Saturday, November 24, 2012

អាល់ប៊ុម​សេតវិមាន​មិន​មាន​រូប​លោក​ហ៊ុនសែន

​សេតវិមានដឹងច្បាស់ថា ហ៊ុន សែន ជាជន​ដែល​មានបាតដៃប្រឡាក់ឈាម ហ៊ុន សែន គ្រាន់តែ​ជា​កូនសុនខមួយក្បាល ​ដែលក្បត់​ជាតិខ្មែរ បំរើផល​ប្រ​​យោជន៏​យួន  ដូច្នេះ​ហើ​យ​បានជាសេតវិមាន​មិន​​ដាក់រូបថត ហ៊ុន​ សែន នៅក្នុអាល់ប៊ុម​
 
Friday, 23 November 2012
Abby Seiff The Phnom Penh Post

ភ្នំពេញៈ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​កែវ​ជាមួយ​នឹង​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្ត្រី​ថៃ បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ប្រវតិ្ត​សាស្រ្ត​ ជាមួយ​នឹង​លោក ថេន សេន ប្រធានាធិបតី​មីយ៉ាន់ម៉ា ហើយ​បាន​សម្តែង​ការ​លា​គ្នា​ដ៏​កក់​ក្តៅ ចំពោះ​លោក យូស៊ីហ៊ីកូ ណូដា ​នាយក​រដ្ឋ​មន្រ្តី​ ជប៉ុន ​នៅ​ដើម​សប្តាហ៍​នេះ។ ​
បើ ​ទោះ​បី​ជា​ លោក​ បារ៉ាក់ អូបាម៉ា បាន​ជួប​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក​ហ៊ុន សែន ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅ​អាស៊ី​ក៏​ដោយ ប៉ុន្តែ បើ​យោង​តាម​កំណត់​ត្រា​រូបភាព​ផ្លូវ​ការ​របស់​សេតវិមាន គឺ​លោក​អូបាម៉ា មិន​មានរូបថតពីការជួបដាច់​តែ​ម្នាក់​ឯង​ជាមួយ​នឹង​លោក ហ៊ុន សែន ឡើយ។
ក្នុង​អាល់ប៊ុម​មាន​រូបថត ៤១ សន្លឹក អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​សេត​វិមាន​កាល​ពី​ម្សិលមិញ អវត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​រូបថត​ទាំង​នោះ​ជា​រឿង​គួរ​ឲ្យ កត់​សម្គាល់​។ គឺមានតែមាន​រូបថត​មួយ​សន្លឹក​របស់​លោក អូបាម៉ា ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ថៃ និង​រូបថត​បួន​សន្លឹក​ ជាមួយ​នឹង​លោក​ស្រី យីងឡាក់​។ លោក ថេន សេន មាន​ក្នុង​រូបថត​មួយ​សន្លឹក ហើយ​លោក​ស្រី អ៊ុង សាន ស៊ូជី​ ក្នុង​រូបថត​ចំនួន​៣ សន្លឹក​។
ប៉ុន្តែ ​ក្នុង​រូបថត​ចំនួន ១៣ សន្លឹក ដែល​បាន​ថត​នៅ​រាជធានី​ភ្នំពេញ ដែល​លោក អូបាម៉ា ចំណាយ​រយៈ​ពេល​ជាង ២៥ ម៉ោង ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កិច្ច​ពិភាក្សា​ទ្វេ​ភាគី ​និង​ពិធី​លាង​សាយ​ភោជ​ពេល​ល្ងាច ដែល​មាន​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក៏​ដោយ​ ក៏​ពុំ​មាន​រូបថត​ណាមួយ​ បង្ហាញ​អំពី​លោក ហ៊ុន សែន ឡើយ
រូបថត ​មួយ​សន្លឹក ដែល​អាច​មើល​ឃើញ​លោក ហ៊ុន សែន ពី​ចម្ងាយ ក៏​ប៉ុន្តែ​ពុំ​បាន​រៀប​រាប់​អំពី​លោក ហ៊ុន សែន ឡើយ ក្នុង​ចំណង​ជើង​ក្រោម​រូបថត​នោះ​។ ផ្ទុយ​ទៅ​វិញ​ចំណង​ជើង​រូប​ថត​នោះ សរសេរ​ថា៖«លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរក​ថា​បើក​ នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន» បើ​ទោះ​បី​ជា​រូបថត​នោះ​ តាម​ពិត​ជា​រូប​ថត​​លោក ហ៊ុន សែន ថ្លែង​សុន្ទករថា​ក៏​ដោយ
លោក Carlyle Thayer សាស្រ្តាចារ្យ​កិតិ្តយស ផ្នែក​នយោបាយ​នៅ​សាកល​វិទ្យាល័យ New South Wales ​បាន​ថ្លែង​ថា៖ «​ជា​ការ​ពិត​ វា​ជា​ចេតនា។ មិន​អាច​មាន​ការ​ពន្យល់​ផ្សេង​ទៀត​ឡើយ​។ ​វា​គ្រាន់​តែ​ជា​វិធី​បង្ហាញ​អំពី​ការ​មិន​សប្បាយ​ចិត្ត​»
អង្គការ សិទិ្ធ​មនុស្ស មេ​ដឹកនាំ​ប្រឆាំង និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ខែ​នេះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា ដើម្បី​ជំរុញ​ឲ្យ​លោក​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ ឬ​សង្កត់​ធ្ងន់​លើ​បញ្ហា​សិទិ្ធ​មនុស្ស។
លោក Thayer ​ បាន​ថ្លែង​ថា ខណៈ​​ដែល​កា​រមិន​បង្ហាញ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ជា សាធារណៈ ប៉ះពាល់​ដល់​ផ្នែក​ពិធីការ ប៉ុន្តែ​ការ​ដក​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​ពីអាល់ប៊ុម ​បាន​បញ្ជូន​សារ​សម​ស្រប​ទៅ​ដល់​ភាគី​ពាក់​ព័ន្ធទាំង​អស់​។ លោក​បាន​ប្រសា​សន៍​បន្ថែម​ថា៖ «​វាជា​វិធី​ល្អ​ដែល​យក​រូប​លោក​ហ៊ុន សែន ចេញ ហើយ​សមាជិក​សភាអាមេរិក​ គេនឹង​យល់​ដឹង​ថា តើ​គាត់​កំពុង​ធ្វើ​អ្វីខ្លះ»
 
Friday, 23 November 2012
Abby Seiff
The Phnom Penh Post

US president Barack Obama toasted Thai premier Yingluck Shinawatra, held a historic discussion with Myanmar President Thein Sein and offered a warm farewell to Japanese Prime Minister Yoshihiko Noda earlier this week.

What he did not do during his three-day Asia trip – at least not according to the official White House photographic record – was share a single moment with Prime Minister Hun Sen.
In a 41-photo album of Obama’s trip posted on the White House website, the absence of Hun Sen is notable. There’s a shot of Obama with the Thai king, and four of him with Yingluck.

Thein Sein appears in one photo, and Myanmar pro-democracy icon Aung San Suu Kyi in three.
But of 13 photos taken in Phnom Penh – where Obama spent 25 hours attending ASEAN meetings, bilateral discussions and a dinner at which the Cambodian premier was present – not a single one features Hun Sen. The one shot in which Hun Sen can be spotted in the distance makes no mention of him in the caption. It says only: “President Barack Obama delivers opening remarks at the US-ASEAN leaders meeting”, although the picture is, in fact, an image of Hun Sen delivering a remark.
“Of course, it’s deliberate. There couldn’t be any other explanation,” Carlyle Thayer, an emeritus professor of politics at the University of New South Wales, said.

“It’s just a way of showing displeasure.”

Rights groups, opposition leaders and members of the US Congress spent much of the month before Obama’s visit urging him to either cancel it or press the Cambodian government hard on rights issues.

A public snub would strain protocol, but the exclusion of Hun Sen from the album sent the appropriate message to interested parties, Thayer said.

“It’s a nice way of putting Hun Sen down, and the congressmen would understand what he’s doing. It’s not a snub that’s public; he just didn’t put him in his photo book.”

8 comments:

Anonymous said...

ល្មមឈប់បោកប្រាស់គេហើយ
អាហ៊ុន សែន អាគុក!!

យុំកណ្ដួយម៉ែអ្ហែងអី!!(អាទឹកភ្នែកក្រពើ​​)អាឆ្កែឆ្កួតល្មមចុះហើយ យួនពេញស្រុកអាចុយម្រាយ!!

Anonymous said...

គេពុំចង់រំលឹកពីអ្នកផ្តាច់នៅក្បែរគេ

Anonymous said...

The U.S surely does not like Hun CPP's attitude and actions.

Anonymous said...

នេះជាការគួរសមមួយដែលសេត្តវិមាននៃសហរដ្ឋអាមេរិក ពុំបានយករូបថតរបស់អ្នកដឹកនាំខ្មែរម្នាក់ ដែលមានចរឹកកោងកាចមិនដាក់
ក្នុងប្រទេសរបស់គេ មេដឹកនាំខ្មែរម្នាក់នេះមិនសូវដឹងខ្យល់ប៉ុន្មានទេ (តែឆ្លាតលើវិស័យខូច)មានការសោកស្ដាយកេត្តិយសពលរដ្ឋ
ខ្មែរជាម្ចាស់ប្រទេស បានត្រូវមេដឺកនាំរបស់ខ្លួននាំទៅរកការអាប់អោន(ជាមេរៀនមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយឱ្យប្រុងប្រយ័ត្ន)
គួរណាស់តែមន្រ្តីថ្នាក់ក្រោមៗ ត្រូវចេះកែសម្រួលពីឥរិយាបទមេដឹកនាំខ្មែររូបនេះផង។បើអស់លោកជាមន្រី្តថ្នាក់ក្រោមទាំងអស់មាន
វប្បធម៍ ហៃអើៗៗៗ នោះអស់លោកទាំងអស់បានរួមចំណែកធ្វើឱ្យប្រទេសរបស់ខ្មែរសាបសូន្សដែរ។ហ៊ុនសែនម្នាក់ឯងអត់ខ្លាំងទេ តែ
មកពីអស់លោកទាំងអស់ជាអ្នកខ្សោយ អស់លោកទាំងអស់គោរពតែហ៊ុនសែនម្នាក់ ហ៊ុនសែននិយាយខុសក៏ទះដៃដែរ គ្មានអ្នកជួយ
កែតម្រូវ(អាជ័យធ្លាក់ទឹកក៏ហៃអើៗៗ)សូមអស់លោកបើកភ្នែកមើលបណ្ដាលប្រទេសជិតខាងផង........។

Anonymous said...

To 3:01 PM,

Why US shows this man in White House? This man was a KR (his hand with blood) and in 1975 fought US out from Cambodia. And now he is abussed the Human Right and oppressing Khmer people. This man is the hated man in the world, even worse than Gaddafi, Saddaim orr Assad.

Anonymous said...

atleast now, the vietcong and khmer rouge is not too closed to china!

Anonymous said...


It says, "monkey is still monkey" even it was put on the throne and worn the golden or diamond crown it still a monkey. Because he still keep raising his feet to scratch his head and show his tail as usual.

So, how the White House dare to post that monkey picture in the White House Album ? What a shame that cambodians have a such leader.

Anonymous said...

OBAMA NOT GOOD SUCH!!BULL THE SHIT TOO!!NOW US SO POOR LIKE THAN KHMER.THE WORD WILL BE POOR IN THE FUTURE DON'T BE WORRY.