Wednesday, December 26, 2012

តុលាការ​ក្រុង​ភ្នំពេញ​កំពុង​កាត់​ក្តី​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង​ពីរ​នាក់

 
Wednesday, 26 December 2012
លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្ត៍

ភ្នំពេញៈ នៅ​រសៀល​ម៉ោង២ ថ្ងៃទី​២៦ ខែ​ធ្នូនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំពុង បើក​សវនាការ​កាត់​ក្តី​ដាច់​ដោយ​ឡែក​ពីគ្នា លើ​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ អ្នក​ស្រី យ៉ោម បុប្ផា និង​អ្នក​ស្រី ទឹម សាក់​មុន្នី អ្នក​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា​។
ស្រ្តីសកម្មជន ​ដីធ្លី​ទាំង​ពីរ​ត្រូវ​បាន គឺ​អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ ប្រើ​អំពើ​ហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​។ រីឯ អ្នក​ស្រី ទឹម សាក់​មុន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច។
សូម ​បញ្ជាក់​ថា ផ្លូវ​នៅ​មុខ​តុលាការ ត្រូវ​បាន​ប៉ូលិស ដាក់​របាំង​បិទ​រារាំង​មិន​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​បូរី​កីឡា ជា​ច្រើន​នាក់ ដែល​កំពុង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សមាជិក​ខ្លួន​ចូល​ស្តាប់​ សវនាការ​ឡើយ។
ចំណែក​ក្រុម​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប​ក៏​កំពុង​ស្រែក​ប្រឆាំង ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​វិញ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments: