ហេតុអ្វីបានជាបង្គោលព្រំដែនខ្មែរ យួន ជីដូន ជីតា ម៉ែ ឳ របស់ពួកជនក្បត់ជាតិ ហ៊ុន សែន មកនៅក្នុងចំការដំឡូងរបស់ ប្រជាពលរដ្ឋខ្មែរអញ្ចឹង ?
ប្រជាពលរដ្ឋមានលំនៅឋានតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
បានចោទភាគីវៀតណាម ថាបានបោះបង្គោល និងតម្រុយព្រំដែនតាមអំពើចិត្ត
ដោយភាគីកម្ពុជា មិនបានចូលរួម និងគ្មានសិទ្ធិតវ៉ាទេ។
ប៉ុន្តែការចោទនេះ
ត្រូវមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការបោះបង្គោល
ព្រំដែន តែងបានច្រានចោល និងអះអាងថា
រដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតចំពោះបញ្ហាបោះបង្គោលព្រំដែន
នេះ។
ប្រជាពលរដ្ឋភាគច្រើនមានលំនៅឋានជាប់តាមបន្ទាត់ព្រំដែន
កម្ពុជា-វៀតណាម បានអះអាងថា សកម្មភាពបោះបង្គោល
និងតម្រុយកំណត់ព្រំដែនគោកប្រទេសទាំងពីរ គឺភាគីកម្ពុជា
គ្មានសិទ្ធិសម្រេច
និងអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ភាគីវៀតណាម។
បុរសវ័យជាង ៥០ប្លាយឆ្នាំ ឈ្មោះ នាង ទៀន រស់នៅឃុំត្រពាំងផ្លុង
ស្រុកពញាក្រែក ខេត្តកំពង់ចាម លោកបានឲ្យដឹងថា ដីចម្ការគាត់ចំនួន
៧ហិកតារត្រូវបាត់បង់ដោយសារសកម្មភាពបោះកំណត់ព្រំដែនគោក
កម្ពុជា-វៀតណាម។ លោកអះអាងថា
សកម្មភាពបោះកំណត់ព្រំដែនគោកនៅក្នុងមូលដ្ឋានលោកកន្លងមក
មិនឃើញមានភាគីកម្ពុជា ចូលរួមទេ គឺឃើញមានតែភាគីវៀតណាម ទេ។
លោក នាង ទៀន បន្តថា
សកម្មភាពបោះកំណត់បង្គោលព្រំដែននៅឃុំត្រពាំងផ្លុង
ឃើញមានតែភាគីវៀតណាម ទេ ដែលបានយកតម្រុយ
ឬក៏បង្គោលកំណត់ព្រំដែនទៅបោះលើទីតាំងដែលពួកគេចង់បាន
ដោយភាគីខ្មែរ មិនបានចូលរួម ឬមិនហ៊ានចេញមុខជំទាស់ទេ។
ពលរដ្ឋឲ្យដឹងថា ការបោះកំណត់ព្រំដែន
ឬតម្រុយព្រំដែននៅឃុំត្រពាំងផ្លុង ភាគីវៀតណាម បានយកបង្គោល
ឬតម្រុយទៅបោះចូលមកក្នុងដីចម្ការដំឡូងដែលពលរដ្ឋកំពុងបង្កបង្កើន
ផលជារៀងរាល់ឆ្នាំ ប៉ុន្តែមន្ត្រីខ្មែរមិនបានជួយអើពើទេ
ទោះបីពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍បែបណាក្ដី។
បុរសវ័យចំណាស់ម្នាក់ទៀតឈ្មោះ ក្រួច ប៉េង រស់នៅឃុំត្រពាំងផ្លុង
ស្រុកពញាក្រែក ខេត្តកំពង់ចាម នេះដែរ ក៏បានឲ្យដឹងថា
គ្រួសារគាត់បានបាត់បង់ដីចម្ការចំនួន ២ហិកតារទៅឲ្យប្រទេសវៀតណាម
ដោយសារសកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាល។
លោកអះអាងថា បង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ដែលបានបោះក្នុងមូលដ្ឋានលោក គឺភាគីវៀតណាម ជាអ្នកយកតម្រុយ
ឬបង្គោលនៅលើទីតាំងដែលពួកគេចង់បាន ហើយមិនឃើញភាគីកម្ពុជា
ចូលរួមទេ។
កសិកររូបនេះព្រួយបារម្ភចំពោះសកម្មភាពបោះកំណត់ព្រំដែនគោករបស់
រដ្ឋាភិបាលនាំឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីថែមទៀតនាថ្ងៃអនាគត
បើសិនជាមន្ត្រីកិច្ចការព្រំដែនកម្ពុជា
មិនហ៊ានចេញមុខតវ៉ាជាមួយភាគីវៀតណាម នោះ។
ក្រុមប្រជាពលរដ្ឋច្រើនទៀត រស់នៅតាមព្រំដែនស្រុកពញាក្រែក
និងស្រុកមេមត់ ក៏សោកស្ដាយដីធ្លីកសិកម្មរបស់ដូនតាបន្សល់ទុក
ដែលត្រូវប្រទេសវៀតណាម រំលោភយក
ដោយសារផែនការបោះកំណត់ព្រំដែនគោកប្រទេសទាំងពីរ។
ពលរដ្ឋខេត្តកំពង់ចាម ព្រួយបារម្ភថា ថ្ងៃអនាគត
ដីកសិកម្មរបស់ពួកគាត់នឹងអាចបាត់បង់បន្តទៀត
ដោយសារការលួចរំកិលបង្គោលព្រំដែនណាមួយកើតឡើង
ហើយមន្ត្រីព្រំដែនរដ្ឋាភិបាលមិនហ៊ានតវ៉ានោះ។
លោក គង់ ចន្ថា ជាជំទប់ទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ខេត្តកំពង់ចាម មកពីគណបក្ស សម រង្សី លោកទទួលស្គាល់ថា
សកម្មភាពបោះកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម
ពិតជានាំឲ្យបាត់បង់ដីកសិកម្មពលរដ្ឋក្នុងមូលដ្ឋាននេះពិតមែន។
លោកថា
ទំហំនៃការបាត់បង់ដីកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកមាន
រូបភាពធ្ងន់ធ្ងរ ហើយថា ពលរដ្ឋឃុំត្រពាំងផ្លុង
បារម្ភខ្លាចបាត់បង់ដីបង្កបង្កើនផលបន្តទៀតនាថ្ងៃអនាគត
ព្រោះមន្ត្រីរដ្ឋាភិបាលហាក់មិនហ៊ានតវ៉ាជាមួយភាគីវៀតណាម ទេ
ចំពោះសកម្មភាពបោះកំណត់បង្គោលព្រំដែនគោកនេះ។
ទោះយ៉ាងណា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ធ្លាប់បានបដិសេធន៍ចំពោះការចោទប្រកាន់ដែលថាសកម្មភាពបោះកំណត់
បង្គោលព្រំដែន ឬតម្រុយព្រំដែនកម្ពុជា-វៀតណាម រដ្ឋាភិបាលកម្ពុជា
អនុវត្តទៅតាមការចង្អុលបង្ហាញរបស់ភាគីវៀតណាម នោះ។ លោកថា
ភាគីកម្ពុជា មិនមែនចេះតែឯកភាពទៅតាមការចង់បានរបស់ភាគីវៀតណាម
ដូចការចោទប្រកាន់ទេ គឺអ្នកឯកទេសជំនាញភាគីកម្ពុជា
បានពិនិត្យចំពោះបញ្ហាបោះកំណត់បង្គោលព្រំដែនប្រទេសទាំងពីរ
ដោយយកចិត្តទុកដាក់ និងមិនធ្វេសប្រហែសនោះទេ។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន
តំណាងក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា
បានស្នើឲ្យរដ្ឋាភិបាលពិនិត្យចំពោះសកម្មភាពបោះកំណត់ព្រំដែនគោក
ជាមួយវៀតណាម ជាថ្មីឲ្យបានត្រឹមត្រូវ ហើយថា
ការបោះកំណត់ព្រំដែននេះត្រូវឲ្យមានសង្គមស៊ីវិល
និងសហគមន៍អន្តរជាតិចូលរួមអង្កេត។
សកម្មភាពបោះកំណត់តម្រុយ ឬបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ពលរដ្ឋអះអាងថា មិនមែនរំលោភចូលតែក្នុងទឹកដីខេត្តកំពង់ចាម ទេ
គឺមានខេត្តមួយចំនួនទៀតក៏បានរំលោភចូលដីស្រែចម្ការរបស់ពលរដ្ឋ
ធ្លាប់បង្កបង្កើនផលនេះដែរ។ ខេត្តទាំងនោះមានដូចជា ខេត្តតាកែវ
ព្រៃវែង និងខេត្តស្វាយរៀង ជាដើម។
បង្គោលកំណត់ព្រំដែនគោកកម្ពុជា-វៀតណាម សរុបមានចំនួន ៣៧៥បង្គោល។
ដើមឡើយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបញ្ជាក់ថា
រដ្ឋាភិបាលគ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២
ប៉ុន្តែពេលនេះ លោកថា ទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣
ដោយសារមន្ត្រីជំនាញត្រូវការពេលវេលាពិនិត្យបញ្ហានេះឲ្យបាន
ត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
11 comments:
Fucking Criminal Thief Nation Yiekcong/Vietcong/Yuon.
ប្រសិនបើ បញ្ហាសិទ្ធិមនុស្ស និង បញ្ហារឹបអូស
ដីធ្លី សម្លាប់ដ៏សាហាវព្រៃផ្សៃ មិនត្រូវបានលើក
យកមកតថ្លៃទេនោះ អាទាំងពីរអ្នកនេះ វាពិត
ជារួមដៃសម្លាប់បង្ហើយខ្មែរតាមបញ្ជារបស់អាមេ
ដឹកនាំយួនយៀកកុងយ៉ាងច្បាស់ណាស់។
យើងអាចនិយាយបានមួយបែបទៀតថា ឬ ក៏
លោកអូបាម៉ា ទុកឱ្យជនទិច្ចរឹត ដែលកំពុងខ្លាំង
រួចនឹងធ្វើឱ្យខ្លោចខ្លួនវានៅថ្ងៃណាមួយ!!
អ្នកបង្កចលាចលក្នុងរឿងហេតុនេះ គឺជាប្រជាជនខ្លួនឯងទេជាអ្នក
ទន្ទ្រានលើដីធ្លីជាកម្មសិទ្ធិរបស់វៀតណាម
ហើយចោទភាគីវៀតណាមថាបានបោះបង្គោល
ចូលនៅលើកម្ពុជា ដល់វៀតណាមអោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការបោះបង្គោល ព្រំដែនទៅមើលទៅបានរក ឃើញថាប្រជាជនកម្ពុជាខ្លួនឯងជាអ្នករំលោភយកដីធ្លីជាកម្មសិទ្ធិរបស់វៀតណាមវិញទេ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការបោះបង្គោលព្រំដែនបានសុំទោសភាគីវៀតណាមហើយ
ច្រានចោល រួចអះអាងចំពោះមុខវៀតណាមថា "ពួកអាបង្ករឿងទេសូមកុំប្រកាន់ពួកវាអី..."
Let's love Hun Sen and his
DAP media. They are the nationist.
Sam Rainsy is a traitor.
Sam Rainsy is now the billionare,
having a lot of money.
Yes, Love the CPP, support the CPP, without them we cannot have the young beautiful cute Vietnamese girls. Khmer wives and girls are so dark and ugly.
12:20 AM បំណកស្រាយរបស់លោកហាក់បីដូច
មានភាពខុសឆ្ងាយពីសភាពពិត ត្បិតអីប្រជាពលរដ្ឋ
គាត់ខ្មែរត្រូវបានក្រុមដៃជើងឆើតរបស់ ហ៊ុនសែន
គំរាមសំឡុតបំបាក់សា្មរតីធ្វើបាបខ្លាចពួកលោកដូច
ខ្លា តើ គាត់ណាទៅហ៊ានចេញមុខមករុករានទន្ទា្រន
ដូចលោកមានប្រសាសន៍នោះ?សូមមេត្តា វិភាគ
ឱ្យបានច្បាស់ផង៕
12:23 AM,
You sound like a traitor yourself and don't care about anyone but yourself as an evil person on planet. You are the most stupid thinker and nonsense that you have made all up without a wake. You just play naive and like to cause trouble. You deserve to be shot to death instead of making you live. You are not worth it to be on the planet. You must be dead already today or now. That are talking trash and a trash talker without brain or whatever. You are play to be a destructive bastard. Go away and hang yourself with a rope. We would like to see you die right now because of the way you are thinking and talking trash just like the bloggers and Pi Anh.
If you want to live, then don't talk trashy. Learn to be real, Vietnamese do eater who is an illegal migrant from Communist Thief nation - Criminal Vietnam.
ទោះជាពួកអាអស់ឯងស្រែកឲ្យបែកបំពង់ក សរសេរអស់តួអក្សរខ្មែរ ផ្សំនិងស្រៈទៀត
ក៍កម្ពុជាកំពុងដំណើរការទៅមុខដែរ “ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ”។
ពួកអាអស់ឯង សូមបិទមាត់ឆ្កែរបស់ខ្លួនទៅ ។ តើធ្លាប់បានសិក្សាពីព្រំដែនទេ? គួរបន្ទោសពួកអាអស់ឯង បង្កើតសង្គ្រាមទើបខ្មែរបាត់ដី។ ឥលូវសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! នឹងជាទេវតានៃកម្ពុជា
បានយកដីធំជាងពីមុន និងទឹកទន្លេសមុទ្រក៍ធំជាងពីមុន ថែមទាំងធ្វើរបងការពារប្រទេសហើយ ក៍ពួកអាសត្វឆ្កែឯងនៅព្រុសទៀត?
កុំបានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! ជាទេវតានៃកម្ពុជា
មករំដោះឱ្យរួចពីការកាប់សំលាប់នៃរបប ខ្មែរក្រហម និងស្តេចសីហនុហ្នឹងម្ល៉េះសមចិនពង្វក់ខ្មែរក្រហម និងស្តេចសីហនុ ឲ្យសំឡាប់ប្រជាជនខ្មែរ
ងាប់អស់រលីងពីប្រទេសកម្ពុជាបាត់ទៅហើយ!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាសំណល់បាតសង្គម (!!)
ពីអញ
ហ្កការី អឹង
សមាគមខ្មែរឡុងប៉ិច រដ្ឋកាលីហ្វ័រញ៉ា
អាស្វាគិមហុង ប្រកែករហូត អានេះវាមិនទៅមើលសិនចាំប្រកែកអត់ទេ អានេះត្រូវតែអួសក្បាលវាទាំងគ្រួសារដាក់ក្បួនបណ្តែតទឹកសមុទ្រឲវាទៅស្រុកចិនវាវិញបានបាន អាចេះឥតកេរ្តិ៍ខ្មាស់ អាក្បត់ជាតិ
I'M NO LONGER PRODUCED SOYBEANS BECAUSE SUNFLOWERS ARE EVERYWHERE ON MY SOIL.
Bamboo Hut in Prey Vang
ស្រុះគ្នាមែន......!!!
១- វ៉ាគិមហុង ប្រុងសំដី ដីមិនបាត់
ទោះមួយហត្ថ ខ្ចាត់ទៅយួន ជួនចំណេញ
បង្គោលខ័ណ្ឌ មានចេញចូល មូលប្រដេញ
តាមខ្នាតពេញ ចំណេញខ្មែរ ដែរទេតើ ។
២- តែខ្មែរយំ ទន្ទ្រាំជើង ភ្លើងឆេះខ្លាំង
ដីអត់បាំង ខ្មាំងយួនចូល បង្គោលដើរ
បាត់កម្មសិទ្ធិ ពិតជាអស់ គ្រោះធ្លាក់លើ
យួនឲ្យធ្វើ ភ្លើអាធំ ខ្ញុំកញ្ជះ ។
៣- ពួកអះអាង កាងសំដី លៃអារកាត់
ថាមិនបាត់ ខ្ចាត់ទឹកដី ស្ដីមានះ
ចាំមើលចុះ ស្រុះគ្នាព្រម ថាយកឈ្នះ
បើប្រទះ ខ្វះទឹកដី ខ្វៃវាទៅ ៕
23-10-2010
To 12:23 AM,
Hun sen is nationalist? Instaed Hun Sen is Kan chass youn dach tlay and you too.
Post a Comment