១. ឈរនៅផ្សារក្ដាម ទឹកភ្នែករហាម សម្លឹងកោះត្រល់
គយគន់មិនណាយ នឹកស្ដាយខ្វាយខ្វល់ ស្ដាយស្ទើរដាច់ខ្យល់
កោះត្រល់កេរខ្មែរ។
២. ទល់មុខក្រុងកែប កោះត្រល់នៅអែប បូកគោមាសស្នេហ៍
និយាយលែងត្រូវ ឥឡូវប្រួលប្រែ ពេលនេះអ្នកថែ
មិនមែនខ្មែរឡើយ។
៣. មើលពីផ្សារក្ដាម ក្នុងចិត្តដិតដាម គ្មានកោះគ្មានត្រើយ
រស់ដូចជាស្លាប់ ចុកចាប់ឥតស្បើយ កោះត្រល់បាត់ហើយ
កោះកេរដូនតា។
៤. កោះត្រល់ខាងមុខ ក្រុងកែបកើតទុក្ខ ចុកចាប់ពើតផ្សារ
ទល់មុខមែនពិត គ្មានសិទ្ធិត្រួតត្រា ទៅឆ្ងាយហើយណា
ឆ្ងាយពីភ្នំពេញ។
៥. សម្លឹងមើលកោះ បេះដូងក្រៀមក្រោះ ដួងចិត្តទោម្នេញ
កោះស្រស់អស្ចារ្យ ទឹកថ្លារលេញ ឃ្លាតគ្មានវិលវិញ
ឃ្លាតឆ្ងាយហើយបា។
៦. សម្លឹងមើលកោះ ដួងចិត្តហើរហោះ ចេញពីកាយា
ចិត្តជ្រួលច្របល់ កោះត្រល់ឯកា ឥឡូវខ្លោចផ្សា
ក្លាយជាកោះគេ។
៧. សម្លឹងកោះត្រល់ ចិត្តនៅងឿងឆ្ងល់ អ្នកវិលវិញទេ
ក្នុងចិត្តវេញខ្មាញ់ ស្រឡាញ់នឹកទ្វេ រសៀលជ្រាលជ្រេ
ជ្រុលជ្រុបចិន្ដា។
៨. សម្លឹងកោះត្រល់ រសាប់រសល់ ស្ទើរបែកឱរា
កោះធ្លាប់កេរខ្មែរ ប្រួលប្រែហើយណា នឹកខ្មាសដូនតា
ឈឺផ្សាកន្លង។
៩. ទោះប៉ុន្មានឆ្នាំ កូនខ្មែរត្រូវចាំ ចំណាំត្រាប់ត្រង
ប្រាប់ដល់ញាតិផៅ កូនចៅភូមិផង កោះត្រល់ច្បាស់ច្បង
ពីមុនកេរខ្មែរ៕

2 comments:
Its tral island not phu quoc shit....Khmer island it never yuon island.....
We will have to get it back. Under a new administration, we will submit our legal documents to the UN and will punish Vietnam for all the killing of innocent Khmer and annexed Cambodia under their dirty political genocide.
They must go home if they want peace.
Post a Comment