ដោយៈ ដើមអម្ពិល (DAP)
ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លិខិតរបស់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដែលផ្ញើជូន លោកប្រធានាធិបតី បារ៉ាក អូបាម៉ា ឲ្យដាក់ គំនាបដល់រដ្ឋាភិបាលកម្ពុជា ទាក់ទង់នឹងសិទ្ធិមនុស្សនោះ គឺគ្មានមូលហេតុច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ហើយធ្វើឡើងបែបលំអៀងកាន់ជើងគណបក្សប្រឆាំងសុទ្ធសាធ។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងតាមទូរស័ព្ទប្រាប់ដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បន្ទាប់ពីសមាជិករដ្ឋសភាចំនួន ៧នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ៥របស់អាមេរិក កាលពី កន្លងទៅបានចុះហត្ថលេខា ហើយជូនដល់ប្រធានាធិបតី ដែលទើបតែជាប់ឆ្នោតជាលើកទីពី ររបស់អាមេរិក លោក អូបាម៉ា ឲ្យស្តីបន្ទោសដល់រាជរដ្ឋាភិបា លកម្ពុជា ទាក់ទងនឹងបញ្ហាជាច្រើននៅកម្ពុជា ដូចជាការរំលោភ សិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើជាដើម ខណៈដែលលោក អូបាម៉ា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ដែលនឹងប្រព្រឹត្តឡើងចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា «(លិខិតនោះ) យើងមិនជឿជាក់លើសារៈសំខាន់ណានោះ ទេ ក៏ប៉ុន្តែ ប្រសិនជាមានការលើកឡើង (ក្នុងកិច្ចជំនួបទ្វេភាគីរវា ងសម្តេចតេជោ និងលោកអូបាម៉ា) វាជាឱកាសមួយ សម្រាប់បញ្ជាក់ប្រាប់ឯកឧត្តមប្ រធានាធិបតី សហរដ្ឋអាមេរិក ហើយយើងនឹងទទូលបានព័ត៌មានពិតមកវិ ញ។ បន្ទាប់ពីបានប្រាប់ព័ត៌មានពិតពី សម្តេចតេជោ ហ៊ុន សែន ផ្ទុយទៅវិញយើងនឹងសង្ឃឹមថា កិច្ចសហប្រតិបត្តិការ នឹងទំនាក់ទំនងល្អទៅវិញទេ»។
លិខិតដែល ក្រុមសភាទាំងពីររបស់អាមេរិក ចោទប្រកាន់មកលើកម្ពុជានោះ បានសរសេរទាក់ទងនឹងការស្លាប់ របស់លោក ឈុត វុទ្ធី ដែលគេល្បីថា ជាសកម្មជនការពារព្រៃឈើនៅកម្ពុជា ការស្លាប់របស់កុមារីអាយុ១៤ឆ្នាំ ដែលត្រូវបានអាជ្ញាធរបាញ់ស្លាប់ ខណៈដែលបញ្ចេញប្រតិបត្តិការមួយ បង្រ្កាប់អ្នកភូមិក្នុងភូមិប្ រមា ស្រុកឆ្លូង ខេត្ត ក្រចេះ ដោយចោទប្រកាន់ពួកគេថា ជាអ្នកធ្វើអប្បគមន៍ប្រឆាំងនឹ ងរដ្ឋាភិបាល រឿងលោក ម៉ម សុដង់ដូ ហើយ និងរឿងលោក សម រង្ស៊ី ដែលជាមេបក្សប្រឆាំងដ៏ធំនៅកម្ពុ ជា។ លិខិតបានបន្តថា បញ្ហាខាងលើនេះ គឺបានរៀប ចំឡើង ដោយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ពោលទាក់ទង និងនយោបាយ។
ដោយឡែក ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ក៏គ្រោងនឹងដាក់ញ្ញត្តិនិងបានអំ ពាវនាវដល់ប្រធានា ធិបតី ដែលទើបតែជាប់ឆ្នោតថ្មីរបស់អាមេ រិក លោក បារ៉ាក់ អូបាម៉ា ជំរុញដល់រាជរដ្ឋាភិបាលកម្ពុជាឲ្ យគោរពសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតដោយសេរី ហើយជាពិសេសនោះគឺបើកផ្លូវឲ្យលោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួន នៅក្រៅប្រទេសនោះចូលស្រុកវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការដាក់ ឬក៏ការស្នើសុំរបស់មន្រ្តីគណបក្ សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិលនេះធ្ វើឡើង គឺជាសិទ្ធិរបស់ពួកគេ ហើយវា មិនអាចធ្វើឲ្យប៉ះពាល់កិច្ចសហប្ រតិបត្តិការរវាងប្រទេសទាំងពីរឡើ យ ផ្ទុយទៅវិញទំនាក់ទំនងនឹងកាន់តែ ជិត ស្និទ្ធ និងស៊ីជម្រៅបន្ថែមលើគ្រប់វិស័យ នេះបើយោងតាមប្រសាសន៍លោក ផៃ ស៊ីផាន។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេស របស់អាមេរិក នឹង មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ដើម្បីចូលរួម នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលអាស៊ាន-បូព៌ា។ ក្នុងដំណើរទស្សនកិច្ចដ៏ប្រវត្តិ សាស្រ្តមកកម្ពុជានេះ គេរំពឹងថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែល្អឥតងាករ៉េឡើយ៕
5 comments:
លោកផៃស៊ីផោម និយាយបែបនោះ វាជាមើលងាយ
ដល់ សមាជិករដ្ឋសភាចំនួន ៧នាក់ និងសមាជិក
ព្រឹទ្ធសភាចំនួន ៥របស់អាមេរិក ទាំងស្រុង។
Hun Sen et son clan sont très contents d'avoir tué le peuple Khmer au fur et à mesure.
Quant à Phay Siphan est aussi content d'avoir servi Hanoi pour toujours.
ពលរដ្ឋអាមេរិកាំងមានឥទ្ធិពលអាចស្នើរសូមដល់
អ្នកតាក់តែងច្បាប់ឲ្យធ្វើការបំរើពលរដ្ឋ...នូវការ
ណាដែលមានប្រយោជន៍ដល់ប្រទេសជាតិរបស់គេ
ចំពោះប្រធានាធិបតី ត្រូវតែគោរពគោលការណ៍
អ្នកតាក់តែងច្បាប់ដែលសភាបានអនុមត្តិហើយ។
ចំណែកលោកផៃ ស៊ីផានធ្លាប់បានទៅរស់នៅអាមេ
រិកដែរ ត្រូវបានក្រុមគំមនុស្សហ៊ុន សែនឲ្យធ្វើជាឆ្កែ
ព្រុសក្នុងនាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីជំ
នួសរដ្ឋមន្រ្តីពាលដែលមានបាតដៃប្រឡាក់ឈាម។
ធ្វើឲ្យពលរដ្ឋខ្មែរក្តៅក្រហាយទាំងក្នុងស្រុកនិងក្រៅ
ស្រុក រហូតមានពាក្យប្តឹងនៅតុលាការឧក្រឹដ្ឋកម្ម
អន្តរៈជាតិ,តាមសភា,ព្រឹទ្ធសភានិងប្រធានាធិបតី
នៃប្រទេសមហាអំណាចផងដែរ៕
Ah Chuoy Me Tay ផៃស៊ីផោម, you are a real Viet dog you know this? All Kmers know your name very well, OK.
former CPP cadre
------
អាផៃមុនី ស៊ីសុវណ្ណ
Post a Comment