Thursday, November 22, 2012

ខ្សឹបដាក់ត្រចៀកៈ នៅបាវិតគេប្រើ ភាសាវៀតណាម(យួនវ៉េ) និងអង់គ្លេសជាផ្លូវការ សម្ភោធកាស៊ីណូ Good Luck 9

ភាសាខ្មែរ ដែលជាភា សាម្ចាស់ផ្ទះត្រូវ​បាន​គេគ្រវាត់ចោល  ទៅក្នុងធុងសំរាម​បាត់​​តែម្ដង(ដើមអម្ពិលស្ញិញ(DAP) ជាឆ្កែ​បំ​រើសុំរិះគន់ចៅហ្វាយបន្តិច)

21 November 2012 16:10 ដោយៈ ដើមអម្ពិល (DAP)
ស្វាយរៀងៈ ជនជាតិខ្មែរមួយចំនួនពិតជាមានការភ្ញាក់ផ្អើលមិនតិចទេ ខណៈ​ដែលបានចូលរួមពិធីសម្ភោធកាស៊ីណូ Good Luck 9 ក្នុងក្រុង បាវិតកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយនៅក្នុងពិធីសម្ភោធ នោះ ភាសាដែលគេប្រើ គឺភាសាវៀតណាម និងបកប្រែពីភាសាវៀតណាម​មកជាភាសាអង់គ្លេស ចំណែកឯភាសាខ្មែរដែលជាភាសាម្ចាស់ផ្ទះត្រូវ​បានគេគ្រវាត់ចោលទៅក្នុងធុងសំរាមបាត់តែម្ដង។
បើទោះបីជាពិធីសម្ភោធនោះ ស្ថិតនៅលើទឹកដីខ្មែរ ពិសេសជាងនេះទៅទៀត ពិធីដ៏អធិកអធម នោះ មានការចូល រួមពីមន្រ្តីជាន់ខ្ពស់របស់ខេត្តស្វាយរៀង និងមន្រ្តីជាន់ខ្ពស់ ក្រុងបាវិត ព្រមទាំងលោកប្រធានមន្ទីរមួយចំនួនរបស់ខេត្ត ប៉ុន្តែពិធីសម្ភោធ មិនមានប្រើភាសាខ្មែរ វាពិតជាបានបំបាក់មុខមន្រ្តីខ្មែរ យ៉ាងច្បាស់ក្រឡែត។ មិនឲ្យថា បំបាក់មុខយ៉ាងម៉េចទៅកើត បើនេះគឺជាទឹកដីខ្មែរ មន្រ្តីធំបំផុតរបស់ ខេត្តចូលរួម តែផ្ទុយទៅវិញ ពិធីការត្រូវបាន គេរៀបចំជាភាសាវៀតណាម ទៅវិញ។ សូម្បីតែពិធីករ ក៏គេយកពិធីករជនជាតិវៀតណាមមកនិយាយដែរ ហើយ ពិធីកររូបនោះមិនចេះភាសាខ្មែរទៅទៀត ដោយគេនិយាយជាភាសា វៀតណាម និងបកប្រែមកជាភាសាអង់គ្លេស ឬមួយក៏ម្ចាស់កាស៊ីណូជនជាតិ កូរ៉េនេះគេដឹងថា ឲ្យតែពួកមន្ត្រីខ្មែរចេះភាសាវៀតណាម ទាំងអស់ឬ? មានជន ជាតិខ្មែរមួយចំនួន ដែលឈរមើលពិធីសម្ពោធកាស៊ីណូ Good Luck 9 នាំគ្នាហួសចិត្តគ្រប់ៗគ្នា ដោយមិននឹក ស្មានថា កាស៊ីណូមួយនេះ មើល ងាយភាសាខ្មែរបែបនេះទាល់តែសោះ។

ហេហេ!!! គេមិនដឹងថា ថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួនដែលបានចូលរួមសម្ពោធកាស៊ីណូមួយនោះ កាល ពីចុងសប្ដាហ៍កន្លងទៅមានការខ្មាស់អៀនដែរឬទេ ខណៈដែលភាសាជាតិ របស់ខ្លួនឯងត្រូវគេគ្រវែងចោលបែប នេះ?
បើតាមការសង្កេតរបស់នាយផេះខ្ញុំ គឺមន្រ្តីខ្មែរយើងមួយចំនួន ដែលបានចូលរួមក្នុងពិធីនោះ ហាក់ដូចជាមិនចាប់ អារម្មណ៍ និងគិតពីបញ្ហានេះទេ។ គោលបំណងដែលពួកគេ ទៅចូលរួម គឺផឹកស៊ីសប្បាយ ជាមួយការប្រគំតន្រ្តី ដែលមានតារាចម្រៀងស្រីវៀតណាមទាំងអស់មកច្រៀងឲ្យស្ដាប់តែម្យ៉ាងប៉ុណ្ណោះ ចំណែក រឿងនិយាយភាសាខ្មែរ ឬមិនខ្មែរនោះពួកគេអត់ Care ទេ។
ហេហេ!!!! សំណេរមួយនេះមិនមែនជាការបំផុសនូវគំនិតជាតិនិយមនោះទេ។ គំនិតជាតិនិយម ដែលដឹកមុខ ដោយហ៊ីត្លែ ត្រូវបានគេបោះបង់ចោលចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទី១មកម្ល៉េះ។ ក៏ប៉ុន្តែសំណេរមួយ នេះ គឺចង់ទាញអារម្មណ៍ឲ្យមន្រ្តីខ្មែរខ្លះ មានមនសិការជាតិផង ជាពិសេសគួរតែមើលប្រទេស ក្បែរខាងផងថា តើគេស្រលាញ់ភាសាជាតិគេដល់កម្រិតណា? មានពេលខ្លះ ទោះជាមន្រ្តីប្រទេសទាំងនោះ ចេះភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញយ៉ាងណាក៏ដោយ ប៉ុន្តែពេលដែលទទួលជួបជនជាតិបរទេស គឺគេតែងតែនិយាយភាសា កំណើតគេជានិច្ច។ ការរៀបចំពិធីអ្វីក៏ដោយ អាជ្ញាធរដែនដី គួរតែដឹងពីពិធីការ និងបើយល់ថា ពិធីការមិនត្រឹម ត្រូវ គួរតែស្នើឲ្យមានការផ្លាស់ប្ដូរ៕

7 comments:

Anonymous said...

សមមុខហើយ ៧ មករា មហាជោគជ័យ
គួរប្រកាសថា អញជាយួនហើយ សែន!???

Anonymous said...

បន្តិចម្ដងៗ ការយល់ឃើញរបស់ខ្ញុំបាទកាន់តែខិតជិត
ទៅរកភាពពិតយ៉ាងប្រាកដហើយ។

គោលការណ៍ធំបីសំខាន់របស់ហូជីមិញ បានបង្ហាញ
និងចេញរូបរាងកាន់តែច្បាស់ឡើងហើយ ទី១ ការ
បង្កាត់ពូជសាសន៍ ស្រីខ្មែរពេញវ័យត្រូវរៀបការជាមួយ
ប្រុសយួនដោយបង្ខំ។ ទី២ សម្លាប់វប្បធម៌ខ្មែរ បំបាត់
ទំនៀមទំលាប់និងប្រពៃណីខ្មែរ ។ ទី៣ រំលោភខាង
ផ្នែកភូមិសាស្រ្ត ដូចជា បង្កើតសមាគមន៍យួនពាស
ពេញផ្ទៃប្រទេស ធ្វើជាម្ចាស់ក្រុមហ៊ុនធំកាន់កាប់ត្រួត
ពិនិត្យដោយយួន។

យុទ្ធសាស្រ្តរបស់យួនមុនខុសពីអ្វីដែលវាលេបយកកម្ពុជា
ក្រោម ទិញឬជួលដីខ្មែរធ្វើស្រែចម្ការលុះដល់យូរៗច្រើន
ឆ្នាំទៅ ដីទាំងនោះក៏ក្លាយទៅជាកម្មសិទ្ធរបស់យួនស្រប
ច្បាប់តែម្ដង។

សមមុខហើយ ៧ មករា​៧៩ ដ៏មហាជោគជ័យ របស់
ខ្មែរមួយចំនួន ប្រហែលជាអាចមានការស្ដាយក្រោយ
ជាខ្លាំង ដោយស្មានតែ៧មករា យួនចូលមកសង្រ្គោះ
ខ្មែរមែនពិតតែផ្ទុយស្រឡះសោះ។

យួនបញ្ចូលវប្បធម៌ថ្មីស្រឡាងរបស់វា ដោយផ្ដល់ការ
ងារល្អៗប្រាក់ខែច្រើនដល់យុវជន យុវនារី ណាដែល
ចេះភាសាយួន និង អង់គ្លេសស្ទាត់។​

ឥឡូវយើងបានជួបប្រទះ ឃើញច្បាស់ហើយពីរបៀប
សម្លាប់វប្បធម៌ខ្មែរពីសំណាក់អាមេដឹកនាំយួនយៀក
កុងដ៏សាហាវយង់ឃ្នោង៕


Anonymous said...

Here are the truths.
1. Hun Sen is a dictator no one dispute that, look at the definition of a dictator. The good news is even dictator has die sometime, even from old age.
Cambodia can survive that.
2. Cambodia Economic Land Concessions a policy of giving 2.2 millions hectares of Cambodia arable land, more half of Cambodia arable land to companies in China ,Vietnam and companies in Cambodia which are tie 200 of his friends, families, and CPP associates with 99 least similar to ownership for 99 years. This Cambodia can not survive because future generation will become landless poor laborers for the plantation. Give other nation potential claim to Cambodia land for 99 year, under international contract.
3. Sam Rainsy is not a good opposition leader. The opposition party has been declining since 1997 under his leadership. One can say it due to Hun Sen oppressive tactics, but good opposition leader and party growth in adversary. He can become a good leader if has courage and good management skills.
4. Mam Sonando is a true hero. He has courage to stand up to Hun Sen even mean his imprisonment. He is an example of an opposition leaders should be.
5. Irrelevance Note: Everyone agrees upon: Theary Seng is just one flies attract to shit. She is just a distraction. Miss Theary Seng, a Khmer opportunist does whatever she can to keep herself on the spotlight.
KHMEREYES

khmer, Love said...

Want khmer map disappear, vote for CPP. LOL.

Anonymous said...

3:01 AM ចំពោះចំណុចទី៤ អាចធ្វើឱ្យយើងមាន
ចម្ងល់ជាខ្លាំង ម៉មសូណង់ដូ មានសញ្ជាតិបារាំង
ដែរ ហេតុអ្វី ក៏រត់យកកទៅចូលអន្ទាក់ខ្លួនឯង
ព្រោះលោកបានដឹងយ៉ាងច្បាស់ហើយថា អារបប
ផ្ដាច់ការហ្នឹងពុំដែលចេះវិភាគពិចារណាអីទេ ឱ្យតែ
អាណាមិនស្ដាប់បង្គាប់អញ អញចាប់ដាក់គុកឬ
សម្លាប់ចោលទាំងអស់។ តើ ម៉មសូណង់ដូ ជាមនុស្ស
របស់ហ៊ុនសែនទេដឹង!!!!!!!!

Anonymous said...

កុំឆ្ងល់អី លោកត្រួយអំពិលដ៏ជូរហួញ !
លោកខ្លួនឯង ក៏រៀនភាសាយួនបណ្តើរៗទៅ
ក្រែងថ្ងៃណាឈប់ចង់ធ្វើអ្នកកាសែត
ហើយចង់ធ្វើឯកឧត្តមនឹងគេលេងម្តង !

Anonymous said...

Good, good, let's learn Vietnamese for a better future.