Monday, December 10, 2012

ក្រុមកម្មករធ្វើការតាមផ្ទះ កម្មកររោងចក្រ អ្នកបើកបរ​រ៉ឺម៉ក ទេសចរណ៍ តវ៉ាថ្ងៃទិវាសិទ្ធិមនុស្ស ទី១០ ខែធ្នូ ឆ្នាំ២០១២


ថ្ងៃទិវាសិទ្ធិមនុស្ស ទី១០ ខែធ្នូ ឆ្នាំ២០១២ ក្រុមកម្មករធ្វើការតាមផ្ទះ កម្មកររោងចក្រ អ្នកបើកបរ​រ៉ឺម៉កទេស ចរណ៍ និងកម្មករដែលធ្វើការក្នុងវិស័យផ្សេងៗ ប្រហែលជា ២០០នាក់ បាន​ប្រមូលផ្តុំ​នៅពី មុខការិយាល័យរបស់ សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​ក្នុងគោល បំណងដង្ហែក្បួនឆ្ពោះទៅកាន់ ក្រសួងការងារ ដើម្បីជាការអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ និងដាក់​ញ្ញត្តិដើម្បីអំពាវនាវឲ្យ រដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញាពលកម្មអន្តរជាតិលេខ ១៨៩ និង​ដើម្បី​​ទាមទារឲ្យមាន ការប្រណិបត្តិឲ្យសមរម្យមកលើកម្មករធ្វើការតាមផ្ទះ។
 
អ្នកចូលរួមបានប្រមូលផ្តុំគ្នា នៅវេលាម៉ោង ៧ព្រឹក បន្ទាប់មកធ្វើដំណើរចេញពី ការិយាល័យរបស់​សមាគម ប៉ុន្តែនគរបាលមួយក្រុមមានចំនួនប្រហែលជា ២០នាក់ បាន បញ្ឈប់ពួកគាត់ បន្ទាប់ពី​ពួកគាត់​ធ្វើដំណើរប្រហែលជា ៣០០ម៉ែត្រពីការិយាល័យរបស់ សមាគម។ អ្នកចូលរួម បាននៅ​កន្លែងនោះអស់រយៈពេល ពីរម៉ោង ជាចុងក្រោយ ទើបអាជ្ញាធរអនុញ្ញាតពួកគាត់ឲ្យ បន្តដំណើរ​ទៅមុខ ប៉ុន្តែមិនមែនដោយការដើរដង្ហែរ ក្បួននោះទេ គឺត្រូវជិះរ៉ឺម៉ក។ ពេលដែលពួក គាត់មកដល់​ក្រសួងការងារ អ្នកតំណាង ចំនួន១០នាក់ ត្រូវបានអនុញ្ញាតឲ្យ ដាក់ញ្ញត្តិក្នុងរបង ក្រសួងការងារ ចំណែកអ្នក សារព័ត៌មាន ឬអ្នកឃ្លាំមើលគឺមិនអនុញ្ញាតឲ្យចូលទៅក្នុងក្រសួង នោះឡើយ។
 
Human Rights Day, On 10 December 2012, a group of domestic workers, factory workers, Tuk Tuk drivers and workers from other areas around 200 had gathered in front of Independent Democracy of Informal Economy Association (IDEA) with the attempt to march toward Ministry of Labour in order to celebrate the International Human Rights Day and to submit the petition to call for the government to ratify the ILO convention No 189 and call for better treatment for the maids. They gathered at 7:00Am and then walk out from IDEA's office; however they were stopped by a group of around 20 police after 300 meters walk out from the office. They stayed at that point for around 2 hours and then finally the authorities allow them to go forward, yet they were not allowed to walk they had to take Tuk Tuk. When they arrived in front of the Ministry of Labour, only 10 representatives were allowed to be inside the Ministry of Labour to submit the petition, even media or HR observers were not allowed to be inside the fence of Ministry.

No comments: