Monday, November 12, 2012

បក្សប្រឆាំង​ទាមទារ​អោយ​លោក​អូបាម៉ា​ជួយ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

លោក​បារ៉ាក់ អូបាម៉ា ដែល​ទើប​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី២ នឹង​មក​ប្រជុំ​អាស៊ាន​នៅ​ភ្នំពេ
REUTERS
​ថ្ងៃ អាទិត្យ 11 វិច្ឆិកា 2012
Radio Free Asia
លោក អូបាម៉ា នឹង​ទទួល​ស្វាគមន៍​ដោយ​មេដឹកនាំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃទី​១៩​និង​ទី​២០​ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ​ ពាក្យ​បណ្តឹង​ជា​ច្រើន​របស់​អង្គការសង្គមស៊ីវិល​និង​គណបក្ស​ប្រឆាំង​ក៏​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ
គណបក្សប្រឆាំង​ទាមទារ​អោយលោក​អូបាម៉ា ជួយលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្សទាំង​នៅក្នុងតំបន់ ​និង​នៅ​កម្ពុជា។ ការ​លើក​កម្ពស់លទ្ធិ​​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​មើលឃើញ​ខុសគ្នា។
លោក យឹម សុវណ្ណ តំណាងរាស្ត្រ​និ​ង​ជា​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​របស់​លោក​នៅតែ​ទទូច​សូម​អោយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួយ​ជំរុញ​អោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ធានា​អោយ​មាន​ការ​បោះឆ្នោត​​ដោយ ​សេរី និង​យុត្តិធម៌។ ម្យ៉ាងវិញទៀត លោក យឹម សុវណ្ណ ​ទទូច​សុំ​អោយ​លោក អូបាម៉ា ធ្វើ​​អន្តរាគមន៍ ​អោយ​លោក​ប្រធាន សម រង្ស៊ី​ អាច​ចូល​រួម​ការបោះ​ឆ្នោតជាតិ​​ នៅឆ្នាំ​២០១៣​ខាង​មុខ​នេះ។

ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ជូន​ដំណឹង​អំពី​ការមកដល់​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក៣នាក់ ​នៅលើទឹកដី​នៃប្រទេសកម្ពុជា​ នៅ​សប្តាហ៍​ខាងមុខនេះ។ លោក​ប្រធានាធិបតី បារ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស លោកស្រី ហ៊ី​ឡា​រី​ គ្លីនតុន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ វិច្ឆិកា ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៩ និង​ទី២០ ខែ​វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។


លោក យឹម សុវណ្ណ បាន​បន្ត​ទៀត​ថា គណបក្ស​របស់​លោក​បាន​ទទូច​សូម​អោយ​លោក អូបាម៉ា ធ្វើ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​មក​ហើយ​ ចាប់​តាំង​ពី​លោក​ជាប់​ឆ្នោត​សា​ជា​ថ្មី​ម្តង​ទៀត​នោះ។ ប៉ុន្តែ​ នៅពេលនេះ​ លោក អូបាម៉ា នឹងត្រូវ​មក​ប្រទេស​កម្ពុជា​តែ​ម្តង។ ដូច្នេះ គណបក្ស​របស់​លោក​នឹង​ទទូច​អោយ​​ប្រធានាធិបតី​ដ៏​មាន​អំណាច​ក្នុង​ពិភពលោក​រូប​នេះ​​ជួយ​ធ្វើ​អន្តរាគមន៍​បន្ថែម​ទៀត។

លោក សឺន ស៊ូប៊ែរ៍ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​អំពាវនាវ​អោយ​លោក​ អូបាម៉ា ជួយ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល ​ជាពិសេស​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​គោរព​សិទ្ធិ​មនុស្ស ដំណើរការ​ប្រជាធិបតេយ្យ និង​ដំណើរ​នីតិរដ្ឋ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ច្រើន​ឆ្នាំមកហើយនោះ​ វាយ​តម្លៃ​ថា មាន​ដំណើរ​ការ​វិវឌ្ឍន៍​​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​សម្រាប់​អ្នករិះគន់​វិញ ពួកគេ​បាន​ចោទ​ប្រកាន់​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិមនុស្ស​ត្រូវ​បាន​ដើរ​ថយ​ក្រោយ​ទៅ​វិញ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅអាស៊ី មាន​តែ​ក្នុង​ប្រទេស​ភូមា​មួយ​គត់​ដែល​លោក អូបាម៉ា​ មាន​គម្រោង​ជួប​ប្រធាន​បក្ស​ប្រឆាំង​ លោកស្រី អ៊ុង សានសូជី។ សម្រាប់​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​វិញ លោក អូប៉ាមា មិន​មាន​គម្រោង​ជួប​មេបក្ស​ប្រឆាំង​ឡើយ។

លោក អូបាម៉ា នឹង​ទទួល​ស្វាគមន៍​ដោយ​មេដឹកនាំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃទី​១៩​និង​ទី​២០​ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ​ ពាក្យ​បណ្តឹង​ជា​ច្រើន​របស់​អង្គការសង្គមស៊ីវិល​និង​គណបក្ស​ប្រឆាំង​ក៏​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ៕

4 comments:

Anonymous said...

USA is looking for their interests only. Don't rely on USA too much. They always like Viet better than Khmer.

Anonymous said...

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅអាស៊ី មាន​តែ​ក្នុង​ប្រទេស​ភូមា​មួយ​គត់​ដែល​លោក អូបាម៉ា​ មាន​គម្រោង​ជួប​ប្រធាន​បក្ស​ប្រឆាំង​ លោកស្រី អ៊ុង សានសូជី។ សម្រាប់​
នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា​វិញ លោក អូប៉ាមា
មិន​មាន​គម្រោង​ជួប​មេបក្ស​ប្រឆាំង​ឡើយ។

ប្រសិនបើដូច្នោះមែន តើអាមេរិកនឹងបោះបង់គណបក្ស
ប្រឆាំងចោល រួចនឹងគាំទ្ររបបខ្មែរក្រហមទី២នៅកម្ពុជា ព្រោះគេ នឹងទទួលបានប្រយោជន៍មកវិញជាមិនខាន៕

Anonymous said...

President Obama will learn and get to know about Vietnamese people and leaders in Hanoi who are the most evil and monstrous Yuon-Vietnamese dog eaters in Southeast Asia including the Madam Secretary and Mr. Defense Secretary of the U.S., Southeast Asian leaders (Thai, Laos, Burma, Malaysia, Indonesia, Brunei, Philippine, Singapore), Chinese leader, Indian leader, Russian leaders, and other reporters around the world.

Anonymous said...

Correction for 3:41 PM

President Obama along with Madam Secretary of States Hillary Clinton, Mr. Defense Secretary of the U.S., Southeast Asian leaders (Thai, Laos, Burma, Malaysia, Indonesia, Brunei, Philippine, Singapore), Chinese leader, Indian leader, Russian leaders, and other reporters around the world will learn and get to know about Vietnamese people and leaders in Hanoi who are the most evil and monstrous Yuon-Vietnamese dog eaters in Southeast Asia because those Vietnamese-Yuon dog eaters are the land thieves and killers.