យួនវាប្លន់ដី កេរខ្មែរទៀតហើយ លោក ម៉ុង ហៃ អើយ ត្រូវធ្វើយ៉ាងណា មិត្តម៉ឺន ម៉ឺនណាំ ដែលលោបានថា ឬលោកវាចារ ឲ្យខ្មែរភ្លេចទៀត ?
ដោយ ម៉ម មុនីរតន៍ 2012-11-18 RFA
ពលរដ្ឋដែលមានដីស្រែចម្ការនៅជាប់ព្រំដែនកម្ពុជា-វៀតណាម
ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម
បានចោទប្រកាន់អាជ្ញាធរវៀតណាម
ថាបានបណ្ដេញពួកគេចេញពីដីដែលធ្លាប់រស់នៅ
និងកាន់កាប់តាំងពីដូនតាមកដែរ។
ពលរដ្ឋដែលមានលំនៅឋានក្នុងស្រុកពញាក្រែក
ជាប់ព្រំដែនកម្ពុជា-វៀតណាម អះអាងថា អាជ្ញាធរវៀតណាម
តែងបណ្ដេញពួកគេចេញដោយបង្ខំដើម្បីវាតទីយកដីស្រែ
និងដីចម្ការរបស់ពលរដ្ឋខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួន
មុននឹងឈានទៅរកការបោះបង្គោលព្រំដែនរួមនៃប្រទេសទាំងពីរជា
ផ្លូវការត្រូវចាប់ផ្ដើមឡើងនោះ។
លោក ក្រួច បេង ពលរដ្ឋនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ខេត្តកំពង់ចាម ដែលមានដីចម្ការជាប់នឹងព្រំដែនកម្ពុជា-វៀតណាម
ឲ្យដឹងថា ពួកគេតែងត្រូវបានអាជ្ញាធរវៀតណាម
ធ្វើទុក្ខទុក្ខបុកម្នេញជារៀងរាល់ថ្ងៃតាមរយៈការសម្លុតគំរាមកំហែង
ប្រើហិង្សាលើរាងកាយ
និងបណ្ដេញពួកគេដោយបង្ខំឲ្យចាកចេញលើដីស្រែចម្ការដែលធ្លាប់
អាស្រ័យផលតាំងសម័យរាស្ត្រនិយមមក គឺមុនឆ្នាំ១៩៧០។
លោកបន្តថា អាជ្ញាធរវៀតណាម
តែងចាត់ទុកដីដែលពលរដ្ឋខ្មែរគ្រប់គ្រងសព្វថ្ងៃនេះ
គឺជាបូរណភាពទឹកដីរបស់ខ្លួន៖ «ដេញប្រផាប់ប្រភីង និងដីហ្នឹង
វាមិនឲ្យយើងធ្វើហ្នឹង វាថា រឿងដីអត់កំណត់ វាថា
ដីវាមិនតែត្រឹមហ្នឹងទេ ដីវានៅទៅទៀត វាថាអ៊ីចឹង។
ខ្ញុំអង្គុយកន្លែងហ្នឹង វាយកកាំបិតខ្ញុំដែរ វៃទាំងអស់។
វាឈរៗអ៊ីចឹង ទៅដល់ដាក់ភឹងតែម្ដង។ យើងឈរៗអ៊ីចឹង
បើយើងដើរវាចាប់ដៃវ៉ៃតែម្ដង ហើយកាំបិតយើងសុំវិញវាអត់ទេ
ដីវាយួន ដីវៀតណាម អត់មានដីកម្ពុជា»។
ចំណែកអ្នកស្រី សូន គឹមហឿន ដែលមានដីចម្ការមួយផ្នែកត្រូវវៀតណាម
បោះតម្រុយបង្គោលព្រំដែនលេខ ១១៦ ចូល មានប្រសាសន៍ថា
អ្វីដែលដីចម្ការនៅសេសសល់ ក្រៅពីវៀតណាម រំកិលចូលនេះ
គឺដោយសារពួកគេបន្តក្រាញននៀលមិនចាកចេញ
ប្រឆាំងនឹងការគំរាមជាបន្តបន្ទាប់ពីអាជ្ញាធរវៀតណាម។
អ្នកស្រី សូន គឹមហឿន ឲ្យដឹងថា អាជ្ញាធរកម្ពុជា
ពុំបានធ្វើអន្តរាគមន៍
និងចាត់វិធានការណាមួយចំពោះការព្យាយាមរំកិលព្រំដែនរបស់វៀតណាម
ចូលក្នុងដីខ្មែរនោះទេ។ តែផ្ទុយទៅវិញអាជ្ញាធរកម្ពុជា
តែងហាមប្រាមពលរដ្ឋរបស់ខ្លួនកុំឲ្យប្រឆាំងនឹងការខិតព្រំដែនពី
សំណាក់ទាហានការពារព្រំដែនវៀតណាម ថែមទៀត៖ «វាវ៉ៃ
មិនធ្វើដីហ្នឹងដីខ្មែរយើង ទឹកដីខ្មែរយើង
ប៉ុន្តែវាចេះតែទន្ទ្រានមក ហើយយើងមិនដឹងជាធ្វើម៉េច
ចេះតែលួចធ្វើបន្តិចបន្តួច ហើយវាដាក់ទៅទៀត កំពុងថា
ឃើញមិញភ័យខ្លាចមកដាក់ទៀត»។
ក៏ប៉ុន្តែលោក វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា
មានប្រសាសន៍ក្នុងសន្និសីទកាសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រីចុងខែ
តុលា ថា ទោះកិច្ចព្រមព្រៀងដែលបានចុះរួចជាមួយប្រទេសជិតខាង
ទាំងក្នុងអតីតកាល និងបច្ចុប្បន្នក្ដី
តែកម្ពុជានៅតែបន្តអនុវត្តផែនទីដែលមាននៅអង្គការសហប្រជាជាតិ
ដដែល។
លោកបន្តថា៖ «សាធារណរដ្ឋខ្មែរ
បន្ទាប់មកសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យ
ក្រោយមកទៀតរបបខាងរដ្ឋកម្ពុជាហ្នឹង
ក៏លោកបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនព្រំដែន។
ប៉ុន្តែនៅឆ្នាំ១៩៨៣-១៩៨៥ ជាមួយនឹងវៀតណាម ក៏ដោយ
ប៉ុន្តែគោលការណ៍នៅតែដដែល»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅការបំភ្លឺរបស់លោក
វ៉ា គឹមហុង នេះថា គឺជាផ្នែកមួយនៃការបិទបាំងទោសកំហុសប៉ុណ្ណោះ។ លោក
រ៉ុង ឈុន ទាមទារឲ្យសមាសភាពនៃគណៈកម្មាធិការមួយនេះសើរើ
និងផ្ទៀងផ្ទាត់ឡើងវិញចំពោះការរកឃើញថា ធ្វើឲ្យវៀតណាម
ត្រូវចំណេញដីពីកម្ពុជា ព្រោះតែការកំណត់ព្រំដែនគោកនេះ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី ចាត់ទុកថា
គោលនយោបាយរក្សាទឹកដីរបស់រដ្ឋាភិបាលបច្ចុប្បន្ន
មានតែនៅលើក្រដាសប៉ុណ្ណោះ តែភាពពិត កម្ពុជាខាតបង់ដីទៅវៀតណាម
យ៉ាងសន្ធឹកសន្ធាប់ពីការកំណត់ព្រំសីមារួម។
ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា
តែងប្រកាសជាឱឡារិកថា
កម្ពុជានឹងមិនខាតបង់ដីសូម្បីមួយមិល្លីម៉ែត្រទៅវៀតណាម
ព្រោះការកំណត់ព្រំដែននេះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
We are Cambodian people love and welcome President Obama to Cambodia!
We are hate autocratic samdech decho Hun Sen and his regime! Please help President Obama!
CIA and FBI are already known and inform the President about the issues that are facing Cambodia today.
Cambodian people must rise up and make very big loud noises so President Obama could intervene otherwise, president Obama can't help as international law but Cambodia people is the only key to make loud noise like Libyan people did to Gaddafi, Tunisian people did to President Zine El Abidine Ben Ali, Egyptian people did to President Hosni Mubarak. Cambodian people can do the same to Hun Sen.
So the key is Cambodian people must rise up and make big noises so President Obama can intervene.
Post a Comment