Thursday, November 01, 2012

ព្រឹទ្ធ​សភា​អូស្រ្តាលី​គាំ​ទ្រ​ការ​អំពាវ​នាវឲ្យ​មាន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដោយ​សេរី​និង​យុត្តិ​ធម៌​

គណបក្ស​សង្រ្គោះ​ជាតិ​ជួប​ជាមួយ​សមាជិកា​ព្រឹទ្ធ​សភា​អូស្រ្តាលី​នៅ​​ដើម​ខែ​តុលា​២០១២ (រូបភាព​ផ្ដល់​ឲ្យ​)។

30 October 2012
ABC Radio Australia


ព្រឹទ្ធសភាជាតិ​របស់​ប្រទេស​អូស្រ្តាលី​ បាន​អនុម័ត​លើសេចក្ដី​សម្រេច​ចិត្ត​មួយ​ដែលគាំ​ទ្រ​អង្គការ​អំពាវ​នាវរបស់​ អង្គ​ការ​សហប្រជាជាតិ​ដែល​​សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិ​ ធម៌​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្រុង​ Canberra កាល​ពីរសៀល​​ថ្ងៃ​ចន្ទ​​ ទី​២៩​ តុលា ម្សិល​មិញ​នេះ សមាជិកា​ព្រឹទ្ធ​សភា លោកស្រី Christine Milne ​ដែល​ប្រធាន​គណបក្ស​បរិស្ថាន​និយម​របស់​អូស្រ្តាលី​ ឬហៅថា Greens Party ផង​ដែរ​នោះ បាន​​បោះឆ្នោត​គាំ​ទ្រ​​​សេចក្ដី​សម្រេច​​លើ​អនុសាសន៍​​​របស់​ប្រ​សិត​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ស្រី ​Christine Milne មាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោក​ស្រី​មា​ន​ការ​ព្រួយ​បារម្ភ​អំពី​ការដែល​​នឹង​អាច​មាន​​ការ​ខ្វះខាត​ភាព​យុត្តិ​ធម៌​និ​ងភាព​ត្រឹម​ត្រូវ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ​ ប្រ​សិន​បើអនុសាសន៍​របស់​អង្គការ​ហសប្រជាជាតិ​នេះ​មិន​បាន​ត្រូវ​គេ​អនុវត្ត​ទេ​​នោះ។​​


គណបក្ស​ Greens កំពុង​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​បញ្ចេញ​សំឡេង​និង​ដាក់​សម្ពាធ​ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​ត្រូវ​ការ​កៅ​អី​របស់​គណបក្ស​ Greens ​ដើម្បី​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​​ជា​មួយ​គណបក្ស​ Laborបច្ចុប្បន្ន​ដែល​កំពុង​ដឹក​នាំ​ប្រទេស​អូស្រ្តាលី។

លោកស្រី​​ Christine Milne​ មាន​ប្រសាសន៍​ថា នៅ​ក្រោយ​ព្រឹទ្ធ​សភា​អនុម័តសេចក្ដី​សម្រេច​​រួច​ហើយ​នោះ រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្រ្តាលី​លោក Bob Carr នឹង​ត្រូវ​តែ​​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​​ឲ្យ​បាន​សម​ស្រប​តាម​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​កម្ពុជា។

​​លោកស្រី​បន្ត​ថា​គណបក្ស​របស់​ស្រី​​គាំ​ទ្រ​​គោន​យោបាយ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​នឹង​រឹត​តែ​សកម្ម​ឡើង​ទៀត។ លោក​ស្រី​នឹង​បន្ត​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ហើយថា​​លោក​ស្រី​មាន​កម្លាំង​ចិត្ត​ក្នុង​បញ្ហា​នេះ​ដោយ​សារ​​ការ​មើល​ឃើញ​ថា​មាន​រដ្ឋ​សភា​របស់​អឺរ៉ុប​និង​ហ្វ៊ីលីពីន​ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច​គាំ​ទ្រ​​លើ​អនុសាសន៍​របស់​ប្រសិត​​អង្គ​ការ​សហ​ប្រ​ជាជាតិ​​ដូច​អូស្រ្តាលីរួច​ហើយ​​ដែរ​។

​​ព្រឹទ្ធ​សភា​អូស្រ្តាលី​​បាន​ធ្វើ​ការ​កត់​សម្គាល់​​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​កាល​​ខែ​កក្កដានេះ ដែល​បាន​អំពាវ​នាវ​សុំ​ឲ្យ​ការ​ឆោះឆ្នោត​សកលនៅ​កម្ពុជា ​ឆ្នាំ​២០១៣ខាង​មុខ​​នេះ បាន​ប្រព្រឹត្ត​ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ​​​​ ប្រជាធិបេតយ្យ សេរី​និង​យុត្តិ​ធម៌​ និង​មាន​ការ​កែ​ទម្រង់​ជា​បន្ទាន់​និង​សម្រាប់​រយៈពេល​វែង ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពល រដ្ឋ​របស់​ខ្លួន។ បន្ថែម​ពី​លើ​នោះ​ទៀត​អង្គ​ការ​សហ​ប្រជាជាតិ​អំពាវ​នាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធា នា​ថា​នឹង​មាន​គណបក្ស​ប្រឆាំង​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​នយោបាយ​របស់​ប្រទេស​នេះ ដោយ​គ្មាន​ការ​រុក​គួន​ផ្លូវ​កាយ​ឬ​ផ្លូវ​ច្បាប់ ឬ​ការ​​បំផិត​បំភ័យ​ព្រមទាំង​អនុញ្ញាតឲ្យ​មាន​វត្តមាន​របស់​លោក​សម​រង្ស៊ី​ផង។

យ៉ាង​ណា​មិញ​ ក្នុង​ពេល​កន្លង​មក​រដ្ឋាភិបាល​បាន​លើក​ឡើង​ហើយ​ថា​ខ្លួន​មិន​ដែល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ចូល​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នោះ​​ទេ​ ហើយ​រដ្ឋាភិបាល​ក៏​មិន​ហាម​មិន​​សម​រង្ស៊ី​​ក្នុង​​ធ្វើ​ដំណើរ​ចូល​ស្រុកដែរ​ ​ប៉ុន្តែ​ថា​លោក​សម​រង្ស៊ី​ត្រូវតែ​ប្រគល់​ខ្លួន​ដើម្បី​​ទទួល​ទោស​ពាក់ព័ន្ធ​នឹង​ករណី​​ដក​បង្គោល​ព្រំ​ដែន។

លោក សុខ វ៉ាន់​ខេម៉ា រស់​នៅ​ក្នុង​ក្រុង​ស៊ីដនីយ៍​ និង​ជា​សមាជិក​ម្នាក់​របស់​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​​អូស្រ្តាលី​ ដែល​មាន​អម​ដំណើរ​មេដឹក​នាំ​ទៅ​ក្រុង​ Canberra ​នៅ​ថ្ងៃ​ទី​៨​និង​៩​តុលា​ន​នោះ បាន​ប្រសាសន៍​បញ្ជាក់ថា​​ កាលពី​ដើម​ខែ​តុលា​នេះ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក​កឹម សុខា ប្រធាន​គណបកស្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ Canberra ​ដើម្បី​ស្វែង​សុំ​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល​អូស្រ្តាលី​ចំពោះ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស៕

6 comments:

Anonymous said...

Christine Milne becomes a leader of the Green party after former leader Bob Brown had retired. The Green party has only one seat in Australian House of Representatives (Lower House).

This party got most votes from the protest votes. It just talks for talks and walks for walks. It is good in political stunt but stands for nothing. Who cares about the Green party? Piff off :)

Anonymous said...

តាមយើងខ្ញុំយល់ ការលើកឡើងរបស់លោក​ស្រី ​Christine Milne វាគ្រាន់តែជាការលើកទឹក
ចិត្តដល់គណបក្សប្រឆាំងប៉ុណ្ណោះ ព្រោះប្រទេស
អូស្រ្តាលី ជាប្រទេសដែលគាំទ្រប្តូរផ្ដាច់របបផ្ដាច់
ការភ្នំពេញ។រង់ចាំដល់សេះដុះស្នែងក៏គណបក្ស
ប្រឆាំងនៅតែគ្មានបានអ្វីជាដុំកំភួន!

Anonymous said...


Here we go again :) After knowing that his letters to the top 3 leaders of the CPP and the current king Sihamoni couldn't help him to enter to Cambodia, a convicted criminal Sam Rainsy has no choice but to return back to square one is attacking the government as his usual business.

Sam Rainsy obviously always talks and rely on the USA but when President Obama will attend the summit in Cambodia in mid November 2012, why can't he comes with Mr. Obama or Mr. Obama can carry his hand return to Cambodia?

Although the Parliament had deleted his name as MP but this convicted criminal is still put himself as Cambodian MP. Sam Rainsy shall announce to the public that he has no chance to take part in next year election and his political career is done and dushed. Please enjoy life after politics.

Pi Anh.

Anonymous said...

you idiots above should not continue to live in a free country and pack up to go to live under a dictator, hypocrites

Anonymous said...

The fact is the Senatorial resolution was sponsored by The Greens party's senator but it was passed unanimously by the Senate as a whole. There hd been intense lobbyings with the Australian Government and the Liberal Senators before the Resolution was passed. The draft resolution was watered down a bit, but at the end, all parties agreed to adopt the resolution, so it was not just the Greens.

Anonymous said...

លោក​ស្រី ​Christine Milne វាគ្រាន់តែជាការលើកទឹកចិត្តបង្រ្គប់កិច្ច...
ដល់គណបក្សប្រឆាំងចាញ់បង្រ្គប់កិច្ចតែប៉ុណ្ណោះ!