![]() |
លោក សម រង្ស៊ី នៅប្រទេសកូឌីវ័រ |
ដោយ យន់ សាមៀន
Radio Free Asia
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្នាក់នៅប្រទេសកូឌីវ័រ ចូលរួមសន្និសីទអន្តរជាតិ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោកមានក្ដីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយអនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោតមួយបាន។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតនិងពលរដ្ឋជាច្រើនរយនាក់នៅឯទីស្នាក់ការគណបក្សសមរង្ស៊ីក្នុងក្រុងភ្នំពេញ នាថ្ងៃ៣០ កក្កដា ២០០៨។
លោកបន្ថែមទៀតថា ទោះបីជាការបោះឆ្នោតនឹងឈានមកដល់ក្នុងរយៈពេល ៨ ខែខាងមុននេះក៏ដោយ ប៉ុន្តែលោកនឹងមានពេលគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោត ប្រសិនបើមានដំណោះស្រាយនយោបាយណាមួយ អនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោត។
លោក សម រង្ស៊ី៖ «យើងគួរតែយល់ច្បាស់ហើយ គេមិនចាំបាច់ខោកក្បាលយើងទេ គេថាប៉ុណ្ណឹង គេមិនឲ្យតម្លៃទេការបោះឆ្នោតណាដែលគ្មានការចូលរួមពីសំណាក់ទាំងអស់។ និយាយឲ្យចំប្រកួតមានតែ២ មានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ហើយមានគណបក្សសង្គ្រោះជាតិ ដឹកនាំដោយរូបខ្ញុំ សម រង្ស៊ី។ ដូច្នេះការបោះឆ្នោតត្រូវមានគូប្រកួតទាំងពីរ...»។
ក្នុងជំនួបតានតឹងមួយរវាងលោក ហ៊ុន សែន និងលោក ប៉ារាក់ អូបាម៉ា កាលពីថ្ងៃទី១៩ វិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនឹងលោក ហ៊ុន សែន ថា បញ្ហាការរំលោភសិទ្ធិមនុស្ស នឹងក្លាយជាឧបសគ្គរារាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនឲ្យស៊ីជម្រៅបាន។
លោក ប៉ារាក់ អូបាម៉ា បានស្នើសុំឲ្យកម្ពុជា ដោះលែងអ្នកទោសនយោបាយ និងរៀបចំការបោះឆ្នោតមួយប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។
ទាក់ទងនឹងបញ្ហាលុបឈ្មោះលោកចេញពីបញ្ជីឈ្មោះបោះឆ្នោត លោក សម រង្ស៊ី បានចោទប្រកាន់ប្រព័ន្ធយុត្តិធម៌កម្ពុជា បច្ចុប្បន្នថា មានស្តង់ដារពីរ។
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៩ វិច្ឆិកា បានច្រានចោលបណ្ដឹងរបស់មេធាវីលោក សម រង្ស៊ី ប្រឆាំងនឹងការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០១៣។ លោក សម រង្ស៊ី ចាត់ទុកថា ការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោត ជាលេសរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរារាំងលោកមិនឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ពីព្រោះលោកអាចក្លាយជាដៃគូប្រកួតប្រជែងអំណាចនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍លោក សម រង្ស៊ី ផ្សាយកាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា សរសេរថា ច្បាប់បោះឆ្នោតមាត្រា ៥០ ចែងថា អ្នកទោសជាប់ពន្ធនាគារមិនអាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែគ្មានជំពូកណាបន្ថែមទៀត ដែលបានចែងថា អ្នកទោសដែលបានកាត់ទោសរួច នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះឡើយ។
លោក សម រង្ស៊ី បានលើកឧទាហរណ៍ថា ករណីរបស់អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហេង ពៅ និងអ្នកស្រី ផេង គន្ធាបុរី អតីតប្រធានពិធីការរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងទណ្ឌិតមួយចំនួនទៀតនៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឡើយ។
លោក សម រង្ស៊ី ចាត់ទុកថា ការលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោត ប៉ុន្តែរក្សាឈ្មោះពិរុទ្ធជនប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានស្តង់ដារពីរផ្សេងគ្នា ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ការបោះឆ្នោតឆ្នាំ២០១៣ ប្រៀបទៅនឹងការប្រដាល់កីឡាដែលមានកីឡាករតែម្នាក់ក្នុងការប្រកួត ដោយសារលោក ហ៊ុន សែន ខ្លាចការប្រកួតដោយយុត្តិធម៌៕
7 comments:
Samdach Decho Hun Sen said "what are you doing Sam Rainsy? Can you just look at my academic record so far? Here:
1991, an Honorary Ph.D. in Political Science, the National Political Academy, Hanoi.
1995 an Honorary Ph.D. in Politics, the Southern California University for Professional Studies, USA.
1996, an Honorary Ph.D. of Law, Iowa Wesleyan College, USA.
On April 10, 2001, an Honorary Ph.D. in Political Science, Graduate School of Dankook University, South Korea.
On November 15, 2001, an Honorary Ph.D. in Political Science in the field of Foreign Relations, the Ramkhamhaeng University, Thailand.
On April 10, 2004, an Honorary Ph.D. in Political Science, the Irish International University of the European Union, Cambodia.
On September 15, 2004, Hun Sen has been accepted and sworn in as a member of the Bar Association of Cambodia.
On March 21, 2006, an Honorary Ph.D. in Political Science, the Soon Chun Hyang University, Seoul, received during his official visit to the Republic of Korea.
On June 28, 2006, an Honorary Ph.D. in Education for Locality Development, Bansomdejchaopraya Rajabhat University, Thailand.
On January 29, 2007, an Honorable Ph.D. in Education, the Ministry of Education and Training of Vietnam, along with the Hanoi National University of Education.
On September 21, 2007, an Honorary Fellowship of Companion of Commercial Diplomacy, the Association of Certified Commercial Diplomats (ACCD), England.
July 2008, the Honorable Professor of Diplomatic and International Relations, the Universidad Empresarial de Costa Rica, Costa Rica.
On 7 January 2009, an Honorary Ph.D. in Economic, the Woosuk University of the Republic of Korea.
On 3 June 2009, an Honorary Doctoral Degree in Political Science, Korea University of the Republic of Korea.
Hun Sen has also graduated from Khmer traitor to the nation by giving land and sea Khmer to Yuon Hanoi.He is very happy to do that.
-----------------------------------
Hun Sen a aussi son diplôme de traître à la nation Khmer en donnant la terre et mer Khmer au Yuon Hanoi.
He might have a chance to run for the president there.
SR looking to date a black girl . kakakaka.
Everyone helping and building Cambodia, ScamSR is on vacation with donated money from his dumb followers.hahah Pi Anh
Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha
what are you building moron shit anh? is there anything that you're building to belong to the people? An opposition don't get the right to do things without permission from a governed body just like you moron rambling about things that you didn't do. "Everyone helping and building Cambodia" except you moron still don't get it yet, its difficult trying to tell a monkey and I know its hard shit anh.
Post a Comment