Sunday, December 23, 2012

ឃាតកម្មញាក់សាច់ក្នុងឆ្នាំ២០១២

លោក​ឈុត វុទ្ធី ជា​សកម្មជន​ព្រៃឈើ​មួយរូប ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ 
(ថ្ងៃទី 23 ធ្នូ 2012, ម៉ោង 07:53:AM) | ដោយ: វិចិត្រ CEN
ភ្នំពេញ: ក្នុងអំឡុង​ឆ្នាំ​២០១២​នេះ មានរឿង​រ៉ាវ ជាច្រើន​ដែល​បានកើត​ឡើង នៅ​ទូទាំងប្រទេស ដែល​ករណី​ទាំងនោះ គឺជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿថា វា​អាច​កើតមាន​ទៅបាន ព្រោះតែ​ការ​លោភលន់ អំពើ​ឆក់​ប្លន់ សម្លាប់ តណ្ហា ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរ បើកបរ​ដោយមាន ជាតិ​ស្រវឹង ក្នុង​ខ្លួន ក្នុងនោះដែរ ក៏មាន​ដូចជា គ្រោះធម្មជាតិ និង​អគ្គីភ័យ ដែល​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន និង​រួមមាន រឿងរ៉ាវ ភ័យខ្លាច តក់ស្លុត អស់​ចំ​ណើ​ច​ផងដែរ​។ ដូច្នេះ​នៅថ្ងៃនេះ CEN នឹង​រំលឹក​ឡើងវិញ អំពី​អំពើ​ឃាតកម្ម សាហាវៗ ដើម្បីអោយ​យើង​គ្រប់គ្នា​អាច​ចៀស​ផុតពី​អំពើ​ទាំងនោះ​។​

- ឃាតកម្ម​លើ​គ្រួសារ​ជនជាតិ​បារាំង​

​ជនជាតិ​បារាំង​មួយ​គ្រួ​សារបាន​ស្លាប់​ហើយ​ប៉ូលិស​រកឃើញ​សព ក្នុង​រថយន្ត នៅក្នុង​ស្រះ​ទឹក ខាងក្រោយ​ផ្ទះ​នៅក្នុង​ខេត្តកំពង់ស្ពឺ​។
​ នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​១៤​មករា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ធ្ន​ង សង្កាត់​រកា ក្នុង​ក្រុង​ច្បារមន ខេត្តកំពុងស្ពឺ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ជនជាតិ​បារាំង ហើយ​បាន​ប្រទះឃើញ​ដំបូល​រថយន្ត​មួយគ្រឿង​នៅក្នុង​ត្រពាំងទឹក​ខាងក្រោយ​ផ្ទះ​ នោះ​។

​សមត្ថកិច្ច ក៏​ពិនិត្យ និង​ស្រាវជ្រាវ ហើយ​បញ្ជាក់ថា ក្រុមគ្រួសារ​ជនជាតិ​បារាំង រួមទាំង​កូន ត្រូវគេ​សម្លាប់​ច្រកចូល​ក្នុង​វ៉ា​លី និង​ដាក់​ក្នុង​ឡាន ហើយ​ទម្លាក់​ចូល​ទឹកស្រះ ក្រោយ​ផ្ទះ​។​

​នេះ​ជា​អំពើ​ឃាតកម្ម​សាហាវ​បំផុត​មិន​ធ្លាប់មាន​កើត​លើ​ជនបរទេស​។​រហូតមកទល់​ពេលនេះ គេ​មិនទាន់​រកម​ឃើញ​ឃាតក​នៅឡើយ​។​

- អ្នកកាសែត​ត្រូវ​សម្លាប់​ញាត់​ដាក់​គូថ​ឡាន​

​នេះ​ជា​អំពើ​ឃាតកម្ម​មួយ​ដែល​នឹង​វាយប្រហារ​ធ្វើអោយប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ ហេតុផល​នៃ​អំពើ​ឃាតកម្ម​នៅតែ​អាថ៌កំបាំង​ចំណែក​ឃាតក​នៅតែ​មិនទាន់​ ចាប់ខ្លួនបាន​។ សាកសព​របស់​អ្នកកាសែត ត្រូវបាន​រកឃើញ នៅក្នុង​គូទ រថយន្ត របស់គាត់​កាលពី ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២​។ ជនរងគ្រោះ​ឈ្មោះ ហង្ស សិរី ឧ​ត្ត​ម​ជា​អ្នកកាសែត វរជន​ខ្មែរ​។​

- សម្លាប់ មន្ត្រី​អង្គរក្ស​ម្នាក់ ទុក​ក្នុង​គូទ​ឡាន យកមក​ប្លុង​ចោល​

​ សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់ ដោយ​យក​ខ្សែ​គោ មក​ចងស្លាបសេក ហើយ​យក​ការុង​មក​ច្រក​ក្បាល​រួច​វ៉ៃ​ពីក្រោយ​បន្ទាប់មក​រុំ​ស្បោង ប្លា​ស្ទិ​ក ហើយ​បាន​យកទៅដាក់​ក្នុង​គូទ​រថយន្ត រួច​យក​រថយន្ត​ទៅ​ប្លុង​ចោល​។ ក្រោយមក​ដោយសារ​តែមាន​ធំ​ក្លិនស្អុយ ក្រុមគ្រួសារ​ក៏​សុំ​ឲ្យ សមត្ថកិច្ច គាស់​គូទ​រថយន្ត មើល​ទើប​ដឹងថា សព​ជន​រង គ្រោះ​ត្រូវបាន​គេ​សម្លាប់​យ៉ាង​សាហាវ​។​

​ក្រុមគ្រួសារ​ របស់​ជន​រងគ្រោះ​បាន​បន្តថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ ជនរងគ្រោះ​បាន​ប្រាប់​ប្រពន្ធ​កូន​ថា ទៅធ្វើ​ការ​នៅ ខេត្តកំពង់ស្ពឺ ហើយក៏​បាត់​ដំណឹង រហូតមក​មកដល់ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ដោយមាន​ការ សង្ស័យ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ពេលនោះ​សមត្ថកិច្ច ក៏​ទៅ​ស្ទូច​រថយន្ត នោះ​យកមក​រក្សារ​ទុក​នៅក្នុង​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ស្វែងរក​ម្ចាស់​។​

- ការបាញ់សម្លាប់​សកម្ម​ជន​ព្រៃឈើ​ចំពោះមុខ​អ្នកកាសែត នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​សាហាវ មួយទៀត ដែល​បាន​កើតមាន​ក្នុង​ឆ្នាំ​២០១២​។  លោក​ឈុត វុទ្ធី ជា​សកម្មជន​ព្រៃឈើ​មួយរូប ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ ចំពោះមុខ​អ្នកកាសែត ពីររូប​មកពី​កាសែត​ដឺ​ឃែ​ម​បូ​ឌា​ដេលី​។

​ សវនាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ ដែល​តុលាការ​ខេត្តកោះកុង​នឹង​បើកសវនាការ​កាត់ទោស​នោះ គឺ​មិនមែន​កាត់ទោស​លើ​ឃាតក​បាញ់សម្លាប់​លោក​ឈុត​វុទ្ធី​ទេ តែ​ជាការ​កាត់ទោស​បុរស​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ដែល​បាន​បាញ់សម្លាប់​ដោយ​អ​ចេតនា លើ​ប៉េអឹម​ឈ្មោះ អ៊ិន រតនា​។ ប៉េអឹម ឈ្មោះ អ៊ិន រតនា ត្រូវបាន​អាជ្ញាធរ​អះអាងថា ជា​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី​។​

- ប្រច័ណ្ឌ​បុរស​ម្នាក់​ផឹកស្រា រួច​កាប់​ម្ដាយក្មេក​ស្លាប់​

​ រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​នៅ​ខេត្តកំពត​។ ប៉េអឹម​ស្រុក​ឈូក​បាន​ចាប់ខ្លួន​បុរស​ម្នាក់ រួច​បញ្ជូន​ទៅកាន់​បញ្ជា​ការដ្ឋាន​ខេត្ដ​កំពត បន្ដា​ប់​ពី​បុរស​រូបនោះ​ផឹកស្រា ស្រវឹង ហើយ​ចូល​ផ្ទះ​វិញ​ប្រើ​ពូថៅ​កាប់​ម្ដាយក្មេក បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

​ហេតុការណ៍​គួរឱ្យ​ រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១១ ក្នុងភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក​។

​មូលហេតុ​នៃ​អំពើ​ឃាត​កម្មនេះ​ត្រូវបាន​រកឃើញថា បណ្ដាលមកពី​ការ​ប្រច័ណ្ឌ​ហើយ​ដាក់​ចិ​ត្ដ​ថា ម្ដាយ​កាន់ជើង​កូនស្រី​របស់ខ្លួន​៕​

2 comments:

Anonymous said...

ខ្ញុំ ថាមិនមែនប្រជាពលរដ្ឋខ្មែរទេដែលត្រូវក្រោក
ឈរប្រឆាំងនោះ គឺ ត្រូវតែប្រទេសហត្ថលេខី
ដែលធានា សន្តិភាព ឯករាជ្យ និង អធិបតេយ្យ
ភាពជូនកម្ពុជាទេ ដែលត្រូវតែទទួលខុសត្រូវចំ
ពោះកម្ពុជា។បើមិនដូច្នោះទេ ប្រទេសហត្ថលេខី
ទាំងនោះ នឹងត្រូវក្លាយទៅជាឃាតករ ដោយ
បណ្ដោយឱ្យយួន ឈ្នានពានលេបកម្ពុជា៕

Anonymous said...

បងប្អូនជនរួមជាតិខ្មែរអើយនាំគ្នាធ្វើគ្រប់វីធីទៅ!
កំបន្ទោសគ្នាថាមួយអន់មួយអាក្រក់!
បើមាននរណាម្នាក់គ្រាន់បើនោះគឺម្លេះសមយួនត្រួតត្រាជាន់កខ្មែររហូតមកដល់បច្ចុប្បន្នទេ!
បើរើបំរះក៏ល្អ!
ក្រែងលោលោកបងហេងសយជួយបាន!

គួរគិតដល់លោកបងហេងសយផងក្រែងមានផ្លូវឈ្នះអាបងធំហុនសែន!