វិចារណកថាវិទ្យុសំឡេងកម្ពុជាក្រោម ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២
ខ្មែរជាង២០លាននាក់
ហួសចិត្តនឹងសំដីលោកបណ្ឌិត ឡៅ ម៉ុងហៃ
-
ខ្មែរជាង២០លាននាក់
? បានខ្មែរមកពីណាក៏ច្រើនម្លេះ ? បើខ្មែរមានតែ១៤លាននាក់សោះនោះ !
-
ហើយតើហួសចិត្តដោយលោកបណ្ឌិតមានប្រសាសន៍អំពីរឿអ្វី
?
យើងសូមលើកយកសំនួរខាងក្រោយ មកបកស្រាយមុន ថាហេតុអ្វីបានជាខ្មែរ(រាប់ទាំងខ្មែរ
ខ្ញុំផង) ហួសចិត្តជាមួយបណ្ឌិត ឡៅ ម៉ុងហៃ។ ចម្លើយដ៏ខ្លីបំផុត គឺសូមលោកអ្នកបើកស្តាប់វេទិកាមិត្ត
អ្នកស្តាប់វិទ្យុអាស៊ីសេរីក្រោមប្រធានបទ ខ្មែរកម្ពុជាក្រោម មានលោក ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំកម្មវិធី ផ្សាយឡើងវិញដោយវិទ្យុសំឡេងកម្ពុជាក្រោមvokk.net ។ តាមពិត ក្រោយពីមានបទសម្ភាសន៍របស់ វិទ្យុអាស៊ីសេរីជាមួយលោក ឡៅ
ម៉ុងហៃកាលពីលើកមុន នាយកដ្ឋានព័ត៌មាននៃហព័ន្ធខ្មែរកម្ពុជាក្រោម បានទទួលទូរស័ព្ទជាប្រតិកម្មអវិជ្ជមាន
ដោយខឹងសម្បារនឹងលោកបណ្ឌិត ឡៅ ម៉ុងហៃ ថែមទាំង ឆ្ងល់ទៀតផង ថាហេតុអ្វីក៏មិនឮខាងវិទ្យុខ្មែរក្រោមធ្វើប្រតិកម្មឆ្លើយតបអ្វីសោះ។
យើងខ្ញុំសូមជំរាបថា ការងារដែលយើងខ្ញុំជាខ្មែរក្រោមជាប់រវល់យ៉ាងមមាញឹកប្រចាំថ្ងៃ គឺប្រឈមជាមួយរដ្ឋាភិបាលនៃ
ប្រទេសវៀតណាម ដែលធ្វើការរំលោភបំពានលើសិទ្ធិសេរីភាពខ្មែរក្រោម រំលោភដល់វត្តអារាមព្រះពុទ្ធ
សាសនា បើនិយាយឲ្យខ្លី គឺទង្វើដែលរដ្ឋាភិបាលកំពុងធ្វើទៅលើជនរួមលោហិតខ្មែរកម្ពុជាក្រោមរបស់
យើង សុទ្ធតែជាទង្វើរំលោភបំពានទៅលើសេចក្តីប្រកាសអំពីសិទ្ធិមនុស្សជាសកលដែលមាន៣០មាត្រា
សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៃសមាគមប្រទេសអាស៊ានដែលមាន៤០មាត្រា និងសេចក្តីប្រកាស
របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ដែលមាន៤៦មាត្រា។ សេចក្តីទុកលំបាកដែល ខ្មែរក្រោមបានឆ្លងកាត់រាប់តំណមនុស្សមកហើយ
កំពុងតែទទួលរងជារាល់ថ្ងៃ និងតទៅអនាគត ពិបាក នឹងលើកយកមកបកស្រាយឲ្យបានយល់ណាស់ ចំពោះអ្នកដែលមិនទាន់ជួបប្រទះ
មិនខុសពីអ្នកដែល មានសំណាងមិនបានរស់នៅឆ្លងកាត់សេចក្តីលំបាកវេទនាក្នុងរបបខ្មែរក្រហមប៉ុលពត
ទោះជាខំស្វែង យល់យ៉ាងណា ក៏មិនអាចដឹងអស់ ថាការដែលបានឃើញជនជាទីស្រឡាញ់របស់ខ្លួនត្រូវគេសម្លាប់
ឬចាប់រំលោភនៅចំពោះមុខ ការដែលភ័យខ្លាចថា ថ្ងៃណាម៉ោងណាវេនខ្លួនមកដល់ត្រូវគេចាប់ចង យកទៅវះពោះទាំងបើកភ្នែក
ការដែលម្តាយឪពុកបីកូនឈឺជាទីស្រឡាញ់នៅក្នុងដៃដោយអស់សង្ឃឹម សម្លឹងមើលកូនស្លាប់ដោយរកថ្នាំសង្កូវមួយគ្រាប់គ្មាន
ការដែលខ្លួនប្រាណស្គាំងស្គមឃ្លានរបោចពោះ ដេកមិនលក់ រកអ្វីទទួលទានគ្មាន។ល។ ចំណែកនៅឯកម្ពុជាក្រោមវិញ
រឿងរ៉ាវមិនដូចគ្នាទេ គឺវាមាន សភាពធ្ងន់ធ្ងររបៀបផ្សេង ហើយមានថេរ:វេលាយូរអង្វែងគ្មានកាលកំណត់ផង។ សូមលោកអ្នកស្រមៃ ត្រឹមតែថា ទង់ជាតិខ្មែររូបប្រាសាទអង្គរ
និងចម្រៀងសូមពួកទេព្តា ដែលលោកអ្នកធ្លាប់គោរពនិងច្រៀង ត្រូវជំនួសដោយទង់ផ្ទៃលឿងឆ្នូតក្រហមបី
ឬផ្ទៃក្រហមមានផ្កាយលឿងនៅកណ្តាល ហើយច្រៀងជា ភាសាអំពីជោគជ័យរបស់វៀតណាម ក្នុងការពង្រីកទឹកដីទៅលើប្រទេសខ្មែរជាទីស្នេហានៃយើង
គឺមិន ខុសអ្វីពីគេសម្លាប់ជីវិតម្តាយរបស់យើងហើយ អារសាច់ម្តាយមកបញ្ចុកមាត់យើងទៀត…។
ក្រោយពីផ្ទៀងផ្ទាត់ស្តាប់សំដីលោកឡៅម៉ុងហៃ ក្នុងនាទីមិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរីម្តងទៀត
សំឡេងលោកបាននិយាយយ៉ាងដូច្នេះ ៖<<រឿងព្រំប្រទល់ដែនរឿងអី នេះ ខ្ញុំមានទស្សន: ខុសប្លែកពីគេ រឿងកោះត្រល់ តាមខ្ញុំដឹង គឺថាវាចប់សព្វគ្រប់អស់ហើយ…
រឿងកម្ពុជាក្រោមក៏ចប់សព្វគ្រប់អស់ហើយ យើងចំណាយពេលវេលារឿងព្រំប្រទល់ដែនរឿងអីហ្នឹង
អារឿងកោះត្រល់ រឿងអីហ្នឹង ហើយនិងរឿង កម្ពុជាក្រោមហ្នឹង យើងឈឺក្បាលវិលមុខដោយសារចំណាយពេលវេលា
ចំណាយខួរក្បាលហ្នឹងច្រើន ណាស់ ឈប់ខ្វល់ខ្វាយអីទៀតទៅ… រៀបចំមិត្តភាព បោះបង្គោលអី ស្រួលបួលឲ្យចប់សព្វគ្រប់ទៅ…
រឿងអរីយភាពជាមួយប្រទេសជិតខាងហ្នឹង ឈប់ទៅ ! យើងមិត្តភាពជាមួយគ្នាទៅ
យើងចូល អាស៊ានជាមួយគ្នាទៅអីទៅ ប៉ុន្តែខ្ញុំថាអញ្ចេះ ប្រហែលជាចំណេញ ទាំងអស់គ្នា ឈ្នះៗទាំងអស់គ្នា
ទៅវិញ…។>>
សុភាសិតខ្មែរបានចែងថា “រនាបបាក់
យករនាបជួស សំដីហួសជួសវិញមិនបានឡើយ។” តាម ពិតយើងបានដឹង
ថាលោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់មានគុណបំណាច់មួយចំនួន តាំងពីលោកជាអ្នក ច្បាប់ធ្លាប់បំរើការងារក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ
ជាចលនាតស៊ូដេញទ័ពយួនឈ្លានពាន ចេញពីប្រទេសកម្ពុជាក្នុងទស្សវត្សរ៍ទី៨០ ដែលជម្រុញឲ្យមានកិច្ជព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ បន្ទាប់មក លោកនៅតែដើរតួជាអ្នកវិភាគឯករាជលើស្ថានការណ៍ខ្មែរ
ដែលជាទីសង្ឃឹមរបស់ខ្មែរជាទួទៅ។ ការដែលលោកមានប្រសាសន៍ក្នុងបទសម្ភាសន៍ យើងគ្រាន់តែ ធ្វើការកត់សំគាល់ថា
លោកមិនបានដឹងពិតប្រាកដ អំពីសតិអារម្មរបស់យើងខ្ញុំរាល់ជាខ្មែរក្រោម ដែល មានការឈឺចាប់ប៉ុនណានោះឡើយ។
លោកអាចភ្លេច ថាការកាត់កម្ពុជាក្រោមទៅឲ្យយួន គឺមិនមែន កាត់ត្រឹមតែដីនោះទេ គឺកាត់ទាំងមនុស្សខ្មែរផងដែរ។
តើលោកជ្រាបទេ ថាខ្មែរដ៏អភព្វ ដែលបានខំតស៊ូ និងបូជាជីវិតយ៉ាងច្រើនឥតគណនា ដើម្បីទប់ដំណើររុករានទន្ទ្រានវាតទឹកដីរបស់យួន
ហើយស្រាប់តែ ត្រូវគេកាត់ឲ្យទៅរស់នៅក្រោមដៃសត្រូវស្លាប់រស់ដោយមិនដឹងខ្លួននោះ មានភព្វវាសនាយ៉ាងណាដែរ? ចម្លើយដ៏រតាក់រតុប គ្មានន័យច្បាស់លាស់
ដែលលោកឆ្លើយតបជាមួយលោក ថាច់ ង៉ុកថាច់ ជាប្រធាន ប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ក៏ដូចជាចំពោះមិត្តអ្នកស្តាប់ វិទ្យុអាស៊ីសេរីដ៏ទៃទៀត ដែលបាន ហៅទូរស័ព្ទចូល កាន់តែបញ្ជាក់ច្បាស់ថា
“ គំនិតប្លែកពីគេ” របស់លោក បណ្ឌិតនោះ មិនបានឆ្លើយតប នឹងសំនួរទាំងឡាយទេ។ ពាក្យស្លោកមួយបានចែងថា “ កាលណាអ្នកបានធ្វើកំហុសអ្វីមួយ គួរតែ ទទួលកំហុសនោះ បើមិនដូច្នោះទេ
អ្នកនឹងធ្វើកំហុសនោះ កាន់តែមានសភាពធ្ងន់ធ្ងរ” ។ អ្វីដែលយើង បានសង្កេតថាកាន់ធ្ងន់ធ្ងរក្នុងពេលនេះ គឺក្នុងសំដីរបស់លោក
ឆ្លើយតបជាមួយបងស្រីឈ្មោះ កែវ មុនីរត្នន៍ ដែលទូរសព្ទពីសហរដ្ឋអាមេរិក។ ទោះជាយើងមិនបានឃើញទឹកមុខបងស្រី
កែវ មិនីរត្នន៍ ប៉ុន្តែតាមស្តាប់វាចាមានន័យក្តុកក្តួលអួលណែនរបស់បងស្រី ដោយពាក្យថា: “ក្នុងនាមខ្មែរម្នាក់
ដែលរង គ្រោះក្រោយពេលដែលបារាំងកាត់ដីឲ្យទៅយួន ឥឡូវខ្ញុំសូមសួរទៅលោកបណ្ឌិតឡៅម៉ុងហៃមួយម៉ាត់
ថា ពាក្យដែលឲ្យខ្មែរអភិវឌ្ឍន៍ជាតិទៅ កុំគិតដល់ដីកោះត្រល់ និងដីកម្ពុជាក្រោម មួយម៉ាត់នេះ វាធ្វើ ទំលាយឲ្យបេះដូងកូនខ្មែរគ្រប់រូបដែលខំ តស៊ូ
កាត់រស់កាត់ងាប់…ក្រៀមស្វិតបេះដូង…ខ្មែរកម្ពុជាក្រោម រាល់ថ្ងៃនេះគ្នារស់នៅដូចជាកូនរង់ចាំម្តាយ
ដូចកសិកររង់ចាំទឹកភ្លៀង…។ល។” ក្នុងការឆ្លើយតបរបស់ លោក ឡៅ ម៉ុងហៃ
ជាមួយបងស្រីរូបនេះ រូបខ្ញុំក៏ដូចជាមិត្តអ្នកស្តាប់ច្រើនគ្នា គឺរំពឹងថា ប្រាកជាមាន ពាក្យ
”សូមទោស” មួយម៉ាត់ ពីសំណាក់លោកបណ្ឌិត បើមិនធ្វើចំពោះខ្មែរក្រោម ឬខ្មែរជាទួទៅទេ
ក៏ចំពោះតែបងស្រី កែវ មុនីរត្នន៍តែម្នាក់ចុះ។ គ្មានទេ។ ចំណែកពាក្យថា: “រឿងអរិយភាពជាមួយ
ប្រទេសជិតខាងហ្នឹង ឈប់ទៅ !” បើស្តាប់ទៅ ដូចជាមានន័យថា គឺខ្មែរនោះឯង ជាអ្នករករឿង គេឯង ដោយបង្ករបញ្ហាជាមួយប្រទេសជិតខាងទៅវិញ
ដែលតាមពិត គឺយើងជាអ្នកបាត់បង់ ដកថយ និងការពារខ្លួនដោយលំបាកពីសម័យមួយទៅសម័យមួយ។
ណ្ហើយចុះ ដូចជាបានជំរាបមកហើយ ខ្មែរក្រោមព្យាយាមមិនបង្ករអរិយភាពជាមួយខ្មែរគ្នាឯង
ទេ ទោះជាជាមួយរដ្ឋាភិបាលក៏ដូចជាឯកជនដែរ។ ទោះជាលំបាកវេទនាយ៉ាងណា យើងត្រូវតែខំតស៊ូ លេបគ្រួសថ្មដោយប្រកាន់ខ្ជាប់នូវខន្តីធម៌
មិនចង់ស្តោះទឹកមាត់លើទ្រូងឯងឡើយ ហើយ ខិតខំបំបែរ ទិសនៃកាតតស៊ូមតិ ឆ្ពោះទៅរកអ្វីដែលជាមូលហេតុនៃការបង្ករវិនាសកម្មឲ្យខ្មែរពិតប្រាកដ
នៅលើ ទឹកដីកម្ពុជាក្រោម ក៏ដូចជានៅកម្ពុជា។
រីឯចម្លើយចំពោះចំនួនពលរដ្ឋខ្មែរ ហួសចិត្តនឹងសំដីលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលយើងថា មានដល់ទៅជាង២០លាននាក់នោះ
គឺដោយរាប់ចំនួនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម មានជិត ១០លាន បូកនឹងខ្មែរនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក
បូកនឹងខ្មែរនៅក្នុងប្រទេសកម្ពុជា ១៤លាន (ដោយដកយកតែយួនកាន់កាតខ្មែរ និងខ្មែរដែលភ្លេចប្រវត្តិសាស្ត្រចេញ)
ព្រោះថា ទោះជាខ្មែរដែល បំរើក្នុងរដ្ឋាភិបាលកាន់អំណាចស្រុកខ្មែរសព្វថ្ងៃ ក៏មិនសុទ្ធតែយល់ស្របជាមួយ
នឹងមតិរបស់លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែរ។
4 comments:
បើស្អប់ពួកមេដឹកនាំយួន ហេតុអ្វី នៅតែនិយាយ
ថាប្រទេស "វៀតណាម" មេចមិនថាប្រទេសយួន
គួរឱ្យឆ្ងល់ណាស់ ក្នុងនេះពិតជាមានអាទ៌កម្បាំង
អ្វីមួយលាក់នៅក្នុង។យកអារឿងរវល់ មកបញ្ជាក់
ដូចមិនសមហ្នឹងហេតុការណ៍ដ៏ក្ដៅគគុកសោះ!
នេះជាចម្ងល់របស់កូនខ្មែរ!រវល់ដល់កម្រឹតណា
អត្ថបទនេះប្រោះពេលតែ៣០ម៉ោងទៅ១ម៉ោង
ទុកជាការស្រេច!
Sorry ! perhaps my concern is off the topic for now but...
But I want to know who says what about the word អរិយភាព ?
Is this quote “រឿងអរិយភាពជាមួយ ប្រទេសជិតខាងហ្នឹង
ឈប់ទៅ !”
really belonged to Dr.Lao Mong Hay ?
Who used the wrong word here? you see :
អរិយភាព ឬ អារ្យភាព means civilized state or manner.
អរិភាព means animosity or hostility.
KPCS
KHMER SHOULD LEARN TO UNDERSTAND EACH OTHER THAN BITTEN. PERSONAL, I SUPPORT DR. LAO. I HOPE KHMER PEOPLE HAVE EDUCATED LIKE HIM! USED TOOL BRAEK TOOL! WHERE IS THE MOST KHMER MODERN TODAY.thanks!
មេដឹកនាំយួន បង្រៀនខ្មែរយើង ឱ្យរៀនពីគ្នាទៅ
វិញទៅមក ដើម្បីពួកអាចោរយួនសង្រ្គុបសម្លាប់
ខ្មែរបានងាយស្រួល ចង់យួនបោះរំកិតព្រំប្រទល់
ចូលមកដីខ្លួន ក៏នៅតែនាំគ្នារៀន ធ្វើល្អនិងគ្នា
បានន័យថាលែងខ្វល់ពីយួន លេបកម្ពុជានិងសម្លាប់
ខ្មែរបង្ហើយ៕
Post a Comment