Sunday, November 18, 2012

កម្ពុជា ប្រកាស​ធានាថា ការបោះឆ្នោត នៅ​ឆ្នាំក្រោយ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ ដូចល្បែងជល់មាន់ចងជើង

កុយ កុយ ៖ ចំពោះ​បញ្ហា​ដីធ្លី​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើកឡើង​ថា "​ការចោទ​ប្រកាន់​ពាក់​ពន្ធ័​និង​បញ្ហា​ដីធ្លី គឺជា​ការចោទប្រកាន់​មិន​ពិត ទាល់តែសោះ ដោយ​ផ្អែក​តែ​ទៅលើ​សេចក្តីរាយការណ៍​សារព័ត៌មាន​អវិជ្ជមាន​។ ការចោទប្រកាន់​បែប​នេះ ជាការ​ឆោតល្ងង់​ដោយ​មិន​ដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥត​នឿយហត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ការផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី ការត្រួតពិនិត្យ​ឡើងវិញ ដី​សម្បទាន ដែល​មាន​ស្រាប់  និង​ការខិតខំ​បំពេញ​ការងារ​ដោយ​យកចិត្តទុកដាក់​របស់​និស្សិត​ស្ម័គ្រចិត្ត ប្រមាណ ១.៥០០ នាក់ ក្នុង​ការជួយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន ១,៨ លាន​ហិតា ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤៨០.០០០ ពាន់​គ្រួសារ​"​។ 

ទីប្រឹក្សា​លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​បន្តថា "​យើង​នៅ​បន្ត​បញ្ជាក់​យ៉ាងច្បាស់​ថា យើង​ចង់​ឃើញ​សេរីភាព​ផ្នែក​នយោបាយ នៅ​កម្ពុជា​។ យើង​ចង់​ឃើញ​ការបោះ​ជំហាន​ទៅ​មុខ​នូវ​ការបោះឆ្នោត​មួយ​ដែល​គួរ​ជឿ​ ទុកចិត្តបាន និង​យុត្តិធម៌​។ យើង​ក៏​ចង់​ឃើញ​ការ​ដោះលែង​អ្នកទោសនយោបាយ​ផងដែរ​"៕​​
(ថ្ងៃទី 18 វិច្ឆិកា 2012, ម៉ោង 02:47:PM) | ដោយ: រតនា CEN 
ភ្នំពេញ: អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាសថា កម្ពុជា​ធានាថា ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ដោយ​មាន​ការចូលរួម​ពី​សំណាក់​អ្នក​សង្កេតការណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិ​រាប់ពាន់​អ្នក​។​ក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើកឡើង​ថា "​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ម្តង​ហើយ​ម្តងទៀត​ថា សម្តេច​បាន​សន្យា​ជា​ឧឡារិ​កថា នឹង​ប្រគល់​អំណាច ទៅ​គណបក្សប្រឆាំង ប្រសិនបើ​គណបក្ស​នេះ ឈ្នះឆ្នោត​"​។


​ សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ថា ដើម្បី​មាន​ការយល់ដឹង​ពិតប្រាកដ​អំពី​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​នៅ​កម្ពុជា (​ជាជាង​ការបដិសេធ​នោះ​) គេ​គួរ​តែបើ​ភ្នែក​ឲ្យ​ធំ ដើម្បី​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​ហ្នឹង​កន្លែង​។ បើ​គ្រាន់តែ​ស្តាប់​គណបក្សប្រឆាំង ឬ​ស្តាប់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​មាន​សម្ព័ន្ធភាព​ជា​មួយ​គណបក្សប្រឆាំង​នោះ គេ​មិន​អាច​ឃើញ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍន៍​ពិតប្រាកដ​បាន​ទេ ពីព្រោះ​គេ​នៅតែ​បន្ត​មាន​ផ្នត់គំនិត​ចាស់ ភ័ន្តច្រឡំ និង​ទស្សនៈ​ហួស​សម័យ​"​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏បាន​លើកឡើង​ថា "​ការ​ដែល​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន អាច​ធ្វើ​ការរិះគន់​រាជរដ្ឋាភិបាល​ជា​ចំហរ ទាំង​នៅក្នុង និង​ក្រៅប្រទេស​បាន បង្ហាញ​ឲ្យឃើញ​នូវ​សេរីភាព​នៃ​ការបញ្ចេញម​តិ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​"​។​

​ចំពោះ​បញ្ហា​ដីធ្លី​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើកឡើង​ថា "​ការចោទ​ប្រកាន់​ពាក់​ពន្ធ័​និង​បញ្ហា​ដីធ្លី គឺជា​ការចោទប្រកាន់​មិន​ពិត ទាល់តែសោះ ដោយ​ផ្អែក​តែ​ទៅលើ​សេចក្តីរាយការណ៍​សារព័ត៌មាន​អវិជ្ជមាន​។ ការចោទប្រកាន់​បែប​នេះ ជាការ​ឆោតល្ងង់​ដោយ​មិន​ដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥត​នឿយហត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ការផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី ការត្រួតពិនិត្យ​ឡើងវិញ ដី​សម្បទាន ដែល​មាន​ស្រាប់  និង​ការខិតខំ​បំពេញ​ការងារ​ដោយ​យកចិត្តទុកដាក់​របស់​និស្សិត​ស្ម័គ្រចិត្ត ប្រមាណ ១.៥០០ នាក់ ក្នុង​ការជួយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន ១,៨ លាន​ហិតា ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤៨០.០០០ ពាន់​គ្រួសារ​"​។

សេចក្តីថ្លែងការណ៍ ​របស់​អ្នកនាំពាក្យ​រដ្ឋា​ភិ​បាល​កម្ពុជា ក៏​បាន​គូសបញ្ជាក់ថា "​រាជ​រដ្ឋាភិបាល​​កម្ពុជា មិន​មាន​នយោបាយ បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ទេ ហើយក៏​មិន​បាន​ប្រើប្រាស់​កងកម្លាំង ដូច​ការចោទប្រកាន់​ដោយ​ខុសឆ្គង​នោះទេ​ដែរ​។ ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ផ្តល់​សំណាង​ការប្តូរ​ដី និង​ការ​ឲ្យ​តាំំង​លំនៅ​ដ្ឋា​ន​ហ្នឹងកន្លែង ដែល​អាច​ធ្វើទៅបាន​ដោយ​ត្រឹមត្រូវ​។ ទោះជា​យ៉ាងណា​ក៏ដោយ ក៏​នៅ​​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ដែល​ស្ថិត​នៅលើ​ដី​សាធារណៈ និង​ឯកជន ដែល​បាន​បដិសេធ មិន​ព្រម​ទ​ទួទ​ល​សំណង ដែល​បាន​ផ្តល់ជូន​នោះទេ​"។​

សូម ​រម្លឹកថា អ្នកនាំពាក្យ​របស់​សេត​វិមាន​ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​អ្នកកាសែត​ថា លោក បា​រ៉ាក់ អូ​បា​ម៉ា ក្នុង​ពេល​ជួប​សម្តេច ហ៊ុន សែន លោក​នឹង​បង្ហាញ​ក្តីព្រួយ​បារម្ភ​រ​បស់​លោក ចំពោះ​បញ្ហា​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅពេលដែល​លោក ត្រូវ​ជួប​ទ្វេភាគី​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ស្រង់​សម្តី​របស់​ទីប្រឹក្សា​លោក​អូ​បា​ម៉ា មក​ចុះ​ផ្សាយ​​ថា "​យើង​មាន​ការព្រួយបារម្ភ​ខ្លាំងណាស់ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា​។ លោក​ប្រធានាធិបតី ពិតជា​នឹង​លើកឡើង​បញ្ហា​នេះ នៅពេលដែល​លោក​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​"​។

​ ទីប្រឹក្សា​លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​បន្តថា "​យើង​នៅ​បន្ត​បញ្ជាក់​យ៉ាងច្បាស់​ថា យើង​ចង់​ឃើញ​សេរីភាព​ផ្នែក​នយោបាយ នៅ​កម្ពុជា​។ យើង​ចង់​ឃើញ​ការបោះ​ជំហាន​ទៅ​មុខ​នូវ​ការបោះឆ្នោត​មួយ​ដែល​គួរ​ជឿ​ ទុកចិត្តបាន និង​យុត្តិធម៌​។ យើង​ក៏​ចង់​ឃើញ​ការ​ដោះលែង​អ្នកទោសនយោបាយ​ផងដែរ​"៕​

2 comments:

Anonymous said...

traitor promised, you will believe this?

Anonymous said...


Usually the evil traitors are unethical, say like this do like that. That was they were raised and educated by the communism how can believe. Only the elimination is the best way that can be doing.