អាជ្ញាធរប៉ូលិស រារាំងក្រុមសកម្មជនសិទ្ធិមនុ |
អាជ្ញាធរប៉ូលិស រារាំងក្រុមសកម្មជនសិទ្ធិមនុ |
ថ្ងៃទី 16 វិច្ឆិកា 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: កម្លាំងប៉ូលិសចម្រុះរាប់សិប នាក់ បានដាក់បារ៉ាស់ រាំងផ្លូវនៅមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ មិនឲ្យក្រុមសកម្មជនសិទ្ធិ មនុស្ស ក្នុងនាមប្រជាជនអាស៊ាន ដើរហែក្បួនយកញតិ្ត ទៅដាក់នៅក្រសួងការបរទេស ដែលស្ថិតនៅខាងក្រោយជាប់នឹង វិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែព្រឹត្តិការណ៍នោះ មិនមានអំពើហិង្សាកើតឡើងទេ។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងប្រជាជនរាប់រយនាក់ មកពីប្រទេសសមាជិកអាស៊ាន ទាំង ១០ ប្រទេស ដែលភាគច្រើនជាសកម្មជនសង្គម ស៊ីវិល និងប្រជាជនកម្ពុជា បានដើរហែក្បួន ដោយកាន់ទង់ជាតិប្រទេសសមាជិ កអាស៊ានទាំង ១០ ទង់អាស៊ាន និងលើកបដា ព្រមទាំងស្រែកមេក្រូផង នៅព្រឹកព្រលឹមថ្ងៃទី១៦វិច្ ឆិកា ឆ្នាំ២០១២ ក្នុងបំណងយកញត្តិ ទៅដាក់នៅក្រសួងការបរទេស ដើម្បីជូនបន្តទៅកាន់មេដឹកនា ំអាស៊ាន និងមេដឹកនាំកំពូលៗរបស់ប្រទេ សមហាអំណាច ដែលនឹងជួបប្រជុំគ្នា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងប្រជាជនរាប់រយនាក់ មកពីប្រទេសសមាជិកអាស៊ាន ទាំង ១០ ប្រទេស ដែលភាគច្រើនជាសកម្មជនសង្គម
ក្នុងពេលអាជ្ញាធររារាំងនៅមុ
ក្នុងពេលអាជ្ញាធរសមត្ថកិច្ច
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់ និងមេដឹកនាំរដ្ឋាភិបាលបណ្តា
កង្វល់របស់សង្គមស៊ីវិលអាស៊
1 comment:
thank you neang Socheata for all the hard work you have done to help Khmer.
Post a Comment