Thursday, December 06, 2012

តើមានក្រុមហ៊ុនប៉ុន្មានកំពុងធ្វើ អាជីវកម្មរ៉ែក្នុងប្រទេសខ្មែរ?

December 06, 2012
ចលនា អំណាចពលរដ្ឋខ្មែរ
Khmer People Power Movement

មានក្រុមហ៊ុន ក្នុងស្រុក និង ក្រៅស្រុក មួយចំនួនបាន ធ្វើការសិក្សាស្រាវ ជ្រាវរុករករ៉ែ នៅក្នុង ប្រទេសខ្មែរ ហើយបច្ចុប្បន្ន តំបន់ដែលគេ កំពុងសិក្សាស្រាវជ្រាវ និង រុករករ៉ែ ច្រើន ជាងគេ នោះ គឺនៅតាមបណ្តាខេត្តប៉ែកឦសាននៃប្រទេស ។ មានក្រុមហ៊ុន មួយចំនួន ត្រូវបាន គេ អះអាង ថា បានសិក្សាស្រាវជ្រាវរកធនធានរ៉ែនៅក្នុងដីនោះអស់រយៈពេលជាច្រើនឆ្នាំហើយ មានក្រុមហ៊ុនខ្លះទៀតធ្វើការស្រាវជ្រាវរក រ៉ែអស់រយៈពេលជិតដប់ឆ្នាំទៅហើយនៅតែ និយាយ ថា កំពុងធ្វើការសិក្សាស្រាវជ្រាវទៀត រហូតមកដល់ពេលនេះហើយកម្ពុជានៅតែមិនទាន់ ទាញយកផលប្រយោជន៍ពីការធ្វើអាជីវកម្ម និង ការរុករករ៉ែទាំងនោះនៅឡើយ ។

ការផ្តល់ដីសម្បទានរ៉ែដែលរដ្ឋាភិបាលអាយ៉ងយួនបានធ្វើនេះក៏កំពុងប៉ះពាល់ផ្នែកបរិស្ថាន និង សុខភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាង ក្រោម និង តំបន់ក្បែរៗនោះ ដោយសារតែ ការ បង្ហូរកាកសំណល់ពីតំបន់រុករករ៉ែទាំងអស់នោះ ។


ការផ្តល់ដីសម្បទានរ៉ែនេះដូច ដែលអង្គការមួយចំនួនបានសិក្សាស្រាវជ្រាវ រួចមកហើយ ឃើញ ថា ពុំមានផល ចំណេញ ណាមួយដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍នោះទេ ។ ហេតុ ផលដែល មិនបានផលចំណេញនោះដោយសារប្រជាពលរដ្ឋមិនបានទទួលព័ត៌មាន ហើយ ពួកគាត់មិនបានផលប្រយោជន៍អ្វីពីការផ្តល់ដីសម្បទានរុករករ៉ែនោះ ដែរ ។ មិនត្រឹមតែ ប៉ុណ្ណោះ យើងឃើញថា នៅពេលផ្តល់ដីសម្បទានរ៉ែ ផ្សេងៗ គឺច្រើនតែមានការជម្លៀស ពលរដ្ឋចេញ ពីតំបន់នោះទៅតំបន់ ផ្សេងទៀត ហើយអ្វីដែលសំខាន់មួយទៀតនោះ បើឆ្លង តាម ការស្រាវជ្រាវ ឃើញថា ផ្ទៃដីទំហំជិតពីរលានហិកតារដែលត្រូវបានផ្តល់ សម្បទានទៅឱ្យ ក្រុមហ៊ុនឯកជន ដើម្បីសិក្សាស្រាវជ្រាវរុករករ៉ែ តែបើយើង ក្រឡេកមើលរបាយការណ៍ របស់ ក្រសួង ឧស្សាហកម្មរ៉ែ និង ថាមពល ឃើញ ថា ចំណូលពីរ៉ែដែលអនុវត្តបានក្នុងរយៈពេល ប្រាំឆ្នាំកន្លងមកនេះប្រមូលចំណូលបានតិចតួច បំផុត គឺបានត្រឹមតែប្រាំលានដុល្លារប៉ុណ្ណោះ បើ ប្រៀបនឹងទំហំដីដែល បានផ្តល់ឱ្យទៅក្រុមហ៊ុន ក៏ ដូចជាការធ្វើអាជីវកម្មនោះ គឺមាន ទំហំធំធេង ណាស់ ។ ដូច្នេះបើធៀបនឹងចំណូលវាតិចតួចពេក ដែលចំណូលទាំង អស់នេះ បាន មកពីការផ្តល់ភ្នំទៅ ឱ្យក្រុមហ៊ុនឯកជនដើម្បីបំបែកធ្វើគ្រឿងសំណង់ផ្សេងៗ ។ បច្ចុប្បន្ន នេះតំបន់ដែលរុករករ៉ែច្រើន ជាងគេគឺនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង ។ នៅខាងមណ្ឌលគិរីគេរុក រករ៉ែបុកស៊ីត ខេត្តក្រចេះ គេរុករករ៉ែមាស និង ខេត្តព្រះវិហារគេរុក រក រ៉ែដែក ។ កន្លងមកក្រុម ហ៊ុនអូស្ត្រាលីមួយបានប្រកាសជាច្រើនដងមក ហើយទាក់ទងនឹង ការ រក ឃើញរ៉ែមាសនៅតំបន់ ភ្នំអូរខ្វាវ នៅខេត្តក្រចេះ និង ខេត្តមណ្ឌលគិរី គ្រាន់តែរ៉ែទាំង អស់ នោះគេពុំទាន់បានបញ្ជាក់ថា វាមានសក្តានុពលសម្រាប់ធ្វើពាណិជ្ជកម្ម ឬ ក៏ ទាញយក ហើយ ឬនៅ ?

ទាក់ទងនឹងការរុករករ៉ែនេះ កន្លងមកចំពោះ រ៉ែមានតម្លៃយើងមិនទាន់រកឃើញ ឬ ទាញយក មកបាននៅឡើយនោះទេ តែប្រភេទរ៉ែសម្រាប់ ធ្វើសំណង់ដូចជាថ្ម គឺយើងបានទាញយក មកប្រើ ប្រាស់ជាយូរមកហើយ ។

កន្លងមកនេះមានសេចក្តីរាយការណ៍មកថា មានកន្លែងរុករករ៉ែខុសច្បាប់ជាច្រើនកន្លែងនៅ តាមតំបន់មួយចំនួនក្នុង ប្រទេសកម្ពុជា មានកន្លែង ខ្លះក៏ត្រូវបានបង្ក្រាប និង កន្លែងខ្លះទៀត កំពុង តែធ្វើសកម្មភាពជីកកកាយរុករករ៉ែយ៉ាងគគ្រឹក គគ្រេង ដោយមិនមាន ការអើពើពី សំណាក់ រដ្ឋាភិបាលអាយ៉ងយួន នេះទេ ។

បើយោងតាម របាយការណ៍ ឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ រដ្ឋាភិបាល បានផ្តល់ ដីសម្បទាន សេដ្ឋកិច្ចទំហំ ២.១៥៣.៤០៨ ហិកតារ សម្បទាន ព្រៃឈើទំហំ ៣.៤០០.០០០ ហិកតារ និង ដី សម្បទានរ៉ែទំហំ ១.៤៦៨.៣៦៣ ហិកតារ ដែល បានប៉ះពាល់ដល់តំបន់ការពារ ធនធានធម្មជាតិ និង ដីព្រៃការញរទំហំ ១.១០១.០៨០ ហិកតារ ហើយកន្លងមក រដ្ឋាភិបាល អាយ៉ងយួន ដែលដឹកនាំដោយលោក ហ៊ុន សែន បានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែ និង ធ្វើ អាជីវកម្ម រ៉ែ លោហៈ រ៉ែបុកស៊ីត រ៉ែធ្យូងថ្ម រ៉ែធ្យូង ភក់ និង រ៉ែហ្វូសហ្វាត សរុបចំនួន ១២៨ អាជ្ញា ប័ណ្ណ ទៅឱ្យ ក្រុមហ៊ុន ក្នុងស្រុក និង ក្រៅស្រុក ចំនួន ៦០ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនចំនួន ២៤ ជាក្រុមហ៊ុនធ្វើអាជីវកម្មរុករកប្រេង និង ឧស្ម័ននៅក្នុងប្រទេសកម្ពុជា ។

នេះជាឧក្រិដ្ឋកម្មធនធានធម្មជាតិដែលរដ្ឋាភិបាលអាយ៉ងយួន នៅទីក្រុងភ្នំពេញ កំពុងដឹកនាំ របបបំភ្លេចបំផ្លាញកេរទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ ៕

No comments: