Thursday, November 29, 2012

តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ត្រៀម​សុំ​ទោសជន​ជាតិ​ដើម​ភាគ​តិច​ ព្នង

Wednesday, 28 November 2012
ឆាយ ច័ន្ទនីដា
The Phnom Penh Post

ភ្នំពេញៈ តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក ឈាង វុន បាន​ត្រៀម​ខ្លួន​ធ្វើ​ការ​សុំ​ទោស​ជា​សា​ធា​រណៈ ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច​ «ព្នង» បន្ទាប់​ពី​លោក​បាន​ប្រើ​ប្រាស់​ពាក្យ​នេះ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ ទៅ​លើ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​ភាគ​តិច​«ព្នង​»មាន​ការ​ខឹង​សម្បា​ដោយ​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​មាក់​ងាយ​ដល់​ពួក​គេ​។

លោក​ ឈាង វុន ថ្លែង​ប្រាប់​ភ្នំ​ពេញ​ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​​ថា លោក​នឹង​ធ្វើ​ការ​សុំ​ទោស​ ជា​សាធារណៈ​ណា​មួយ ក្នុង​វេទិកា​ប្រជុំ​រដ្ឋ​សភានា​ពេល​ខាង​មុខ ព្រោះ​ពាក្យ​សំដី«ព្នង​» នេះ ត្រូវ​បាន​លោក​ប្រើ ដៀម​ដាម​ស្តី​ឲ្យ​លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឥរិយា​បថ​មិន​ល្អ​ ដូច​ពួក«ព្នង» ហើយ​លោក​សុំ​ដក​ពាក្យ​ «ព្នង» ចេញ​ពីពាក្យ​សំដី​របស់​លោក​ ដែល​បាន​ស្តី​ ឲ្យ​លោក ​កឹម សុខា ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​សភា កាល​ពីថ្ងៃ​ទី ​១៤ វិច្ឆិកា កន្លង​ទៅ។ លោក​បន្ត​ថា នៅ​ពេល​មាន​លិខិត​ពី​ប្រធាន​រដ្ឋ​សភាមក​កាន់​រូប​លោក​ពី​សមា​គម​យុវជន​ជន​ ជាតិ​ដើម​ភាគ​តិច​ ឲ្យ​លោក​ធ្វើ​ការ​សុំ​ទោស លោក​ក៏​បាន​ស្រាវ​ជ្រាវ និង​រក​ឃើញ​ថា មាន​ជន​ជាតិ​ព្នង​ ពិត​ប្រាកដ​មែន​ គឺ​មាន​ប្រមាណ​ជាង ៣ ម៉ឺន ៧ ពាន់​នាក់​ និង​ក្រៅ​ពីនោះ មាន​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ចា​រ៉ាយ គួយ ស្ទៀង គ្រឹង ព្រៅ​ជា​ដើម​។ល។ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យ៉ាង​ណា​ក្តី លោក​នៅ​តែ​គូស​បញ្ជាក់​ថា អ្វី​ដែល​លោក​ថ្លែង​ក្នុង​រដ្ឋ​សភា គ្មាន​បំណង​វាយ​ប្រហារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ឡើយ។ លោក ឈាង វុន បន្ត​ថា ៖ «​អ្វី​ដែល​ខ្ញុំ​និយាយ​សំដៅ​ដល់​ ពាក្យ​ច្រឡើស​បើស ច្រឡោម​ខាម គ្មាន​អារ្យធម៌ ស្រែក​អាឡេ​អាឡូ ទះតុ...នោះ​ជា​ឥរិយាបថ​ព្រៃ​ផ្សៃ មិន​សមរម្យ ជា​អ្នក​តំណាង​រាស្ត្រ ហើយ​គ្មាន​អារ្យធម៌​ដែរ។ ត្រង់​នេះ​ខ្ញុំ​សុំ​ដក​ពាក្យ​ ដូច​ព្នង ​ចេញ»។ លោក​បន្ត​ថា ៖ «ភាសា​តស៊ូ​មតិ​ក្នុង​រដ្ឋ​សភា គ្មាន​ទោស​ទេ កុំ​ឲ្យ​តែ​ខ្ញុំ​ទៅ​ស្រែក​ឡូឡា​នៅ​ខាង​ក្រៅ​។ បើ​ខ្ញុំ​និយាយ​ខុស​ ខ្ញុំ​ទៅ​រដ្ឋ​សភា​សុំ​ទោស​វិញ គឺ​ចប់​ហើយ»។

លោក​ឈាង វុន បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​សូម​អភ័យ​ទោស​ ដល់​ពួក​គាត់។ ជា​ការ​ខ្វះ​ការ​យល់​ដឹង​របស់​ខ្ញុំ ក្នុង​ការ​ស្រាវជ្រាវ​ឯក​សារ​ព័ត៌មាន​ ជន​ជាតិ​ព្នង ដែល​ជា​ជន​ជាតិ​ភាគ​តិច»។ យ៉ាង​ណា​ក្តី លោក​ ឈាង វុន ក៏​នៅ​តែ​គូស​បញ្ជាក់​ថា​៖ «ចំពោះ​ខ្ញុំ​ ព្នង គេ​មិន​សំដៅ​មនុស្ស​ទេ​ គេ​សំដៅ​ឥរិយាបថ មិន​ល្អ ព្រៃ​ផ្សៃ មិន​មាន​អារ្យធម៌ មិន​គោរព​ច្បាប់។ សូម​បញ្ជាក់​ថា ខ្ញុំ​ការ​ពារ​ពួក​គាត់​ច្រើន​ណាស់ ពេល​ខ្ញុំ​ធ្វើ​ទូត​នៅ​អង្គការ​សហ​ប្រជាជាតិ»


ប្រសាសន៍​ដែល​លោក ឈាង វុន និយាយ​ជាមួយ​ភ្នំ​ពេញ​ប៉ុស្តិ៍​ គឺ​ស្រប​ពេល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង គ្រោង​រៀបចំ​សន្និ​សីទ​សារព័ត៌មាន​ជា​សាធារណៈ​មួយ​ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ៥ ​ខែ​ធ្នូ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​បង្ហាញ​ពី​ប្រតិកម្ម និង​លាង​ជម្រះ​នូវ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ មិន​សមរម្យ ដែល​វាយ​ប្រហារ​ និង​មាក់​ងាយ​ទៅ​លើ​​ជន​ជាតិ​ព្នង​របស់​ពួក​គេ។

ប៉ុន្តែ អ្នក​រៀប​ចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ ប្រសិន​ណា​សមាជិក​សភា​គណបក្ស​ប្រជាជន​លោក ឈាង វុន ធ្វើ​ការ​សុំ​ទោស​ និង​បក​ស្រាយ​ពី​ពាក្យ «ព្នង» ជា​សាធារណៈ តាម​សេចក្តី​ថ្លែងការណ៍​ឬ​វេទិកា​សភា។

លោក ភាព សុជា ប្រធាន​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​​ថា ៖ «សន្និ​សីទ​នេះ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ចម្រុះ​ចូលរួម​ ប្រមាណ ២០ នាក់។ យើង​ធ្វើ​នេះ ដើម្បី​បង្ហាញ​ពី​យោបល់​ពួក​យើង​ជារួម​ ថា​យើង​មិន​ចង់​ឮ​ពាក្យ «ព្នង» ត្រូវ​​បាន​គេ​ប្រើ​ប្រមាថ​មនុស្ស​ផ្សេង​ទៀត​ឡើយ ព្រោះ​ព្នង​មិន​ព្រៃ​ផ្សៃ​ដូច​គេ​គិត​ឡើយ​»។ លោក​បន្ត​ថា សនិ្ន​សីទ​នេះ ក៏​ស្នើ​ជាថ្មី​ម្តង​ទៀត​ ឲ្យ​លោក ឈាង វុន ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ មក​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ដើម្បី​ចៀស​វាង​ការ​អាក់​អន់​ចិត្ត​នឹង​គ្នា «ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ»។ លោក​បន្ត​ថា៖«​យើង​គ្រាន់​តែ​ចង់​បាន​ការ​បក​ស្រាយ ដើម្បី​កុំ​ឲ្យ​មនុស្ស​ម្នាក់​ខឹង​ម្នាក់​ទៀត ដៀល​ជេរ​ថា ព្នង នោះ​មិន​សម​ទេ»។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង កាល​ពី​ថ្ងៃ​ទី​២២​ វិច្ឆិកា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូន​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ ទៅ​អ្នក​តំណាង​រាស្ត្រ លោក ឈាង វុន ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ និង​តម្រូវ​ឲ្យ​លោក​ធ្វើ​ដំណើរ​ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើ​ពិធី​សែន​ព្រេន​កាប់​គោ ឬ​ក្របី សុំ​ខមា​ទោស ចំពោះ​ព្រលឹង​ដូន​តា​អ្នក​ថែ​រក្សា​ជន​ជាតិ​ភាគ​តិច​ព្នង ដែល​មាន​អាសនៈ​នៅ​ភ្នំ​ដោះក្រមុំ ក្នុង​ក្រុង​សែន​មនោរម្យ​។ លិខិត​ទៅ​ប្រធាន​រដ្ឋ​សភា​មិន​ទាន់​មាន​ការ​បកស្រាយ ឬការ​ឆ្លើយ​តប​មក​វិញ​ណា​មួយ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

លោក​ស្រី ដាំ​ ចន្ធី ប្រធាន​សមាគម​ខ្មែរ​លើ​ នៅ​ខេត្ត​រតនគិរី ដែល​ធ្វើ​ការ​ជា​មួយ​ជន​ជាតិ​ភាគ​តិច​គ្រឹង ព្រៅ កាចក់ ចារ៉ាយ និង​ព្នង ​ថ្លែង​ថា ប្រសាសន៍​របស់​លោក ឈាង វុន ទោះ​ចង់​ឬមិន​មាន​បំណង​មើល​ងាយ​ជន​ជាតិ​ព្នង ក៏​ជា​«​ការ​ដៀម​ដាម​»មនុស្ស​ម្នាក់​ទៀត​ក្នុង​ន័យ​មិន​ល្អ​ដែរ​។ លោក​ស្រី​ថា លោក​ស្រី​ធ្លាប់​ឮ​តែ​ចាស់ៗ​ពី​មុន​ និយាយ​ស្តី​ឲ្យ​កូនៗ​ថា​ ជា​ព្នង ដែល​ពាក្យ​នេះ ​មិន​ត្រូវ​លើក​យក​មក​និយាយ​ក្នុង​សង្គម​ខ្មែរ​ដែល​មាន​អារ្យ​ធម៌​ខ្ពង់​ ខ្ពស់​នេះ​ទៀត​ឡើយ​។ «នេះ​បើ​មិន​ឲ្យ​គាត់​សុំទោស​ទេគាត់​អាច​មើល​ងា​យ​ជន​ជាតិ​ភាគ​តិច​ផ្សេង​ ទៀត​នៅ​ពេល​គាត់​មិន​សប្បាយ​ចិត្ត»៕

12 comments:

Anonymous said...

Some political opponents of Hun Sen accuse him of being a Vietnamese puppet. This is due to his position in the government created by Vietnam while Cambodia was under Vietnamese military occupation and the fact that he was a prominent figure in the People's Revolutionary Party of Kampuchea (now known as the Cambodian People's Party), which governed Cambodia as a one-party state under Vietnamese military occupation from 1979 until elections in 1993. Hun Sen and his supporters reject such charges, saying that he represents only the Cambodian people.

Forced evictions: Hun Sen's government has been responsible for the sale of land to foreign investors in 2007-08 resulting in the eviction of thousands of residents from their homes.[10]

Hun Sen was implicated in corruption related to Cambodia's oil wealth and mineral resources in Global Witness 2009 report on Cambodia. He and his close associates were accused of carrying out secret negotiations with interested private parties and taking money from those who he would grant rights to exploit the resources. However, the credibility of this accusation has been questioned by government officials and especially Prime Minister Hun Sen, himself.[11]

As of 2012, the minister has arrested two innocent women, Yorm Bopha and Tim Sakmony, for protesting against the forced eviction at the Boeung Kak Lake along with many other activists. The two are facing charges that are not related to the protest. [12] Cambodia's people are also trying to send out a message to U.S. President, Barack Obama. Eight villagers of Phnom Penh were arrested for painting "SOS" and plastering Obama's picture on their rooftops. Police deemed their actions as illegal. Earlier in the year, the villagers were told to leave their homes so that a nearby airport will be able to build a larger runway and security buffer zone. For nearly 30 years, powerful companies are able to evict people forcibly.[13]

Wikipedia,

Anonymous said...

Does anyone want to beat with Samdache Decho Hun Sen academic?

A Summary of Samdach Decho Hun Sen academic record:

1991, an Honorary Ph.D. in Political Science, the National Political Academy, Hanoi.
1995 an Honorary Ph.D. in Politics, the Southern California University for Professional Studies, USA.
1996, an Honorary Ph.D. of Law, Iowa Wesleyan College, USA.
On April 10, 2001, an Honorary Ph.D. in Political Science, Graduate School of Dankook University, South Korea.
On November 15, 2001, an Honorary Ph.D. in Political Science in the field of Foreign Relations, the Ramkhamhaeng University, Thailand.
On April 10, 2004, an Honorary Ph.D. in Political Science, the Irish International University of the European Union, Cambodia.
On September 15, 2004, Hun Sen has been accepted and sworn in as a member of the Bar Association of Cambodia.
On March 21, 2006, an Honorary Ph.D. in Political Science, the Soon Chun Hyang University, Seoul, received during his official visit to the Republic of Korea.
On June 28, 2006, an Honorary Ph.D. in Education for Locality Development, Bansomdejchaopraya Rajabhat University, Thailand.
On January 29, 2007, an Honorable Ph.D. in Education, the Ministry of Education and Training of Vietnam, along with the Hanoi National University of Education.
On September 21, 2007, an Honorary Fellowship of Companion of Commercial Diplomacy, the Association of Certified Commercial Diplomats (ACCD), England.
July 2008, the Honorable Professor of Diplomatic and International Relations, the Universidad Empresarial de Costa Rica, Costa Rica.
On 7 January 2009, an Honorary Ph.D. in Economic, the Woosuk University of the Republic of Korea.
On 3 June 2009, an Honorary Doctoral Degree in Political Science, Korea University of the Republic of Korea.

Anonymous said...

Amazing paper work but shit in practical

Anonymous said...

His most useful PhD is: GUN. Yes, 40 years in power thanks to PhD héhéh.....

Anonymous said...

PhD of talking shit to his opponents,PhD of killin' innocent khmers,PhD of screw gals and killed'em afterward without mercy,PhD of puppet to Yiekcong,PhD of treason sold land to Yiekcong.PhD of ceding khmers land to Hanoi in returns he got PhD.My fella Cambodians,I got many PhD but I can't talk right according to Democazy party,I just love microphone,I sometimes slept with microphone with my wife she plugs in my butt I like it.she gaves me PhD on that too...

Loney toon

Anonymous said...

there is a giant step in the right direction would be to accept the fact that you're still a bunch of sore losers ( ScamSR and the followers). History will also judge your performent according to your useless and weak agendas, and the history will be written ScamSR as a paranoid leader, cry baby, fugitive, and a bunch of psychopath opportunist waiting to take advantage of poor people. The world have watched you sore losers haven't done anything to make Cambodian proud of your records. There're not a single list of all the good things you have done in the past and now to uplift people life. My hero samdach Hun Sen will forgive your sorry asses if you joined the CPP for this up comming election. You potato diggers made lots of painful mistakes in the past by dividing Cambodia apart, which is shame on you sore losers. It certainly that we (CPP) would forgive you if your leader ScamSr come back to Cambodia and serve his sentences and futher improve his image as a strong leader not the fugitive one. If he didn't dare to come back than stop begging for forgiveness from my hero Hun Sen, maybe it would be wise to seek counseling from Pi Anh.hahahaahah

Anonymous said...

shit anh go and do some self masturbation no I mean self education in regarding to whom that's evicting the people. Accusing someone like might end up in jail, that is your law right moron?

Anonymous said...

នៅឯណា?សញ្ជាតិអី?រៀនដល់ថ្នាក់ណា?មកពីណា?
បានជាមិនស្គាល់ថាព្នងជាជនជាតិមួយ?យ៉ាប់យ៉ាង
នេះមិនសមធ្វើតំណាងរាស្ត្ររបស់គណបក្សប្រជាជនទេ។

Anonymous said...

ah ach, ahaeng kapea phnong nov United Nation pi ang kal hoey mech min deung tha mean puok phnong nov srok khmer, ah ach

Anonymous said...

I was waiting to see his name is changed to "Cheang Won" by an idoit just like from Chhut Vuthy to Chut Wutty.

Anonymous said...

Pnorng is 100% better than this guy (don't call this dirty name). Pnorng is honest, not cheating each other. Member of PM, but speaking worst than a kid. I don't want to say "A Frog in a Pond". Tell Hun Sen and his followers, Human born without anything and die with anything. You see death people bring money with them?.

Anonymous said...

Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha