Monday, December 17, 2012

គណបក្សប្រឆាំង​ជប៉ុន​ឈ្នះឆ្នោត​

ស្ត្រី​ចំណាស់​បោះឆ្នោត​នៅ​ស្ថានីយ​មួយ​នៅ​តូ​ក្យូ​កាលពី​ថ្ងៃ​១៦​ធ្នូ​

ថ្ងៃទី 16 ធ្នូ 2012, 08:59:PM CEN

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ និយាយ​ថា​បក្ស​ប្រឆាំង​ដែល​ជា​ក្រុម​អភិរក្ស​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ ថ្ងៃអាទិត្យ​នៅក្នុង​ការផ្លាស់​​ប្តូរ​ទៅ​កាន់​ក្រុម​ស្តាំនិយម​នៅពេល​ភាព​ តានតឹង​កើន​ឡើង​ជាមួយ​ចិន​និង​សេដ្ឋកិច្ច​បន្ត​ជួប​បញ្ហា​។​
គណបក្ស ​ប្រជាធិបតេយ្យ​សេរី​(LDP)​ដែល​ធ្លាប់បាន​គ្រប់គ្រង​អំណាច​ដ៏​យូរ​និង​ ដឹកនាំ​ដោយ​លោក​ស៊ីន​ហ្សូ អាបេ​ទំនង​ជា​ធានា​បាន​សម្លេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​នេះ​សំរាប់​សភា ​ជាន់​ទាប​។​ ពួក​អ្នក​បោះឆ្នោត​បាន​បោះបង់ចោល​លោកនាយក​រដ្ឋមន្ត្រី ​យ៉ូ​ស៊ី​ហ៊ី​កូ ណូ​ដា​នៅ​រយៈពេល​៣​ឆ្នាំ​បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​(DPJ)​របស់​ លោក​បាន​សន្យា​ការផ្លាស់ប្តូរ​ចេញពី​ការគ្រប់គ្រង​គ្មាន​អាក់​អស់​ពេល​ជាង​ កន្លះ​សតវត្សរិ៍​របស់​LDP​។​​យោង​ការព្យាករណ៍​ដែល​ផ្អែក​តាម​ ការស្ទង់មតិ​អ្នកបោះឆ្នោត សារព័ត៌មាន​NHK​បាន​និយាយថា​LDP​ទំនង​ជា​ឈ្នះ​បាន​២៧៥​កៅអី​ទៅ​៣១០​កៅអី​ ក្នុង​សភា​ដែល​មាន​៤៨០​កៅអី នៅពេល​គណបក្ស​DPJ​បាន​៥៥​ទៅ​៧៧​កៅអី​។​​គណបក្ស​New Komeito​ដែល​ជា​ដៃគូ​ចំរុះ​របស់​LDP​ទំនងជា​ទទួលបាន​២៧​ទៅ​៣៥​កៅអី​។​ចំនួន​នេះ​អាច​អោយ​គណបក្ស​ទាំង​ពីរ​រកបាន​សម្លេង​ភាគច្រើន​២​ភាគ​៣​នៅក្នុង​ សភា​ជាន់​ទាប​ដ៏​មាន​ឥទ្ធិពល ដែល​ល្មម​បង្ក្រាប​សភា​​ជាន់ខ្ពស់​។​


​ចំណងជើង​មួយ​របស់​កាសែត​Nikkei​អន​ឡាញ​បាន​និយាយថា​"LDP​ដណ្តើម​បាន​ជោគជ័យ​ទូទៅ អាបេ​ចាប់ផ្តើម​រដ្ឋាភិបា​ល​"​។​

​ អតីត​អភិបាលក្រុង​តូ​ក្យូ​លោក​ស៊ីនតា​រ៉ូ អ៊ី​ស៊ី​ហា​រ៉ា​ដែល​បាន​ប៉ុនប៉ង​ទិញ​កោះ​ជម្លោះ​នៅក្នុង​ការប្រឈមមុខ​ជា​មួយ ​ចិន ក៏​បាន​តម្រង់​​ទៅ​សភា​។​អ៊ី​ស៊ី​ហា​រ៉ា​ទំនង​ជា​ធានាបាន​មួយ​កៅអី​នៃ​១៨០​ កៅអី​សំរាប់​ផ្នែក​សម​មាត្រ​។​

​ពួក​អ្នក​បោះឆ្នោត​នៅ​តូ​ក្យូ​កាលពី ​ថ្ងៃអាទិត្យ​ក៏​បាន​ជ្រើសរើស​អ្នក​នយោបាយ​ស្នង​លោក អ៊ី​ស៊ី​ហា​រ៉ា​ដោយ​បាន​ទាត់ចោល​បេក្ខជន​​ដែល​អនុម័ត​ដោយ​ពួក​សកម្មជន​ ប្រឆាំង​នុយគ្លេអ៊ែ​រ​។​

​លោក​ណា​អូ អ៊ីណូ​សេ បាន​ឈ្នះ​ដោយ​ងាយ​ទល់នឹង​បេក្ខជន​៨​រូប​ទៀត​។​

​ លោក​អាបេ​បាន​ធ្វើ​យុទ្ធនាការ​ជាមួយនឹង​ការសន្យា​កែសម្រួល​សេដ្ឋកិច្ច​ដែល​ ទទួលរង​បរិត្តផរណា​ដែល​កាន់តែ​អាក្រក់​ឡើង​ដោយ​​សារ​តែ​ការ​ឡើងថ្លៃ​ រូបិយប័ណ្ណ​ដែល​បាន​រឹត​គាប​ពួក​អ្នក​នាំចេញ​។​

​លោក​ក៏​បាន​សន្យា​ បង្កើន​ចំណាយ​លើ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ពេលផ្នែក​ធំៗ​នៃ​តំបន់​ឦសាន ​ដែល​បំផ្លាញ​ដោយ​ស៊ូ​ណា​មី​នៅ​​មិនទាន់​មាន​ការកសាង​ឡើងវិញ​ធំដុំ​ក្រោយ​ មហន្តរាយ​ខែ​មីនា​ឆ្នាំ​២០១១​និង​ពង្រឹង​វិស័យ​ការពារ​ជាតិ​ក៏​ដូចជា​ ធ្វើអោយ​សកម្ម​ឡើង​​វិញ​សម្ពន្ធភាព​សន្តិសុខ​ជាមួយ​អាមេរិក​ដែល​ត្រូវបាន​គេ ​មើលឃើញ​ថា​បាន​រសាត់អណ្តែត​ក្រោម​រដ្ឋាភិបាល​របស់​លោកណូ​ដា​។​

​សភា ​នឹង​កោះ​ប្រជុំ​នៅ​លឿន​បំផុត​ត្រឹម​ថ្ងៃ​២៦​ធ្នូ​ដើម្បី​តែងតាំង​អា​បេ​ជា​ នាយករដ្ឋមន្ត្រី​ថ្មី​និង​លោក​ត្រូវ​រំពឹង​ថា​លោក​នឹង​បង្កើត​ គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​តែមួយ នេះ​បើ​តាម​ការអះអាង​របស់​កាសែត​Nikkei៕


No comments: