Wednesday, November 14, 2012

សម្តេច ហ៊ុន សែន ប្រកាស​ជា​ថ្មី​ពី​ការប្តេជ្ញា ការពារ​រាជបល្ល័ង្គ

សែន ប្រកាសថា និងការពាររាជបលង្ល័ ឲ្យ​តែ​​ស្តេច​ចេះស្តាប់បង្គាប់ សែន..( សែន ឲ្យគួយ..គួយ សែន ឲ្ស៊..ស៊ !..អូខេ ? )
(ថ្ងៃទី 14 វិច្ឆិកា 2012, ម៉ោង 06:06:PM) | ដោយ: លី សិលា  CEN
ភ្នំពេញ: ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ពុធ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ពី​ការ​សច្ចា​ប្តេជ្ញា​របស់​សម្តេច ដើម្បី​តាម​ការពារ​រាជានិយម និង​រាជបល្ល័ង្គ នៅ​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ចំណាយពេល​យ៉ាងច្រើន ក្នុង​ប្រសាសន៍​សំណេះ​សំណាល​​របស់​សម្តេច នៅពេល​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អត្ត​បទ​កាសែត ដែល​បាន​សរសេរថា សម្តេច​បាន​វ៉ា​តទី លើ​ព្រះបរមរាជវាំង ហើយ​ទាត់​ចោល​រាជវង្សានុវង្ស ក្នុងពេល​ដង្ហែ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ​មក​កាន់​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។​


​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា "​សូម​ឲ្យ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម សោ​ម៉ា ( អ្នកសរសេរ​អត្ត​បទ​វិភាគ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ) ត្រូវ​យោគយល់ ចំពោះ​រាជរដ្ឋាភិបាល ក្នុង​ការចាត់ចែង ដង្ហែ​ព្រះ​បរម​សព ចូល​ទៅ​កាន់​ប្រាសាទ​ព្រះ​ទិវា​វិនិច្ឆ័យ​។ ដោយ​ត្រូវ​ប្រើ​ដែក​រ៉ៃ រ៉​ត​ឡើង​... ហើយ​បើ​គ្មាន​រាជរដ្ឋាភិបាល​ទេ គឺ​មិន​អាច​ធ្វើ​ការងារ​នោះបានទេ​។ ... ក្នុងពេល​ចាត់ចែង​ដង្ហែ យក​ព្រះ​សព ទៅ​តម្កល់​នៅ​ប្រាសាទ​ព្រះ​ទិវា​វិនិច្ឆ័យ​នោះ គឺ​លំបាក ហើយ​ក៏​មិនមែន​ជា​ពេលវេលា ដែល​រាជវង្សានុវង្ស ត្រូវ​ចូល​ទៅ​រៀបចំ​ទេ​"​។​

​ សម្តេច ហ៊ុន សែន បាន​បន្ថែមថា "​ដូច្នេះ​សូម​ឲ្យ​ព្រះអង្គម្ចាស់​ក្ស​ត្រី យោគយល់ ហើយ​បើ​អាច​ធ្វើ​ការកែតម្រូវ​បាន គួរតែ​ធ្វើ​ការកែតម្រូវ បើ​មិន​អីចឹង​ទេ មន្ត្រី​នានា អាច​មាន​អារម្មណ៍មិនល្អ ចំពោះ​បញ្ហា​នេះ​"​។

​ ភ្លាមៗ នៅ​ពេល​ចេញផ្សាយ​អត្ត​បទ​កាសែត​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រួចហើយ​។ តែ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា សម្តេច ចាំបាច់​ត្រូវតែ​ឆ្លើយតប​បំភ្លឺ ដើម្បី​កុំឲ្យ​មាន​ការយល់ច្រលំ​លើ​អត្តបទ​កាសែត ដែល​បាន​បោះពុម្ព ក៏ដូចជា បង្ហោះ​ក្នុង​ហ្វេ​ស​បុក របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សោ​ម៉ា​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ឈ្មោះថា តេ​ជោ ខ្ញុំ​បាន​ទូលថ្វាយ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី នៅក្បែរ​ព្រះ​សព ព្រោះ​ពេល​នឹង​ហ្លួង​ម៉ែ បាន​មាន​សុ​វណ្ណី ប្រាប់​ភរិយា​ខ្ញុំ​ថា សម្តេចនាយក យំ​រហូត​... ហើយ​ខ្ញុំ​បានទូល​ថា ជា​ទម្លាប់ ពួក​សាធារណៈរដ្ឋ គ្មាន​ទេ​គោរមងារ តេ​ជោនោះ​។ សម្តេច ឬ​តេជោ អត់​មាន​ទេ​។ មានតែ​របប​រាជានិយម​ប៉ុណ្ណោះ បាន​មាន​គោរម​ងារ តេ​ជោ និង​សម្តេច ហើយ​ជា​ទម្លាប់ តេ​ជោ មិនមាន​... ភារកិច្ច​របស់​តេជោ គឺ​ការពារ​ព្រះរាជាណាចក្រ ការពារ​រាជ្យ​បល្ល័ង្គ ការពារ​ព្រះមហាក្សត្រ​។ អីចឹង​ទេ កុំ​មាន​ការភ័ន្តច្រឡំ ទៅលើ​បញ្ហា​ថា ដូចជា រាជរដ្ឋាភិបាល ត្រួតត្រា វ៉ាងទី​ទៅលើ​តំបន់​ដែល​ជា​របស់​ព្រះរាជវង្សានុវង្ស​។ ជា​ការ​គួរឲ្យ​សោកស្តាយ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ព្រះរាជសារ​ថ្លែងអំណរគុណ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ព្រះមហាក្សត្រ ព្រមទាំង​ព្រះមហាក្សត្រី ដែល​បាន​ផ្ញើ​សារ​មកកាន់​សម្តេច ដើម្បី​ជា​ការលើកទឹកចិត្ត ដល់​សម្តេច ដែល​បាន​ប្រឹងប្រែង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ ថ្វាយ​ព្រះ​បរមសព របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ​។​

​ដោយ​រម្លឹក​យ៉ាងច្រើន​ ពី​ការរៀបចំ​ចាត់ចែង​ព្រះរាជ​ពិធី​បុណ្យ ថ្វាយ​ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ និង​អនុស្សាវរីយ៍​រវាង​សម្តេច និង​សម្តេច​ព្រះមហាវីរក្សត្រ រួម​ទាំង​ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ពេល​ចូល​មក​កាន់​មាតុប្រទេស​ដំបូង កាលពី​ឆ្នាំ​១៩៩១ រហូតដល់​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដែល​បង្កើត​រដ្ឋាភិបាល រួម​គ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា "​ដែល​ហៅថា តេជោ​ហើយ មិន​ដែល​ក្បត់​ស្តេច​ទេ​។ ព្រះមហាក្សត្រ បាន​ប្រទាន​គោរម​ងារ តេ​ជោ ដល់​សម្តេច ហើយ​ដែល​ហៅថា តេ​ជោ ហើយ គឺ​មិនមែន​ជា​អ្នក​ក្បត់​ស្តេច​ទេ ជា​អ្នកការពារ​ស្តេច ការពារ​រាជានិយម ការពារ​រាជបល្ល័ង្គ​។ បើ​ព្រះអង្គម្ចាស់ក្សត្រី មិន​ជួយ​ការពារ​ទេ សូម​កុំ​បំផ្លាញ ព្រោះ​រាជានិយម ជា​របស់​ទាំងអស់គ្នា​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា "...​ខ្ញុំ​តែងតែ​និយាយថា បើ​ចង់​រំលាយ​រាជានិយម ត្រូវ​ក្រឡោ​ង​សព ហ៊ុន សែន សិន​។ ហើយ​រឿង​នឹង មិនមែន​រឿង​ថ្មី​របស់​ខ្ញុំ​ទេ គឺថា ខ្ញុំ​ខំ​រួម​បង្កើត ហើយ​បង្កើត​ហើយ ត្រូវការពារ ហើយ​ខ្ញុំ​ផ្តាំកូន ផ្តាំ​ចៅ ត​កូន ត​ចៅ ត​ជំនាន់ ពូជ​ខ្ញុំ អត់​មាន​ពូជ អ្នក​ក្បត់​ស្តេច​ទៅ​វ៉ើយ​!"៕​

8 comments:

Anonymous said...

What is Hun Sen talking about?

The real and deadly threat to monarchy comes from nobody else, but from Hun Sen, himself!

In fact, by threatening and preventing the King from exercising His constitutional powers as guaranteed by the Constitution of the land, the Prime Minister has already started the process of killing the Khmer monarchy accelerated by the fact that King Sihamoni has no courage and wisdom to stand up to the PM to protect what is rightly His!

Pissed Off

Anonymous said...

Sam Rainsy: Hero or Coward
Sam Rainsy please show the world your courage and be inspired by Cambodian peoples. Don't be a weakling, coward stay in France afraid being arrest and imprison in Cambodia. Think of Gandhi and Mandela they have the courage to fight for suffer for their people, spending many year in prison. Now, the world is watching, show the world, the world leaders of your conviction and courage. Be a hero and force Hun Sen to arrest and imprison you in front of President Obama and ASEAN leaders. Go to Cambodia now and let the government arrest you, if you are afraid of being arrest and imprison. Please stay in France enjoy the easy life and step down as an opposition leader. Let someone else lead that has the courage and willing to sacrifice for his people and his country. A leader can not be a coward. A leader must be a hero to his followers. This one thing u can learn from Hun Sen.

Anonymous said...

that can be said about ScamSr's followers, please come to Cambodia and bark, don't just bark oversea and wast your times. Now it is time for you dumb fuck to bark and die in front of Hun Sen, that way you can be everyone hero, oh wait bring your entire families with you too, so Youn can give the land back to you which is kok preysor..hahahahhahahaha
Pi Anh.

Anonymous said...

There will be a tremendous amount of political and popular gain to be obtained by Mr. Sam Rainsy if he were to take the advice of 12:04 AM above by returning to Cambodia to face the jail sentence during the Asian Summit in Phnom Penh.

His political plight will be in broad daylight and his courage would earn him more respect and, of course, votes and trust among the electorate. Without a doubt his arrival in Phnom Penh unexpectedly at this time would put Hun Sen in a clumsy and precarious position of deciding what to do with Sam Rainsy.

More likely than not Hun Sen will arrest him despite strong objection from western leaders, but the negative pressure created on Hun Sen and his government by the imprisonment of Sam Rainsy will have far reaching and more serious consequences for Phnom Penh than the inconvenience of Mr. Sam living in Prey Sar jail.

It is certainly a suggestion to be considered seriously if one wants to play Cambodian politics which are usually dirty and can be deadly.

Well, you can't be a cook if you are not willing to be dirty and get burned every now and then.

Pissed Off

Anonymous said...

12:04AM and 12:37 AM Pissed off,

People are so sick with this kind of suggestion.

You got to know that Cambodia is controlled by Vietnam and it will do anything to kill Sam Rainsy.

Once Sam Rainsy is incarcerated, this evil nation Vietnam will find ways to kill him for example by poisoning him, staging fighting amondst inmates and kill him, etc...

How about both of you cut your own penis to prove to the world that you are brave, and grinding your penis in the garbage disposal to prove that you are not selfish.

Can you make this deal? If you can, then Sam Rainsy will go to Cambodia to let Ah Kantorb kill him.

Don't be a coward, big mouth talkers !! Make this deal !!

Anonymous said...

Ah Prett Pi Anh is still licking Ah Ho Chi Minh's asshole in hell.

Actually, Pi Anh is a transgender, half man, half woman, making living as asshole licker.

Whatever it (Pi Anh) says does not mean anything because it is an insane person.

People will never take its words into consideration.

Anonymous said...

Uncle Ho likes to let's you all know that because you are all not the best interest of America economic but Samdach Decho Hun Sen will fully cooperative with America in term of Crude oil. Ceveron Company of America is very closely get the crude oil and Samdach decho Hun Sen gives full agreement to Ceveron Company to take the oil for 99 years contraction so if you are President Obama what will you do best for America as well as Americans? Should President Obama turns away trillions dollars of crude oil benefit to American Nation, just because of you people?

Think twice before you ask these questions, Khmer people.

If you cant be the winner just come and join us with real dollars in your pockets and your families will live in big big houses with happiness. Don't die for someone to be rich! Just be rich yourself!

Anonymous said...

តើ អ្នកណាដែលផ្ដល់ងារ "សម្ដេច" ដល់ជនទាំងបី
ដែលក្បត់ប្រទេសជាតិខ្លួន កាត់ដីគោក និង សមុទ្រ
ថែមទាំងកោះត្រល់ឱ្យទៅអាយួនយៀកកុង?