Tuesday, November 13, 2012

មាន​ការ​ជំរុញ​​​​​អូបាម៉ា ឲ្យដាក់​សម្ពាធ​​​លើ​លោកហ៊ុន សែន


សមា​ជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ លោក John McCain។ រូបថត Reuters
Monday, 12 November 2012
David Boyle
The Phnom Penh Post


ភ្នំពេញៈ សមាជិក​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិកមួយក្រុម​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ថ្កោលទោស​លោក​នាយក​រដ្ឋ មន្រ្តី​ហ៊ុន សែន ជូន​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ឈើ​ខុស​ច្បាប់ និង​ករណី​រំលោភ​សិទិ្ធមនុស្ស​ជាច្រើន។
លិខិត​បញ្ឆេះ​ខ្លាំង​ដែលបាន​ ចុះ​ហត្ថលេខា​ដោយ​ព្រឹទ្ធ​សមាជិក​៥នាក់​និង​សមាជិក​សភា ៧នាក់​ ​ជំរុញ​លោក អូបាម៉ា ឲ្យ​ថ្លែង​អំពី​ការ​រំលោភ​សិទិ្ធមនុស្ស ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នា​សប្តាហ៍​នេះ ក្នុង​នោះ រាប់​បញ្ចូល​ទាំង​ករណី​សម្លាប់​មនុស្ស ដែល​ថា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទាក់ទង​នឹង​លោក ហ៊ុន សែន។

លិខិត​នោះ​បាន​ពុះ​ច្រៀក​ព្រឹត្តិការណ៍​ទាំង​នេះដោយឡែកៗ បន្ទាប់​ពី​មាន​បាតុកម្ម ការ​តវ៉ា និង​សង្គ្រាម​នៅ​អារ៉ាប់ ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ឥទិ្ធពល​របស់ ចិន ហើយ​ចុះ​ហត្ថលេខា​ដោយ​លោក ចន ម៉ាក់ខេន អតីត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Barbara Boxer មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Joe Lieberman អ្នក​ឯករាជ្យ​និង​ព្រឹទ្ធ​សមាជិក​ជាន់ខ្ពស់​របស់​សហរដ្ឋ អាមេរិក​ទាំង​អស់។
លិខិត​នោះ​លើក​ថា«ក្នុង​ខែ​មេសា លោក ឈុត វុទ្ធី អ្នក​ការពារ​បរិស្ថាន​គួរ​ឲ្យ​គោរព ត្រូវ​បាន​សម្លាប់​ដោយ​កង​រាជ​អាវុធហត្ថ​ម្នាក់ ​ខណៈ​តាម​ដាន​ការ​កាប់​ឈើ​ខុស​ច្បាប់ ដែល​ជា​ប្រភព​ចំណូល​ចម្បង​របស់​លោក ហ៊ុន សែន និង​ពាណិជ្ជករ​ពាក់ព័ន្ធ​នឹង​លោ»«ក្នុង​ខែ​ឧសភា ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ភូមិ​ប្រមា ជា​ភូមិ​ជន​បទ​ក្រីក្រ​មួយ នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រតិបតិ្ត​ការ​បណ្តេញ​ចេញ​ដែល​ដក ហូត​ដី​តាង​នាម​ឲ្យ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន»

លិខិត នោះ​ថា៖ «​លោក​នាយក​រដ្ឋ​មន្រ្តី​[ហ៊ុន សែន​] កំពុង​ប្រើប្រាស់​តុលាការ ដែល​គ្រប់គ្រង​ដោយ​អ្នក​នយោបាយ ដើម្បី​សម្រួល​ដល់​ការ​ចាប់​ដីធ្លី​ទាំង​នេះ និង​បង្កើន​ការ​គ្រប់​គ្រង​មិន​ប្រជាប្រិយភាព»

លិខិត​ដែល​ចុះ​ ថ្ងៃ​ទី​៣១ ខែ​តុលា បាន​អំពាវនាវ​ឲ្យ​លោក អូបាម៉ា ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា វិល​មក​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៣ ខាង​មុខ​នេះ

លិខិត​នោះ​ក៏​ស្នើ​លោក អូបាម៉ា ឲ្យ​ជំរុញ​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ ព្រម​ទាំង​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា ដែល​ការ​ទាមទារ​ទាំង​នេះ គឺ​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​គោលការណ៍​បោះឆ្នោត​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​កម្ពុជា និង​របៀប​វារៈ​នៃ​អង្គការ​សិទិ្ធ​មនុស្ស​ល្បី​ៗ​មួយ​ចំនួន។

លិខិត ​នោះ​បញ្ចប់​ថា៖ « ... ការ​ខកខាន​មិន​លើក​ឡើង​ពី​ចំណុច​ទាំង​នេះ​ នឹង​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​អាស៊ី គឺជាការផ្តល់​ប្រយោជន៍​ចំពោះ​លោក ហ៊ុន សែន និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»

កាល​បរិច្ឆេទ​បញ្ចេញ​លិខិតនេះធ្វើឲ្យ​មាន​លក្ខណៈ​ប្រែប្រួល​ខ្លាំង​។ ព្រោះវា​ធ្វើ​ឡើងតែ​មួយ​សប្តាហ៍​ មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​មាន​ភាព​តានតឹង​កន្លង​មក ដោយ​ប្រទេស​សមាជិក​អាស៊ាន និង​ដៃ​គូបាន​មួម៉ៅ​និងខឹង​សម្បា​ដោយ​យល់ ឃើញ​ថា ​ចិន​បាន​ដាក់​របៀប​វារៈ​របស់​ខ្លួន​លើ​កិច្ច​ពិភាក្សា តាម​រយៈ​ឥទិ្ធពល​ខ្លួន​មក​លើ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ខឹង​សម្បា​ក្នុង​ការ​ឆ្លើយ​តប​កាល​ ពី​ម្សិលមិញ ដោយ​បញ្ជាក់​ថា ​អាមេរិក​មាន​សិទិ្ធ​រិះគន់​កម្ពុជា ហើយ​ទន្ទឹម​នឹង​នេះក៏​បាន​ច្រានចោល​ការ​អះអាង​មួយ​ចំនួន​ដែល​លើក​ ឡើង​ក្នុង​លិខិត​នោះ។

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​ រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា ​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក​គួរ​ពិនិត្យ​ច្បាប់​កម្ពុជា​ឲ្យ​បាន​ស៊ី ជម្រៅ មុន​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ណា​ម្នាក់​ដូច​ជា​លោក ម៉ម សូណង់ដូ។

លោក​បាន​បញ្ជាក់​ថា៖ «​កម្ពុជា​មាន​ឯករាជភាព និង​អធិបតេយ្យ​ក្នុង​ការ​សម្រេច​ (តាម​ប្រព័ន្ធ​តុលាការ) ដូច្នេះ របាយការណ៍​នៃ​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​មិន​ត្រឹមត្រូវ​ទេ»

លោក សូណង់ដូ ពី​ខែ​តុលា ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ជា​មេខ្លោង​នៃ​គម្រោង​«អបគមន៍» ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ក្នុង​ការ​ជំនុំ​ជម្រះ​មួយ ដែល​ក្រុម​សិទិ្ធ​មនុស្ស និង​រដ្ឋាភិបាល​បរទេស​រិះគន់​ជា​ទូទៅ​ថា ជា​រឿង​នយោបាយ។

ថ្លែងជា ទស្សនៈ​ផ្ទាល់​ខ្លួន លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ស្វាគមន៍​អ្នក​សម្តែង​មតិ​ដោយ​សេរី​អំពី​កម្ពុជា ជា​ពិសេស​ អ្នក​បង្កើត​គោលនយោបាយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ចង់​បាន​ថា លោក អូបាម៉ា លើក​ឡើង​បញ្ហា​ណា​ក៏​ដោយ ដែល​លោក​មាន ក្នុង​អំឡុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី។​

លោក​បន្ត​ថា៖ «​ខ្ញុំ​ពិត​ជា​កោត​សរសើរ ដែល​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​រក្សា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ លើ​កម្ពុជា។ យើង​នៅ​តែ​សរសើរ​កិច្ច​សហ​ប្រតិបតិ្ត​ការនិង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​យើង​បន្ត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ផល​ប្រយោជន៍​អាមេរិក និង​​ប្រយោជន៍​យើង​»

លោក ផៃ ស៊ីផាន បាន​បន្ត​ថា បញ្ហា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ក្នុង​នោះ ហួស​សម័យ​ហើយ ហើយ​រដ្ឋាភិបាល​ស្វាគមន៍​នូវ​ឱកាស​ពន្យល់​បំភ្លឺ​ថា​ តើ​វា​ត្រូវ​បាន​ដោះស្រាយ​ជា​បណ្តើរៗ​ដោយ​របៀប​ណា​ប្រាប់​លោក​ អូបាម៉ា។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​គ្រប់​ហត្ថលេខី​លើ​លិខិត​នោះ​ពី​ម្សិលមិញ ក៏​ដូចជា តំណាង​របស់​លោក អូបាម៉ា ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ទេ។

សហរដ្ឋ​អាមេរិក មិន​មែន​ជា​មហា​អំណាច​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជជែក​ ពិភាក្សា​ស្តី​ពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ទេ ហើយ​ប្រទេស​ដទៃ​ទៀត ដែល​បាន​លើក​ឡើង​ពី​បញ្ហា​នេះ បាន​ទទួល​ការ​រិះគន់​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល។

បន្ទាប់​ពី សភា​អឺរ៉ុប​ចេញ​សេចក្តី​សម្រេច​មួយ​កាល​ពី​ខែ​មុន​ដែល​មាន​លក្ខណៈ​ដូច គ្នា​ទៅ​នឹង​លិខិត​របស់​អាមេរិក ដែល​ថ្កោល​ទោស​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង ប្រទេស​កម្ពុជា មន្រ្តី​ការ​ទូត​ម្នាក់​ពី​ក្រសួង​ការ​បរទេស​ បាន​រិះគន់​ពួក​គេ​ដោយ​ចោទ​ប្រកាន់​​ថា​មាន​ភាព​លម្អៀង និង​បំប្លែង​ការ​ពិត។

ព្រឹទ្ធ​សភា​អូស្រ្តាលី​បាន​អនុម័ត​នូវ​ សេចក្តី​សម្រេច​មួយ​ស្រដៀង​គ្នា​ដែរ ហើយ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ភារធារី​កម្ពុជា​នៅ​ទី​នោះ​ឈ្មោះ​ គឹម​ សួរ សាវណ្ណារី ថា​ផ្អែក​លើ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ និង​លម្អៀង​ទៅ​រក​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ លោក សម រង្ស៊ី និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូរិយា ស៊ូប៊ែរឌី។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លិខិត​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​រិះគន់ ពី​មុនៗ​ដែរ។

លោក​បន្ថែម​ថា​៖ «ថា​តើ​វា​មាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ប្រធានាធិបតី​ដែល​ ទើប​ជាប់​ឆ្នោត​ថ្មី លោក បារ៉ាក់ អូបាម៉ា ប្រតិកម្ម នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ»

លោក​បន្ត​ថា​៖«ពួក​គេ​អាច​ ឲ្យ​សភា​អាមេរិក និង​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តី​សម្រេច​មួយ​ស្រដៀង​គ្នា​នឹង សភា​អឺរ៉ុប។ ពិត​ណាស់ នោះ​នឹង​មាន​កម្លាំង​ខ្លាំង»។​

លោក ឡៅ ម៉ុងហៃ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ លោក ចន ម៉ាក់​ខេន​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​មុន បាន​ថ្លែង​ថា ​ព្រឹទ្ធ​សមាជិក​និង​សមភាគី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធ​សមាជិក​ចុះ​ហត្ថលេខា​ផ្សេង​ទៀត​លោក Patrick Leahy ​បាន​គាំទ្រ​គណបក្ស​របស់​លោក សម រង្ស៊ី ជា​យូរ​មក​ហើយ​»

ប៉ុន្តែ លោក​បាន​ថ្លែង​ថា​ ពួក​គេ​ក៏​មាន​ចំណេះ​ដឹង​និង​ការ​យល់​ដឹង​ខ្លាំង​ដែរ អំពី​កិច្ចការ​កម្ពុជា ​ជា​ពិសេស​លោក ម៉ាក់ខេន ដែល​ធ្លាប់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​ខណៈ​កំពុង​បើក​យន្ត​ហោះ​ចម្បាំង ហើយ​តែង​តែ​បាន​ពិនិត្យ​ឃ្លាំ​មើល​អំពី​កិច្ច​ការ​នយោបាយ​អាស៊ី​ចាប់ តាំង​ពី​ពេល​នោះ​មក។​

លោក សម រង្ស៊ី​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ទៅ​សហរដ្ឋ​អាមេរិក​ជា​ផ្នែក​នៃ​ដំណើរ ទស្សនកិច្ច​​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​បរទេស ដើម្បី​ឲ្យ​មាន​ការ​លើក​លែង​ទោស​ចំពោះ​ការ​ជាប់​ទោស​​របស់​លោក​នៅ កម្ពុជា ដើម្បី​ឲ្យ​លោក​អាច​វិល​ត្រឡប់​មក​ចូល​រួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ​ឆ្នាំ​ក្រោយ និង​ស្វែងរក​ឲ្យ​មាន​កំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ផ្សេង​ៗ​ទៀត ដែល​លោក​បាន​ស្នើឡើង។

លោក សម រង្ស៊ី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ ប្រសិន​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​តម្រុយ បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩ ដែល​លោក​អះអាង​ថា​បាន​រំលោភ​ចូល​ក្នុង​ដី​កម្ពុជា​៕
រាយការណ៍បន្ថែមៈឃុត សុភចរិយា

5 comments:

Anonymous said...

សេក និយាយទាំងងងឹតងងល់ថា «​កម្ពុជា​មាន​ឯករាជភាព
និង​អធិបតេយ្យ​ក្នុង​ការ​សម្រេច​ (តាម​ប្រព័ន្ធ​តុលាការ)ដូច្នេះ
របាយការណ៍​នៃ​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋអាមេរិក​មិនត្រឹម
ត្រូវ​ទេ»

"កម្ពុជា​មាន​ឯករាជភាព និង​អធិបតេយ្យ" អាសត្វសេកដ៏
ល្ងីល្ងើ ចេះស្រែកថាទៅរួច យួនយៀកកុងកំពុងត្រួតក្បាល
ពួកអាចោហារយ ឯងហ៊ានស្រដីបែបហ្នឹង អត់ខ្មាសកូន
ក្មេងទេឬ?

ឯសារិកាវិញ បានស្រែកតបវិញ​លាយឡំជាមួយការវាយ
ផ្លែសងអាមេរិកដោយរបៀបត្រជាក់ ដូចបានបញ្ជាក់ក្នុង
អត្ថបទស្រាប់៕

Anonymous said...

អាផេះ, ង្វៀង(សំរាំង) ស៊ី
ជាមេមេឃាតករសម្លាប់ខ្មែរដោយប្រយោល, ៣អាណត្តិមកហើយ!
អាង្វៀងឯងនៅចង់សម្លាប់ខ្មែរ ដល់ណាទៀត?
________________________________
អាណត្តិ២0១៣ខាងមុខនេះខ្មែរនឹងអស់ស្រុក
ដោយសារស្នាដៃពួកអាស៊ីឈ្នួលធ្វើនយោបាយ
បង្រ្គប់កិច្ចឧ្យអាយួនយៀកកុង-អាហ៊ុន​ សែន,ធ្វើជាគណបក្សសង្គ្រោះជាតិ
ក្លែងក្លាយ-ប្រជាភិថុត ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ....
មានដូចជា:

-អាឈ្នួលមេគ្រោះ ង្វៀង(សំរាំង) សុយ
-អាឈ្នួលមេគ្រោះ ង្វៀងកឹម សុខុយ
-មីឈ្នួលមេគ្រោះ ង្វៀងមួ សុខហុយ
-អាឈ្នួលមេគ្រោះ (ង្វៀង)ដឹកនាំ​អង្គការ​សង្គម​ស៊ីលុយ....
____________________________
គឺអាង្វៀងអស់ឯងហ្នឹងហើយដែលឡាំប៉ា
ទាមទារឧ្យប្រទេសខ្មែរក្លាយទៅជានគរចំប៉ា,
ដោយសុខចិត្ត ចូលរួម បោះឆ្នោតបង្រ្គប់កិច្ច
ជាមួយអា(CPP)យួនកន្ទប៨លាននាក់ក្នុងទឹកដីខ្មែរ,
ដែលមានចំនួនច្រើនលើសលប់លើពលរដ្ឋខ្មែរ​។

Anonymous said...

Réponse à 2:29 AM,

Que peux-tu faire pour le Cambodge?
Visiblement, tu ne sais que insulter des gens sur ce forum.

Anonymous said...

Uncle Ho likes to let's you all know that because you are all not the best interest of America economic but Samdach Decho Hun Sen will fully cooperative with America in term of Crude oil. Ceveron Company of America is very closely get the crude oil and Samdach decho Hun Sen gives full agreement to Ceveron Company to take the oil for 99 years contraction so if you are President Obama what will you do best for America as well as Americans? Should President Obama turns away trillions dollars of crude oil benefit to American Nation, just because of you people?

Think twice before you ask these questions, Khmer people.

If you cant be the winner just come and join us with real dollars in your pockets and your families will live in big big houses with happiness. Don't die for someone to be rich! Just be rich yourself!

Anonymous said...

10:20 AM,

Why are you thinking money $$$$ is important and getting rich by robbing and cheating people?

You are very sick!!!