ប្រាក់ សុខុន ៖ បញ្ហាដីធ្លី ហើយនិងការបណ្ដេញប្រជាពលរដ្ឋមួយចំនួនចេញពី ដីដែលគាត់រស់នៅ សម្ដេច តេជោ ក៏គាត់ទទួលស្គាល់ថា មានខ្លះកន្លងទៅ ដោយសារតែប្រជាជនមួយចំនួនគាត់ទៅរស់នៅដោយខុសច្បាប់នៅលើដីនោះ អីចឹងត្រូវបង្ខំអនុវត្តតាមច្បាប់ត្រូវឲ្យគាត់ចេញ ។
http://www.youtube.com/watch?v=qhlhfJTtJys&feature=youtu.be
The childrens Of Cambodia
http://www.youtube.com/watch?v=t_-NT4uI5FQ&feature=youtu.be
ដោយ អ៊ុក សាវបូរី 2012-11-20 RFA
នៅគ្រាដែលប្រទេសមហាអំណាចលើពិភពលោកចូលរួមក្នុងកិច្ច
ប្រជុំកំពូលអាស៊ានលើកទី២១
និងការប្រជុំកំពូលនានាផ្សេងទៀតនៅប្រទេសកម្ពុជា
ប្រជាពលរដ្ឋតាមសហគមន៍នានាដែលមានជម្លោះដីក្រោមការវិនិយោគ
ដែលមានការបណ្ដេញពីលំនៅឋានដោយគ្មានសំណងសមរម្យ
បានរួមគ្នាបញ្ជូនសញ្ញាប្រកាសអាសន្នអេស.អូ.អេស (SOS) ដល់អន្តរជាតិ
ឲ្យជួយសង្គ្រោះពួកគេ។
ប្រជាពលរដ្ឋ ៣សហគមន៍ គឺបឹងកក់ បុរីកីឡា និងថ្មគោល
ក្នុងរាជធានីភ្នំពេញ ដែលមានបញ្ហារឿងដីធ្លីក្រោមការអភិវឌ្ឍ
បានរួមគ្នា ៣ថ្ងៃមកហើយ សរសេរសញ្ញាប្រកាសអាសន្ន
SOSនៅលើដីខ្សាច់មុខវិមានសន្តិភាព
ដើម្បីសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក
និងនាយករដ្ឋមន្ត្រីប្រទេសនានា ដែលមកប្រជុំនៅកម្ពុជា
ជួយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនរបស់ប្រទេសនីមួយៗ
ជួយដោះស្រាយបញ្ហាដី និងផ្ទះសម្បែង និងទាមទារដោះលែងអ្នកស្រី យ៉ោម
បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ជាសកម្មជនតវ៉ាដីធ្លីនៅបឹងកក់។
កុមារា លួស លីហួរ អាយុ ៨ឆ្នាំ ជាកូនប្រុសអ្នកស្រី យ៉ោម បុប្ផា
ថ្លែងទាំងទឹកភ្នែកថា គាត់ចូលរួមតវ៉ាដើម្បីសុំឲ្យលោក បារ៉ាក់
អូបាម៉ា (Barack Obama) ជួយអន្តរាគមន៍ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោះលែងម្តាយគាត់ នៅក្រៅឃុំ៖ «មកពីគាត់ការពារសិទ្ធិ ដើម្បីយកផ្ទះឲ្យខ្ញុំ ត្រូវគេចោទ»។
លោក លួស សាខន ជាស្វាមីអ្នកស្រី យ៉ោម បុប្ផា ថ្លែងថា
សមត្ថកិច្ចចាប់ភរិយាគាត់ដាក់ពន្ធនាគារមួលបង្កាច់ថា គាត់ និងភរិយា
ប្រើហិង្សាលើអ្នកដទៃ
ព្រោះតែភរិយាគាត់ជាជនសកម្មក្នុងការទាមទារដីនៅតំបន់បឹងកក់។
អ្នកស្រី គង់ ចាន់ថា អះអាងថា គាត់ទាមទារដីទំហំជាង ១២ហិកតារ
កាត់ពីក្រុមហ៊ុនស៊ូកាគូ មកឲ្យពលរដ្ឋ គឺក្រុមហ៊ុនមិនឲ្យដីគាត់ទេ។
អ្នកស្រីថា ការតវ៉ា ៣ថ្ងៃហើយ ដែលប្រើសញ្ញា SOS ដើម្បីឲ្យលោក
បារ៉ាក់ អូបាម៉ា និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)
ទទួលយកសំណើពលរដ្ឋរងគ្រោះដីធ្លី
ទៅពិចារណាដោះស្រាយជាមួយប្រធានអាស៊ាន គឺលោក ហ៊ុន សែន។
តំណាងសហគមន៍ថ្មគោល អ្នកស្រី ច្រាយ នីម ថ្លែងថា
គាត់ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ
ចាប់ឃុំច្រើនម៉ោងដោយសារគូសសញ្ញា SOS លើដំបូលផ្ទះ។ គាត់ប្រើសញ្ញា
SOS នេះ
ព្រោះចង់ឲ្យប្រទេសមហាអំណាចក្រឡេកមើលការរំលោភសិទ្ធិមនុស្ស
និងសិទ្ធិដីធ្លី ដែលរដ្ឋាភិបាលកម្ពុជា កំពុងតែរំលោភយក
ហើយបណ្ដេញពលរដ្ឋពីផ្ទះគ្មានសំណង ដោយអួតប្រាប់លោក អូបាម៉ា ថា
បានផ្តល់កម្មសិទ្ធិដីជូនពលរដ្ឋ និងគោរពសិទ្ធិមនុស្ស
ដែលសេចក្តីរាយការណ៍ទាំងអស់នោះ ផ្ទុយពីការពិត៖ «ប្រធានាធិបតី
សហរដ្ឋអាមេរិក លោក អូបាម៉ា
នេះជួយអន្តរាគមន៍ខ្ញុំជាបន្ទាន់ពីបញ្ហាដីធ្លី
ដែលប្រឈមនឹងការបណ្ដេញចេញពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ
និងរាជធានីភ្នំពេញ»។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ ថ្លែងស្រដៀងគ្នាថា
ការបណ្ដេញពីផ្ទះដោយគ្មានសំណង នាំឲ្យពួកគាត់ ១១៧គ្រួសារ
ក្រាញតវ៉ាដើម្បីបានផ្ទះរស់នៅទីក្រុង
ទើបប្រើសញ្ញាប្រកាសអាសន្នSOS៖ «ឲ្យលោក បារ៉ាក់ អូបាម៉ា និងលោកស្រី
គ្លីនតុន ហ្នឹងជួយសង្គ្រោះជីវិតពួកខ្ញុំផង ព្រោះរាល់ថ្ងៃនេះ
កំពុងតែជួបប្រទះនឹងអត់ផ្ទះសម្បែង ហើយថែមទាំងអត់អាហារញ៉ាំទៀត»។
មន្ត្រីអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា
ដែលឃ្លាំមើលការតវ៉ារបស់សហគមន៍ដីធ្លី បានថ្លែងថា
ប្រមុខរដ្ឋាភិបាលប្រកាសនៅមុខប្រធានាធិបតីសហរដ្ឋអាមេរិក ថា
បានគោរពសិទ្ធិមនុស្ស និងបានចែកប្លង់ដីជូនពលរដ្ឋ
ដែលមានប្លង់ស្រាប់នៅតាមបណ្ដាខេត្ត។
ចំណែកដីទំនាស់នៅតែមិនដោះស្រាយ។ រីឯអ្នករស់នៅក្នុងទីក្រុង
រដ្ឋបានដកយកដីគ្នាទៅវិនិយោគ
ហើយបណ្តោយឲ្យក្រុមហ៊ុនបង់លុយជាថ្នូរចាកចេញក្នុងតម្លៃថោក
មិនអាចឲ្យគ្នាទិញលំនៅឋានបានរស់នៅ។
លោកសុំឲ្យប្រទេសមហាអំណាចចូលរួមប្រជុំអាស៊ាន
ងាកមកដោះស្រាយបញ្ហារំលោភដីធ្លី និងសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យពីកិច្ចប្រជុំអាស៊ាន លោក ប្រាក់ សុខុន
កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា បានឲ្យដឹងថា លោក ហ៊ុន សែន
ប្រធានអាស៊ាន បានជម្រាបលោក អូបាម៉ា ថា ប្រទេសកម្ពុជា
ជាគ្រូបង្រៀនប្រទេសភូមា ឲ្យកំណែទម្រង់នយោបាយ
ដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ។ ប៉ុន្តែ
៤សប្ដាហ៍ចុងក្រោយ មុនលោក អូបាម៉ា មកកម្ពុជា មានការមួលបង្កាច់ថា
កម្ពុជា ហាក់ដូចជាកូនសិស្សអាក្រក់ជាងប្រទេសភូមា ទៅវិញ៖ «បញ្ហា
ដីធ្លី ហើយនិងការបណ្ដេញប្រជាពលរដ្ឋមួយចំនួនចេញពីដីដែលគាត់រស់នៅ
សម្ដេច តេជោ ក៏គាត់ទទួលស្គាល់ថា មានខ្លះកន្លងទៅ
ដោយសារតែប្រជាជនមួយចំនួនគាត់ទៅរស់នៅដោយខុសច្បាប់នៅលើដីនោះ
អីចឹងត្រូវបង្ខំអនុវត្តតាមច្បាប់ត្រូវឲ្យគាត់ចេញ»។
នៅគ្រាពលរដ្ឋរួមគ្នាផ្តល់សញ្ញា SOS នៅលើវាលខ្សាច់ប្រមាណ
១គីឡូម៉ែត្រ ពីមុខវិមានសន្តិភាព ក្រុមសមត្ថកិច្ចបានឃ្លាំមើល
និងបិទច្រកចេញចូលតំបន់បឹងកក់ យ៉ាងប្រុងប្រយ័ត្ន
ប៉ុន្តែគ្មានអំពើហិង្សាកើតឡើងទេ។
ក្រុមសហគមន៍ដីធ្លីទាំង ៣សហគមន៍
បានបញ្ចប់ការតវ៉ានៅរសៀលម៉ោងជាង៤ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២
ដោយបានបង្ហោះប៉េងប៉ោងមានចងភ្ជាប់ពាក្យប្រកាសអាសន្ន SOS
និងពាក្យសុំឲ្យលោក បារ៉ាក់ អូបាម៉ា ជួយអន្តរាគមន៍ដីធ្លីផង
និងសុំជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្សផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
លោក ប្រាក់ សុខុន និយាយដូចមានគេនៅបញ្ជា
ពីក្រោយខ្នង ទើបនិយាយគ្មានស្គាល់ខុសត្រូវ៕
SO MERCY YOUR ALL CHILDS THESE!!WHENT I SEEN YOUR IMAGE WHY DONE YOUR ARE TO MUCH BEAUTIFUL??I WILL BE TO GO MAD!!YOUR IMAGE TO MAKE ME HAS A COURAGE TO WORK AGAIN AND TO BE STRONG AND GO TO SEE YOUR OVER NEXT YEAR.IF POSSIBLE,I LOVE YOUR MY BEAUTIFUL KIDS.BEG,WAIT ME!!PHNOM SRORNG KOMPONGSPEU^^
Post a Comment