Wednesday, December 12, 2012

កម្ពុជា​ចម្លែក​ខុស​ពី​គេ​​ក្នុង​​ក្រសែ​ភ្នែក​លោក​ខាង​លិច

Tuesday, 11 December 2012
សុចរិត
The Phnom Penh Post
ករណី ​លោក ម៉ម សូណង់ដូ បើ​ទោះ​បី​ថា​មើល​ទៅ​ ហាក់​មាន​កំហុស​តិច​តួច​ខ្លះ ​ក៏​ពិត​មែន តែ​ក៏មិន​គួរ​ដល់​ថ្នាក់​ ត្រូវ​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ ​ ដល់​ទៅ​ម្ភៃ​ឆ្នាំ​នោះ​ដែរ។ ករណី​លោក​ សម​ រង្ស៊ី ត្រូវ​បាន​តុលាការ ផ្តន្ទាទោស កំបាំង​មុខ ​ឲ្យ​ជាប់​ពន្ធនាគារ ​រហូត​ដល់​១២​ឆ្នាំ ដោយ​គ្រាន់​តែ​ជាប់​ចោទ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា វៀតណាម​ និង​ក្លែង​បន្លំ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ផែន​ទី​ព្រំដែន​កម្ពុជា​ វៀតណាម។
ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន បើ​សម្លឹង​មើល​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​មក គេ​ហាក់​ចាត់​ទុក​ជា​ប្រទេស​ចម្លែក​មួយ​ ដោយ​សារ​តែ​មាន​រឿង​ប្លែកៗ​ជា​ច្រើន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទាំង​រឿង​អស្ចារ្យ​ដែល​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង រឿង​អាក្រក់​ដ៏សែ​ន​រន្ធត់ និង​រឿង​សាមញ្ញ​ធម្មតា​ តែ​គួរ​ឲ្យ​ងឿង​ឆ្ងល់ និង​ជួន​កាល​ គួរ​ឲ្យ​អស់​សំណើច​ទៀត​ផង​ក៏មា

ប្រា​សាទ​អង្គរ​វត្ត ប្រាសាទ​បាយ័ន​ ប្រាសាទ​ព្រះ​វិហារ​ ដែល​សាង​សង់​លើ​កំពូល​ភ្នំ​ កម្ពស់​ដល់​ទៅ​ជាង​ ៦០០ ម៉ែត្រ និង​ប្រា​សាទ​នានា​ជា​ច្រើន​ទៀត ​គឺ​ពុំ​មាន​ស្ថាបត្យកម្ម​ណា​ លើ​លោក ​មក​ប្រៀប​ផ្ទឹម​បាន​ឡើយ ហើយ​ក៏ជា​រឿង អច្ឆរិយៈ​ពិបាក​នឹង​ជឿ​ដែរ។ ការ​សម្លាប់​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​ស្ទើរ​ពាក់​កណ្តាល​ នៃ​ចំនួន​ប្រជា​ជន​ទាំង​អស់ ឬ​អស់​ជិត ២​ លាន​នាក់​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទឹក​ទន្លេ​សាប​ ហូរ​ត្រឡប់ ការ​វិល​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​របស់​អតីត​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ​ នរោត្តម​ សីហនុ ក្រោយ​ពី​ព្រះ​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ អស់​រយៈ​ពេល ជាង​ ២០ ​ឆ្នាំ នាយក​រដ្ឋ​មន្ត្រី​ក្បាល​ពីរ (១៩៩៣-១៩៩៨) នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​ ក្នុង​ចំណោម​បណ្តា​ប្រទេស ​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ នាយក​រដ្ឋ​មន្ត្រី​ដែល​ធ្វើ​ការ​ងារ​ច្រើន និង​ថ្លែង​សុន្ទរក​ថា និង​និយាយ​មិន​ចេះ​នឿយ​ហត់ ហើយ​ចុង​ក្រោយ​ គឺ​ខ្មែរ​ជា​ប្រទេស​ដែល​កំពុង​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​តាម​បែប​ខ្មែរ។ ទាំង​អស់​នេះ​ សុទ្ធ​តែ​ជា​រឿង​ដែល​ប្លែក​ពី​គេ​ទាំង​អស់។

សម្រាប់​បណ្តា ប្រទេស​ដែល​មាន​ភាព​ចាស់​ទុំ​ លើ​របប​ប្រជាធិបតេយ្យ​ ដូច​ជា​អង់​គ្លេស អាមេរិក អូស្ត្រាលី ជប៉ុន​ជា​ដើម​ប្រាកដ​ជា​ឲ្យ​និយម​ន័យ​របប​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​ ថា​ជា​របប​មួយ​ពិបាក​យល់ ដែល​មើល​ទៅ មិន​ដឹង​ថា​ ជា​ប្រជាធិបតេយ្យ​បែប​អ្វី​ទេ ក៏ព្រោះ​តែ​ប្រទេស​មួយ​នេះ​មាន​រឿង​រ៉ាវ​អយុត្តិធម៌​សង្គម​ជា​ច្រើន​ កំពុង​កើត​ឡើង តែ​មេ​ដឹក​នាំ​នៅ​តែ​អាច​រក្សា​អំណាច​របស់​ខ្លួន​បាន​យ៉ាង​រំភើយ។ ការ​មាន​ច្បាប់​ជា​ច្រើន​តែ​បាន​អនុវត្ត​ខ្លះ មិន​បាន​ អនុវត្ត​ខ្លះ ការ​កំហិត​សេរី​ភាព​នយោបាយ វិបត្តិ​ដី​ធ្លី​ ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ដោយ​ផ្តល់​សំណង​តិច​តួច វិបត្តិ​គ្រឿង​ញៀន វិបត្តិ​អ្នក​អត់​ការ​ងារ​ធ្វើ វិបត្តិ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ វិបត្តិ​សីល​ធម៌​សង្គម​ធ្លាក់​ចុះ តុលា​ការ​ពុំមាន​អព្យា​ក្រឹត​ភាព និង​ការ​កាត់​ក្តី​ឈរ​លើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាធំ​ អំពើ​ពុក​រលួយ​ អត្រា​ភាព​ក្រី​ក្រ​ ដែល​មាន​ទំហំ​ធំ​នៅ​ឡើយ ការ​គោរព​សិទ្ធិ​មនុស្ស​មិន​ទាន់​បាន​ល្អ ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រាក់​សោធន​និវត្តន៍​តិច​តួច​ ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​ធ្ងន់​ធ្ងរ ​ការ​ផ្តល់​ដី​ សម្ប​ទាន​រាប់​លាន​ហិកតា ហើយ​មាន​រយៈ​ពេល​ដល់​ទៅ​៩៩​ឆ្នាំ បញ្ហា​នៃ​ការ​បោះ​ឆ្នោត ការ​បាត់​បង់​ទឹក​ដី និង​វិសម​ភាព​សង្គម​ដទៃ​ទៀត​ជា​ដើម​៘ នៅ​ពេល​ដែល​មាន​អ្នក​ស្រឡាញ់​យុត្តិធម៌​លើ​លោក ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជួយ​ឈឺ​ឆ្អាល​ អំពី​បញ្ហា​ទាំង​ឡាយ នោះ​ នឹង​តែង​តែ​ទទួល​ប្រតិកម្ម​តប​វិញ​ ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ ពី​អ្នក​ដឹក​នាំ​ប្រទេស​ជា​ដរាប។

ថ្មីៗ​នេះ​នៅ​ពេល​លោក​ប្រធានាធិបតី សហរដ្ឋ​អាមេរិក បាន​ធ្វើ​សវនា​ការ​ ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក អូបាម៉ា​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​ គឺ​ការ​កាត់​ក្តី​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ ដែល​មាន​និន្នាការ​ប្រឆាំង​ មាន​ទោស តែ​បែរ​ជា​មាន​ការ​ឆ្លើយ​តប​ថា​ គឺ​ស្រុក​ខ្មែរ​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ តែ​អ្នក​នយោបាយ​ទេ​ ដែល​មាន​ទោស គឺ​សំដៅ​ថា​ អ្នក​នយោបាយ​នោះ​ ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ តែ​មិន​មែន​ជា​រឿង​នយោបាយ។ សម្រាប់​ប្រទេស​មហា​អំណាច​លេខ​ ១​ លើ​លោក ទាំង​សព្វាវុធ និង​សេដ្ឋកិច្ច ចម្លើយ​បែប​នេះ គឺជា​ការ​ធ្វើ​ការងារ​ការ​ទូត​ដែល​មិន​មាន​ភាព​វៃឆ្លាត​គ្រប់​គ្រាន់​ទាល់​តែ​សោះ ហើយ​ក៏​ជា​ចម្លើយ​បែប​ចំ​អក​ផង​ដែរ។

គ្រប់ៗ​គ្នា​ មាន​សិទ្ធិ​នឹង​បក​ស្រាយ​ពន្យល់​សាធារណ​ជន​អំពី​ហេតុ​ផល​របស់​ខ្លួន​យ៉ាង ​ដូច​ម្តេច​ក៏​បាន​ដែរ ប៉ុន្តែ​សាធារណជន​ នឹង យល់​យ៉ាង​ច្បាស់​ថា វា​ជា​ចម្លើយ​ដោះ​សា​ដែល​ពុំ​សម​ហេតុ​ផល​ឡើយ ហើយ​ជា​លទ្ធផល មេ​ដឹក​នាំ​មហា​អំណាច​ទាំង​នោះ​ នឹង​បញ្ចប់​វា​ចា​ចុង​ក្រោយ​របស់​ខ្លួន​ត្រឹម​ថា (នេះ​ជា​សង្គម​របស់​ពួក​គេ​)។

ករណី​លោក ម៉ម សូណង់ដូ បើ​ទោះ​បី​ថា​មើល​ទៅ​ ហាក់​មាន​កំហុស​តិច​តួច​ខ្លះ ​ក៏​ពិត​មែន តែ​ក៏មិន​គួរ​ដល់​ថ្នាក់​ ត្រូវ​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ ដល់​ទៅ​ម្ភៃ​ឆ្នាំ​នោះ​ដែរ។ ករណី​លោក​ សម​ រង្ស៊ី ត្រូវ​បាន​តុលាការ ផ្តន្ទាទោស កំបាំង​មុខ ​ឲ្យ​ជាប់​ពន្ធនាគារ ​រហូត​ដល់​១២​ឆ្នាំ ដោយ​គ្រាន់​តែ​ជាប់​ចោទ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា វៀតណាម​ និង​ក្លែង​បន្លំ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ផែន​ទី​ព្រំដែន​កម្ពុជា​ វៀតណាម។

ខ្ញុំ គិត​ថា សកម្មជន​ទាំង​ពីរ​នាក់​នេះ​ ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ​សាធ មាន​គោល​ដៅ​សំខាន់​ គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​រាស្ត្រ និង​ផល​ប្រយោជន៍​ជាតិ​ដែរ​តើ មិន​មែន​ជា​ចារកម្ម​របស់​ប្រទេស​ជិត​ខាង ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​ឯណា ចាំបាច់​អី ត្រូវ​អនុវត្ត​ទោស​ទណ្ឌ​ដល់​ថ្នាក់​ហ្នឹង?

ថ្មីៗ​នេះ ​លោក ប៊ុន​លឺត ឧត្តម​សេនីយ៍​ចូល​និវត្តន៍​ថៃ ដែល​ស្និទ្ធ​នឹង​ក្រុម​អាវ​លឿង ហើយ​គាំ​ទ្រ​ដោយ​ក្រុម​រាជ​វាំង​បាន​ដឹក​នាំ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ថៃ​យ៉ាង​ចាស់​ដៃ​មួយ​ចម្អិន​កំពឹស​កណ្តាល​ទីក្រុង​បាង​កក បណ្តាល​ឲ្យ​ពួក​បាតុករ​រង​របួស​រាប់​សិប​នាក់ ហើយ​ក៏មាន​រង​របួស​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋា​ភិបាល​ផង​ដែរ។ បើ​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ​ រឿង​នេះ​ធំ​ណាស់ ព្រោះ​មាន​ចេតនា​ទម្លាក់​លោក​ជំទាវ យីង​ឡាក់ នាយក​រដ្ឋ​មន្ត្រី​ស្រប​ច្បាប់ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើន​ ពី​ប្រជា​ពលរដ្ឋ​ថៃ តែ​លោក ប៊ុន​លឺត បែរ​ជា​មិន​ទទួល​រង​ការ​ចោទ​ប្រកាន់​អ្វី​សោះ​ពីសំណាក់​រាជ​រដ្ឋាភិបាល​ថៃ​ហើយ​បើ​រឿង​ដូច​នេះ ​កើត​ឡើង​លើ​ទឹក​ដី​របស់​ខ្មែរ​វិញ​ ប្រហែល​ជាមេ​ដឹក​នាំ​បាតុករ​រូប​នេះ ​ពិត​ជា​ជាប់​គុក​គ្មាន​ថ្ងៃ​ចេញ​មិន​ខាន​ទេ។

ការ​ធ្វើ​នយោបាយ​របៀប​ ដូច​សព្វ​ថ្ងៃ មិន​មាន​ភាព​នឹងនរ​ឡើយ​គឺ​ធ្វើ​នយោបាយ របៀប​រង់​ចាំ​ឱកាស បើ​បរទេស​មក​ដាក់​គំនាប​តែ​មួយ​ប្រាវ​ជាមួយ​នឹង​ការ​សម្រួល​លក្ខខណ្ឌ​ មួយ​ចំនួន ស្ថានភាព​តឹងតែង​នានា​នឹង​បាន​ធូរស្រាល​វិញ​ភ្លាមៗ។ ដូច្នេះ​អ្នក​កាន់​អំណាច​ពេល​នេះ​ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចរិត​រឹង​រូស​ តែ​ទន់​ជ្រាយ មិន​រឹង​ប៉ឹង ​ហើយ​ក៏​មិន​ទន់​ភ្លន់​នោះ​ដែរ។

ធាតុ​ដ៏​សំខាន់​មួយ ដែល​ខាន​មិន​បាន​ របស់​ប្រជាធិបតេយ្យ គឺ​ត្រូវ​តែ​មាន​បក្ស​ប្រឆាំង ហើយ​សំខាន់​ទៅ​ទៀត​នោះ​ គឺ​ភាព​ឆ្លាស់​គ្នា​នៃ​ការ​កាន់​អំណាច បើ​អាច​ធ្វើ​ទៅ​បាន។ ស្រុក​គេ​បក្ស​ប្រឆាំង​ត្រូវ​តែ​មាន​កម្លាំង សម​ល្មម ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច និង​ដើម្បី​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ (Check and Balance) នៅ​ក្នុង​សង្គម​បាន​ល្អ។ បើ​បក្ស​ប្រឆាំង​ខ្សោយ​ពេក​នោះ​គណបក្ស​កាន់​អំណាច​នឹង​ដឹក​នាំ​របៀប​ជិះ​ សេះ​លែង​ដៃ ហើយ​ អ្នក​ដែល​រង​គ្រោះ​ គឺ​ប្រជានុរាស្ត្រ ឯការ​អភិវឌ្ឍ​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ក៏​ទៅ​មុខ ដោយ​យឺត​យ៉ាវ​តាម​នោះ​ដែរ ។ ដូច្នេះ​គេ​មិន​គួរ​ធ្វើ​នយោបាយ​ដោយ​ប្រើ​ទ្រឹស្តី​បែប ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ខ្សោយ តែ​មិន​ស្លាប់ ហើយ​ទុក​ឲ្យ​នៅ​រស់​តែ​មិន​ខ្លាំង​នោះ​ទេ។
អ្វី​ដែល​ខ្ញុំ​លើក​ឡើង គឺ​ឈរ​លើ​ស្ថានភាព​ពិត​នៃ​ចរន្ត​ពិភពលោក​កំពុង​ប្រព្រឹត្ត​ទៅ​សព្វ​ថ្ងៃ ដោយ​មិន​កាន់​ជើង​បក្ស​ប្រឆាំង ឬ​ជ្រុល​និយម​សូម្បី​តែ​បន្តិច ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​បោះឆ្នោត​ឲ្យ​គណ​បក្ស​ប្រឆាំង​ម្តង​ណា​ដែរ ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏យើង​មិន​អាច​អត់​បក្ស​ប្រឆាំង​នោះ​បាន​ដែរ (នេះ​ជា​ទ្រឹស្តី​នៃ​សង្គម​ប្រជាធិបតេយ្យ) ។

ចូរ​អ្នក​នយោបាយ​ខ្មែរ ​ទាំង​អស់ ធ្វើ​អ្វីៗ​ដើម្បី​គោលដៅ​ប្រយោជន៍​ខ្មែរ​ជា​ធំ គួរ​ចេះ​អត់​ឱន​អធ្យាស្រ័យ ខ្មែរ​គ្នា​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ ចេះ​សម្រប​សម្រួល​រវាង​គ្រួសារ​ខ្មែរ​គ្នា​ឯង និង​ចេះ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​សន្តោស​មេត្តា​ធម៌ ព្រោះ​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ​ផ្ញើ​វាសនា​លើ​អស់​លោក​អ្នក​នយោបាយ​ហ្នឹង​ ហើយ ចូរ​កុំ​បង្ហាញ ចេតនា​និង​សកម្មភាព​ណា​មួយ​ឲ្យ​រាស្ត្រ​ខ្មែរ​ឃើញ​ថា ពួក​ខ្លួន​កំពុង​បម្រើ​មហិច្ឆតា​របស់​ជន​ជាតិ​ជិត​ខាង​យើង​ឲ្យ​សោះ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មែរ​ចង្អុល​ប្រាប់​ថា ខ្មែរ​មិន​ដែល​រួច​ខ្លួន​ឬ​ចំណេញ ​ពី​ការ​សេព​គប់​ជា​មួយ​ប្រទេស​ជិត​ខាង​យើង​ម្តង​ណា​ឡើយ​និង​ចុង​ក្រោយ​ត្រូវ ​ចេះ​រក្សា​កិត្តិយស កេរ្តិ៍​ឈ្មោះ​ល្អ​របស់​ខ្មែរ​លើ​ឆាក​អន្តរ​ជាតិ កុំ​បណ្តោយ​ឲ្យ​បរទេស មើល​ងាយ​ខ្មែរ​ដោយ​ចាត់​ទុក​ខ្មែរ​ជា​ជន​ជាតិ​ចម្លែក​ជាង​គេ​នៅ​លើ​លោក​នេះ​ ឲ្យ​សោះ៕

ដោយ លោក សុចរិត

4 comments:

Anonymous said...

Really applaud your comments, good idea.

Anonymous said...

DUMB HUN XEN IS STANDING ALONE OUT OF PICTURES. WHAT AN IDOITS!

Anonymous said...

រឿងអីមិនឲ្យរករឿងម្សៀរឃ្មុំ(លោក ម៉ម សុណង់ដូ)បើទុកពិតជារំខានត្រជៀក ព្រោះស្រែកង៉ូងៗៗរាល់ថ្ងៃថ្លង់ណាស់(ហ៊ុនសែនរអ៊ូរនឹងការផ្សាយវិទ្យុ)បើកុំតែផ្សាយរំខានមិនជាប់គុកទេ។អាម្សៀរមួយទៀតក៏ដូចគ្នាដែរ ឯងខំផ្កាប់ចិត្តចៅហ្វាយឯង(ហ៊ុនសែនផ្កាប់ចិត្តយួនរឿងព្រុំដែន)វាមករំខានដែរ អីចុងកាត់ទោសកំបាំងមុខ ១២ឆ្នាំតែម៉ារ៉ងទៅមិនថាឥចឹង!អត់ដឹងខ្យល់ថាអញចាំតែចាប់កំហុសវា។ឃើញទេនាយ ម្ទេសផ្កោក(រណរិទ្ធ) ចង់ធ្វើនាយករដ្ឋមន្ត្រីតែឯង អញ វៃទាល់តែចេញក្រៅសៃវៀន អាខ្លះវៃទាល់តែបាក់ឆ្អឹងជំនី មកលូនលិទ្ធជើងសុំសុខ(ដឹងអាមួយណឹងជាអ្នកណាទេ គឺអា ឈៃ ណានិយាយកុំឲ្យវាឮ ព្រោះវានៅតែក្បែរអញទេ)ស្រុកខ្មែរសុទ្ធតែអញធ្វើ សូម្បីតែពួកតំណាងអង្កាសហប្រជាជាតិ ក៏ពួកអញចង់វៃវាឲ្យបែកក្បាលដែរវ៉ើយ។សព្វថ្ងែនៅអាពីរនាក់ទៀតធើមិនទាន់បែក គឺពួកអាភ្លើងទៀតនឹងអាព្រះច័ន្ទ តែអាភ្លើងទៀនមេវារត់បាត់សល់តែកូន ។ឥឡូវពួកវាពីបក្សរួមគ្នាតែមួយ តែអញមិនខ្លាច ស្រុកខ្មែរអញញាក់តែភ្នែកឲ្យតុលាការ អញតែមួយខ្វាច់គុកបាត់ភ្លើមែន។ចំណែកកូនចៅអញ ទោះបាញ់គេស្លាប់ក៏មិនអីដែរ បើចាប់វា បានអាណាការពារអញ សង្ឃឹមអាប៉ាឆាំងសូម្បីតែយាមផ្ទះ អញមិនហ៊ានឲ្យយាមផង ខ្លាចបាញអាញ។រាស្ត្រខ្មែរទោះដឺងក៏មិនធើអីអញដែរ ឆ្នាំក្រោយ២០១៣ពួកវាបោះឲ្យអញទៀតហើយ ព្រោះពួកវាដឹងគុណថ្ងៃ៧មករា ពួកវាស្មានតែអុំ ហូ អញមកជួយ ការពិតអុំ ហូ អញបង្រៀនពួកវា ឲ្យចេះកាប់សម្លាប់គ្នាស្ទើរអស់ ទើបនាំគ្នាមកប្លន់ស្រុកហើយថាមកជួយ ដោយនាំពួកអញថារំដោះហើយដឹងគុណរហូតទល់សព្វថ្ងៃ ។

Anonymous said...

ah hun sen should see how stupid he looked in this picture. what a shame!