ដោយ ខែ សុណង 2012-11-22 RFA
ក្រុមយុវជន
និងសាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពាន
កោះពេជ្រ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រំលឹកខួប ២ឆ្នាំ
ដល់អ្នកដែលបាត់បង់ជីវិតដោយសារផ្អើលជាន់គ្នា នៅយប់ថ្ងៃទី២២
វិច្ឆិកា ឆ្នាំ២០១០
ក្នុងពិធីបុណ្យអុំទូកថ្ងៃចុងក្រោយលើស្ពានកោះពេជ្រ។
ទាក់ទងនឹងករណីព្រឹត្តិការណ៍ដែលបង្កឲ្យមានការស្លាប់ដែល
ភាគច្រើនជាយុវជននោះ គេនៅមិនទាន់បំភ្លេចចោលនោះទេ មន្ត្រីគណបក្ស
សម រង្ស៊ី នឹងប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
ឲ្យទទួលខុសត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋ
និងយុវជននៅលើស្ពានកោះពេជ្រនេះ។
ព្រះសង្ឃចំនួន ១០អង្គ ក្រុមយុវជន មន្ត្រីគណបក្ស សម រង្ស៊ី
ប្រជាពលរដ្ឋ រួមទាំងក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះដែលបានស្លាប់
និងរបួសនៅលើស្ពានកោះពេជ្រ នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១២
បានជួបជុំគ្នានៅស្តូបដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះដោយ
សារព្រឹត្តិការណ៍ជាន់គ្នាកាលពីឆ្នាំ២០១០ កន្លងទៅ
និងបានធ្វើពិធីបង្សុកូល ឧទ្ទិសកុសលដល់អ្នកស្លាប់។
ឪពុកម្ដាយ ឬសាច់ញាតិរបស់អ្នកដែលបានស្លាប់នៅលើស្ពានពេជ្រ
ក៏បានមកចូលរួមអុចធូប និងដាក់កម្រងផ្កាក្នុងពិធីបុណ្យនេះ
បានសម្ដែងការឈឺចាប់
និងធ្វើឲ្យពួកគេនឹករលឹកឡើងវិញចំពោះការបាត់បង់មនុស្សជាទី
ស្រលាញ់របស់ពួកគេ។
ពាក់ព័ន្ធបញ្ហានេះ តំណាងក្រុមយុវជន នៃគណបក្ស សម រង្ស៊ី លោក សួង
សុភ័ណ្ឌ បានចេញមុខប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល
ទៅតុលាការក្រុងភ្នំពេញ និងតុលាការអន្តរជាតិ អាយស៊ីជេ (ICJ)
ដើម្បីឲ្យទទួលខុសត្រូវចំពោះការបង្កឲ្យមានព្រឹត្តិការណ៍ជាន់គ្នា
នៅលើស្ពានពេជ្រនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃចុងក្រោយ
នោះ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំសូមជម្រាបថា
គោលបំណងនៃការរៀបចំកម្មវិធីនេះ ទីមួយថ្ងៃនេះ
យើងនឹងនិមន្តព្រះសង្ឃ តាជីដូនជី មកគោរពវិញ្ញាណក្ខន្ធ
សូត្រមន្តបង្សុកូល
គោរពវិញ្ញាណក្ខន្ធបងប្អូនប្រជាពលរដ្ឋយុវជនដែលស្លាប់នៅកោះពេជ្រ។
ទី២ទៀត ខ្ញុំសូមបញ្ជាក់ថា ក៏ជារឿងមួយដែរ
ដែលយើងត្រូវវែកមុខរកអ្នកប្រព្រឹត្តរកជនដៃដល់ជនល្មើសដែល
សម្លាប់មនុស្សជាង ៣០០នាក់នេះ យកមកផ្ដន្ទាទោសផងដែរ។
ខ្ញុំនឹងដាក់ពាក្យបណ្ដឹងក្រោយមួយសប្ដាហ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា
នៅម៉ោង៩»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា
រដ្ឋាភិបាលបានធ្វើរួចស្រេចទៅហើយនូវសំណងប៉ះប៉ូវចំពោះអ្វីដែលបាន
កើតឡើងដោយចៃដន្យនេះ ហើយទី២ រដ្ឋាភិបាលក៏បានសង់ស្ពាន
២បន្ថែមទៀត
ដើម្បីឆ្លើយតបមិនឲ្យមានអ្វីដែលកើតឡើងជាយថាហេតុទៀតទេ និងទី៣
គឺមានការផ្លាស់ប្ដូរយុទ្ធសាស្ត្រ
ក្នុងការសម្របសម្រួលហើយនិងគ្រប់គ្រងនៅក្នុងកម្មវិធីធំៗ
ដែលមានហ្វូងមនុស្សចល័ត។
លោក ផៃ ស៊ីផាន៖ «នេះជាការដោះស្រាយនូវអ្វីដែលបញ្ចៀសកុំឲ្យ
រឿងហ្នឹងកើតឡើង ពីព្រោះអារឿងរត់ជាន់គ្នាស្លាប់នៅប្រទេសប៊្រុយណេ
និងប្រទេសដទៃទៀត ដូចជា អារ៉ាប់ នឹងថា ជារៀងរាល់ឆ្នាំ
ប៉ុន្តែមិនមែនមានន័យថា គេថា យើងរួចខ្លួនមិនមែនអ៊ីចឹងទៀត
ប៉ុន្តែការឆ្លើយតប...»។
កាលពីរាត្រីថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ វិច្ឆិកា
ឆ្នាំ២០១០ បន្ទាប់ពីពិធីបណ្ដែតប្រទីប
ពិធីបាញ់កាំជ្រួចនៅម៉ោងប្រហែល ៩យប់
ក្នុងពេលតែមួយសន្ទុះប៉ុណ្ណោះ
សោកនាដកម្មលើស្ពានកោះពេជ្របានកើតឡើងដោយសារមនុស្សផ្អើលជាន់គ្នា
បណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣នាក់ និងរបួស ៣៩៣នាក់
ដែលជារឿងសែនសោកស្ដាយជាទីបំផុត
ដែលធ្វើឲ្យការចូលរួមសប្បាយថ្ងៃបុណ្យ
ក្លាយជាថ្ងៃកាន់មរណទុក្ខទៅវិញ។
ព្រឹត្តិការណ៍នេះ បានជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតមួយ
ដោយបង្ហាញថា ការស្លាប់គរលើគ្នាជាពំនូក ស្អិតទាញមិនចង់ចេញ
បណ្ដាលមកពីការថប់ដង្ហើមដោយសារតែហ្វូងមនុស្សដ៏ច្រើនផ្អើលជាន់
គ្នា។
បន្ទាប់ពីឧបទ្ទវហេតុនោះ អ្នកស្រាវជ្រាវរបស់អង្គការចិត្តសង្គម
និងអន្តរវប្បធម៌នៅកម្ពុជា
បានចាប់ផ្ដើមធ្វើការស្រាវជ្រាវមួយដោយសម្ភាសឪពុកម្ដាយ
ដែលកំពុងកាន់មរណទុក្ខ។ បញ្ជីសំណួរនោះបានផ្ដោត
ថាតើសំណងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាចជួយក្រុមគ្រួសារបន្ធូរ
ទុក្ខសោកដែរឬទេ? ហើយអង្គការនេះបានដាក់សំណើសុំស្រាវជ្រាវ
កាលពីឆ្នាំមុនទៅគណៈកម្មាធិការសីលធម៌នៃក្រសួងសុខាភិបាល
ដែលជាគណៈត្រួតពិនិត្យលើការសិក្សាស្រាវជ្រាវ។
ប៉ុន្តែនាយកប្រតិបត្តិនៃអង្គការចិត្តសង្គម និងអន្តរវប្បធម៌
ហៅកាត់ថា TPO លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានប្រាប់កាសែតភ្នំពេញ
បុស្ដិ៍ ថា គណៈកម្មាធិការបានប្រគល់លិខិតបដិសេធមកវិញ
ជាមួយនឹងការពន្យល់តិចតួច។
ពាក់ព័ន្ធបញ្ហានេះ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក អេង ហួត
ប្រធានគណៈកម្មាធិការសីលធម៌ ដើម្បីពន្យល់បន្ថែម
ប៉ុន្តែលោកមានប្រសាសន៍ថា ជាប់រវល់។
ទាក់ទងទៅនឹងព្រឹត្តិការណ៍នេះដែរ
រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភជាង
១ម៉ឺនដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ
ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រនោះ។
បន្ទាប់មកក៏បានកម្ទេចស្ពានចាស់ចោល និងសង់ស្ពានភ្លោះជំនួសវិញ
ដើម្បីបញ្ចៀសការកកស្ទះ កុំឲ្យមានករណីនេះទៀត។
មួយឆ្នាំក្រោយព្រឹត្តិការណ៍នេះ រដ្ឋាភិបាលសាលារាជធានីភ្នំពេញ
បានចំណាយថវិកា ១២ម៉ឺនដុល្លារ កសាងស្តូបមួយ នៅក្បែរស្ពាននោះវិញ
ដើម្បីរំលឹកការចងចាំ
និងឲ្យក្រុមគ្រួសារយកជាទីកន្លែងគោរពវិញ្ញាណក្ខន្ធដល់អ្នកស្ពាន
កោះពេជ្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
6 comments:
Why did they make it looks like Penis? For what reason?
Sick of Mr Sam Raincy tactic!
If Hun Sen allows him to get back into Cambodia, Mr Sam Riansy won't sue Hun Sen about 1997 and so on...
So Mr Sam rainsy doesn't has principle, why? because he just only using those cases to threatenning Hun Sen. If Mr Sam Rainsy stand on principle, he must sue Hun Sen about 1997 and so on and so on caes...long time ago, not just delay and play...delay and play around like these!
Come Mr Sam Rainsy if you want to sue Hun Sen about 1997 and so on cases, why don't you do it? Why you talk so much and blackmail so much so much to Hun Sen? Just do it! just do it! just do it! unless you are Mr sam ranisy is also an opportunistic too! Are you Mr Sam Rainsy? and if you say no why are keep delay on suing Hun Sen at American court and international court? why? Or are you still bargan the price with Hun Sen?
8:44 AM
Thlang Kdor Nass Ah Pi Anh Euy!!
ស្ពានចាស់ដែលគេវាយកម្ទេចចោល បន្ទាប់ពីមានព្រឹត្តិការណ៍មនុស្សផ្អើលជាន់គ្នាស្លាប់នៅលើស្ពាន
.......... គឺវាយបំបាត់ដាន!
In your dream, sam rainsi youth. IF you sue HUN SEN.. you must prepare the coffin.
Sourn Sophorn must sue Hun Sen at ICC . Do not sue him in banana kingdom court. It does not work and wasting time, wasting money for lawyer. Mu Sochau case for example, no body dares to be her lawyer. Don't even bother.
Post a Comment