Friday, December 07, 2012

សហគមន៍​ព្នង​ស្នើ​លោក​ឈាង វុន​អោយ​សុំខមាលទោស​នៅ​ភ្នំដោះក្រមុំ​ទៀត

ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា
ថ្ងៃ ព្រហស្បតិ៍ 06 ធ្នូ 2012
Radio France Internationale

នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា​លោក​ឈាង វុន​បាន​យក​វេទិកា​កិច្ចប្រជុំ​សភា​ពេញអង្គ​​ដើម្បី​ថ្លែង​សុំទោស​ប្រជាជន​ភាគតិច​ព្នង តាម​ការ​ស្នើ​របស់​​ក្រុម​អង្គការ​សមាគម​ជនជាតិ​ភាគតិច​។ ប៉ុន្តែ​ក្រោយ​ការ​ថ្លែង​សុំទោស​របស់​​អ្នកតំណាងរាស្ត្រ​រូប​នេះ ប្រធាន​សមាគមជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក​ភាព សុជា​បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ដាក់​លិខិត​មួយ​ទៀត​ស្នើ​អោយ​អ្នក​តំណាង​រាស្ត្រ​​ធ្វើ​ពិធី​សុំ​ខមាលទោស​ដូនតា​ជនជាតិ​ព្នង​នៅ​មុខ​ភ្នំដោះក្រមុំ​ក្នុង​ខេត្ត​មណ្ឌល​គិរី
សហគមន៍​ជនជាតិ​ដើម​ភាគតិច​​មិន​បាន​ដឹង​ភ្លាម​ទេ​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ អ្នក​តំណាង​រាស្ត្រ​គណបក្សប្រជាជន​កម្ពុជា​លោក ឈាង វុន​បាន​ថ្លែង​សុំ​ការ​អធ្យាស្រ័យ​ពី​សហគម​ន៍​ជនជាតិ​ភាគតិច​ព្នង។ នេះ​គឺ​ជា​អ្វី​​ដែល​សហគមន៍​ជនជាតិ​ភាគតិច​ព្នង​បាន​ស្នើ​​រក​អន្តរាគមន៍​ដល់​ប្រធាន​រដ្ឋសភា​ក្នុង​ពេល​កន្លង​មក។ ដោយ​មិន​បាន​ដឹង​ថា រដ្ឋសភា​មាន​គម្រោង​អោយ​លោក​ឈាង វុន​ថ្លែង​សុំទោស​សហគមន៍​ជនជាតិភាគតិច​ព្នង​នៅ​ថ្ងៃ​នេះ លិខិត​មួយ​ផ្សេង​ទៀត​ពី​សហគមន៍​ជនជាតិ​ព្នង ត្រូវ​បាន​ដាក់​មក​ដល់​រដ្ឋសភា​ទៀត។


លោក​ភាព សុជា ដែល​មាន​កំណើតដើម​ជា​ជនជាតិ​​ព្នង និង​ជា​ប្រធាន​សមាគម​យុវជន​ជនជាតិភាគតិច​កម្ពុជា​​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ទើប​ផ្ញើ​លិខិត​ទី២​នេះ​ទៅ​ដល់​សន្តិសុខ​រដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ។ ហើយ​ថា ខ្លឹមសារ​នៃ​លិខិត​នោះ គឺ​​ជា​ការ​ទាមទារ​របស់​ចាស់ទុំ​ជនជាតិ​ព្នង​ដែល​ចង់​អោយ​អ្នកតំណាងរាស្ត្រ​រៀបចំ​ពិធី​សុំ​ខមាលទោស​តាម​បែប​ប្រពៃណី​នៅ​ភ្នំ​ដោះក្រមុំ​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ លោក​សុជា​បញ្ជាក់​ថា ភ្នំដោះក្រមុំ​នេះ គឺ​ជាទី​សក្ការៈ​របស់​ជនជាតិ​ភាគតិច​ព្នង។

បើតា​ម​ប្រធាន​សមាគម​យុវជន​ជនជាតិភាគតិច​រូបនេះ​ដដែល ចាស់ទុំ​ជនជាតិ​​ភាគតិច​គ្រាន់​តែ​ចង់​ផ្សះផ្សា​ផ្នែក​ចិត្ត​​រវាង​ជនជាតិ​ព្នង និង​លោក​ឈាង វុន ហើយ​ក៏​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ដែរ។ គេ​នៅ​មិន​ទាន់​ដឹង​ថា លោក​ឈាង វុន​នឹង​ធ្វើ​តាម​ការ​ស្នើ​លើក​ទី​២​របស់​សហគមន៍​ជនជាតិ​ភាគតិច​ព្នង​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ព្រឹក​មិញ​នេះ អ្នកតំណាង​រាស្ត្រ​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​របស់​សមាគម អង្គការ​ជនជាតិ​ភាគតិច​ហើយ​ ដោយ​បាន​ថ្លែង​សុំ​អោយ​ជនជាតិ​ព្នង​អធ្យាស្រ័យ​អោយ​រូប​លោក។ ដ្បិត​អ្វី​ដែល​លោក​មាន​ប្រសាសន៍ មិន​បាន​ស្តែង​ពី​គំនិត​របស់​លោក​នោះ​ឡើយ។

នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឈាង វុន​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រិះគន់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថា មិន​ចេះ​ច្បាប់ អង្គុយ​លើ​ច្បាប់ ហើយ​មាន​អកប្បកិរិយា​ព្រៃផ្សៃ​ដូច​ជនជាតិ​ព្នង៕

9 comments:

Anonymous said...

Ah Chhkuot nis muk vea doch chong ngoip

Anonymous said...

The monkey can't speaks right due to his Yuon ancestor can't read and write....Dumb ugly Cheang Vun ah Yuon ott pooj.....

Anonymous said...

អាឆ្កែពិត

Anonymous said...

Chheang vun will be there as requested by Pnong, but not to apologize to the Pnong, He will be there to see phnom dos kro mom.

Anonymous said...

But,He will turn around and run back to p.penh real fast when he see bun rany face near phom dos kro mom.

Anonymous said...

Bunrany's face so huge imagine her PuzC how huge could it be? I haven't seen any human's face that huge;the last time I saw was the corpse of death Yuons floated in Maekong river in 1975 while I was a kid swimming near by scared the daylight out of me back then;now Seen bunrany's face remind me of that old day...
.....pi Anh

Anonymous said...

ah jonray chheang vun!....,
nov mi nov yok joir pnov
tb'iet kleak!

Anonymous said...

Ah Chheang Vong is maybe Vietcong secret agent, our indigenious people should watch out this guy.
Hopefully nothing happen to them.

Re. comments from this idiot, CPP is the one should be blaming for being above the law. "Like father like son". What an idiot!

khmer, Love said...

He look like Viet to me, just a thought. The guy should be impeach & strip out from his seat because he is not
honor the people that vote for him. Oh shit .. I forgot
the money can talk. And ........... I guest all khmer are dump!!! Let vote for Hun Sen again in next year election so that we can have a smart brain coming out from Khmer + Viet = smart, because Khmer + Khmer = Dump. Let us vote for the killers, rapers, robbers and the destroyers of their own people. Bravo...