Monday, December 17, 2012

ប្រធាន​សភា​មិន​ទទួល​យក​ញត្តិ​សុំ​ដោះលែង​សកម្មជន​ដីធ្លី​-​សិទ្ធិ​មនុស្ស

http://www.youtube.com/watch?v=sPQ00MFsG7g&feature=youtu.be
សមាជិក​សភា​មក​ពី​គណបក្ស​កាន់​អំណាច បាន​គេច​មិន​ទទួល​យក​ញត្តិ​ជាង ៥​ម៉ឺន​ស្នាម​មេដៃ ដែល​ពលរដ្ឋ​ប្រជាជាតិ​​អាស៊ាន និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដាក់​ស្នើ​ឲ្យ​ជួយ​ដោះលែង​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ។

​ស្នាម​មេដៃ​មាន​ចុះ​ហត្ថលេខា និង​បដា​ផ្សេងៗ បាន​បញ្ជូន​ទៅ​ដល់​ពី​មុខ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ជាមួយ​ហ្វូង​មនុស្ស​ជិត ៥០០​នាក់។
ស្នាម​មេដៃ ហត្ថលេខា និង​លិខិត​សម្ដែង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១១.០០០​នាក់ មក​ពី​២៤ រាជធានី​ខេត្ត និង​​ចំនួន ៤​ម៉ឺន​ស្នាម​មេដៃ​របស់​ពលរដ្ឋ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង់ បារាំង និង​នូវែលហ្សេឡង់ ត្រូវ​​​បញ្ជូន​ដល់​មុខ​មន្ទីរ​រដ្ឋ​សភា ដើម្បី​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​តវ៉ា​ចង់​បាន​យុត្តិធម៌ និង​ការ​ដោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា ដែល​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា។

លោក ស មូរ៉ា ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ពេបជ្រាយ​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋ​សភា លោក ហេង សំរិន និង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​បាន​មក​ទទួល​យក​ញត្តិ​ពលរដ្ឋ។ លោក​ប្រៀប​ប្រដូច​សកម្មភាព​របស់​សមាជិក​សភា​កម្ពុជា ទៅ​នឹង​សមាជិក​សភា​បរទេស ថា​សមាជិក​សភា​កម្ពុជា មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ច្បាប់​ទេ។
លោក​បន្ត​ថា សហគមន៍​ប្រជាពលរដ្ឋ​មក​ពី ២៤ រាជធានី ខេត្ត មិន​បញ្ឈប់​សកម្មភាព​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ទេ ដរាប​ណា​រដ្ឋាភិបាល ឬ​រដ្ឋ​សភា មិន​បញ្ឈប់​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ឬ​ដោះលែង​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ​នោះ​ទេ។
ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន ពៅ ដែល​បាន​ចូល​រួម​ដឹកនាំ​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​មុខ​រដ្ឋ​សភា បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ដាក់​ញត្តិ គឺ​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល បញ្ឈប់​សកម្មភាព​​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​ដោយ​គ្មាន​សំណង​សមរម្យ។ ដោះលែង​សកម្មជន​ដីធ្លី និង​សិទ្ធិ​មនុស្ស​ពី​ពន្ធនាគារ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ លោក​ចាត់​ទុក​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ក្រោម​រូបភាព​យក​ដី​ អភិវឌ្ឍន៍ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ធ្ងន់ធ្ងរ។
​ពិធី​ជួបជុំ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ មាន​មនុស្ស​ចូល​រួម​ជិត ៥០០​នាក់។ ពិធី​នេះ​តំណាង​សហគមន៍​នានា​ក៏​មាន​រាំ និង​ច្រៀង​ផ្សេងៗ ដែល​នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នីមួយៗ បាន​បង្ហាញ​នូវ​ក្ដី​ឈឺ​ចាប់​ដែល​រដ្ឋាភិបាល​បង្ខំ​បណ្ដេញ​ពួកគេ​ចេញ​ពី​ លំនៅឋាន និង​ចាប់​តំណាង​ដាក់​ពន្ធនាគារ​ជាដើម។
អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ នៅ​ក្នុង​ពិធី​ជួបជុំ បាន​ចាត់​ទុក​សកម្មភាព​របស់​សមាជិក​សភា​បក្ស​កាន់​អំណាច និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន​ មិន​បាន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ទេ។ អ្នកស្រី​ចាត់​ទុក​ថា ស្ថាប័ន​រដ្ឋ​សភា​សំរាប់​បម្រើ​ឲ្យ​បក្ស​ពួក​មួយ​ក្ដាប់​តូច​របស់​ខ្លួន និង​មិន​បម្រើ​ដល់​ពលរដ្ឋ​នោះ​ទេ។
អ្នកស្រី ទេព វន្នី បន្ត​ថា សព្វថ្ងៃ​នេះ​មាន​សហគមន៍​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត រស់​នៅ​គ្មាន​ទី​ជម្រក បាត់​បង់​មុខ​របរ ខ្វះ​ចំណី​អាហារ ​កុមារ​តូចៗ​បាត់បង់​ការ​សិក្សា និង​ជួប​បញ្ហា​សុខភាព ដោយសារ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។
តំណាង​សហគមន៍​បុរី​កីឡា កញ្ញា រុន សុផាត មើល​ឃើញ​ថា ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កន្លង​មក មិន​បាន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ទេ។ ពលរដ្ឋ​រូប​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​សកម្មភាព​រំលោភ​ សិទ្ធិ​ពលរដ្ឋ​ដោយ​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​ទាំង​បង្ខំ ដើម្បី​យក​ដី​អភិវឌ្ឍន៍​ជា​បន្ទាន់។
ត្រង់​ចំណុច​នេះ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​តាម​ឃ្លាំមើល​ការ​ដង្ហែ​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា ក៏​បាន​រិះគន់​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន ​ពលរដ្ឋ។ បន្ថែម​លើស​នេះ លោក​បាន​ចាត់​ទុក​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា​ ពិសេស​សមាជិក​សភា​បក្ស​កាន់​អំណាច ដែល​មិន​ទទួល​យក​ញត្តិ​ពលរដ្ឋ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​កម្សោយ និង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។
ទាក់ទិន​បញ្ហា​នេះ លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​បាន​ចេញ​ពី​រដ្ឋ​សភា​មក​ជួប​តំណាង​​​សហគមន៍ ក៏​បាន​ស្នើ​ឲ្យ​ប្រធាន​រដ្ឋ​សភា និង​សមាជិក​សភា​បក្ស​កាន់​អំណាច ត្រូវ​ទទួល​ខុស​ត្រូវ​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ។
ស្រប​ពេល​ដែល​មិន​មាន​តំណាង​រដ្ឋ​សភា ឬ​សមាជិក​សភា​បក្ស​កាន់​អំណាច​ចេញ​ជួប​មុខ ឬ​មក​ទទួល​យក​ញត្តិ​របស់​តំណាង​សហគមន៍​ទាំង ២៤ រាជធានី ខេត្ត នៅ​មុខ​រដ្ឋ​សភា ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២។
លោក អ៊ូ ចន្ទឫទ្ធិ សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​យក​ទៅ​រក្សា​ទុក​ក្នុង​ការិយាល័យ​ របស់​​លោក និង​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​នេះ​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​ដំណោះ​ស្រាយ​យ៉ាង​ណា​លោក​មិន​ធានា​ទេ គឺ​អាស្រ័យ​លើ​ប្រធាន​សភា និង​សមាជិក​សភា​បក្ស​កាន់​អំណាច​ដោះស្រាយ។
ញត្តិ​របស់​សហគមន៍​ទាំង ២៤ រាជធានី ខេត្ត និង​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាង ៥​ម៉ឺន​ស្នាម​មេដៃ មាន​ខ្លឹមសារ​ទទូច​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​គោរព​ សិទ្ធិមនុស្ស បញ្ឈប់​សកម្មភាព​បណ្ដេញ​​​ពលរដ្ឋ​ទាំង​បង្ខំ​ចេញ​ពី​ដីធ្លី អនុវត្ត​លទ្ធិប្រជាធិបតេយ្យ កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ស្នើ​​វាស់​ព្រំដី​ជាង ១២​ហិកតារ និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បាន​ឆាប់ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ ២​បន្ថែម​ទៀត​ឲ្យ​គ្រប់​ចំនួន ១០​អគារ តាម​កិច្ច​សន្យា​ក្រុមហ៊ុន។
បន្ថែម​លើ​នេះ ក៏​បាន​ទាមទារ​សុំ​ឲ្យ​ប្រធាន​រដ្ឋ​សភា ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ជា អ្នកស្រី ទឹម សាក់មុន្នី ដោះលែង​ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរីកីឡា ដោះលែង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ពី​ពន្ធនាគារ និង​ស្វែង​រក​មុខ​ឃាតក​ពិត​ដែល​បាន​សម្លាប់​លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​យក​មក​ផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

How can this parliament do because this parliament is the instrument of Youn that to be use for annex Khmer land and make the poor Khmer suffering.

Anonymous said...

People! why waste your time and energy knowing that MP in the National Assembly are rubber stamp for Hun Sen and CPP. All of them serve Viets interest rather Khmer interest. They are the puppet of the Viets. Doing so at the Viet Embassy may produce better result as the Embassy represents Viets and the Viets are the boss of CPP and their clan. Only Viets can order CPP, Hun Sen to do something.

Anonymous said...

បងប្អូនខ្មែរនៅក្នុងប្រទេសដល់ពេលហើយ ក្នុងរយៈពេល៣០ឆ្នាំនេះយួនបានបញ្ចូលគ្នាវាមកកាន់ក្តាប់នូវគ្រប់ស្ថាប័ណជាតិអស់ហើយ ដូច្នេះវាជាគ្រោះថ្នាក់មួយដ៏ធំរបស់ជាតិខ្មែរយើង។ បន្ទាប់ពីឆ្នាំ២០១៣ខាងមុខនេះទៅនៅពេលដែលជនជាតិយួនហូរចូលចាប់ពីប្រាំបីលានឡើងទៅ ពួកវានឹងចាប់ផ្តើមអនុវត្តន៍ផែនការណ៍ឲ្យបានស្របនិងត្រឹមត្រូវជាទីបំផុតគឺតម្រូវទៅតាមលទ្ធិប្រជាធិបតេយ្យដែលពិភពលោកចង់បាន, នោះមានន័យថាយកលទ្ធិប្រជាធិបតេយ្យសម្លាប់លទ្ធិប្រជាធិបតេយ្យ, យើងនាំគ្នាបោះឆ្នោតជារៀងរាល់អណត្តត្រូវចាញ់ពួកវាជារៀងរហូត,ដូ

Anonymous said...

យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន, ហេងសំ រិន, ជាស៊ីម,
សុខ អាន, ហោ ណាំហុង, ឱម យិនទៀង, ចៀម យីប,
វ៉ា គិម ហុង, ស ខេង, ងួន ញ៉ឹល ។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។

យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,
ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិ
និងយកទឹកដីរបស់យើងមកវិញ។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

សីហនុទៅរកចិន-យួន
ប៉ុល​ពតទៅរកចិន-យួន
ហ៊ុនសែនក៏ទៅរកចិន-យួនដដែលទៀត

តើវាសនាប្រជាពលរដ្ឋខ្មែរនិងទៅជាយ៉ាងណា?បើបីជំនាន់ទៅហើយ!!!!!!
រាស្ត្រខ្មែរ​ល្មមដឹងខ្លួនហើយ!!!!
*********************************

បោះឆ្នោតបង្រ្គប់កិច្ច:
-អាណត្តិទី១.... ចាញ់យួន
-អាណត្តិទី២.... ចាញ់យួន
-អាណត្តិទី៣.... ចាញ់យួន
-អាណត្តិទី១00 ..ក៏នៅតែបន្តចាញ់យួនដដែលទៀត..!!!
______________________________

សូមពលរដ្ឋខ្មែរកុំភ្លេចខ្លួន!....
យួន៨លានក្នុងស្រុកខ្មែរ
មានសិទ្ធិ បោះឆ្នោតខ្មែរ
ជាមួយខ្មែរយ៉ាងស្របច្បាប់!
______________________________

បើបីអាណត្តិទៅហើយនៅតែចាញ់យួន៨លាន!
!!
តើវាសនាប្រជាពលរដ្ឋខ្មែរនិងទឹកដីខ្មែរទៅជាយ៉ាងណា?
___________________________________
ឧក្រិដ្ឋជនប្រយោល:
-សម រង្ស៊ី,កឹម សុខា,មួ សុខហួ.....
ប្រជាភិថុតសង្គ្រោះជាតិខ្មែរក្លែងក្លាយទេ! (ឆ្កែយួនកន្ទុយខ្វៀនវានៅតែខ្វៀន)
(បោកប្រាសនៅតែបោកប្រាស)
គឺពួក(អាបង្រ្គប់កិច្ចប្រឆាំងខ្មែរ) នេះ
វាកំពុងតែសង្រ្គោះឱ្យយួនយកប្រទេសខ្មែរ
តាម​រ​យ:​ល្បែងបោះឆ្នោតចាញ់បង្រ្គប់កិច្ច។
________________________________
រាស្ត្រខ្មែរ​ល្មមដឹងខ្លួនហើយ!!!!
________________________________
បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!