Friday, November 09, 2012

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជាមួយ​​អ.ស.ប​ត្រូវ​លុប​ចោល

ចាំមើល៍ក្រុមសេក សារិកា របស់រដ្ឋាភិបាលក្រុង​ភ្នំពេញ​ស្រែកថាម៉េចដែរ ចំពោះអវត្តមាន​របស់​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​ លោក បាន គីមូន ?
 
RFA/Sok Serey
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ ក្រហម ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០។
 ដោយ អាន ស៊ីថាវ 2012-11-08 RFA
ប្រភព​ពី​មន្ត្រី​​រដ្ឋាភិបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​អះអាង​ នៅ​ថ្ងៃ​ទី​​៨ វិច្ឆិកា ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អង្គការ​សហប្រជាជាតិ (អ.ស.ប) ត្រូវ​បាន​លុប​ចោល ដោយ​សារ​តែ​អវត្តមាន​របស់​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ​ លោក បាន គីមូន (Ban Ki-moon)។

អ្នក​នាំ​ពាក្យ​របស់​​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក សេន ហ្វីលីប (Sen Philip) បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក (Email) ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៨​ វិច្ឆិកា ថា លោក​​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​​ ពី​ការិយាល័យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញីវយ៉ក (New York) ថា លោក បាន គីមូន នឹង​អញ្ជើញ​មក​កម្ពុជា​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ជា​ទូទៅ​ទស្សនកិច្ច​របស់​លោក​ម្ដងៗ ត្រូវ​ជូន​ដំណឹង​មុន​ប្រមាណ ២​សប្ដាហ៍។
យ៉ាង​ណា​ក៏​ដោយ​ គេហទំព័រ​របស់​អាស៊ាន​ ក៏​មិន​បញ្ចូល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​សហប្រជាជាតិ​ដែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​​ជា​មួយ​ដៃគូរ​នានា​ នៅ​ក្នុង​ខែ​វិច្ឆិកា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

សេក និង សារិកា ខ្មែរនិយមចូលចិត្តស្រឡាញ់
រាប់អានមែន ដោយឃើញប្រភេទសត្វទាំងពីរនោះ
មានបញ្ញាឆ្លាតជាងពពួកសត្វតិរច្ឆានដទៃទៀត។
ទោះជាយ៉ាងណា សត្វទាំងឡាយនោះ មានត្រឹម
សាភាវគតិប៉ុណ្ណោះ ក្នុងការរស់ចិញ្ចឹមជីវិត។

ដូចជាសត្វ សេក និង សារិកា ដែល អ្នកស្រែ
បានយកមកចុះផ្សាយក្នុងគេហទំព័រនេះ គឺជំពូក
សត្វដែលគេផ្សាំង បង្ហាត់ រួចជាស្រេច វាគ្រាន់
តែទន្ទិញឱ្យចាំមាត់យ៉ាងស្ទាត់។

ដូច្នោះ ក្រុមពួក សត្វសេក សារិកា ប្រភេទនេះ
មិនអាចស្រែកច្រៀងអ្វីខុសប្លែកពីទំនុកច្រៀងដែល
ត្រូវគេតែងទុកមកហើយទេ បើស្រែកច្រៀងតាម
នោះនឹងត្រូវពិន័យដោយដាក់ទោសពៃផ្សេងៗជា
កំហិត៕

Anonymous said...

To avoid curse and imprecation, u must stop releasing Christianity cos what u have released is to ur own benefits and without cause and effect. U always help Khmer but act is just a lip-service and take spread Christianity.
james bond

Anonymous said...

Chom kandouy yak, anh sman tae James Bond speaks and speak English!!! What did he say above?

Anonymous said...

Ban Kee Mun does not want to upset the excellencies Horr clans after they criticized South Korea earlier for invading the UN with Samsung electronics!