Thursday, November 15, 2012

Wen Jiabao visits Cambodia before ASEAN summit: Repeat of June event

លោកនាយក​រដ្ឋមន្ត្រី​ចិន​វេន ជា​ប៉ាវ

នាយករដ្ឋមន្ត្រីចិន មកទស្សនកិច្ចផ្លូវការនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ាចាប់ផ្តើម

ថ្ងៃទី 15 វិច្ឆិកា 2012 | ដោយ: គ្រីទិច | Cambodia Express News
ភ្នំពេញ: ​លោកនាយក​រដ្ឋមន្ត្រី​ចិន​វេន ជា​ប៉ាវ នឹង​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា មុនពេល​កិច្ចប្រជុំ​កំ​ពូ​អាស៊ី​បូព៌ាចាប់ផ្តើម​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ចេញពី​ក្រសួងការបរទេស​នា​ថ្ងៃនេះ​។​
​ក្រសួងការបរទេស បាន​និយាយថា តាម​ការអញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក វេន ជា​ប៉ាវ (Wen Jiabao) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២​។​


​លោក​វេន ជា​ប៉ាវ នឹង​អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី ​និង​ឯកភាព​ជាតិខ្មែរ នៅ​ព្រះបរមរាជវាំង​។​
​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក​វេន ជា​ប៉ាវ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀម​មួយចំនួន ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​៕​

1 comment:

Anonymous said...

The One-eyed man plays so TOUGH with unarmed local civilian opposition. but when he's caught between China & USA he's as TOUGH as Ting Maung!