹងត្រែងគ្មាននរណាហ៊ានប៉ះ ពាល់ ក៏ព្រោះតែផ្នែកពាក់ព័ន្ធ
ទាំងអស់នោះបានទទួលផលប្រ យោជន៍ជាប់ជាប្រចាំពីយាយព្រឿង
ទើបអ្វីៗចេះតែរលូនល្អ គ្មានការ បង្ក្រាបដូចឈ្មួញដទៃ ។
កន្លងមកយាយ ព្រឿង បាន បញ្ជាឱ្យមន្ដ្រី និងសមត្ថកិច្ចមួយ
ចំនួនចុះចាប់ឈើរបស់ឈ្មួញតូច តាចមួយចំនួនដែលហ៊ានរកស៊ី
ប្រជែងជាមួយគាត់ ក៏ដូចជាឈ្មួញ ដែលមិនយកឈើទៅលក់ឱ្យគាត់
ជាក់ស្ដែងយាយ ជូ ជាឈ្មួញដែល ទើបចេញរកស៊ីឈើក្នុងទ្រង់ទ្រាយ
តូចតាចត្រូវសមត្ថកិច្ចបង្ក្រាបខាត ឡុងចុង ក៏ដោយសារតែយាយ ព្រឿង
បានរាយការណ៍ទៅសមត្ថ កិច្ច ហើយបរិវាររបស់យាយព្រឿង
មួយចំនួនបានជំរុញឱ្យសមត្ថកិច្ច បង្ក្រាបជំនួញឈើរបស់យាយជូ
កុំឱ្យហើបមុខរួច ។ ឥទ្ធិពលអំ ណាចរបស់យាយព្រឿង កាន់តែ
ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាគាត់និយាយខ្មែរមិន ច្បាស់
ក៏មានបរិវារជាច្រើនចាំ ជួយបកប្រែ ឬចាំសម្របសម្រួល
ការពារជំនួញឈើខុសច្បាប់របស់ យាយព្រឿងកុំឱ្យមានរឿងរ៉ាវ
ដែលពេលខ្លះយាយព្រឿង មិន ឆេះដុំទេ ប៉ុន្ដែបរិវាររបស់គាត់មួយ
ចំនួនបែរជាក្ដៅស្លឹកត្រចៀកជំនួស យាយព្រឿងទៅវិញ ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សារព័ត៌មានក្នុងស្រុកជាច្រើន
បានចុះផ្សាយពីជំនួញឈើខុស ច្បាប់របស់យាយព្រឿង ដែល
គ្មាននរណាហ៊ានប៉ះពាល់ បន្ទាប់ ពីសមត្ថកិច្ច និងមន្ដ្រីជំនាញសម្ងំ
យ៉ាងស្ងៀមស្ងាត់ទទួលយកផល ប្រយោជន៍ពីយាយព្រឿង បាន
ធ្វើខ្លួនយ៉ាងសុភាពជួយការពារ ជំនួញឈើខុសច្បាប់ឱ្យមានភាព រលូនល្អ ។
គេសង្កេតឃើញថា យាយព្រឿង ដែលមិនចេះអក្សរ ខ្មែរ អត់ដឹងថា មានកាសែតចុះ
ផ្សាយរឿងរបស់គាត់ទេ ប៉ុន្ដែបរិ វាររបស់យាយព្រឿង ដែលទទួល
លុយតាមរបៀបម៉ៅផ្ដាច់ការពារ កុំឱ្យមានកាសែតចុះផ្សាយរឿង យាយព្រឿង
រកស៊ីឈើបានក្ដៅ ស្លឹកត្រចៀក ព្រោះខ្លាចមានមន្ដ្រី
ជំនាញខ្សឹបប្រាប់យាយព្រឿងថា មានកាសែតចុះផ្សាយ ។
យ៉ាងណាក៏ដោយនាយករដ្ឋ មន្ដ្រី ហ៊ុន សែន បានចេញបទ បញ្ជាយ៉ាងតឹងតែងឱ្យមន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធយកចិត្ដទុក ដាក់បង្ក្រាបជំនួញឈើខុសច្បាប់ ឱ្យមានប្រសិទ្ធភាព គួរណាស់តែ អាជ្ញាធរខេត្ដស្ទឹងត្រែងដែលដឹក នាំដោយលោក ឡូយ សុផាត យកចិត្ដទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ របស់យាយព្រឿង មិនគួររក្សា ទុកជំនួញឈើខុសច្បាប់របស់មេ ឈ្មួញដុះស្លែម្នាក់នេះជាឆ្នាំង បាយនោះទេ ។ គួរបញ្ជាក់ផង ដែរថា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាប្រធានរដ្ឋបាលព្រៃឈើ លោក ឆេង គឹមស៊ុន ធ្លាប់ទទួល ការព្រមានពីនាយករដ្ឋមន្ដ្រីរួច ហើយថា ប្រសិនបើមិនមានសមត្ថ ភាពបង្ក្រាបបទល្មើសព្រៃឈើ នឹងត្រូវដកហូតមុខតំណែង ថែម ទាំងនាំទៅផ្ដន្ទាទោសដោយគ្មាន ករណីយោគយល់ទៀតទេ ហើយ ជំនួញឈើខុសច្បាប់របស់យាយ ព្រឿង ដែលកំពុងតែរលូនល្អគ្មាន នរណាហ៊ានប៉ះពាល់នៅពេលនេះ អាចជាកម្មវត្ថុដែលត្រូវស៊ើប អង្កេតដើម្បីនាំមន្ដ្រីមួយចំនួនទៅ ផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យ មានបទល្មើសបំផ្លាញព្រៃឈើ និង រកស៊ីឈើខុសច្បាប់តទៅទៀត៕

4 comments:
Hey! Mi ka proeung called mi katorp, mi srey vietcong , go home where you belong. Mi blood sucker. You and your clan include ah kbot cheat Hun Sen and his whole family will go to hell soon. Khmer people has suffered enough by your barbarian group. Justice will prevail.
NO WONDER IT LOOK LIKE AFRICA NOWADAYS!
Monkey from Jungle
After all the trees is gone, what are they going to sell???? Stones from angkor!!! or maybe liver.
Trov deung tha, mi ka proeung keu srey yuon dael ah kvang min aoy tveu ey vea sos loey. Yul hoey nov?
Post a Comment