Friday, December 07, 2012

មន្ត្រី​ថា​កម្ពុជា​​រីក​ចម្រើន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្សតែអង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិវាយ​តម្លៃផ្សេង


សមមិត្ត អុង យ៉ិន​ទៀង
Friday, 07 December 2012
វង្ស សុខេង
The Phnom Penh Post

ភ្នំពេញៈ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា កម្ពុជា​បាន​និង​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​នយោបាយ សេដ្ឋកិច្ច អន្តោប្រវេសន៍​ដើម្បី​ការ​ងារ សេរី​ភាព​សារ​ព័ត៌​មាន​ និង​ការ​អប់រំ​។

លោក​ ឱម យ៉ិន​ទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី ៦៤ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ដែល​មាន​សមាជិក​សភា ព្រឹទ្ធ​សភា ​និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ​នាក់​ ចូល​រួម ​កាល​ពី​ថ្ងៃ​ពុធ នៅ​ព្រឹទ្ធ​សភា​ថា គណបក្ស​នយោបាយ​ទាំង​អស់ ​នៅ​កម្ពុជា​ បាន​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា ទទួល​បាន​ស្ថិរភាព​នយោបាយ ​ក្នុង​ឆ្នាំ​១៩៩៨​។ លោក​បាន​ថ្លែង​ក្នុង​សុន្ទរ​កថា​ បើក​កម្ម​វិធី​ទិវា​សិទ្ធិ​មនុស្ស​នេះ​ថា៖«នៅ​ពេល​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ មាន​គណបក្ស​នយោបាយ​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង​ និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី​។ គណបក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​បាន​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពួក​គេ​ដោយ​សេរី​ស្រប​តាម​ច្បាប់ (sic!)»

ទោះបី​យ៉ាង​ណា អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​កិច្ច​ការ​នារី​ លោក​ស្រី ហោ ម៉ាលីន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​ទិវា​នេះ​ដែរ​ថា សិទ្ធិ​នយោបាយ​ នៅ​តែ​មាន​គម្លាត​ធំ​ រវាង​ស្ត្រី​និង​បុរស​ ដែល​កំពុង​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លះ​ទៀត ​មាន​ចាប់​ពី​ថ្នាក់​ឧបនា​យក​រដ្ឋ​មន្ត្រី​ រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​មេដឹក​នាំ​គណបក្ស ប្រឆាំង​ ដោយ​រារាំង​លោក សម រង្ស៊ី​ មិន​ឲ្យ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​គាត់​ឡើយ។ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖«​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​នយោបាយ អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដ៏​សំខាន់​លោក សម រង្ស៊ី ​វិល​មក​កម្ពុជា​វិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​គាត់​ទេ​ ខ្ញុំ​គិត​ថា ការ​គោរព​សិទ្ធិ​មនុស្ស កាន់​តែ​អាក្រក់​ទៅ​នៅ​កម្ពុជា​ នេះ​គឺ​យើង​គ្រាន់​តែ​មើល​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​»


យ៉ាង ​ណា​ក្តី ដោយ​សំដៅ​ទៅ​លើ​ការ​បណ្តេញ​​ប្រជាជន​ចេញ​ពី​ដី​ធ្លី ​ដែល​ករណី​ខ្លះ រហូតមាន​ការ​បាញ់​សម្លាប់ ឬ​បាញ់​ឲ្យ​រង​របួស ដូច​ជា​ករណី​បាញ់​សម្លាប់​ក្មេង​ស្រី​ ម្នាក់ នៅ​ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ការ​បាញ់​សម្លាប់​ អ្នក​ការ​ពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បី​ល្បាញ​ គឺ​លោក​ ឈុត វុទ្ធី ការ​កាត់​ទោស​ដ៏​ចម្រូង​ចម្រាស ទៅ​លើ​លោក​ ម៉ម សូណង់​ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​វិទ្យុ​ឯករាជ្យ និង​ការ​ទប់ស្កាត់​ ការ​ដើរ​ហែ​ក្បួន​តវ៉ា​មួយ​ចំនួន​ ពី​សំណាក់​អាជ្ញាធរ​ជា​ដើម​។ល។​ គឺជា​ទឡ្ហីករណ៍​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ធ្វើ​ការ​វាយ​តម្លៃ និង​រិះ​គន់​ជា​បន្ត​បន្ទាប់​មក​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថានភាព​អាក្រក់​ ​ឡើង

1 comment:

Anonymous said...

Chey yo CPP kiom Youn
Chey yo CPP kiom Youn
Chey yo CPP kiom Youn