មន្ត្រីបក្សប្រជាជននៅខេត្តរតនគិរី រងការចោទថាធ្វើនយោបាយបោកប្រាស់
ដោយ រដ្ឋា វីសាល
2012-12-19 RFA
កាលពីឆ្នាំ២០០៨ មុនពេលបោះឆ្នោតជាតិអាណត្តិទី២ សមាជិកជាន់ខ្ពស់គណបក្ស សម រង្ស៊ី នៅខេត្តរតនគិរី ប្រមាណ ២០នាក់បានផ្តាច់ខ្លួនចូលជាសមាជិកគណបក្សប្រជាជន ហើយទទួលបានតំណែង និងរង្វាន់ពីការផ្តាច់ខ្លួននេះ ប៉ុន្តែក៏មានអតីតមន្ត្រីគណបក្ស សម រង្ស៊ី អ្នកផ្តាច់ខ្លួនមួយចំនួនទៀតមិនបានទទួលតួនាទី ឬមុខតំណែងអ្វីនៅឡើយ។
ករណីនេះធ្វើឲ្យមានប្រតិកម្មចោទប្រកាន់ថា មន្ត្រីគណបក្សប្រជាជនធ្វើនយោបាយបោកប្រាស់។
សមាជិកគណបក្សប្រជាជន មួយរូបនៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២ អំពាវនាវឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រចាំខេត្តរតនគិរី ពិនិត្យឡើងវិញពីការសន្យារបស់ខ្លួនស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភ និងផ្តល់តួនាទីទៅឲ្យអតីតសមាជិកគណបក្ស សម រង្ស៊ី ដែលបានផ្តាច់ខ្លួនចូលជាមួយគណបក្សប្រជាជន។
អតីតជំទប់ទី២ ឃុំញ៉ាង ស្រុកអណ្ដូងមាស លោក ឯម សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា លោកបានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៨ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រជាជនខេត្តមួយចំនួនសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភតាមកម្រិតតួនាទីលោកជាអតីតជំទប់ទី២ នៃគណបក្ស សម រង្ស៊ី និងរៀបចំបញ្ជីឈ្មោះលោកជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៣។
លោកបន្តថា ចាប់ពីពេលផ្តាច់ខ្លួននោះមក លោកទទួលបានប្រាក់ពីប្រធានគណបក្សប្រជាជនខេត្តចំនួន ២លានរៀល ហើយរហូតពេលនេះ លោកមិនបានទទួលតំណែង ឬតួនាទីអ្វីដូចការសន្យានោះទេ៖ «ផ្តាច់ខ្លួនចេញពីគណបក្ស សម រង្ស៊ី មក ខ្ញុំចូលមកគណបក្សប្រជាជន ដោយគណបក្សប្រជាជនហ្នឹងធានាចិញ្ចឹមប្រាក់ខែខ្ញុំ តាមប្រាក់ខែចាស់ដដែលហ្នឹងណា! គាត់ធានាថាឲ្យខ្ញុំឈរជាក្រុមប្រឹក្សារបស់គណបក្សប្រជាជនឃុំអាណត្តិទី៣។ ដល់ខ្ញុំទៅឆែកមើលការឈរឈ្មោះ អត់ឃើញមានទទេសុទ្ធ »។
ឆ្លើយតបករណីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី លោក ម៉ួង ប៉យ បដិសេធសេចក្តីចោទប្រកាន់។ លោកបញ្ជាក់ថា លោកមិនបានសន្យាណាមួយទាក់ទិនអតីតមន្ត្រីគណបក្ស សម រង្ស៊ី ដែលចាកចេញពីបក្សនោះទេ៖ «ចោទថាខ្ញុំទៅសន្យាម៉េច? បើថានិយាយពីប្រជាពលរដ្ឋ អាហ្នឹងមាន ខ្ញុំទៅដោះបញ្ហារឿងក្រុមហ៊ុន មានតើ អារឿងសន្យារឿងតួនាទីអ្វីឲ្យពួកគាត់ម៉េចត្រូវ »។
លេខាគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល ( COMFREL) ខេត្តរតនគិរី លោក ជួនភីន ដារ៉ា កត់សម្គាល់ថា ការសន្យាក្នុងបញ្ហានយោបាយ គឺជារឿងធម្មតានៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារមន្ត្រីគណបក្សនយោបាយមួយចំនួនតែងប្រើពាក្យសន្យាដើម្បីអូសទាញប្រជាពលរដ្ឋឲ្យគាំទ្រគណបក្សនយោបាយ។
លោកបន្តថា ខុមហ្វ្រែល បានរៀបចំវេទិកាស្ដីពីសំឡេងម្ចាស់ឆ្នោតជាច្រើននៅតាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋជំរុញឲ្យមន្ត្រីគណបក្សនយោបាយគោរពកិច្ចសន្យាមុនពេលបោះឆ្នោត ហេតុនេះប្រជាពលរដ្ឋ គឺជាអ្នកសម្រេចចិត្ត ប្រសិនមន្ត្រីគណបក្សនយោបាយណាមិនគោរពកិច្ចសន្យា៖ «បើសិនមានករណីបោកប្រាស់ គាត់សម្រេចចិត្តខ្លួនឯងទៅ គាត់អាចត្រឡប់ទៅដើម ឬត្រឡប់ទៅកន្លែងដែលគាត់ចូលវិញ គឺជាសិទ្ធិរបស់គាត់ហើយ »។
កន្លងទៅនេះ គេសង្កេតឃើញមន្ត្រីគណបក្ស សម រង្ស៊ី មួយចំនួនដែលចុះចូលជាមួយគណបក្សប្រជាជន ខ្លះបានទទួលតំណែងជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងខ្លះទៀតជាប់ឆ្នោតជាមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ជាដើម។
យ៉ាងនេះក្តី នៅខេត្តរតនគិរី អតីតមន្ត្រីគណបក្ស សម រង្ស៊ី ឲ្យដឹងថា អ្នកដែលបានចុះចូលជាមួយគណបក្សប្រជាជននៅស្រុកកូនមុំ ស្រុកលំផាត់ ស្រុកអណ្ដូងមាស ស្រុកអូរយ៉ាដាវ មួយចំនួនទៀត មិនបានទទួលតំណែងអ្វីដូចការសន្យានោះដែរ៕
6 comments:
បើនិយាយឲ្យចំទៅនេះវាសមមុខ នឹងអាមនុស្សឆ្លេរឆ្លារឬក៏ ពាក្យមួយម៉ាត់ទៀតថា ពួកអាឆ្អឹនក្បាលស៊ីក្បាល ឆ្អឹនកន្ទុយស៊ីកន្ទុយ។មនុស្សដែលចិត្តមិនស្មោះមិនអាចយកជាការបាន ថ្ងៃនេះក្បត់បក្សខ្លូនព្រោះតំណែងនឹងលុយ ថ្ងៃក្រោយក្បត់ទៀត មិនខុសពីសត្វស្វាលោតតោងវល្វិទេ។
សមមុខ!
Baay Kdaing
ចោលភូមិចាស់ ស្រឡះដៃធេង
ស្ញេញអត់ដូងស៊ី ។
(គណបក្សប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន)
មិនខ្មេះ (ឡេឡា-ឡេមឡឺម)របស់សម រង្ស៊ី,
មេនិងកូន.........វាដៀតែខ្នូច!
_________________________________
ជាតិជាមនុស្ស(ក្បត់) ពេលណាក៏នៅតែ(ក្បត់)!
_________________________________
-មនុស្ស ឆ្អឹនកន្ទុយស៊ីកន្ទុយ!
-មនុស្ស ស៊ីវិល!
-មនុស្សវល្វិ តោង!
-មនុស្សឆ្កែ កន្ទុយវខ្វៀន-នៅតែខ្វៀន!
-មនុស្ស ចុងស្រល់!
-មនុស្សពស់ ក្បាលពីរ!
-មនុស្ស ឆ្លេឆ្លាដួចមាន់រត់រកពង!
-មនុស្សក្តាម ក្នុងចង្អេរ!
-មនុស្ស............???????...។ល។
Correction....
(គណបក្សប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន)
មិនខ្មេះ (ឡេឡា-ឡេមឡឺម)របស់សម រង្ស៊ី,
មេនិងកូន.........វាដៀតែខ្នូច!
_________________________________
ជាតិជាមនុស្ស(ក្បត់) ពេលណាក៏នៅតែ(ក្បត់)!
_________________________________
-មនុស្ស អាឆ្អឹនក្បាលស៊ីក្បាល- ឆ្អឹនកន្ទុយស៊ីកន្ទុយ!
-មនុស្ស ស៊ីវិល!
-មនុស្សវល្វិ តោង!
-មនុស្សឆ្កែ កន្ទុយវខ្វៀន-នៅតែខ្វៀន!
-មនុស្ស ចុងស្រល់!
-មនុស្សពស់ ក្បាលពីរ!
-មនុស្ស ឆ្លេឆ្លាដួចមាន់រត់រកពង!
-មនុស្សក្តាម ក្នុងចង្អេរ!
-មនុស្ស............???????...។ល។
សម័យសង្រ្គាម១៩៧០ដល់១៩៧៥កងទ័ពខ្មែរច្បាំ ងជាមួយយួនយៀកកុង(យួនខាងជើង)ធ្វើឲ្យយួន
ងាប់គរជើងហាលដូចងៀតធ្វើឲ្យមតិជាតិនិងអន្តរៈ
ថ្កោលទោសពួកយួនឈ្លានពាននេះយ៉ាងពេញមុខ
តែនៅចុងឆ្នាំ១៩៧២កងទ័ពយួនបានប្រើល្បិចយក
រូបស្តេចសីហនុមកបន្លំខ្មែរនៅទីជនបទឲ្យមកច្បាំង
ជួយរំដោះឲ្យស្តេចសិហនុបានអំណាចឡើងវិញ..
ខ្មែរកើតជំនឿលើយួនកើតជាទ័ពឧទ្ទាមហើយ(ឡើងចាងមិនស្តាប់ឧវាទ មិនស្តាប់ច្បាប់)។
បើយើងយកហេតុការណ៍សព្វថ្ងៃដែលមានសំដាច់
តេជោហ៊ុន សែនកំពុងកាន់អំណាចក្រោមយួនត្រួត
ត្រា..បើលោកហ៊ុន សែនមិនធ្វើតាមបង្គាប់យួន.
(ស្រេចតែលោកអ្នកអានយល់ឃើញចុះ)
ដូច្នេះ ដើម្បីរំដោះឲ្យរួចពីក្រញាំបិសាចយួនគឺ៖ខ្មែរ
យើងត្រូវតែប្រើច្បាប់អន្តរៈជាតិគឺត្រូវប្រើភាសារួម
ថាយួនឈ្លានពានខ្មែរ និងរួមគ្នាធ្វើបាតុកម្មទំលាក់
មេដឹកនាំឲ្យចុះចេញពីអំណាចឲ្យបាន។ ចំពោះខ្មែរ
នៅបក្សណាក៏នៅបក្សនោះសិនចុះ!រួចយើងត្រូវ
ហៅរកសហគមន៍អន្តរៈជាតិឲ្យជួយតាមច្បាប់អន្តរៈជាតិដែលមានស្រាប់។ល។
រួចយើងធ្វើការបោះឆ្នោតរវាងខ្មែរនិខ្មែរតាមការចង់បាន ស្របតាមគោលការនៃចលនាអំណាចពលរដ្ឋ
ខ្មែរ ដែលមានគោលនយោបាយច្បាស់លាស់ ប្រើ
ច្បាប់អន្តរៈជាតិ និងច្បាប់ធម្មជាតិ៚
Post a Comment