Thursday, November 15, 2012

ពលរដ្ឋ​ស្រុក​មេមត់​ខេត្ត​កំពង់ចាម រិះគន់​គោល​នយោបាយ​ព្រំដែន​រដ្ឋាភិបាល

ដោយ ម៉ម មុនីរតន៍
2012-11-14
Radio Free Asia
ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​មេមត់ អះអាង​ថា គោល​នយោបាយ​តាម​រូបមន្ត​បែប​ធ្មេញ​រណា​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ចាត់​ទុក​ថា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ដី​បន្ថែម​ទៅ​ប្រទេស​វៀតណាម នោះ គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។
ការ​ប្រតិកម្ម​របស់​ពលរដ្ឋ​ម្ចាស់​ដី​នៅ​ឃុំ​ជាំ ស្រុក​មេមត់ នៅ​ពេល​នេះ កើត​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នៅ​រដ្ឋសភា​ថា ការ​កំណត់​ព្រំដែន​តាម​រូបមន្ត​ធ្មេញ​រណា នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ត្រូវ​ខាត​បង់​ទឹក​ដី​ចូល​ទៅ​ប្រទេស​ណា​មួយ​នោះ​ទេ។

លោក ស៊ឹង យន់ រស់នៅ​ភូមិ​លាជលើ ឃុំ​ជាំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​ឡើយ។ លោក​បន្ត​ថា គោល​នយោបាយ​បែប​ធ្មេញ​រណា​របស់​លោក ហ៊ុន សែន នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចំណេញ​ដី​ណា​មួយ​ពី​ប្រទេស​វៀតណាម នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ មធ្យោបាយ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាត​បង់​ទឹក​ដី​បន្ត​ទៀត​ទៅ​ប្រទេស​វៀតណាម។

លោក ស៊ឹង យន់ «ទេ! អា​ហ្នឹង​ស្ដាប់​ទៅ​និយាយ​ហ្នឹង​ក៏​វា​នៅ​តែ​បាត់​ហ្នឹង​រឿង​ដី​នោះ។ មិន​ដើរ​មើល​សោះ ចេះ​តែ​ថា​ចំណេញៗ​តឹង​ណា ខ្ញុំ​មិន​ដឹង​ដែរ ទាល់​តែ​ដើរ​មើល​បាន​ដឹង​ថា​ចំណេញ បាត់ ខាត​បង់​អី តឹង​ណា​តឹង​ណី។ អា​នេះ​បើ​កាត់​តម្រង់​កាត់​តម្រង់ៗ​ទៅ វា​តម្រង់​តែ​វា​ចុះ​ធ្វើ​តែ​វា ខ្មែរ​យើង​មាន​ចុះ​ធ្វើ​ឯណា កាត់​អស់​រលីង ខ្មែរ​យើង​មាន​ចំណេញ​ណា បាត់​ទៅ​វា​ហើយ​នោះ។ អា​ពយៗ​ទៅ​វា​អស់​ទៅ​ហើយ វា​កាត់​តម្រង់​យក​អស់​ហើយ មាន​នៅ​អី​ណា​អត់​ពើ​ខ្មែរ​យើង»
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​លើ​បញ្ហា​នេះ​ពី​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​ថា ពលរដ្ឋ​ពុំ​គួរ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ទឹកដី​ច្រើន​នោះ​ទេ។ លោក​ពន្យល់​ថា ព្រោះ​គោល​នយោបាយ​តាម​រូបមន្ត​ធ្មេញ​រណា​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​ផ្ទាល់​នេះ នឹង​មិន​កាត់​ដី​ភូមិ​ពី​វៀតណាម មក​ឲ្យ​ខ្មែរ ឬ​កាត់​ដី​ខ្មែរ​ឲ្យ​ទៅ​វៀតណាម ដែល​កំពុង​កាន់​កាប់​ជាក់​ស្ដែង​របស់​ពលរដ្ឋ​នោះ​ទេ។ បើ​តាម​លោក ហ៊ុន សែន គោល​នយោបាយ​នេះ​នឹង​រុះរើ​តែ​ខ្សែ​បន្ទាត់​ព្រំដែន​ផ្អែក​តាម​ការ​កាន់​កាប់​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខេត្ត​កំពង់ចាម កម្ពុជា បើ​ផ្អែក​លើ​ផែនទីៗ​ផ្អែក​លើ​ផែនទី​ដែល​យើង​មិន​អាច​កែប្រែ​បាន គេ​ហៅ​ថា​ព្រំដែន​មិន​កែប្រែ។ កម្ពុជា ចូល​ទៅ​វៀតណាម ស្មើ​នឹង ៣៨៥​ហិកតារ អា​ហ្នឹង​គឺ​កម្ពុជា ចូល​ទៅ​វៀតណាម។ ឯ​វៀតណាម ចូល​មក​កម្ពុជា ៨២៥​ហិកតារ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​ហើយ​ហ្នឹង​នៅ​ខាង​វៀតណាម។ អ៊ីចឹង រឿង​នៅ​ឃុំ​ចាន់មូល នៅ​បឹង​ជ្រោង បឹង​ស្អីៗ​រង់ចាំ​តែ​ការ​ដោះ​ដូរ​ទេ អត់​ឲ្យ​បង​ប្អូន​ត្រូវ​បាត់​ដី​ទេ កុំ​ទៅ​ព្រួយ​ពេក»

យ៉ាង​ណា​ក៏​ដោយ លោក ប៊ិន សាន ពលរដ្ឋ​រស់នៅ​ឃុំ​ជាំ ច្រាន​ចោល​ដោយ​ចាត់​ទុក​ថា អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​ថ្លែង​នោះ គឺ​គ្រាន់​តែ​ជា​សារ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ភាព​ពិត ដី​ស្រែ​ចម្ការ​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តាម​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​តែ​បន្ត​រំកិល​ចូល​អស់​ជាច្រើន​ហិកតារ ក្រោយ​ឆ្នាំ​២០០៧៖ «អា​កន្លែង​ហ្នឹង សុទ្ធ​តែ​ដី​ដូច​ថា​ចម្ការ​យើង ដី​ហ្នឹង​ដី​ខ្មែរ​ទាំង​អស់ មិន​មែន​ដី​យួន​ទេ។ អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច ស្រេច​លើ​វា វា​គិត​របស់​វា វា​ថា​របស់​វា យើង​មាន​គិត​ជាមួយ​ណា​របស់​យួន​ហ្នឹង បាន​ថា​អា​ដំឡូង​ហ្នឹង ដី​ខ្ញុំ ប៉ុន្តែ​វា​ព្យួរ​យក​ដាំ ឃើញ​ទេ ឃើញ​ច្បាស់​ភ្នែក​នោះ​ដំឡូង​នោះ»

បើ​តាម​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​កំណត់​ព្រំដែន​ដែល​បាន​រក​ឃើញ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​កន្លង​ទៅ វៀតណាម ត្រូវ​សង​ដី​មក​កម្ពុជា ដែល​បាន​គ្រប់គ្រង​ចូល​ប្រមាណ​ជាង ១២​ពាន់​ហិកតារ៕

2 comments:

Anonymous said...

motherfucker hun sen motherfucker Hoa kim hong all youn 'scocks going into your motherfucker pussy ok? it's not your motherfuckers pussy going into youn's cocks ok?

Anonymous said...

សូមធ្វើការពិចារណា តើ មតិទាំងពីរ រវាងហ៊ុនសែន
និង ស៊ឹង យន់ មួយណាពិត មួយណាបោកប្រាស?