Saturday, December 22, 2012

បា​រ៉ាក់ អូ​បា​ម៉ា ជ្រើសរើស លោក ច​ន ឃឺ​រី ជា​រដ្ឋមន្ត្រី​ការបរទេស​

លោក បា​រ៉ាក់ អូ​បា​ម៉ា និង លោក ច​ន ឃឺ​រី សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ​
ថ្ងៃទី 22 ធ្នូ 2012, 12:41:PM CEN
ប្រធានាធិបតី​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បានតែងតាំង លោក ច​ន ឃឺ​រី សមាជិក​ព្រឹទ្ធសភា​រូបនេះ ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​លោក កាលពី​ថ្ងៃ​សុក្រ​។​ លោក ច​ន ឃឺ​រី  អាយុ​៦៩​ឆ្នាំ​រូប​នេះ ដែល​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០០៤​នោះ នឹង​ចូលមក​ជំនួស​តំណែង​រដ្ឋ មន្ត្រី ការបរទេស​របស់​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​នឹង​លាលែង​ពីមុខ​តំណែង​នេះ​បន្ទាប់ពី​លោកស្រី​បាន​ធ្វើ​ជា​អ្នកការទូត​ ជាន់ខ្ពស់​នេះ អស់​រយៈពេល​៤​ឆ្នាំ​។​ ដោយ​បាន​ថ្លែង​នៅឯ​សេត​វិមាន​ បន្ទាប់​ពី​ការតែងតាំង​នេះ លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយថា“ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​​លោក ច​ន ឃឺ​រី បាន​ទទួល​ការគោរព​និង​ការទុកចិត្ត​ពី​ក្រុម​មេដឹកនាំ​ជុំវិញ​ពិភពលោក​”​។​ ​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​និយាយ​កាលពី​ពេល​មុខ​នេះ​ថា លោក​ស្រី​នឹង​ចាកចេញ​ពី​មុខ​តំណែង​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ​៕

2 comments:

Anonymous said...

លោក ខែររី គួរតែងតាំង នាង(យាយ) សេងធារី ជា​ទូត(ភាសាសៀម)​ ប្រចាំឋានសួគ៌?

Anonymous said...

លោកចន ឃឺរីអតិតៈទាហានច្បាំងនៅវៀតណាម
លោកយល់ច្បាស់ពីកល្បល្បិចកុម្មុនិស្តច្បាស់,លោកក៏ធ្លាប់ប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីខ្មែរ
សព្វថ្ងៃដែរ។បើលោកមានមុខដំណែងជាមន្រ្តីការ
បរទេស យើងសង្ឃឹមថា លោកមិនបិទភ្នែកនៅពេ
លដែលយើងត្រូវការឲ្យលោកជួយតាមច្បាប់ទេ៚