Saturday, December 22, 2012

ស្ថាប័ន​សវនកម្ម វៀតណាម ផ្តល់​មេដាយ ឲ្យ​សមាជិក ក្រុម​ប្រឹក្សាជាតិ

(ថ្ងៃទី 21 ធ្នូ 2012, ម៉ោង 06:00:PM) | ដោយ: រតនា CEN
ភ្នំពេញ: ស្ថាប័ន សវនកម្ម​វៀតណាម​ផ្តល់​មេដាយ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​ អំពើពុករលួយ​ប្រទេស​កម្ពុជា លោក​សាស្ត្រ​ចា​រ្យ បណ្ឌិត DOAN XUAN TIEN អគ្គសវនកររង​នៃ​ស្ថាប​ន័​សវនកម្ម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១២ បានធ្វើ​ពិធី​ប្រគល​មេដាយ ជូន សមាជិក​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ប្រទេស​កម្ពុជា នៅឯ​ស្ថាប័ន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
លោក អ៊ុត ឈន សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​កម្ពុជា​បាន​ មានប្រសាសន៍ នៅក្នុង​ឱកាស ទទួល​មេដាយ ដែល​ប្រគល់​ដោយ លោក​សាស្ត្រ​ចា​រ្យ បណ្ឌិត DOAN XUAN TIEN អគ្គសវនកររង​នៃ​ស្ថាប​ន័​សវនកម្ម​វៀតណាម​យ៉ាងនេះ​ថា​៖ លោក​សូម សម្តែង​នូ​ង​កា​សប្បាយរីករាយ ដោយ​ស្ថាប័ន សវនកម្ម រដ្ឋ​វៀតណាម បានផ្តល់​មេដាយ​ដែលជា​ការលើកទឹកចិត្ត ក្នុងការ​ជុំរុញ កិច្ច សហប្រតិបត្តិការ រវាង​ស្ថាប័ន កំពូល​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យ​ដំណើការ ការងារ​សវនកម្ម បានល្អ​ប្រសើរ សំដៅ​រួមចំណែក​ដល់​រដ្ឋសភា និង​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ធនធាន​រដ្ឋ​ប្រកបដោយ គ​ណី​ភាព​។​

​លោក​អ៊ុត​ឈន បាន​មាន​ប្រសា​ស​ន៏​បញ្ជាក់​បន្តថា​៖​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា ​ង​ល្អ រវាង​កម្ពុជា និង​វៀតណាម ក្នុង​វិស័យ សវនកម្ម សាធារណៈ ដូចជា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា  ការផ្លាស់ប្តូរ​ប្រតិភូ  ការស្វែងយល់​បី​បទពិសោធ​ន៏​នៃ​កិច្ចដំណើរការ​ស្ថាប័ន​ដែល​ភាគី មិត្ត​វៀតណាម​៕​

No comments: