Wednesday, December 19, 2012

រឿងពាលស៊ីពាល នៅរាជាណាចក្រចេក (Banana Kingdom)

ទេព វង្ស
មន្ត្រី​យោធា​ប្តឹង​អតីត​ទីប្រឹក្សា​សម្តេច​សង្ឃ​ប្រើ​តួនាទី​ក្លែងក្លាយ

Tuesday, 18 December 2012
ភ្នំពេញ ប៉ុស្តិ៍​​


ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​សម្តេច​ព្រះ​អគ្គមហា​សង្ឃរាជ ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ពី​បទ​ប្រើ​តួនាទី​ក្លែងក្លាយ​ទៅ​គំរាម​បង្ខំ​ឲ្យ​គេ​ខ្ចី​ប្រាក់​។

នៅ ក្នុង​ពាក្យ​បណ្តឹង​ដាក់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​ មុនលោក យឹម សាវុធ អាយុ​៥២​ឆ្នាំ​ជា​មន្ត្រី​យោធា​នៅ​ក្រសួង​ការពារ​ជាតិ និង​ជា​សមាជិក​កាកបាទ​ក្រហម​កម្ពុជា​បាន​ចោទ​ប្រកាន់​លោក ចាន់ សុផល ពី​បទ​ប្រើ​តួនាទី​ក្លែង​ជា​ទីប្រឹក្សា​សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជ ទេព វង្ស ដាក់​សម្ពាធ​លើ​តុលាការ​រាជធានី​ភ្នំពេញ និង​តុលាការ​ខេត្ត​សៀមរាប​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

នៅ ក្នុង​ពាក្យ​បណ្តឹង​បាន​សរសេរ​ថា ៖​ «ចាន់ សុផល​បាន​គំរាម​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ​ដោយ​បាន​ធ្វើ​ឲ្យ​ព្រះ​រាជអាជ្ញា​តុលាការ​រាជធានី​ ភ្នំពេញ​បាន​តម្កល់​ករណី​សំណុំ​រឿង​ព្រហ្មទណ្ឌ ដោយ​សារ​តែ​ចាន់ សុផល បាន​ប្រើ​តួនាទី​ក្លែង​ក្លាយ​ជា​ឯកឧត្តម និង​ប្រើ​តួនាទី​ជា​ទីប្រឹក្សា​​សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជ​ទេព វង្ស»​

លោក យឹម សាវុធ​បាន​សរសេរ​នៅ​ក្នុង​ពាក្យ​បណ្តឹង​ថា៖​ «ខ្ញុំ​បាន​ទទួល​រឿង​ក្តី​ដោយ​អយុត្តិធម៌​ដោយ​សារ​លោក​ចាន់ សុផល​បាន​ប្រឌិត​រឿង​ដោយ​បាន​គំរាម​ខ្ញុំ​ និង​ប្រពន្ធ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ខ្ចី​ប្រាក់​ពី​គាត់​ចំនួន ​១០ ៥០០​ដុល្លារ​អាមេរិក​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ស្រី​ស្នំ ខេត្ត​សៀមរាប»។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ប្រឌិត​រឿង​នេះ​លោក​ចាន់ សុផល​នៅ​តែ​ប្រើ​ឥទ្ធិពល​តួនាទី​ក្លែង​ក្លាយ​ញុះញង់​កូន​តុងទីន​ឲ្យ​ប្តឹង​ចោទ​ប្រកាន់​ប្រពន្ធ របស់​គាត់​ពី​បទ​ឆបោក និង​បាន​ចាប់​ខ្លួន​ប្រពន្ធ​របស់​គាត់​ដោយ​ពុំមាន​ដីកា​ពី​តុលាការ ហើយ​បាន​ឃុំ​ខ្លួន​ប្រពន្ធ​របស់​គាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១២​។

លោក យឹម សាវុធ​បាន​ប្រាប់​តុលាការ​ថា លោក​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​ណាស់​ចំពោះ​ការ​​ចោទ​ប្រកាន់​ដោយ​ តុលាការ​ដោយ​បាន​បែក​បាក់​ក្រុម​គ្រួសារ ខាត​បង់​ដំណាំ​អស់ ជាង​១១០ ០០០​ដុល្លារ​អាមេរិក ហើយ​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ប្រឆាំង​នឹង​ចាន់ សុផល​ដើម្បី​ពង្រឹង​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស ហើយ​លោក​បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១៥០ ០០០​ដុល្លារ​អាមេរិក​ដែល​ប្រាក់​សំណង​ទាំង​នេះ​លោក​នឹង​បរិច្ចាគ​ទៅ​កាកបាទ​ក្រហម​កម្ពុជា​ទាំង​អស់​។

នៅ ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក ចាន់ សុផល បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ដោយ​លោក​បាន​អះអាង​ថា លោក​មិន​បាន​ប្រើ​តួនាទី​ក្លែង​ក្លាយ​ទៅ​គំរាម​នរណា​ម្នាក់​នោះ​ទេ​។ ចំណែក​លោក យឹម សាវុធ និង​ប្រពន្ធ​របស់​គាត់​បាន​ជំពាក់​ប្រាក់​គាត់ ហើយ​បាន​ជំរុញ​ឲ្យ​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​។

ចាន់ សុផល និយាយ​ថា«​តួនាទី​ជា​ទីប្រឹក្សា​គឺ​មិន​មែន​ក្លែងក្លាយ​នោះ​ទេ ខ្ញុំ​មាន​ព្រះរាជ​ក្រឹត្យ​តែង​តាំង​ចុះ​ឆ្នាំ​២០០៨​ដោយ​ព្រះមហាក្សត្រ​»​។ លោក​បន្ត​ថា​លោក​មិន​បាន​ប្រើ​តួនាទី​ជា​ទីប្រឹក្សា​ក្លែង​ក្លាយ​ទៅ​ គំរាម​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា នៅ​ពេល​មាន​នរណា ម្នាក់​សួរ​អំពី​តួនាទី​ លោក​គ្រាន់​តែ​ប្រាប់​គេ​ថា លោក​គឺជា​ទីប្រឹក្សា​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជ ទេព វង្ស។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ជំពាក់​លុយ​ខ្ញុំ​ហើយ​ប្តឹង​ខ្ញុំ​ទៅ​តុលាការ​ទៀត​»
លោក ចាន់ សុផល អះអាង​ថា លោក​មាន​សាល​ក្រម​ ឯកសារ​និង​ភស្តុតាង​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​តុលាការ​ដែល​សម្រេច​ថា ឈ្មោះ យឹម សាវុធ និង​ប្រពន្ធ​របស់​គាត់​បាន​ជំពាក់​​ប្រាក់​គាត់​។
យ៉េត ចរិយា ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​ដើម្បី ស្រាយ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ ហើយ​លេខា​របស់​គាត់​ឈ្មោះ លី ចាន់ដារ៉ា​ក៏​បដិសេធ​មិន​និយាយ​អ្វី​ដែរ​​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា គាត់​មិន​ចាំ​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ទៅ​តុលាការ​នោះ​ទេ ពី​ព្រោះ​ក្នុង​មួយ​ថ្ងៃៗ​មាន​ពាក្យ​បណ្តឹង​ច្រើន​ណាស់​។
ទោះ​បី​ជា យ៉ាង​ណា​យោង​តាម​សេចក្តី​សម្រេច​ដែល​ចេញ​ដោយ​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​ រាជា​ធិបតីទេព វង្ស កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ព្រះ​អង្គ​បាន​សង្កត់​ធ្ងន់​ថា ផ្អែក​លើ​​សកម្មភាព​មិន​ប្រក្រតី​របស់​ ចាន់​ សុផល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សាធារណៈ និង​ប្រើ​តួនាទី​ផុត​អាណត្តិ​ទៅ​គាប​សង្កត់​ក្រុម​គ្រួសារ និង​សិទ្ធិ​ឯកជន សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិបតី ទេព វង្ស បាន​សម្រេច​បញ្ចប់​ចាន់ សុផល ពី​តួនាទី​ជា​ទីប្រឹក្សា​របស់​ព្រះ​អង្គ។
សារ លិខិត​របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃ​រាជទេព វង្ស​បាន​ចែង​ថា​៖ ​«សេចក្តី​ដូច​គូស​បញ្ជាក់​ខាង​លើ អាត្មា​សូម​ដក​ការ​ជឿ​ទុក​ចិត្ត​ទាំង​​ស្រុង ដក​តួនាទី​ជា​ទីប្រឹក្សា និង​លុប​ចោល​​លិខិត​ចុះ​ថ្ងៃ​ទី១៥ ខែ​​សីហា ឆ្នាំ​២០០៨​ ស្តី​ពី​ការ​តែង​តាំង​ទីប្រឹក្សា​និង​ពិធី​ការ​ចាប់​ពី​ថ្ងៃ​ ​ឡាយព្រះ​ហត្ថលេខា​នេះ​តទៅ»
ទាក់ទង​នឹង​ការ​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​នេះ​ដែរ លោក​សុផល បាន​និយាយ​ថា ការ​សម្រេច​នេះ​គឺ​គ្រាន់​តែ​ការ​សម្រេច​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ពី​ព្រោះ​គាត់​មាន​បញ្ហា​នៅ​តុលាការ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​សម្តេច​សង្ឃ​ទេព វង្សតែង​តាំង​ជា​ទីប្រឹក្សា​របស់​ព្រះ​អង្គ​វិញ​ហើយ​ បន្ទាប់​ពី តុលាការ​រក​មិន​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ខ្ញុំ​»។​
ប៉ុន្តែ​ព្រះ តេជគុណ សេង សុភី លេខា​ផ្ទាល់​របស់​សម្តេច​ព្រះ​អគ្គមហា​សង្ឃ​រាជា​ធិបតី ទេព វង្ស​មាន​សង្ឃ​ដីកា​អះអាង​ថា លោក​ចាន់ សុផល ត្រូវ​បាន​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​ផ្លូវ​ការ​ហើយ ហើយ​គាត់​មិន​អាច​កាន់​តួនាទី​នេះ​តទៅ​ទៀត​បាន​ទេ​។ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកា​ថា ៖​«ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា​មក​តួនាទី​របស់​គាត់​ត្រូវ​បាន​បញ្ចប់ រួច​រាល់​ហើយ​។ បើ​និយាយ​ពី​បញ្ហា​នៅ​តុលាការ​ គាត់​ចាញ់​ឬ​ឈ្នះ នោះ​គឺជា​រឿង​របស់​គាត់»

5 comments:

Anonymous said...

ក្តួយមែវាអាទេពវង្ស កខ​វាមិនចេះផង ធ្វើស្តេចសង្ឃដែរវើយ អាចុយមែវាអាទេពវង្សមកប្រជំសន្និបាតសាសនាពិភពលោកនៅប្រទេសថៃ វាមកដេកលើវេទិការលាដៃលាជើងក្តាងៗធ្វើឲពុទ្ធបរិស័ទនិងព្រះសង្ឃទាំងអស់ខ្មាស់គេណាស់វើយ គេឲវាឡើងសម្តែងសុទ្ទរកថាវាគ្មានចេះនិយាយអីសោះសូម្បីតែបន្តិច ចឹងខ្មែរគោរពវាម់ប្រទេសដែរ ហាហាហហាហាហា

Anonymous said...

លោក @9:42 AM

ឈ្មោះអាស្វាកុម្មុយនិស្តយួនយៀកកុង,
អាចោរសង្ឃកំជិល កោរក្បាលក្លែងក្លាយ
បារាជិកនេះ,
គួរ​សរសេរដូចនេះ.....(ទេប វង់)។

គឺជាសង្ឃឃាតករ ៧ មករា ,
បួសស៊ីបាយយប់ ,
បួសផឹកស្រា,
បួសចុយស្រី ,
បួសមាន $$$$$$$$$$$$$$, បួសលេងល្បែងស៊ីសង,
មានកំភ្លើងខ្លី ,
មានអង្គរក្ស ឆ្វេងស្តាំ ,
អាសង្ឃឥតសីល,
អាសង្ឃភេរវករ ,
សង្ឃស្លៀកលីអូ ,
ដេកស្រាត..........

Anonymous said...

Bong sranh te phka kolap tous bey bong bous chea sank kor douy.

Anonymous said...

Jor maseat!
This one will definitely goes to hell! FuckingYounAgent

Anonymous said...

Kdor youn kloun chkay