ដោយ យន់ សាមៀន 2012-12-10RFA
រដ្ឋាភិបាលទីក្រុងភ្នំពេញ
បានបដិសេធមិនផ្ដល់កាដូពិសេសជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក
បារ៉ាក់ អូបាម៉ា (Barack Obama)
ដែលបានទទូចអង្វរសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យដោះលែងអ្នកទោសនយោបាយ លើកស្ទួយសិទ្ធិមនុស្ស
និងរៀបចំការបោះឆ្នោតប្រកបដោយស្តង់ដារអន្តរជាតិ។
ការប្រកាសមិនផ្ដល់កាដូជូនសហរដ្ឋអាមេរិកនេះ
ធ្វើឡើងស្របពេលដែលកម្ពុជា បានទទូចសុំកាដូពីសហរដ្ឋអាមេរិក
ដើម្បីកាត់បំណុលចាស់របស់កម្ពុជា។ អ្នកវិភាគបានព្រមានថា
កម្ពុជាមិនត្រឹមតែមិនបានទទួលកាដូពីសហរដ្ឋអាមេរិកនោះទេ
ប៉ុន្តែថែមទាំងមានផលវិបាកផ្នែកការទូត
និងវិនិយោគទុនរវាងប្រទេសទាំងពីរទៀតផង ដោយសារតែកម្ពុជា
បានព្រងើយកន្តើយ និងផ្គើន នឹងសំណើរបស់សហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានបញ្ជក់ជាថ្មីថា រដ្ឋាភិបាលកម្ពុជា
គ្មានកាដូអ្វីផ្ដល់ជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារាក់
អូបាម៉ា ទេ បើទោះបីលោកប្រធានាធិបតីសហរដ្ឋអាមេរិក
បានស្នើសុំឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន
រៀបចំការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ដោះលែងអ្នកទោសនយោបាយ
និងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សប្រសើរឡើងវិញក៏ដោយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោក ប៉ារាក់ អូបាម៉ា មិនបានសំណូមពរឲ្យកម្ពុជា ធ្វើតាមឡើយ ដោយលោកគ្រាន់តែសំដែងក្តីបារម្ភតែប៉ុណ្ណោះ។
ការអះអាងនេះ ផ្ទុយទៅនឹងព័ត៌មានរបស់មន្ត្រីសេតវិមាន ដែលបានប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបតានតឹងមួយរវាងលោក ហ៊ុន សែន និងលោក ប៉ារាក់ អូបាម៉ា កាលពីថ្ងៃទី១៩ វិច្ឆិកា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនឹងលោក ហ៊ុន សែន ដោយទឹកមុខមាំ មិនញញឹមថា បញ្ហាការរំលោភសិទ្ធិមនុស្ស នឹងក្លាយជាឧបសគ្គរារាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនឲ្យស៊ីជម្រៅបាន។ ប៉ុន្តែរយៈពេលជាងពីរសប្ដាហ៍កន្លងផុតទៅហើយ រដ្ឋាភិបាលលោក ហ៊ុន សែន នៅមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយ។
រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បីកំពុងលែងល្បែងនឹងសហរដ្ឋអាមេរិកក្នុងការដោះដូរកាដូទៅវិញ ទៅមក។ ក្នុងជំនួបតឹងសរសៃកនោះដែរ លោក ហ៊ុន សែន បានសុំឲ្យសហរដ្ឋអាមេរិក លុបបំណុលចាស់ចោល និងពង្រឹងទំនាក់ទំនងល្អនឹងកម្ពុជា នៅពេលដែលរដ្ឋាភិបាលកំពុងចាប់អ្នកប្រឆាំង និងអ្នកសារព័ត៌មានដាក់ពន្ធនាគារ និងបានបដិសេធមិនឆ្លើយតបជាវិជ្ជមាននឹងសំណើរបស់សហរដ្ឋអាមេរិក។
ក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីជំនួបលោក បារ៉ាក់ អូបាម៉ា និងលោក ហ៊ុន សែន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន បានប្រាប់អ្នកសារព័ត៌មានថា លោក ហ៊ុន សែន បានសុំកាដូពិសេសពីសហរដ្ឋអាមេរិក។ លោកបន្តថា លោក ហ៊ុន សែន បានសុំលោក បារ៉ាក់ អូបាម៉ា បង្វែរបំណុលចាស់ចំនួនជាង ៤០០លានដុល្លារទៅជួយសង្គម និងវិស័យអប់រំ និងនៅសេសសល់ប៉ុន្មានទៀត កម្ពុជានឹងសង ប៉ុន្តែត្រូវគិតការប្រាក់ក្នុងកម្រិតទាប។ លោក ប្រាក់ សុខុន បន្តថា លោក ហ៊ុន សែន ក៏បង្ហាញបំណងចង់រឹតចំណងកិច្ចសហការនឹងសហរដ្ឋអាមេរិកផងដែរ។
អ្នកវិភាគឯករាជ្យបានឲ្យដឹងថា កម្ពុជាត្រូវការកាដូ និងការគាំទ្រច្រើនពីសហរដ្ឋអាមេរិក ប៉ុន្តែហាក់មិនចង់ផ្ដល់កាដូឲ្យសហរដ្ឋអាមេរិកវិញ។ ទង្វើនេះ ប្រហែលជាបណ្ដាលឲ្យកម្ពុជា ខាតបង់ច្រើន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានព្រមានថា ការមិនព្រមធ្វើតាមសំណូមពររបស់សហរដ្ឋអាមេរិក នឹងផ្ដល់ផលវិបាកសម្រាប់កម្ពុជា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបន្តថា បច្ចុប្បន្នមិនមែនតែសហរដ្ឋអាមេរិកទេ ដែលបានសំដែងក្តីកង្វល់ពីការរំលោភសិទ្ធិមនុស្ស និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ប្រទេសអូស្ត្រាលី ហ្វីលីពីន និងសហភាពអឺរ៉ុប ក៏បានសំដែងក្តីកង្វល់ផងដែរ។
លោកថា ប្រសិនបើគ្មានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយមានការចូលរួមរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នោះទេ ប្រទេសទាំងនោះប្រហែលជាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយ។ ផលលំបាកផ្សេងទៀត គឺអាចកើតឡើងក្នុងវិស័យវិនិយោគទុនរបស់កម្ពុជា ដោយសារកម្ពុជា ត្រូវការទីផ្សារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប សម្រាប់វិស័យកាត់ដេរ និងផលិតកម្មកសិកម្មមួយចំនួនទៀត។
ចំណែកសភាសហភាពអឺរ៉ុប និងព្រឹទ្ធសភាអូស្ត្រាលី និងហ្វីលីពីន ក៏បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តនូវគោលការណ៍នីតិរដ្ឋឲ្យបានត្រឹមត្រូវផងដែរ។ ប្រទេសទាំងនោះចង់ឃើញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អាចចូលរួមការបោះឆ្នោតសកលនៅឆ្នាំ២០១៣ ខាងមុខ ដើម្បីមានការបោះឆ្នោតមួយប្រព្រឹត្តឡើងដោយសេរី យុត្តិធម៌ និងសហគមន៍អន្តរជាតិអាចទទួលយកបាន។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិ មនុស្សអន្តរជាតិ (Human Rights watch) លោក ហ្វៀល រ៉ូបឺតសុន (Phil Robertson) កាលពីសប្ដាហ៍មុនបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបដោយវិជ្ជមានទៅសហរដ្ឋអាមេរិក ប៉ុន្តែក៏បានស្នើសុំសហរដ្ឋអាមេរិក បន្តជំរុញឲ្យកម្ពុជា អនុវត្តនីតិរដ្ឋ។ លោកបន្តថា ការចាប់អ្នកសារព័ត៌មាន លោក ម៉ម សូណង់ដូ និងពលរដ្ឋដាក់គុក ជាទង្វើមិនអាចទទួលយកបាន ហើយការដែលរដ្ឋាភិបាលត្រួតត្រាបណ្ដាញព័ត៌មាន និងការរៀបចំការបោះឆ្នោត គឺកាន់តែមិនអាចទទួលយកបាន។
លោក ហ្វៀល រ៉ូបឺតសុន បន្តថា សហរដ្ឋអាមេរិកត្រូវតែតាមដានបន្តទៀតចំពោះសំណើរបស់ខ្លួន៖ «គ្មាន នរណាម្នាក់រំពឹងថា លោក ហ៊ុន សែន ធ្វើតាមសំណើរបស់លោក អូបាម៉ា នោះទេ។ បញ្ហានេះទាមទារឲ្យមានកិច្ចខំប្រឹងប្រែងបន្ថែមទៀត។ វាទាមទារឲ្យលោក អូបាម៉ា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជំរុញឲ្យខ្លាំងក្លាបន្ថែមទៀត។ វាជារឿងធម្មតាណាស់សម្រាប់កម្ពុជា ក្នុងការឆ្លើយតប គឺកម្ពុជាត្រូវដោះលែងលោក ម៉ម សូណង់ដូ និងអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលមកកម្ពុជាវិញ»។
លោក ហ្វៀល រ៉ូបឺតសុន បន្ថែមទៀតថា ថ្វីដ្បិតតែសំណើសហរដ្ឋអាមេរិកងាយស្រួលឆ្លើយតប ប៉ុន្តែរដ្ឋាភិបាលទីក្រុងភ្នំពេញ មិនបានបង្ហាញឆន្ទៈនយោបាយពិតប្រាកដណាមួយ ដោះស្រាយបញ្ហានេះឡើយ។ ទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា ជាទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូង មកកម្ពុជា។
លោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីជាប់ឆ្នោតពីរអាណត្តិ ប៉ុន្តែលោក ហ៊ុន សែន បានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៥ ហើយប្រកាសបន្តកាន់កាប់តំណែងរបស់លោកដល់អាយុ ៩០ឆ្នាំ។ អ្នកប្រវត្តិសាស្ត្រចាត់ទុក លោក ហ៊ុន សែន ថា ជាមនុស្សឆ្លាត ជាអ្នកប្រយុទ្ធប្រកបដោយល្បិចកល។ លោក ហ៊ុន សែន ត្រូវបានផ្ដល់ងារជា “បុរសខ្លាំងនៅកម្ពុជា”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហាក់ពុំមានភាពប្រសើរឡើយ។ កាលពីដើមឆ្នាំ២០០៦ សហរដ្ឋអាមេរិកបានអន្តរាគមន៍លោក ហ៊ុន សែន ឲ្យដោះលែងអ្នករិះគន់រដ្ឋាភិបាលចំនួន ៤នាក់ រួមមានអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងប្រធានវិទ្យុសំឡេងប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង។
ក្រោយពីជំនួបមិនបើកចំហមួយរវាងឧបការីក្រសួងការបរទេសសហរដ្ឋ អាមេរិក លោក គ្រីស្តូហ្វឺ ហ៊ីល (Christopher Hill) និងលោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា បានសម្រេចដោះលែងអ្នករិះគន់ទាំង ៤នាក់នោះ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ សហរដ្ឋអាមេរិកក៏ធ្លាប់បានផ្អាកជំនួយយោធាដល់កម្ពុជា ក្រោយពេលដែលរដ្ឋាភិបាលសម្រេចចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គឺរ៍ ចំនួន ២០នាក់ទៅឲ្យរដ្ឋាភិបាលចិន កាលពីឆ្នាំ២០០៩។
អ្នកវិភាគ និងមន្ត្រីអង្គការសិទ្ធិមនុស្សនៅតែសំណូមពរឲ្យកម្ពុជា ផ្ដល់កាដូដល់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលត្រូវការកាដូពីសហរដ្ឋអាមេរិកវិញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

3 comments:
មា្ចស់ជំនួយទាំងអស់គួរតែផា្តច់ជំនួយជាបណោ្តះអាសន្នសិន ទម្រំាមានអ្នកដឹកនាំថ្មី ។
កាលណាពួកមេឃាតករទាំងនេះគា្មនបា្រក់ជំនួយទេ ពួកវាក៍ទន់ខ្សោយតាមហ្នឹង ហើយ វានឹង
រលាយបាត់ពីដែនដីកម្ពុជាដែរ ។ ដូចពួកពា្រយ
បីសាចអញ្ចឹង កាលណាគា្មនអ្នកផ្តល់ឈាម
ស្រស់ឲវាបំប៉នទេ វាក៍គា្មនកមាំ្លង គា្មនចំហាយបី
សាចខ្លាំងកា្ល ។ វាក៍គា្មនឬទ្ទិអាចដើរហុតឈាម
មនុស្សលោកបានដែរ ហើយ យូរទៅវាក៍រលាយ
បាត់ទៅដែរ ។
ដូចេ្នះ សូមអំពាវនាវដលើមា្ចស់ជំនួយទាំងអស់
មេតា្តជួយពិចារណាក្នុងករណិយហ្នឹងផង ហើយ ជួយចាត់ការឲបានឆាប់រហ័ស នឹង បានទាន់
ពេលេបាះឆ្នោតខាងមុខនេះផង ។
រឿងជំនួយហ៊ុន សែនមិនព្រួយទេ ព្រោះមិនមែន
ពួកវាអត់ អ្នកដែលអត់គឺអ្នកតូចទាប ហើយវា
អាងមហាយក្សចិន មើលស៊ីរីទៅប្រជាជនស្លាប់
ច្រើន ព្រោះអាងចិន រុស្សី ឯពួកហ៊ុន សែនក៏
ល្បែងវានឹងលេងដូចនេះដែរ ។
ហេតុអ្វីបានជាអ្នកដឹកនាំកម្ពុជាបច្ចុប្បន្នធ្វើយ៉ាងនេះ? គឺមកពីពិភពលោកនេះគ្មានយុត្តិធម៌។ បើគ្មាន សហរដ្ឋអាមេរិច និងសហគមន៍អឺរុប ហ៊ុន សែន ច្បាស់ជាសំឡឹង ចិន និងយួនជាមិនខាន។ ជាធម្មតា ប្រទេសណាក៏គេគិតផលប្រយោជន៍ ប្រទេសខ្លួនជាធំដែរ។ បើមានផលប្រយោជន៍ ដល់ខ្លួនចិន និងយួនប្រាកដជាចូលមកជួយ រដ្ឋាភិបាលខ្មែរ។
Post a Comment