Wednesday, December 19, 2012

ស្វាយកបាយ លាបមាត់ពពែ ក្នុងរឿងសង់ វាលមេរុ

ហ៊ុនសែន ច្រានចោលបន្ទូល ព្រះអង្គម្ចាស់ធម្មិកោ ពាក់ព័ន្ធការកសាង ព្រះមេនព្រះបរម រតនកោដ្ឋ

Tuesday, 18 December 2012
ដោយៈ ដើមអម្ពិល (DAP)

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ថា ការកសាងព្រះមេនព្រះបរមរតនកោដ្ឋ ចំណាយអស់មួយលាន ពីរសែនដុល្លារអាមេរិក មិន មែនអស់ ៥លានដុល្លារដូចការសន្និដ្ឋាន របស់ក្រុមអគតិ មួយចំនួននោះឡើយ។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលសម្តេចបានអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រះមេន ព្រះបរម រតនកោដ្ឋ សម្តេចព្រះមហាវីរក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅទីវាលព្រះមេរុ ដែលស្ថិត នៅខាងជើងព្រះបរមរាជវាំង។ សម្តេចបន្តទៀតថា ការវាយតម្លៃដោយមនុស្សមួយចំនួនរាប់ទាំងព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រដែលបានប្រាប់សារព័ត៌មានថា ការចំណាយលើការ កសាងព្រះមេនសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ អស់មិនតិចជាង ៥លានដុល្លារសហរដ្ឋអាមេរិកនោះ គឺដោយសារពួកគេទាំងនោះ គេធ្លាប់ស៊ី ធ្លាប់លួច ធ្លាប់កឹបកេង ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាថា បើទោះបីជាមើលឃើញភាពស្កឹមស្កៃ នៃសំណង់ ដែលមានតម្លៃប៉ាន់ស្មានគួរតែ ៥ លានដុល្លារ ក៏ប៉ុន្តែតម្លៃនេះ មានក្រោម ១,២ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ»
សម្តេច ហ៊ុន សែន មានប្រសាសន៍ទៀតថា នេះជាការវាយតម្លៃអាក្រក់ណាស់ វាហាក់ដូចជាការប្រមាថ ចំពោះ អតីតព្រះមហាក្សត្រ ប្រមាថចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាល កម្ពុជាថា បានចំណាយខ្ជះខ្ជាយទៅលើព្រះរាជបរមសព ដោយគ្រាន់តែព្រះមេន នេះអស់តម្លៃប្រមាណជា ៥លាន ដុល្លារសហរដ្ឋអាមេរិក។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរថា រាជរដ្ឋា ភិបាល មានកាតព្វកិច្ច ដើម្បីនឹងធ្វើយ៉ាងណាឲ្យសក្តិសមទៅនឹងព្រះបិតាជាតិរបស់យើង ដូច្នេះយើងត្រូវការមិន តិចជាងរយៈពេល៣ខែទេ សម្រាប់ការរៀបចំព្រះរាជពិធីនេះ ដែលកាលពីព្រះរាជសព របស់ព្រះករុណាព្រះ សុរា ម្រិត បានចំណាយពេលរហូតដល់ទៅ៥ខែ ប៉ុន្តែដោយសារតែមិនចង់ឲ្យមានការឆ្លងឆ្នាំទាំងឆ្នាំចិន និងឆ្នាំខ្មែរ ដូច្នេះទើបត្រូវបូជាព្រះបរមសពនៅក្នុងឆ្នាំរោងរាប់ទាំងឆ្នាំចិន និងឆ្នាំខ្មែរ ពោលគឺព្រះរាជពិធីថ្វាយព្រះភ្លើង នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៣ ខាងមុខនេះ៕

4 comments:

Anonymous said...

THE KHMER ROUGE, INCLUDING HUN SEN CALLED THE KINGS OF CAMBODIA - SIHANOUK IS ONE OF THEM - THE INTESTINAL PARASITES. NOW HUN SEN IS WORKING VERY HARD ON THE SIHANOUK'S FUNERAL. I THINK ALL OF THESE EFFORTS ARE PRETENDING.

Anonymous said...

Akwen is gone to hell, There 's only Akwak still alive but will face many troubles coming ahead.When Akwen was living, Akwak depends on him to make Akwak political tool as Akwen needs Akwak to hold the throne stabilization for the current coward king.

Anonymous said...

this is the dog of hanoi is barking and framing on the other, for this guy(hun sen) and his retinues, who are ceding selling... national resource to vietcong and siam from time to time and from day to day. vampire (hun sen) who is traitor and master killer never talk about himself. as a matter of fact, hun sen himself is destroying Khmer resource at once,so I may all Khmer not tel hun sen live anymore. Kill AH SEN a thok tean, a dog serves youhanoi

Anonymous said...

What ever it is, i find the guy in the middle very annoying, a useless royal dog.