អ្នកស្រី យុន ម៉ានេ៖ «នៅពេលដែលឭដែលពាក្យសំដីនេះ ក្នុងនាមខ្ញុំជាជនជាតិព្នងមួយរូប គឺខ្ញុំមានការឈឺចាប់ខ្លាំងណាស់ ព្រោះអីគឺលេចជាសាធារណៈហើយពីតំណាងរាស្ត្រម្នាក់ ព្រោះអីពួកខ្ញុំមិនមែនជាមនុស្សព្រៃផ្សៃដូចដែលគាត់បានលើកឡើង នោះទេ ហើយម្យ៉ាងវិញទៀត ខ្ញុំក៏ជាមនុស្សដែលមានសតិសម្បជញ្ញៈ ហើយក៏ជាប្រជាពលរដ្ឋខ្មែរមានសន្តានដូចខ្មែរគ្រាន់តែថា ពួកខ្ញុំនឹងមានរបៀបរបបរស់នៅខុសពីបងប្អូនខ្មែរ»។
ដោយ ម៉ម មុនីរតន៍ 2012-11-22 RFA
សហគមន៍ជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី
ទាមទារឲ្យលោក ឈាង វុន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
ត្រូវបង្ហាញភាពស្អាតស្អំរបស់ខ្លួនឡើងវិញជាសាធារណៈ
ដែលចាត់ទុកជនជាតិព្នងថា ជាអំបូរមួយដែលអន់ ល្ងង់ មិនចេះដឹង។
ការប្រតិកម្មប្រឆាំងនឹងសំដីរបស់លោក ឈាង វុន នេះ
ធ្វើឡើងនៅបន្ទាប់ពីអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
ហៅការតតាំងនៅរដ្ឋសភារបស់មន្ត្រីបក្សប្រឆាំងថា ព្នង និងព្រៃផ្សៃ។
បើទោះជាបែបណា លោក ឈាង វុន អះអាងថា
លោកនឹងមិនសុំទោសជាសាធារណៈណាមួយតាមការទាមទាររបស់ជនជាតិដើម
ភាគតិចព្នងនោះទេ
ព្រោះសារដែលលោកលើកឡើងនោះគឺមិនសំដៅដល់ការប្រមាថជនជាតិដើម
ភាគតិចព្នងនោះឡើយ។
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី
ប្រតិកម្មទៅនឹងសំដីរបស់លោក ឈាន វុន
ដោយចាត់ទុកការថ្លែងរបស់លោកប្រៀបធៀបបក្សប្រឆាំងទៅនឹងព្នងនេះថា
គឺជាការមើលងាយដល់ប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ពួកគេ
និងទាមទារឲ្យលោក ឈាង វុន
ត្រូវសុំទោសជាសាធារណៈពីកំហុសដែលបានកើតឡើងនោះ។
ការប្រតិកម្មនេះធ្វើឡើងក្នុងរយៈជាង ១សប្ដាហ៍ប៉ុណ្ណោះ
នៅបន្ទាប់ពីលោក ឈាន វុន
តតាំងតឹងសរសៃកនៅសភាជាតិជាមួយមន្ត្រីបក្សប្រឆាំង កាលពីថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១២។ លោក ឈាង វុន ហៅការឆ្លើយឆ្លងរបស់លោក កឹម សុខា
និងលោក សុន ឆ័យ ដែលត្រូវគេគិតថា
ជារបៀបដេញដោលតាមសង្គមប្រជាធិបតេយ្យនៅក្នុងរដ្ឋសភានោះថា
គឺជាមនុស្សព្នង ព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា ជាជនជាតិព្នងរស់នៅភូមិចម្ការតែ ក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី។ លោកហៅការថ្លែងរបស់លោក ឈាង វុន
អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានេះថា
គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់ជនជាតិដើមភាគតិចព្នង។
លោកទាមទារឲ្យលោក ឈាង វុន
ត្រូវតែសុំទោសជាសាធារណៈនៅអ្វីដែលលោកចាត់ទុកជនជាតិដើមភាគតិច
ព្នងនេះថា ជាមនុស្សព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា៖ «ព្រោះអីជនជាតិព្នងមិនមែនអ៊ីចឹងទេ។
ជនជាតិព្នងយើងៗ
ព្រោះខ្ញុំធ្លាប់រស់នៅតាំងពីកកើតមកពួកខ្ញុំមានភាពសម្បូរសប្បាយ
ណាស់ ពួកខ្ញុំរស់នៅស្របតាមធម្មជាតិ
ហើយពួកខ្ញុំរស់នៅមានការប្រកបគ្នាបាទ
ស្គាល់បងស្គាល់ប្អូនពូជសាសន៍ហើយចេះរាប់អានមិត្តភ័ក្ដិ
ហើយដល់ពេលគាត់និយាយថា ព្រៃផ្សៃមិនដឹងគាត់សំដៅដល់ព្នងណា។
បើគាត់និយាយថា ពួកព្នងខ្ញុំនេះជនជាតិព្នង
ប៉ុន្តែខ្ញុំអត់ដែលឃើញភាពព្រៃផ្សៃ អ៊ីចឹងជាលក្ខណៈផ្ទុយផង
ហើយជាលក្ខណៈមើលងាយផង។ គាត់មិនដឹង ឬក៏គាត់ធ្វើដឹង»។
លោក ដួង វណ្ណរ៉ា ព្រមានថា ប្រសិនបើលោក ឈាង វុន
មិនសុំទោសជាសាធារណៈនោះទេ
នោះព័ត៌មានស្ដីការមើលងាយជនជាតិព្នងនេះនឹងត្រូវគេផ្សព្វផ្សាយ
យ៉ាងទូលំទូលាយនៅតាមសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅ
ដូចជាខេត្តមណ្ឌលគិរី និងតំបន់ផ្សេងទៀត។
ក្រុមអ្នកវិភាគឯករាជ្យនិយាយថា យន្តការបែបនេះ គឺជាដំណើរចុះអន់ថយ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រី យុន ម៉ានេ
ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនជនជាតិភាគតិចកម្ពុជា
ហៅការថ្លែងរបស់ប្រធានគណៈកម្មការកិច្ចការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានគឺលោក ឈាង វុន
នេះថា
គឺជាការជាន់ឈ្លីជាតិសាសន៍របស់ជនជាតិដើមភាគតិចព្នងយ៉ាង
ធ្ងន់ធ្ងរ ដែលទទួលស្គាល់ដោយច្បាប់របស់ប្រទេស។
បើតាមអ្នកស្រី យុន ម៉ានេ
ជនជាតិដើមភាគតិចព្នងក៏មិនខុសអ្វីទៅនឹងជាតិសាសន៍ដទៃទៀតនោះដែរ
ពួកគេរស់ដោយមានប្រពៃណី ជំនឿ សាសនា
និងអនុវត្តច្បាប់របស់ប្រទេសយ៉ាងខ្ជាប់ខ្ជួនថែមទៀត។
អ្នកស្រី យុន ម៉ានេ៖ «នៅពេលដែលឭដែលពាក្យសំដីនេះ
ក្នុងនាមខ្ញុំជាជនជាតិព្នងមួយរូប
គឺខ្ញុំមានការឈឺចាប់ខ្លាំងណាស់
ព្រោះអីគឺលេចជាសាធារណៈហើយពីតំណាងរាស្ត្រម្នាក់
ព្រោះអីពួកខ្ញុំមិនមែនជាមនុស្សព្រៃផ្សៃដូចដែលគាត់បានលើកឡើង
នោះទេ ហើយម្យ៉ាងវិញទៀត ខ្ញុំក៏ជាមនុស្សដែលមានសតិសម្បជញ្ញៈ
ហើយក៏ជាប្រជាពលរដ្ឋខ្មែរមានសន្តានដូចខ្មែរគ្រាន់តែថា
ពួកខ្ញុំនឹងមានរបៀបរបបរស់នៅខុសពីបងប្អូនខ្មែរ»។
ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបន្តថា
អ្វីដែលធ្វើឲ្យមានការរំជើបរំជួល
និងកើតទុក្ខមិនសុខចិត្តក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងនៅពេល
នេះ គឺជាឆ្លើយតបទៅនឹងការប្រមាថមើលងាយ និង ទាមទារឲ្យលោក ឈាង វុន
ត្រូវសុំទោសជាសាធារណៈ
និងសុំទោសទៅតាមរបៀបប្រពៃណីជនជាតិដើមភាគតិចព្នង មានរៀបបាយសី
ឬសែនព្រេនជាដើម ទើបរាប់ថា ជាការផ្សះផ្សាផ្លូវចិត្តបាន។
ក៏ប៉ុន្តែ លោក ឈាង វុន
តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាពន្យល់ថា
លោកនឹងមិនសុំទោសណាមួយតាមការទាមទាររបស់ជនជាតិដើមភាគតិចព្នង
នោះទេ។ លោកបន្តថា អ្វីដែលលោកប្រើប្រាស់សំដីធ្ងន់ៗនៅរដ្ឋសភាថា
ជាព្នង គឺជាការឆ្លើយតបទៅនឹងមន្ត្រីបក្សប្រឆាំង
ដោយប្រៀបប្រដូចលោក កឹម សុខា និងមន្ត្រីមួយចំនួនថា ជាព្នងនោះ
គឺសំដៅដល់ការមិនយល់ហេតុការណ៍ពុំមែនមានចេតនាដល់ការប្រមាថមើល
ងាយជនជាតិភាគតិចព្នងនោះទេ។
លោក ឈាង វុន៖ «គាត់ចេះធ្វើស្រែចម្ការចេះដាំបាយ
ចេះធ្វើនំប៉័ងណាស់ ចេះលក់ដូរដូចជនជាតិផ្សេងៗអ៊ីចឹងដែរ
អ៊ីចឹងហើយកុំមើលងាយគាត់ថា ជាព្នង
តាំងពីហ្នឹងមកពាក្យព្នងសំដៅទៅលើសង្គមជនជាតិមួយលែងមានហើយ។
ក៏ប៉ុន្តែឥរិយាបថមនុស្សដែលច្រឡងខាមមិនគោរពច្បាប់
អង្គុយលើច្បាប់មិនអនុវត្តច្បាប់ ស្រែកអាឡេអាឡូគេហៅឥរិយាបថព្នង
មិនមែនជនជាតិព្នង កុំច្រឡំ។ អ្ហេ! កុំនិយាយអ៊ីចឹង
គាត់យល់ឃើញខុសខ្លួនគាត់ មកឲ្យគេសុំទោសគាត់ម៉េច។
ខ្ញុំមានដែលថា បងប្អូនជនជាតិអ្នកណាគេ
ឈ្មោះជនជាតិហ្នឹងកត់ឈ្មោះឲ្យខ្ញុំបន្តិចមើល អ្នកណាគេ។
នៅពេលដែលផ្សាយ កុំផ្សាយតែម្ខាង ផ្សាយខ្ញុំនិយាយផងណាស់!
ព្រោះច្រើនដងហើយ ថ្ងៃមុនសម្ភាសខ្ញុំម្ដងហើយ វិទ្យុអាស៊ីសេរី
ហើយចាក់តែ កឹម សុខា ទេ អត់ចាក់ខ្ញុំទេណាស់!»។
បើទោះជាបែបនេះក្ដី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
ប្រតិកម្មក្រោយពីដើរចេញក្នុងកិច្ចប្រជុំសភា
ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការលើកឡើងរបស់លោក ឈាង វុន
គឺមិនអាចទទួលយកបានទេ។ លោកបន្តថា
អ្វីដែលតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា រូបនេះលើកឡើង
គឺជាមាក់ងាយយ៉ាងសុទ្ធសាធដល់ជនជាតិដើមភាគតិចព្នង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា
ឥរិយាបថរបស់មន្ត្រីខ្មែរក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នបានក្លាយ
ជាវប្បធម៌ហិង្សា ជាជាងកសាងសន្តិភាពសម្រាប់សង្គមទៅវិញ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «អ៊ីចេះ សំដីសំដៅ
គឺវាឆ្លុះចិត្តថ្លើមយើងបាទ!
ចិត្តថ្លើមគឺវាអាចចេញជាសំដីសំដៅហ្នឹងហោង។
ហិង្សាចេញតាមសំដីសំដៅ ហើយហិង្សាទៅតាមកាយវិការ។
អាហ្នឹងមិនមែនពាក់ព័ន្ធតែ ឈាង វុន ហ្នឹងមួយទេ
អាហ្នឹងវាពាក់ព័ន្ធទៅដល់ក្រុមញាតិអ្នកដឹកនាំហ្នឹង។
ខ្ញុំនិយាយដោយត្រង់ សម្ដេច ហ៊ុន សែន គាត់ចេះតែនិយាយពាក្យអសុរោះ
ពាក្យអីអ៊ីចឹងទៅឃើញ អ្ហាចេះ ម៉្លោះហើយយើងចេះទ្រាំទៅ»។
សម្រាប់ក្រុមជនជាតិភាគតិចព្នងនៅខេត្តមណ្ឌលគិរី
ហៅការថ្លែងរបស់លោក ឈាង វុន នេះថា
គឺការជាបន្តុះបង្អាប់កេរ្តិ៍ឈ្មោះ
និងប្រមាថមើលងាយដល់ពង្សាវតាររបស់ពួកគេតាំងពីដូនតាមក និង
ទាមទារឲ្យអ្នកតំណាងរាស្ត្ររូបនេះត្រូវសុំទោសដោយចៀសមិនបាន៖ «ម្យ៉ាង
ច្បាប់លើគាត់អីលើគាត់ ស្អីទាំងអស់ ដល់គាត់និយាយអ៊ីចឹង
ហើយដល់ថ្ងៃក្រោយទៅគាត់និយាយថា ខ្មែរលើខ្មែរក្រោមសាមគ្គីគ្នា
ហើយដល់ថា គាត់ប្រមាថមួយថា ព្នង អ៊ីចឹងគាត់ថា អាមនុស្សភ្លើ
អ៊ីចឹងយើងអស់មានតម្លៃទីមួយ។ ទីពីរ យើងអស់ទីសង្ឃឹមទៀត
ហើយគាត់ក៏រស់ក្នុងប្រទេសតែមួយដូចគ្នាអ៊ីចឹងដែរ
ហើយបើសិនជាគាត់មើលងាយថា ជនជាតិព្នងជាមនុស្សដែលអន់ទៅ
ហើយមានន័យថា សម្រាប់ខ្ញុំផ្ទាល់ជនជាតិភាគតិចខ្ញុំមិនសុខទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ការបង្ហាញសារនៅរដ្ឋសភារបស់លោក ឈាង វុន អាចចាត់ទុកថា
ជាបទបរិហារកេរ្តិ៍ ឬជេរប្រមាថជាសាធារណៈ។
ផ្អែកតាមផ្លូវច្បាប់នៃក្រមព្រហ្មទណ្ឌមាត្រា៣០៧
ស្ដីពីការជេរប្រមាថជាសាធារណៈចែងថា គ្រប់ពាក្យប្រមាថ
គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ
ដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ
ដោយត្រូវពិន័យជាប្រាក់ចាប់ពី ១០ម៉ឺន រហូតដល់ ១០លានរៀល
ដោយពាក្យសំដី ទោះតាមមធ្យោបាយណាមួយក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ
ឬក្នុងពេលប្រជុំសាធារណៈ។
យ៉ាងណាក៏ដោយ លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
អះអាងថា សារដែលលោកលើកឡើងនៅរដ្ឋសភា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នោះ
គឺមិនសំដៅដល់ការមើលងាយជនជាតិព្នងនោះទេ
តែជាសារប្រតិកម្មប្រឆាំងនឹងមន្ត្រីគណបក្សជំទាស់ប៉ុណ្ណោះ។
បើទោះជាបែបណាសហគមន៍ជនជាតិព្នងនៅតែប្រកាន់ជំហរ
និងចាត់ទុកការថ្លែងរបស់លោក ឈាង វុន នេះថា
គឺការប្រមាថធ្ងន់ធ្ងរដល់ពួកគេ
និងទាមទារឲ្យអ្នកតំណាងរាស្ត្ររូបនេះត្រូវសុំទោសជាសាធារណៈពី
កំហុសដែលបានកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
10 comments:
Look in his respond,Chhean Vun, what did he tries to reject the accusation from Phnong people? he doesn't understand the word he said himself. he is a cheap man, low moral and ignorant to be a PM. He must ask for apology in public and correct his attitude including Dr. Ngoun Nhel.
Who is Dr gnoun Nhel? Are you its not spell like:Nguyen Nhel? Nguyen is Yuon name.Wonder these guy were stupid.....
Nguyen Chhean Vun and Dr. Nguon Thi Nhel are the same,their boss Nguyen Hun Sen even worse, they're all low life, ignorant and stupid in the human history...
Look! All CPP's members of congress "Are the most dumbest moves they can make are to walk into the public servant's office with unprepared".
Yes, immoral, low attitude like Nguyen Chhean Vun is not deserve to be in public office; plus look at it face doesn't look like khmer at all, but it does look very much like smère.
អ្នកសរសេរអត្ថបទនេះ ដូចជាជ្រាំដែលៗ គ្មានទៅមុខសោះ។
សូមទោស
The result of cpp's "immoral attitudes" are end up devastated, holocaust like Pol Pot Régime who lead by groups of low life, ignorant, dumb and stupid...
Chheang Vun
je t'avais souvent dis que tu as mal choisi ton camp, que tu es un piètre politicien et que tu n'auras aucun avenir avec Hun Sen. Je sais que tu avais gagné sa petite bénédiction quand t'étais ambassadeur à Seoul, mais pas assez, un jour il va te foutre un coup de pied au cul.
C'est incroyable que tu puisses dire des choses pareil aux Phnongs. Si je suis Hun Sen je te fous dehors du parti tout de suite.Tu fais perdre des voix au CPP, les Phnongs vont vous foutre plein dans la gueule et c'est bien comme ça. Toi et ta bande y compris ton chef, crois moi votre avenir sera plus que sombre. remarques t'as raison quand tu me disais que tu n'as plus de place pour partir que que pour toi le pouvoir est une drogue. T'es drogué à fond la. Tant pis pour toi.
This man look like Michael Kheng's brother. That is why Michael talks like tribe: Phorng and behaves like Phorng as well.
HUN SEN AND HIS BOYS ARE ALSO PHNONG, SAM RANSI and his gay boys are also gay and dumb ass phnong, KI-MEDIA is also pknong because ki-media always copy the article from other sources. Most khmers here ,there, here are also PHNONG because they're all dumb ass like PHNONG.
Pnorng=Human. In Brooklyn, New York in 2008 a man did not feed his dog and let it skinny, he was sentenced 2 years in prison and fine 5000$. In Cambodia, Hun Sen treats Cambodian People worst than Animal.
អាយួន "ឈៀង វុន" ចុយម្រាយ!
!
សូមអស់លោកពិនិត្យមើលមុខនឹងឈ្មោះ
ពួកអា(ង្វៀង),អា(ហូ)ទាំងអស់នេះ ដូចជា :
-ឈៀង វុន
-ឡៅ ម៉ុងហៃ, ឡៅ ម៉េងគិន,
ឡាយ គឹមហ៊ាង,ឡេង ប៉េងឡុង,
លឺ ឡាយស្រេង,លី ធាងចេក,
-យឹម កិច្ចស៊ែ,យឹម ឆៃលី,យូ ប៊ុនឡេង,
-,ហូ ណាមបូវ៉ា,ហ៊ុន សែន,ហែម ហេង,ហេង សំរិន,ហេង ឡាយ,
-កាំង ហ្កេកអ៊ាវ,កៅ គឹមស្ហៀរ,គាត ឈុន,គី តិច,
-សុខ អាន,សុខ គង់,
ស៊ា កុសល់,ស៊ាន ប៉េងសែ,
សាម ហ៊ាង,សេង ធារី,
-អឹង យុក តិចហូ, អេង ឆៃអៀង,
ឱម យិនទៀង,
-ចាន់ សារុន,ចៀម យីប,ជា លាង,ជុំ កុសល,
-តាវ សេងហួរ,តូច ប៊ុនហួរ,
-ខៀវ កញ្ញារឹទ្ធិ,ងួន ធីញ៉ឹល,វ៉ា គិម ហុង,
-ពុង ប៉េងចេង, ពុង ខៀវសែ,ពុង ឈីវហ្កេច,
មួ សុខហួរ,សេង ធារី,...etc...
តើមុខនឹងឈ្មោះពួកវាជាខ្មែរដែរឬទេ???
Post a Comment