(Photo: CEN) |
ដោយ ៖ ដើមអម្ពិល(DAP)
ភ្នំពេញ៖ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី លោក សួង សុភ័ណ្ឌ បានថ្លែងអះអាង នៅថ្ងៃសុក្រ ទី១៤នេះថា ខ្លួននឹងយកភស្តុតាង មួយ ចំនួនបន្ថែមទៀត ដើម្បីដាក់ជូនទៅព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ លើពាក្យបណ្ដឹងរបស់លោក ដែលបានប្ដឹងសម្តេចតេជោ ហ៊ុន សែន ចំពោះករណី ស្លាប់មនុស្សលើស្ពានកោះពេជ្រ នៅថ្ងៃចន្ទសប្ហាហ៍ក្រោយ។
ប្រធានចលនាយុវជន គណបក្សសម រង្ស៊ី លោក សួង សុភ័ណ្ឌ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ដំបូងឡើយ រូបលោក ត្រូវយក ភស្តុតាង បន្ថែមទាំងនោះ ដាក់ទៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ក៏ប៉ុន្ដែត្រូវពន្យារពេល ដោយសាររូបលោកជាប់រវល់ ហើយ នៅថ្ងៃទីច័ន្ទ ទី១៧ ខែធ្នូ សប្ហាហ៍ក្រោយនេះ លោក នឹងយកភស្ដុតាងទំាងអស់នោះ ដាក់ទៅតុលាការជាក់ជាមិនខាន។
ប្រធានចលនាយុវជន គណបក្សសម រង្ស៊ី រូបនេះបន្ថែមថា«ខ្ញុំសូមបញ្ជាក់ ថា ដោយពេលនេះ ខ្ញុំកំពុងតែនៅសាលាឧទ្ធរណ៍ ទាក់ទងទៅនឹងរឿងក្ដី លោក ម៉ម សូណង់ដូ ដូច្នេះខ្ញុំសុំលើកពេល ទៅថ្ងៃច័ន្ទ ហើយថ្ងៃចន្ទសប្ហាហ៍ក្រោយនេះ ទើបខ្ញុំយកភស្ដុតាងបន្ថែមទាំងអស់ ដើម្បីយកទៅដាក់នៅ សាលាដំបូងជាលើកចុងក្រោយ»។
គួររម្លឹក ថា ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានពាក្យប្ដឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១២ ពីបទឃាតកម្មគិតទុកជាមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋ សា្លប់ប្រមាណ៣៥៣នាក់ និងរបួស ជាច្រើនរយនាក់ផ្សេងទៀត នៅលើស្ពានកោះពេជ្រកាលពីឆ្នាំ២០១០ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអ៊ុំទូក។ ពីរថ្ងៃក្រោយមកប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ ថា សម្តេច នឹងប្ដឹងបកប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី វិញ ប្រសិនជាតុលាការ រកមិនឃើញកំហុស សម្តេចដូចការចោទប្រកាន់នោះ។
ក្រោយពីការដាក់ពាក្យបណ្តឹង សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សួង សុភ័ណ្ឌ ឲ្យចូលបំភ្លឺ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ហើយលោកក៏ បានចូលខ្លួន ទៅឆ្លើយបំភ្លឺនៅតុលាការ ក្នុងនោះ លោកបានយកភស្ដុតាងមួយចំនួន ដូចជារូបភាពសោកនាដកម្ម និងឯកសារពាក់ព័ន្ធមួយចំនួន ដោយគ្មានអ្នក ហែរហមអមដំណើរជាមួយ សូម្បីតែមេធាវីក៏គ្មានដែរ។
លោក សួង សុភ័ណ្ឌ បញ្ជាក់ថា ឯកសារ ដែលជាភស្ដុតាងបន្ថែមនោះ រួមមានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្តល់ដីសម្បទានដល់ក្រុមហ៊ុន អភិវឌ្ឍកោះពេជ្រ និងប្លង់គោលរាជធានី ដែលប្លង់គោលនេះ បញ្ជាក់យ៉ាងច្បាស់ថា តើអ្នកណាមានសមត្ថកិច្ច ដែលអាចអភិវឌ្ឍកន្លែងណាមួយ។
យ៉ាងណាក៏ដោយ នាពេលកន្លងមក មានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ការប្ដឹងសម្តេចតេជោ ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុន ដែលបាន ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរយនាក់ស្លាប់ នៅលើស្ពានកោះពេជ្រកាលពីឆ្នាំ២០១០ គឺមានចរិត នយោបាយ ដោយយកការស្លាប់នេះ ធ្វើជាអាជីវកម្ម សម្រាប់កេងចំណេញ ផ្នែកនយោបាយ និងចង់ធ្វើប្រជាភិថុតិតែប៉ុណ្ណោះ៕
6 comments:
សូមសសើរលោកសោភាន់ ដែលរកបានភស្តុតាងបន្ថែមទៀត ។ គួរសសើរដែលលោកបាន
សម្ភាសន៍ ផ្សាយជូនពលរដ្ឋខ្មែរជ្រាប តាមរយះកាសែតលោកសយ សុភាព ។ ប្រហែលជាលោក
សោភាន់ មានឥទ្ធិពល ឬ មានទំនាក់ទំនងជិតស្និទ្ធទៅនឹងសាលាដំបូងភ្នំពេញហើយទើបលោក
អាចចេញចូល ថែមថយសំណុំរឿង ភស្តុតាងបានតាមចិត្ត ។ គួរឲស្តាយ ! សាលាកាត់ក្តីដដែល
នេះ មិនព្រមទទួលយកភស្តុតាង បញ្ជាក់ថាលោកម៉ម សុណន់ដូ គា្មានទោស ? និងមិនអនុញ្ញាត
ឲលោកនៅក្រៅឃុំយ៉ាងដាច់អហង្កា ។ លោកសោភាន់គួរតែថតចម្លងឯកសារទាំងអស់នោះ
ជូនៅលោកសូយា ស៊ូបឺឌី ឲបានជ្រាបផង ក្រែងលោលោកយូអិនមិនបានអានកាសែតដើមអម្ពិល
ដុុះពីអាចម៍ហុ៊ន សែន នោះ ។
great my brother.
Only Khmer can help Khmer, we have to take action.
គួរឲស្តាយ !
សាលាកាត់ក្តីនៅតែជា
សាលាកាត់ក្ត ដដែល!
I REALLY ADMIRE THE NEW YOUNG HEROS: IR CHANNA, PANG SOKOEURN, SUONG SOPHORN, HENG VIRAK.
THIS BEARER IS MY HERO.
Post a Comment