Monday, December 10, 2012

ហ៊ុនសែន អំពាវនាវ​ឲ្យ​គណបក្ស ប្រកាន់​យក​ការឃោសនា ដូច​ការផ្សាយពាណិជ្ជកម្ម​

ថ្ងៃទី 7 ធ្នូ 2012 | ដោយ: លី សិលា
Cambodia Express News


ជោរ​ សែន ខ្លាចគេលើកពីថ្នាំស្រែងរបស់ខ្លួន?ដូចជា

  • វិប្បត្តិដីធ្លី?
  • សង់កាស៊ីណូ ការពារព្រុំដែន?
  • ច្បាប់ការពារជនពុករលួយ?
  • បោះបង្គោលព្រំដែនចំណេញដីពីយួន?
  • បំណុលបរទេស?
  • សម្បទានដីអោយបរទេសយួន៩៩ឆ្នាំ?
  • ស្កឈាម?
ភ្នំពេញ: ក្នុងពេល​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអ​ស់ ត្រូវប្រកាន់យក​ការឃោសនាបោះឆ្នោត ដូចជា​ការផ្សាយពាណិជ្ជកម្ម​។ ការធ្វើ​ដូច្នេះ ដើម្បី​អ្វី​ដែល​សម្តេច​ថា កុំឲ្យ​មាន​ជម្លោះ នៅពេល​ឃោសនាបោះឆ្នោត​។​
​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​គ្រាន់​តែ​ពាក្យ​សំដី វា​អត់​ងាប់​ទេ​។ គ្រាន់​តែ​ពាក្យ​សំដី​ឃោសនា​អី ហើយ​បើ​ការឃោសនា​នោះ គេ​ឃោសនា​តាម​អ្នក​ផ្សាយពាណិជ្ជកម្ម កាន់តែ​ល្អ​ទៀត​។ យើង​កុំ​បង្អាប់​ផលិតផល​អ្នកដទៃ​មើល៎​! លើកកម្ពស់​តែ​ផលិតផល​របស់​យើង​ទៅ វា​បាន​ហើយ​"​។​


​សម្តេច ហ៊ុន សែន បាន​បន្ថែមថា "​យើង​រៀនសូត្រ ពី​អ្នក​ផ្សាយពាណិជ្ជកម្ម​។ អ្នក​ផ្សាយពាណិជ្ជកម្ម អត់​ដែល​បាន​ទៅ​បង្អាប់​ផលិតផល​អ្នកដទៃ​ទេ​។ គឺ​លើក​តែ​ពី​គុណភាព​នៃ​ផលិតផល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​"​។​
​ប៉ុន្តែ​សម្តេច ហ៊ុន សែន ក៏​បាន​លាន់មាត់​ថា ផលិតផល​ថ្នាំបុរាណ​ខ្លះ ក៏​បាន​ឃោសនា​ជ្រុល​បន្តិច​ដែរ ដោយ​ថា អាច​ព្យាបាល​បាន​ជំងឺ​មួយ​មុខ ជាដើម​។ យ៉ាងណាក៏ដោយ សម្តេច​ថា អ្នក​ផ្សាយពាណិជ្ជកម្ម​នោះ ក៏​មិន​បាន​ទៅ​បង្អាប់​លើ​ផលិតផល​អ្នកដទៃ​ដែរ​៕​

No comments: