Thursday, December 27, 2012

លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​ជាប់​គុក​២០​ឆ្នាំ​ឡើង​វិញ

ខ្មោច ហុក ឡងឌី ជាអ្នកបញ្ជាផ្ទាល់ឲ្យបាញ់សម្លាប់លោក ជា វិជ្ជា កាល ពីឆ្នាំ២០០៤។ ហើយកាលនោះដែរ ទណ្ឌិត ហេង ពៅ ក៏ជាអ្នក រៀបចំបញ្ជូនសព លោក ជា វិជ្ជា ទៅបូជានៅវត្តព្រះពុទ្ធ បន្ទាប់ពី ការបាញ់សម្លាប់ភ្លាមៗ ប៉ុន្តែក្រុមគ្រួសារនៃសព សហការីនៃ សហជីពសេរីកម្មករ និងតំណាងរាស្រ្តពីបក្សប្រឆាំង បានដណ្តើម យកសព លោក ជា វិជ្ជា មកវិញ។ ចំណែកលោក ប៊ុន សំណាង និងលោក សុក សំអឿន គ្រាន់តែឃាតកសប្បនិម្មិត តែប៉ុណ្ណោះ។
ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុក សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
 ដោយ សុខ សេរី
2012-12-27
http://www.rfa.org/khmer/

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​ជាប់​គុក​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក។

ចៅក្រម​ជម្រះ​ក្តី​លោក ជួន ស៊ុនឡេង បាន​ប្រកាស​សាល​ដីកា​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចំនួន​ប្រមាណ ១០​នាក់​ចាប់​គ្រៀក​លោក សុក សំអឿន និង​លោក ប៊ន សំណាង ទៅ​ផ្ដិត​មេ​ដៃ​ទទួល​ស្គាល់​សាល​ដីកា​នេះ ហើយ​កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ភ្លាមៗ​ចូល​ក្នុង​រថយន្ត ដើម្បី​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស។
មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ថ្មី​នេះ គឺ​ចៅក្រម​បាន​សម្អាង​ថា ទី១ ការ​សម្រេច​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ​ចាត់​ទុក​ជា​បាន​ការ។ ទី២ ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នគរបាល​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ និង ទី៣ គំនូស​ព្រាង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កន្លង​មក គឺ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។

ជន​ជាប់​ចោទ​លោក សុក សំអឿន អាយុ ៣២​ឆ្នាំ និង​លោក ប៊ន សំណាង អាយុ ២៤​ឆ្នាំ បាន​ស្រែក​យំ​អង្វរ​សុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ៖ «ធ្វើ​បាប​ត​ទៀត​ហើយ។ យល់​ទេ​ថា​វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ។ សម្ដេច​តា អង្គ​ព្រះ​មហាក្សត្រ សម្ដេច​តេជោ និង​លោក​ជំទាវ​ជួយ​ដោះ​លែង កូន​ចៅ​មិន​ដឹង​អី​ទេ»

ភរិយា​របស់​លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០​ឆ្នាំ ដែល​កំពុង​តែ​ពរ​កូន​ស្រី​អាយុ ២​ឆ្នាំ បាន​និយាយ​ទាំង​សម្រក់​ទឹក​ភ្នែក​ប្រាប់​អ្នក​កាសែត​ថា អ្នកស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាល​ដីកា​យ៉ាង​អយុត្តិធម៌​នេះ៖ «ស្វាមី ​ខ្ញុំ​មនុស្ស​ល្អ ស្លូត​ត្រង់​ណាស់ រស់នៅ​ជាមួយ​គ្នា​មិន​ដែល​ធ្វើ​បាប​ប្រពន្ធ មិន​ដែល​ធ្វើ​បាប​អ្នក​ជិត​ខាង​ទេ។ មនុស្ស​គាត់​ស្លូត​ត្រង់​ណាស់ សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ប្ដី​ខ្ញុំ»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​នៅ​សាលា​ឧទ្ធរណ៍​ថា នេះ​ជា​សាល​ក្រម​អាក្រក់​មួយ​សម្រាប់​លោក សុក សំអឿន និង​លោក ប៊ន សំណាង៖ «សង្គម ​ស៊ីវិល យើង​ចាត់​ទុក​ថា​ជន​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ឃាតក​សិប្បនិមិត្ត​ដដែល ហើយ​ជា​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​នៅ​តែ​រក​ការ​ពិត និង​ឃាតក​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ឃើញ»

ទាក់​ទង​នឹង​បញ្ហា​នេះ មេធាវី​របស់​លោក សុក សំអឿន លោក ជុំ សុវណ្ណលី បាន​មាន​ប្រសាសន៍​ថា លោក​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​ថ្មី​ឆាប់ៗ​នេះ ជំទាស់​នឹង​សាល​ដីកា​នេះ៖ «បាទ ប្ដឹង ២​ចំណុច​ទាក់​ទង​ដីកា​សម្រេច​ឃុំ ហើយ​និង​សាល​ដីកា​សាលា​ឧទ្ធរណ៍»

លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​មក សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​តម្កល់​សាល​ក្រម​នេះ​ថា​ជា​បាន​ការ​ម្តង​ហើយ ក៏ប៉ុន្តែ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ។

នៅ​ពេល​នោះ តុលាការ​កំពូល​ក៏​បាន​សម្រេច​ចាត់​របៀប​ជា​ថ្មី ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​បន្ថែម ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​កន្លង​មក​នៅ​មាន​ចន្លោះ​ប្រហោង​ ច្រើន។

កន្លង​មក សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រាប់​ទាំង​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចាត់​ទុក​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាង គឺ​ជា​ឃាតក​សិប្បនិម្មិត៕

8 comments:

Anonymous said...

"កន្លង​មក សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិរាប់
ទាំង​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុបាន​
ចាត់​ទុក​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាងគឺ​
ជា​ឃាតក​សិប្បនិម្មិត" បើដូច្នោះ ហេតុអ្វី មិនចាប់ក្រុមអាតុលាការ
កញ្ជះដាច់ថ្លៃនៃបុគ្គលម្នាក់ទៅដាក់គុកវិញ?

Anonymous said...

Those cops or polices are looking stupid and still sleeping with crocodiles (Vietnamese dog eaters). Those cops need to wake up or might be dead one of these days.

Anonymous said...


នេះហើយ សុ្រុកខែ្មរបច្ចុប្បន្ន គេប្រើតែមាត្រា ១២៤​ "អាចោររួចខួ្លន មា្ចស់ជាប់គុក" ។ ធម្មតា
ពួកអាឃាតករកំសាក ដែលចូលចិត្តស្រែកក្អេង
ក្អាង ខំជំទាលថាខ្លួនឯងពូកែលើសគេនោះ តែង
តែប្រព្រឹត្តអំពើកំសាកញីបែបហ្នឹង ។ ហ៊ានធ្វើ​ មិន
ហ៊ានទទួល សមា្លប់មនុស្សហើយ រកអ្នកផ្សេង
មកទទួលទោសជំនួស​​ ពួកអាបក្សបីសាចវាចេះ
ធ្វើតែរឿងបែបហ្នឹង វាមានចេះអ្វីផ្សេងទៀត​ ? ។

ពួកវាកំសាកដល់ថា្នក់ធ្វើអ្វីក៏លួចធ្វើពីក្រោយខ្នងគេ
ទាំងអស់ ​តាំងពីលួចធ្វើល្បិចកំចាត់បក្សប្រឆាំង ដើម្បីរត់ប្រណាំងតែមា្នក់ឯង ឥតហ៊ានប្រណាំង
តទល់ជាមួយដៃគូរដែលខ្លំាងជាង ។

ពួកអាកំសាកអើយ​ ល្មមដូរឈ្មោះគណបក្សចេញ
ឲទៅជា "គណៈបក្សកំសាកញី"​​ វិញទៅទើប
ត្រូវ ។​​


Anonymous said...

No problem your stupid Khmers and keep voting for Ah Hun Sin to be your stupid and crazy leader.

Anonymous said...

11:38 PM,

You don't know what the heck the evil CPP officials and Vietnamese dog Hun Sen have been doing these days to control the elections and eliminate the names of Khmer voters from the voting lists or threw the names away. Corrupted CPP officials and Hun Sen have granted the illegal Vietnamese migrants the rights to vote to outnumber Khmer voters whose names were taken out.

What are you thinking?

Anonymous said...


All Khmers must finish this oppressed justic sytsem. You all now are living in the prisoner without wall like Pol Pot regime. No different, please look back to the past.

Anonymous said...

Yes problem, stupid Vietcong @ 11:38 PM,

Use your brain and learn from blogger @ 11:43 PM. Without your Vietcong parasites, Khmer people will never suffer until today, and every knew that except you. So think first before you start put your stupid comments.

History already said, without Khmer peoples, your Vietcong never exist, think about it, before make yourself look stupid.

Anonymous said...

Wake up Khmer! Kill Hun Sen now before he destroy your families and your future.