Tuesday, December 04, 2012

ដកប្រធាន មន្ទីរពេទ្យ និងគ្រូពេទ្យប្រចាំការ ដែលមិនព្រម ព្យាបាលកុមារ ទុករហូតដល់ស្លាប់

Monday, 03 December 2012
ដោយៈ ដើមអម្ពិល(DAP)
មតិទូទៅចាត់ទុក ចំណាត់ការរបស់ ប្រធានមន្ទីរពេទ្យ និងគ្រូពេទ្យខាងលើ ជាទង្វើ “ក្រុមរុញឱ្យខ្លោច រោចឱ្យឆៅ
បន្ទាយមានជ័យ ៖ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ រួមទាំងគ្រូពេទ្យម្នាក់ទៀត ប្រឈមមុខទៅនឹងការដកហូត តំណែងនា ពេលឆាប់ៗនេះ ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស មិនយកចិត្ដទុកដាក់មើល ព្យាបាលអ្នកជំងឺ ទុកបណ្ដោយឱ្យអ្នកជំងឺស្លាប់ ដែល ករណីខាងលើ នេះ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ចំណាត់ការដកប្រធានមន្ទីរពេទ្យខាងលើនេះ គឺជារឿងត្រឹមត្រូវ ហើយប្រសិនបើ សមត្ថកិច្ចធ្វើការស្រាវ ជ្រាវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការទៀត វាកាន់តែប្រសើរ ដើម្បីទុកធ្វើជាគម្រូ កុំឱ្យគ្រូពេទ្យដទៃទៀតៗ នាំ គ្នាធ្វេសប្រហែស មិនយក ចិត្ដទុកដាក់ព្យាបាលអ្នកជំងឺ ហើយកន្លងមក ពេលអ្នកជំងឺស្លាប់ គ្រូពេទ្យទាំងនោះតែងតែអះអាងថា បណ្ដាលមកពី ជំងឺធ្ងន់ធ្ងរ ឬក៏ពាក់ព័ន្ធទៅនឹង បញ្ហាបច្ចេកទេសជាដើម។

ព័ត៌មានស្ដីពីការដកតំណែង ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួក រួមជាមួយ នឹងគ្រូពេទ្យប្រចាំការម្នាក់ទៀតនេះ ត្រូវបានប្រកាសឱ្យដឹង ដោយ លោក អ៊ុង អឿន អភិបាលខេត្ដបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំមួយ នៅសាលាខេត្ដ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញនេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ប្រកាសបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាលខេត្ដ និងប្រកាសកែសម្រួលភារកិច្ច និងតែង តាំងប្រគល់ភារកិច្ចជូនមន្ដ្រី រាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ដបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែធ្នូ លោក អ៊ុង អឿន ជាអភិបាលខេត្ដ បាន ប្រកាសដកតំណែងលោក គឹម សំអុល ជាប្រធានមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក រួមនឹងលោក អ៊ិន សាថារិទ្ធ ជាគ្រូពេទ្យប្រចាំការ នៅក្នុងមន្ទីរ ពេទ្យនេះ ក៏ប្រឈមមុខទៅនឹងចំណាត់ ការផងដែរ ពាក់ព័ន្ធទៅនឹងការ ធ្វេសប្រហែសបណ្ដែតបណ្ដោយ មិនទទួលព្យាបាលអ្នកជំងឺ ទុកឱ្យអ្នក ជំងឺដែលជាកុមារម្នាក់ ត្រូវពស់វែកក្របីចឹក មិនត្រូវទទួលបានការព្យាបាល ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខាងលើ រហូតដល់ស្លាប់បាត់បង់ ជីវិត ខណៈដែលឪពុកម្ដាយបានខិតខំ បញ្ជូនយកមក ព្យាបាលនៅមន្ទីរពេទ្យផ្សេងទៀត ដែលមានចម្ងាយប្រមាណជិត ៦០គីឡូម៉ែត្រនោះ ។ លោក អ៊ុង អឿន បានអះអាងថា ដក ឬក៏ផ្លាស់ប្ដូរហើយ ចាំរាយការណ៍ ជូនរដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្រោយ។


សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ដបន្ទាយមាន ជ័យ មានកុមារាម្នាក់ អាយុ ៨ឆ្នាំ ឈ្មោះ សាមឿន តូត ត្រូវបានពស់វែកក្របីចឹក ខណៈក្មេងប្រុសខាងលើ កំពុងនាំគ្នាលេងនៅក្នុងបរិវេណផ្ទះ ក្បែរជង្រុក ស្រូវ ។ ក្រោយពស់វែកចឹក ឪពុកម្ដាយក៏បានបញ្ជូនកូនរបស់ខ្លួន យកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ប៉ុន្ដែពេល ឪពុកម្ដាយ បញ្ជូនកុមារារងគ្រោះទៅដល់ គ្រូពេទ្យប្រចាំការនៅទីនោះ បានបដិសេធមិនទទួលព្យាបាល ទោះបីជាឪពុកម្ដាយកុមារា រងគ្រោះ ធ្វើការអង្វរករយ៉ាងណាក៏ដោយ ដោយគ្រូពេទ្យខាងលើអះអាងថា មិនមានថ្នាំសម្រាប់ព្យាបាលពស់ចឹកនោះទេ ។ ប៉ុន្ដែគ្រូពេទ្យ ខាងលើបានអះអាង ថា ថ្នាំព្យាបាលសម្រាប់ពស់ចឹកមានដែរ តែទុកសម្រាប់ព្យាបាលករណីផ្សេង

បន្ទាប់ពីក្រុមគ្រូពេទ្យ បដិសេធមិនព្យាបាល ហើយណែនាំឱ្យបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមង្គលបុរីរួចមក ឪពុកម្ដាយក៏សម្រេចចិត្ដដឹក កូន របស់ខ្លួនតាមរថយន្ដឈ្នួល ឆ្ពោះទៅកាន់មន្ទីរពេទ្យមង្គលបុរី ដែលមានចម្ងាយប្រមាណជិត ៦០គីឡូម៉ែត្រ ឯណោះ ។ លុះពេលបញ្ជូន កូនទៅដល់ មន្ទីរពេទ្យមង្គលបុរី ស្រាប់តែគ្រូពេទ្យនៅទីនោះ បានអះអាងថា កុមារារងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្រោយដឹងថា កូនប្រុសរបស់ខ្លួន ស្លាប់ ឪពុកម្ដាយក៏សម្រេចជួលរថយន្ដឈ្នួលដដែលនេះ ក្នុងតម្លៃ ៧០ម៉ឺនរៀល ដើម្បីដឹកសពកូនរបស់ខ្លួនទៅផ្ទះវិញ ធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធទៅនឹងករណីខាងលើ នេះ បើតាមការអះអាងពីអ្នកស្រី តឹក ចាន់ទី ដែលជាម្ដាយសពកុមារារងគ្រោះ បានរៀបរាប់ប្រាប់អ្នកកាសែត ថា ពេលអ្នកស្រីបញ្ជូនកូនទៅដល់មន្ទីរពេទ្យ អ្នកស្រីអង្វរពេទ្យឱ្យជួយកូន តែពេទ្យថា មានថ្នាំសម្រាប់ព្យាបាលពិសពស់ តែមិនហ៊ានយកមក ចាក់ទេ ខ្លាចខុសច្បាប់ ព្រោះ ទុកសម្រាប់ ព្យាបាល តែ អ្នកផ្សេង ប៉ុណ្ណោះ។ ដោយសារតែគ្រូពេទ្យមិនព្រមព្យាបាលបែបនេះហើយ ទើប ធ្វើឱ្យកូនរបស់អ្នកស្រី ស្លាប់ បើគ្រូពេទ្យព្យាបាល កូនរបស់អ្នកស្រីច្បាស់ជាមិនស្លាប់នោះទេ ។

ពាក់ព័ន្ធទៅនឹងករណីនេះដែរ លោក គឹម សំអុល ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានប្រាប់អ្នកសារព័ត៌មានថា តាមពិតអាការក្មេងប្រុស រងគ្រោះពីពស់វែកក្របីចឹកនោះធ្ងន់ធ្ងរណាស់ហើយ គឺប្រកាច់និងក្អួតចង្អោរជាខ្លាំង ។ មន្ទីរពេទ្យពុំមានថ្នាំចាក់សង្គ្រោះពិសពស់គ្រប់ដូសនោះ ទេ បើចាក់សង្គ្រោះព្យាបាលក៏មិនជាដែរ ទើបខ្លាចក្មេងនេះស្លាប់ក្នុងពេទ្យនេះ នាំឱ្យឪពុកម្ដាយក្មេងខឹងពេទ្យ ទើបឱ្យបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ចុះ តែលោក គឹម សំអុល បាននិយាយបន្ដថា ថ្នាំចាក់ព្យាបាលពិសសត្វក្នុងពេទ្យ មានទុកបម្រុងសម្រាប់អ្នកផ្សេងតែប៉ុណ្ណោះ គឺទុកដោយឡែក មិនសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានទេ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ មតិមួយចំនួនរួមទាំងមន្ដ្រីផងដែរ បានធ្វើការអះអាងថា ចំណាត់ការដកប្រធានមន្ទីរពេទ្យ និងគ្រូពេទ្យប្រចាំការ ខាង លើនេះ ពិតជាចំណាត់ការត្រឹមត្រូវ ព្រោះការមានថ្នាំព្យាបាល ហើយមិនព្រមព្យាបាល ជូនប្រជាពលរដ្ឋ វាគឺជាការខុសទៅនឹងក្រម សីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ ហើយទង្វើរបស់ប្រធានមន្ទីរពេទ្យ និងគ្រូពេទ្យខាងលើ គឺមិនខុសពីក្រុម “ដុតឱ្យខ្លោចរោចឱ្យឆៅ” នោះឡើយ ព្រោះ ករណីនេះ បើដឹងដល់ថ្នាក់ដឹកនាំ ទោះថ្នាំពេទ្យទុកសម្រាប់បង្ការករណីពិសេស យ៉ាងណាក៏ដោយ ក៏ច្បាស់ជាថ្នាក់ដឹកនាំ បញ្ជាឱ្យយកមកព្យាបាល ជូន ប្រជាពលរដ្ឋ ជាមិនខាននោះទេ ។ មតិមួយទៀត បានលើកឡើងថា ទង្វើរបស់គ្រូពេទ្យខាងលើ គេមិនគួរមាន ចំណាត់ការត្រឹមតែ ដកហូត តំណែងនោះទេ វាគួរតែមានការស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ព្រោះការមិនព្រមទទួល ព្យាបាលអ្នកជំងឺ នៅពេលដែល មន្ទីរពេទ្យមានថ្នាំ សម្រាប់ព្យាបាលនោះ វាអាចជាចេតនា ទុកឱ្យមនុស្សស្លាប់ ក៏អាចថាបាន៕

2 comments:

Anonymous said...

KI media deleted commemts that related to 1997 granade attack.

Shame!

It is meaning no justice for any supporters that died in serving Sam Rainsy political party at all.

Sam Rainsy will never find justice for his supporters at America and international court at all but in fact he use these as his passport for negotiate with Hun Sen after 15 years.

The supporters Sam Rainsy party today must accept that if you die n serving Sam Rainsy party, Sam Rainsy will not care to find justice for you at America and international courts and you die for nothing as 1997 grenade attack victims.

Current affair,

Anonymous said...

ភាគច្រើននៃគ្រូពេទ្យនៅស្រុកខ្មែរសព្វថ្ងៃ គ្មានសិលធម៌វីជ្ជាជីវៈទេ។ គេគិតធ្វើយ៉ាងណាឱ្យតែបានលុយ ទោះជាកិច្ចការនោះប្រាសចាកសិលធម៌វិជ្ជាជីវៈក៏ដោយ។