Sunday, November 18, 2012

សិទ្ធិមនុស្ស៖ បញ្ហា​រសើប​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អូបាម៉ា​នៅ​កម្ពុជា

កុយ កុយ នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​​របស់​ព្រឹត្តិបត្រ The Cambodia Daily ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ថា លោក​អូបាម៉ា​និយាយ​អំពី​ការ​រំលោភ​សិទ្ធិ និង​ការ​បោះឆ្នោត​ត្រឹមត្រូវ។ ដោយ​និយាយ​ការពារ​កម្ពុជា​ថា ជា​ប្រទេស​មាន​អធិបតេយ្យ និង​ជា​និតិរដ្ឋ​ផង​នោះ អ្នកនាំពាក្យ​ក្រសួង​កាបររទេស​កម្ពុជា​បាន​ចាត់​ទុក​ព្រឹត្តិបត្រ The Cambodia Daily និង​លោកស្រី Samantha Power ដែល​ជា​មន្ត្រី​របស់​សេតវិមាន ហើយ​ដែល​ត្រូវ​បាន​ The Cambodia Daily ស្រង់​សម្តី​នោះ ថា​ពួក​គេ​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​អ្នកនាំពាក្យ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុង​ចង់​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។
ប្រជាជន​អ្នកបាត់បង់ដីធ្លីទាមទារឲ្យ​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ាជួយ
RFI/លាង ដឺលុច

ដោយ លាង ដឺលុច  rfi

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​នឹង​មិន​ដល់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ស្អែក បន្ទាប់​ពី​លោក​ទស្សនកិច្ច​ប្រទេស​ថៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក។ លោក​អូបាម៉ា​នឹង​ត្រូវ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែរ។ តើ​អ្វី​ទៅ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​ទ្វេភាគី​រវាង​មេដឹកនាំ​កម្ពុជា និង​អាមេរិក ?គ្មាន​ការ​បញ្ជាក់​ផ្លូវការ​ទេ ប៉ុន្តែ​ប្រធានបទ​សិទ្ធិមនុស្ស​កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​រសើប​មួយ។ នៅ​ថ្ងៃ​នេះ មេដឹកនាំ​នៃ​ប្រទេស​សមាជិក​​អាស៊ាន​បាន​អនុម័ត​សេចក្តីថ្លែងការណ៍​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន។ ជា ​ច្រើន​ថ្ងៃ​មក​ហើយ វា​បាន​កើត​មាន​ភាព​ចម្រូងចម្រាស់​ជុំ​វិញ​របៀបវារៈ​នៃ​ជំនួប​ទ្វេភាគី​រវាង ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។ សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា លោក​អូបាម៉ា​នឹង​លើក​ឡើង​អំពី​បញ្ហា​ការ​គោរព​សិទ្ធិមនុស្ស​​នៅ​កម្ពុជា ដូច​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល រីឯ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ជជែក​គ្នា​តែ​អំពី​សហប្រតិបត្តិការ​ទ្វេភាគី។ នៅ​ថ្ងៃ​អាទិត្យ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន ​ស្រង់​សម្តី​របស់​មន្ត្រី​សេតវិមាន​ដែល​អះអាង​ថា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នឹង​លើក​ឡើង​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី​កម្ពុជា

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​របស់​លោក Ben Rhodes ទីប្រឹក្សា​របស់​លោក​អូបាម៉ា​​ដែល​និយាយ​ថា៖«យើង ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ប្រធានាធិបតី​ពិត​ជា​នឹង​លើក​ឡើង​បញ្ហា​នេះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន»។ ទីប្រឹក្សា​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​បន្ត​ថា៖«យើង ​នៅ​បន្ត​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ចង់​ឃើញ​សេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ យើង​ចង់​ឃើញ​ការ​បោះ​ជំហាន​ទៅមុខ​នូវ​ការបោះឆ្នោត​មួយ​ដែល​គួរ​ជឿ​ ទុកចិត្តបាន និង​យុត្តិធម៌។ យើង​ក៏​ចង់ឃើញ​ការដោះលែង​អ្នកទោសនយោបាយ​ផងដែរ»
នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​​របស់​ព្រឹត្តិបត្រ The Cambodia Daily ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ថា លោក​អូបាម៉ា​និយាយ​អំពី​ការ​រំលោភ​សិទ្ធិ និង​ការ​បោះឆ្នោត​ត្រឹមត្រូវ។ ដោយ​និយាយ​ការពារ​កម្ពុជា​ថា ជា​ប្រទេស​មាន​អធិបតេយ្យ និង​ជា​និតិរដ្ឋ​ផង​នោះ អ្នកនាំពាក្យ​ក្រសួង​កាបររទេស​កម្ពុជា​បាន​ចាត់​ទុក​ព្រឹត្តិបត្រ The Cambodia Daily និង​លោកស្រី Samantha Power ដែល​ជា​មន្ត្រី​របស់​សេតវិមាន ហើយ​ដែល​ត្រូវ​បានThe Cambodia Daily ស្រង់​សម្តី​នោះ ថា​ពួក​គេ​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​អ្នកនាំពាក្យ​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែល​កំពុង​ចង់​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត។ អ្នកនាំពាក្យ ​ក្រសួង​ការបរទេស​ដដែល​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ប្រជាជន​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​ផង​ដែរ។ នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​មេដឹកនាំកំពូល​នៃ​ប្រទេស​សមាជិក​អាស៊ាន​កំពុង​ចុះ​ហត្ថលេខា​លើ​ សេចក្តីថ្លែងការណ៍​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន ក្រុម ​ពលរដ្ឋ​អ្នកបឹងកក់​បាន​ជួបជុំគ្នា​នៅ​លើ​វាលខ្សាច់​បឹងកក់ លើ​បដា​ស្វែង​រក​ជំនួយ​ពី​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោកស្រី​ហ៊ីលឡារី គ្លីនតុន ដើម្បី​ទាមទារ​ផ្ទះ​របស់​ពួក​គេ​មក​វិញ។ ការ​អំពាវនាវ​ដែល​ពួក​គេ​បាន​ផ្តើម​ធ្វើ​ជា​ច្រើន​ថ្ងៃមក​ហើយ

3 comments:

Anonymous said...

សេង ធារី​ ជាឆ្កែបំរើយួនយៀកកុង
កាន់តែស៊ីជោរ កំពុងធ្វើចលាចល នយោបាយ-នយោបោក បន្ថោកបន្ទាបខ្មែរ....
-អានគរបាល,ទាហាន,PM... ធ្វើជារារាំង!ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ!
________________________________

មីសេង ធារីស្រីយួនយៀកកុង,
មីរមិលគុណ USA នេះ,
កំពុងវ៉ែក្បាល OBAMA ហើយតើ!!!!!

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

Khmer people are love President Obama and hate Samdach Decho autocratic Hun Sen! Please help!

From the Voices of khmer Victims to President Obama!

Anonymous said...

General Lon Nol was cheating America such as fake number of ghost soldiers eg. on the list to America General Lon Nol put 100 000 soldiers and need salary for them from American tax payers and American gave in excess to general Lon Nol but in real number of soldiers have only 10 000 real soldiers. 90 000 soldiers salaries were go in to General Lon Nol pockets with his top few officers.

Lon Nol betrayal America and also betray his own soldiers and put their lives in danger that is why 85% of the soldiers were killed because of General Lon Nol management cheating skills.

American military aid, 50% of the American miliatry aid were sold to Khmer Rough that is why the real soldiers were lack of foods and weapons to fight, they end up died injusticely by General Lon Nol.

General Lon Nol's children and all his grandchildren are living on the suffer and khmers blood money.

His soldiers as well as millions of khmer death demand justice now!