|
ម៉ក់ ជីតូ |
Wednesday, 14 November 2012
David Boyle - ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សបានចោទប្រកាន់ថា ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ត្រូវបានបញ្ជានិងអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយ ដោយក្រុមពិឃាត ដែលបង្កើតឡើងដោយរបបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគ្រប់់គ្រងដោយឥស្សរជនមួយចំនួន ដែលកាន់តំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាល។
របាយការណ៍ដែលមានចំណងជើងថា Tell Them That I Want To Kill Them មានន័យជាភាសាខ្មែរថា «ប្រាប់ពួកគេថា ខ្ញុំចង់សម្លាប់ពួកគេ» បានបង្ហាញពីករណីសម្លាប់នយោបាយ ដែលបានស៊ើបអង្កេតដោយអង្គការសហប្រជាជាតិ FIB សហរដ្ឋអាមេរិក ក្រុមសិទិ្ធមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សារភ្ជាប់ទៅនឹងបុគ្គលនានា ក្នុងនោះរួមមាន លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនិងលោក សុខ ផល ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ។
ក្នុងរបាយការណ៍ ដដែលនេះថា ចាប់ពី«ក្រុមខ្លាំង»ឬ«ក្រុមពិឃាត » បង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មកដល់ការវាយប្រហារគ្រាប់បែកដៃលើគណបក្សប្រឆាំងក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ រដ្ឋប្រហារឆ្នាំ ១៩៩៧ និងការសម្លាប់លោក ឈុត វុទ្ធី ក្នុងឆ្នាំនេះ របាយការណ៍ក៏បានគូសបញ្ជាក់ពីរបៀបអនុវត្តរបស់ឃាតក និងបានចោទប្រកាន់ថា ពួកគេត្រូវបានដំឡើងតំណែងក្នុងជួររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយមិនត្រូវបានកាត់ទោសឡើយ។
មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍នេះថាគ្មានមូលដ្ឋាននោះ ទេ និងថា ជាកិច្ចប្រឹងប្រែងផ្នែកនយោបាយ ដើម្បីព្យាយាមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះរអាក់រអួលនិងអ័ព្ទអួ។
លោក Phil Robertson អនុប្រធានប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានថ្លែងថា ជាការពន្យល់បែបលេងសើចចំពោះការសម្លាប់ លោក ឈុត វុទ្ធី សកម្មជនប្រឆាំងការបំផ្លាញព្រៃឈើ គឺការស៊ើបអង្កេតផ្លូវការបង្ហាញថា គាត់ត្រូវបានមន្រ្តីកងរាជអាវុធហត្ថសម្លាប់ ហើយមន្រ្តីនោះ ត្រូវសម្លាប់ដោយអចេតនាពីបុរសម្នាក់ដែលព្យាយាមដណ្តើមអាវុធពី គាត់។ ការពន្យល់បែបនេះបានបង្ហាញថា ការសម្លាប់បែបនេះត្រូវបានផ្តល់រង្វាន់ ដោយគណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ៖ «ឧទាហរណ៍ ការពិតដែលលោក ម៉ក់ ជីតូ ត្រូវបានចាត់ឲ្យចុះទៅដឹកនាំការស៊ើបអង្កេត ហើយប្រឌិតរឿង ពន្យល់ពីករណីសម្លាប់លោក ឈុត វុទ្ធី បង្ហាញថា បុគ្គលទាំងនេះនៅតែជាបុគ្គលត្រូវពឹងផ្អែក សម្រាប់គណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា៖ «ជនដូចលោក ម៉ក់ ជីតូ ដែលគេដឹងថា មានទំនាក់ទំនងយូរអង្វែងជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងមានកេរ្តិ៍ឈ្មោះជាជនដែលមានដៃកខ្វក់ ជាប្រភេទជនអនុវត្តបញ្ជា តាមតែគណបក្សប្រជាជនកម្ពុជា ជនប្រភេទនេះដែរ...ពេលដែលជននេះនិយាយថា តើរឿងរ៉ាវជាអ្វីនោះ អ្នកគ្រប់គ្នាសាទរសរសើរ»។
លោក ឈុត វុទ្ធី ត្រូវសម្លាប់នៅថ្ងៃទី២៦ ខែមេសា ខណៈកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់ នៅភ្នំក្រវាញ ក្នុងខេត្តកោះកុង។
របាយការណ៍បានស្រង់សម្តីប្រតិបតិ្តករ ជាន់ខ្ពស់ក្នុងរបបរដ្ឋកម្ពុជា ជារបបគ្រប់គ្រងប្រទេសបន្ទាប់ពីខ្មែរក្រហមដួលរលំ ដោយប្រតិបតិ្តករបានលម្អិតអំពីថា តើក្រុមពិឃាតសម្ងាត់ហៅថាA-៩២ ត្រូវបានបញ្ជាដោយលោក សុខ ផល និងលោក ម៉ក់ ជីតូ ដោយរបៀបណា?
ប្រតិបតិ្តករអនាមិកនោះ ត្រូវបានស្រង់សម្តីមកថា ៖ «នៅពេល [មន្រ្តីនគរបាលជាន់ខ្ពស់] ម៉ក់ ជីតូ ឬ អង្គភាពខ្ញុំរកឃើញអ្វីមួយ ឬគោលដៅ យើងត្រូវរាយការណ៍ប្រាប់ថ្នាក់លើជាមុនសិន។ ហើយពួកគេជាអ្នកសម្រេចសម្លាប់។ លោក ម៉ក់ ជីតូ បានជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ជាច្រើនករណី»។
«លោក សុខ ផល ទទួលបន្ទុកសន្តិសុខផ្ទៃក្នុង ចំណែកឯលោក លួ រ៉ាមីន ទទួលបន្ទុកលើជនបរទេស។ ក្រុមខ្លាំង រាយការណ៍ប្រាប់លោក សុខ ផល ដែលរាយការណ៍បន្តប្រាប់លោក ស៊ិន សេន។ ពេលខ្លះ ពួកគេទៅជួបលោក ស៊ិន សេន ដោយផ្ទាល់»។
លោក សុខ ផល បានថ្លែងកាលពីម្សិលមិញថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឮអំពីការចោទប្រកាន់រូបលោកនេះ។
លោកបញ្ជាក់ថា៖ «វាជាលើកទី ១ដែលខ្ញុំបានឮគេចោទប្រកាន់ខ្ញុំ។ ខ្ញុំតែងតែជួយមនុស្ស»។ លោកបានស្នើសុំច្បាប់ចម្លងនៃរបាយការណ៍នោះ មុននឹងលោកអាចធ្វើការអត្ថាធិប្បាយបន្ថែមទៀត។
លោក ម៉ក់ ជីតូ ដែលតាមរបាយការណ៍ ត្រូវបានហៅ ដោយអ្នកការទូតអាមេរិកម្នាក់ថា«ជាកញ្ជ្រោងក្នុងទ្រុងមាន់» បានថ្លែងកាលពីម្សិលមិញថា លោកនៅកន្លែងហាត់ប្រាណ ហើយបន្ទាប់មក លោកបានបិទទូរស័ព្ទមិនឆ្លើយតបទេ។
បន្ទាប់ទៀត ឥស្សរជនជាច្រើនដែលត្រូវបានដំឡើងតំណែង ក្នុងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល ដែលមានឈ្មោះពាក់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬ ក្រុមពិឃាតនេះ។ អ្នកទាំងនោះរួមមាន លោក យូ ស៊ុនឡុង អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ហេង ពៅ ដែលជាអតីតស្នងការរាជធានីភ្នំពេញ និងទីប្រឹក្សាលោក ហ៊ុន សែន រហូតដល់ត្រូវជាប់ពន្ធនាគារក្រោមបទចោទប្រកាន់ជាច្រើន ក្នុងនោះមានបទអំពើពុករលួយ និងមនុស្សឃាត និងលោក លួ រ៉ាមីន ដែលត្រូវដំឡើងឲ្យកាន់តំណែងខ្ពស់ក្នុងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផង។
អ្នកទាំងនេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយលោក ស៊ិន សេន បានស្លាប់បាត់បង់ជីវិតហើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ក្រៅកិច្ចប្រជុំព្រឹកម្សិលថា អង្គការឃ្លាំមើលសិទិ្ធមនុស្សកំពុងតែព្យាយាមបំពងសំឡេង នៅមុនកិច្ចប្រជុំអាស៊ាន ហើយថា នេះជាទម្លាប់ធម្មតារបស់អង្គការនេះនិងអ្នកតវ៉ាក្នុងអំឡុង កិច្ចប្រជុំថ្នាក់អន្តរជាតិ។
លោកបញ្ជាក់ថា៖ «ជាបឋម គាត់ត្រូវតែផ្តល់ភស្តុតាងដែលថា[ឥស្សរជន ទាំងនេះ] ទទួលខុសត្រូវលើរឿងទាំងអស់នោះ។ ខ្ញុំគិតថា ចំពោះអង្គការឃ្លាំមើលសិទិ្ធមនុស្ស វាគ្រាន់តែជាជម្លោះផ្ទាល់ខ្លួនរវាងពួកគេនិងសម្តេចនាយករដ្ឋ មន្រ្តីបច្ចុប្បន្នប៉ុណ្ណោះ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានយោងលើរបាយការណ៍សិទិ្ធមនុស្សអ៊ុនតាក់ខែកញ្ញា ១៩៩៣ ក្នុងចំណោមប្រភពជាច្រើន ដែលបានរកឃើញករណីសម្លាប់គូប្រជែងនយោបាយ ៣៩ករណី ធ្វើឲ្យមានអ្នករបួស ២៦នាក់ និងអ្នកស្លាប់ ២៥ នាក់ ក្នុងគោលបំណងបំភិតបំភ័យសាធារណជន។
ក្រុមពិឃាត ដែលអង្គការឃ្លាំមើលសិទិ្ធមនុស្សលើកឡើងថា បានអនុវត្តប្រតិបតិ្តការទាំងនេះ ត្រូវបានរំលាយចោល បន្ទាប់ពីកិច្ច ប្រឹងប្រែងធ្វើរដ្ឋប្រហារឆ្នាំ១៩៩៤ បានទទួលបរាជ័យហើយទីបំផុត ត្រូវបញ្ចូលជាថ្មីក្នុងកងកម្លាំងនគរបាល ដែលបច្ចុប្បន្នប្រតិបតិ្តការជាអង្គភាពពីរដាច់ពីគ្នា គឺកម្លាំងល្អ និងកម្លាំងសម្ងាត់។
ជាថ្មីម្តងទៀត របាយការណ៍បានចង្អុលបង្ហាញពីករណីសម្លាប់ ដែលបានធ្វើឡើងជាមួយនឹងនិទ្ទណ្ឌភាព ហើយគ្មានការចាប់ខ្លួនដោយអាជ្ញាធរជាញឹកញាប់ ហើយបែរជាប្រឌិតការសន្និដ្ឋានគួរឲ្យចង់សើច រាប់បញ្ចូលទាំងការអះអាងអំពីការធ្វើអត្តឃាត ជានិន្នាការ ដែលកំពុងបន្តសព្វថ្ងៃ បើតាមរបាយការណ៍។
របាយការណ៍នោះបន្តទៀតថា ពេលស៊ើបអង្កេតករណីស្លាប់របស់លោកឧត្តមសេនីយ៍ ចៅ សម្បតិ្ត នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលអង្គការសហប្រជាជាតិបានរាយការណ៍ថា ត្រូវបានបាញ់បីគ្រាប់ត្រង់ក្បាលដោយយោធា ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៩៧ នោះ អាជ្ញាធរបានសន្និដ្ឋានថា គាត់បានធ្វើអត្តឃាត «ដោយខាំអណ្តាត»។
ករណីមួយទៀត ព្រះភិភ្ខុ អៀង សុខធឿន ព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានរកឃើញថា សុគតដោយការអារបំពង់កបីកន្លែង ក្នុងពេលបង្ក្រាបលើការតវ៉ារបស់ព្រះសង្ឃនោះ ក៏ត្រូវបានសន្និដ្ឋានដោយសមត្ថកិច្ចនគរបាលថា បានធ្វើអត្តឃាតផងដែរ។ បន្ទាប់មក ពួកគេបានបញ្ជាឲ្យកប់សពព្រះអង្គភ្លាមៗ ហើយហាមឃាត់ព្រះសង្ឃមិនឲ្យធ្វើពិធីបុណ្យសព។
របាយការណ៍បានគូសបញ្ជាក់យោងលើសុន្ទរកថា ដែលលោក ហ៊ុន សែន លើកឡើងថា ការវាយប្រហារគ្រាប់បែកឆ្នាំ១៩៩៧ លើការតវ៉ារបស់គណបក្សជាតិខ្មែរ ដែលសម្លាប់មនុស្ស ១៦ នាក់ និងបង្ករបួសដល់មនុស្ស១៦០នាក់ទៀតនោះ ត្រូវបានរៀបចំឡើងដោយថ្នាក់ដឹកនាំគណបក្សជាតិខ្មែរ ដើម្បីទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា។
នាពេលថ្មីៗបំផុត អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានចង្អុលបង្ហាញអំពីរបាយការណ៍ផ្ទុយគ្នា និងបែបត្លុកកំប្លែង អំពីការសម្លាប់លោក ឈុត វុទ្ធី និងមន្រ្តីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ជាករណីដែលដោះស្រាយចុងក្រោយដោយលោក ម៉ក់ ជីតូ។
ការបំភិតបំភ័យក៏បានបង្ហាញថា បានរាលដាលដល់ប្រព័ន្ធផ្សព្វផ្សាយផងដែរ ដូចជា ក្នុងករណីសម្លាប់លោក ឃឹម សំបូរ អ្នកយកព័ត៌មាននៅកាសែតមនសិការខ្មែរ ដែលមានសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រឆាំង ដែលត្រូវគេជិះយានយន្តបាញ់សម្លាប់ជាមួយនឹងកូនប្រុស។
សេចក្តីលម្អិតលើករណីដ៏រន្ធត់ ពីការទាញយកគ្រាប់កាំភ្លើងចេញពីសាកសពលោក ធន់ ប៊ុនលី ការីនិពន្ធ ដោយយោធាម្នាក់ក្នុងឆ្នាំ ១៩៩៦ ភ្លាមៗបន្ទាប់ពីលោកត្រូវបានសម្លាប់ ក្នុងបទល្មើសដែលគ្មានការចាប់ខ្លួនឃាតកនោះ ក៏ត្រូវបានរៀបរាប់ឡើងវិញ នៅក្នុងរបាយការណ៍នេះផងដែរ។
លោក ធន់ ប៊ុនលី ត្រូវបានស្រង់សម្តី ក្នុងសវនាការ ពេលជំនុំជម្រះប្រឆាំងនឹងរូបលោកដោយសារអត្ថបទរិះគន់ដែលលោកបានផ្សព្វផ្សាយដោយនិយាយថា ៖ «វាមិនមែនជាការងារខ្ញុំ ត្រូវទ្រពងសហនាយករដ្ឋមន្រ្តីឡើយ [ព្រះអង្គ ម្ចាស់ នរោត្តម រណឫទិ្ធ និង លោក ហ៊ុន សែន]»។
អង្គការ ឃ្លាំមើលសិទិ្ធមនុស្ស ក៏បានស្រង់សម្តីលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អតីតប្រធានកងពលលេខ ៧០ ដែលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីការវាយប្រហារគ្រាប់បែកឆ្នាំ ១៩៩៧ ថា លោកចង់សម្លាប់អ្នកសារព័ត៌មានណាដែលចោទប្រកាន់ថា អង្គរក្សលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធករណីនេះ។
លោក ហ៊ីង ប៊ុនហៀង ត្រូវបានស្រង់សម្តីថា ៖ «ប្រាប់ពួកគេថាខ្ញុំចង់សម្លាប់ពួកគេ...ការចុះផ្សាយ វានិយាយថា ខ្ញុំប្រធានកងអង្គរក្ស បាននិយាយបែបនេះ។ ខ្ញុំចង់សម្លាប់... ខ្ញុំខឹងខ្លាំងណាស់»៕
2 comments:
Sam Rainsy, the main opposition leader in Cambodia, is a HERO or Coward? He afraid to enter Cambodia afraid of arrest or imprison. He stay in France meekly asking Hun Sen, his opponent, to pardon him before he return to Cambodia. Sam Rainsy please a hero think of Gandhi Mandela, Ah Su Chi. .There will be a tremendous amount of political and popular gain to be obtained by Mr. Sam Rainsy if he were to take the advice of 12:04 AM above by returning to Cambodia to face the jail sentence during the Asian Summit in Phnom Penh.
His political plight will be in broad daylight and his courage would earn him more respect and, of course, votes and trust among the electorate. Without a doubt his arrival in Phnom Penh unexpectedly at this time would put Hun Sen in a clumsy and precarious position of deciding what to do with Sam Rainsy.
More likely than not Hun Sen will arrest him despite strong objection from western leaders, but the negative pressure created on Hun Sen and his government by the imprisonment of Sam Rainsy will have far reaching and more serious consequences for Phnom Penh than the inconvenience of Mr. Sam living in Prey Sar jail.
It is certainly a suggestion to be considered seriously if one wants to play Cambodian politics which are usually dirty and can be deadly.
Well, you can't be a cook if you are not willing to be dirty and get burned every now and then.
បើអាមេរិក និង អង្គការសហប្រជាជាតិ រំលំរបប
ផ្ដាច់ការហ៊ុនសែន ដែលកានអំណាច២៧ឆ្នាំមិនបាន
ទេ កម្ពុជា នឹងក្លាយជាចំណីរបស់ខ្មោចអាហូជីមិញ
ដោយពិតប្រាកដ៕
Post a Comment